backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Ovarian Cancer (មហារីកក្រពេញអូវែ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 22, 2019

Ovarian Cancer (មហារីកក្រពេញអូវែ)

និយមន័យ

១- អ្វី​ទៅ​ជា​មហារីកក្រពេញអូវែ?

មហារីក្រពេញ​អូវែ​ គឺ​ជា​ដុំ​មហារីក​វិវត្ត​នៅ​ក្នុង​ក្រពេញអូវែ​ ដែល​ជា​កន្លែង​ផលិត​​ស៊ុត (មេជីវិតញី) ​និង​អ័រមូ៉ន​ស្រ្តី ​ដូចជា អ័រម៉ូន​អឺស្រ្តូសែន​ និង​ប្រ្តូហ្គេសេ្តរ៉ូន។ មហារីកក្រពេញ​​អូវែ​ បើ​យើង​អាច​​រក​ឃើញ​​នៅ​ដំណាក់​កាល​ដំបូង ​គឺ​អាច​ព្យាបាល​មាន​ប្រសិទិ្ធ​ភាព​ខ្ពស់ ប៉ុន្តែក្នុង​ដំណាក់​កាល​ដំបូង ជំងឺ​មហារីក​ប្រភេទ​នេះ ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ណាស់។

២- មហារីក​ក្រពេញ​អូវែ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ?

មហារីកក្រពេញ​អូវែ​ ភាគ​ច្រើន​កើត​ចំពោះ​ស្រីៗ​វ័យ​កណ្តាល ខណៈ​ករណី​ស្រីៗ​ស្លាប់​ដោយ​សារ​​កើត​មហារីក​ក្រពេញអូវែ ​ភាគ​ច្រើនលើ​ស្រីៗ​​មាន​វ័យ​លើស​ពី ៥៥ ឆ្នាំ។ យ៉ាង​ណា យើង​​អាច​បង្ក​ជំងឺ​មហារីក​ក្រពេញ​អូវែ​បាន​ ​ដោយ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ សូម​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- រោគសញ្ញាមហារីកក្រពេញអូវែ

មហារីកក្រពេញ​​អូវែ​ ជា​ធម្មតា​មិនលេច​​ចេញ​ជា​រោគសញ្ញា​ជាក់​លាក់​នោះ​ទេ​ ជា​ពិសេស​នៅ​ដំណាក់​កាល​ដំបូង។ ស្រីៗ​មាន​​ជំងឺនិ ង​គ្រូ​ពេទ្យ​ជា​ច្រើន ​អាច​យល់​ច្រលំ​រោគ​សញ្ញា​ជំងឺ​នេះ​ ជា​មួយ​រោគ​សញ្ញាជំងឺ​ដទៃទៀត។

រោគ​សញ្ញាមហារីក​ក្រពេញ​អូវែ​ជា​ទូទៅ​មាន​ដូចជា៖

– ហើមពោះ ​និង​យា​រប៉ោង

– ឆាប់​​ឆ្អែត​ពេលញ៉ាំ​អាហារ

– ស្រក​ទម្ងន់​

– មាន​អារម្មណ៍​មិន​ស្រួល​នៅ​តំបន់​អាង​ត្រគាក

– ផ្លាស់​ប្តូរ​ការ​បន្ទោបង់

– បត់​ជើង​តូច​ញឹក​ញាប់

រោគសញ្ញា​ដ​ទៃទៀត​៖

– ​រដូវ​មិន​ទៀង

– ចង្អោរ​ ក្អួត​ មិន​រំលាយ​អាហារ មិន​ចង់​ញុំ​​អាហារ ហើម​ពោះ

– ឈឺ​ឆ្អឹង​ខ្នង​ដោយ​គ្មាន​មូល​ហេតុ

អាច​មាន​រោគសញ្ញា​ខ្លះទៀត ​មិន​បាន​រាយ​រាប់​នៅ​ខាង​លើ។ បើ​សិន​ជា​មាន​បញ្ហា​ត្រង់​ណា​ សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

៤- ពេលណាគួរទៅជួបពេទ្យ?

បើ​សិន​ជាមាន​រោគសញ្ញា​ដូច​រៀប​រាប់​​ខាង​លើ​ សូម​​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅ​ពី​នេះ​ បើ​​មាន​ក្រុម​គ្រួសារ​​មាន​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ និង​មហារីក​សុដន់​ ​គប្បី​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទាំង​ពីរ​នេះជា​ប្រចាំ។ ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ សូម​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្។

មូល​ហេតុបង្ក

៥- មូលហេតុបង្កឲ្យកើតជំងឺមហារីកក្រពេញអូវែ

បច្ចុប្បន្ន​គេ​នៅ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញអូវេ​នៅ​ឡើយទេ។ ប៉ុន្តែ​ជា​ទូទៅ​មហារីកនេះ ​កើត​ឡើង​ដោយ​សារមាន​បម្រែ​បម្រួល​​ហ្សែន ធ្វើ​ឲ្យ​​កោសិកា​ធម្មតា​ វិវត្តទៅ​ជា​កោសិកាដុំ​មហារីក។ បន្ទាប់​មក ​វានឹង​​បង្កើន​ចំនួន ​ហើយ​ក្លាយ​ជា​ដុំ​សាច់ ហើយ​​កោសិកា​ទាំង​នេះ​ នឹង​ទៅ​បំផ្លាញ​កោសិកា​នៅ​ជុំវិញ​ រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។

កត្តាប្រឈម

៦- កត្តាប្រឈម​នាំ​ឲ្យកើតមហារីកក្រពេញ​អូវែ

កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​មាន​ដូច​ជា​៖

– មាន​កូន​តិច៖ ស្រីៗ​មាន​កូន​កាន់​តែ​តិច កាន់​តែ​​​​មាន​ហានិភ័យ​ខ្ពស់​ កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ។

– មាន​ជំងឺ​មហារីក​សុដន់៖ ស្រីៗ​មាន​ជំងឺមហារីកសុដន់ ឬ​មាន​សមាជិក​គ្រួសារ​មាន​ជំងឺមហារីក​សុដន់ ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដូច​គ្នា។

– ប្រើ​ប្រាស់​ថ្នាំ​អ័រម៉ូន​យូរ​ឆ្នាំ៖ ស្រីៗ​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​អ័រមូ៉ន​អឺស្រ្តូសែន​លើស​ពី ៥ឆ្នាំ ប្រឈម​កើត​មហារីក​នេះ។

– កត្តាអាយុ៖ ស្រីៗមាន​វ័យ​ចំណាស់។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូ​ពេទ្យ​នឹងធ្វើ​រោគ​វិនិច្ឆ័យ​មហារីក​អូវែ​ ដោយ​ផ្អែក​លើ​រោគ​សញ្ញា​ និង​សញ្ញា​គ្លី​និក។ រោគវិនិច្ឆ័យ​រូបភាព​វេជ្ជ​សាស្រ្ត​ (Ultrasound, MRI, CT scan) អាច​បង្ហាញ​ពី​សញ្ញា​មហារីកក្រពេញ​អូវែ​បានក៏​ពិត​មែន ប៉ុន្តែ​មាន​តែ​ការ​ច្រឹបយក​សាច់ទៅ​វិភាគ​​ទេ​ ដែល​អាច​បញ្ជាក់​បាន​ថា​វា​ជា​ដុំ​មហារីក ឬជាដុំ​សាច់​ស្លូត។ ការ​យក​សាច់​ទៅ​វិភាគ ​គឺ​ត្រូវ​កាត់​យក​ជាលិកា​តូច​មួយ​នៃ​ដុំ​សាច់​នោះ​ ទៅ​មើល​ដោយ​មីក្រូទស្សន៍។ គ្រូ​ពេទ្យ​អាចដឹង​ពី​ដំ​ណាក់​កាល​ជំងឺ ដោយ​​ធើ្វ​ការវះ​កាត់ (ដំណាក់​កាល​បញ្ជាក់​ពី​កម្រិត​រាល​ដាល​ជំងឺ)។ ពេល​ខ្លះ Antigen របស់​មហារីក (CA-125 ជា​សារធាតុមាន​នៅ​ក្នង​ឈាម) អាច​ជា​ជំនួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។

៨- ព្យាបាល​ដោយ​វិធី​ណា?

វះកាត់​ គឺ​ជា​វិធី​ព្យាបាល​មហារីកក្រពេញ​​អូវែ​​ញឹក​ញាប់​ជាង​គេ​ មិន​គិត​ពី​ដំណាក់​កាល​ទេ។ ចំពោះ​ដំណាក់​កាល​ដំបូង ការ​វះ​កាត់​ ជា​វិធី​ព្យា​បាល​តែ​មួយ​គត់ ​ដោយ​កាត់​ចោល​នូវក្រពេញ​អូវែ​ និង​ដៃ​ស្បូន។ ក្រៅ​ពី​នេះ​ ស្បូន ឬ​សរី​រាង្គ​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​អាង​ត្រគាក ​និង​ក្រពះ ​នឹង​ត្រូវ​បាន​កាត់​ចេញ​ បើ​សិន​ជា​មហារីក​បាន​រាល​ដាល​ដល់។ បើ​​ចាំ​បាច់ ពេទ្យ​នឹង​តម្រូវ​ឲ្យ​យើង​​ទទួល​ការ​ព្យាបាល​ដោយ​គីមី​ ដើម្បី​សម្លាប់​កោសិកា​នៅ​សេសសល់ និង​ចុង​ក្រោយ​ គ្រូ​ពេទ្យ​នឹង​ណែ​នាំគ្នា​យើង​មាន​ជំងឺ ឲ្យ​មក​ទទួល​ការ​ពិនិត្យ​ជា​ប្រចាំ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់​រស់​នៅ

ការ​ផ្លាស់​ប្តូរ​ទម្លាប់​​រស់​នៅ​ និង​វិធី​ព្យាបាល​នៅផ្ទះ អាច​ជួយ​កាត់​បន្ថយ និង​បង្ការ​ជំងឺ​មហារីក​ក្រពេញ​អូវែ​បាន ដូចជា៖

– ត្រូវ​មក​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់

– អនុវត្ត​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ

– ទាក់​ទង​មក​គ្រូ​ពេទ្យ​ បើ​សិន​ជាប្រទះ​ឃើញ​​រោគ​សញ្ញា​ណា​មួយ បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ

– ញ៉ាំ​​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ និង​កាត់​បន្ថយ​ការ​ញ៉ាំជាតិ​ខ្លាញ់

– គ្រប់​គ្រង​ទម្ងន់​ និង​ហាត់​បា្រណ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 22, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម