មហារីកក្រពេញអូវែ

មហារីកក្រញេញ​អូវែ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ក្រញេញអូវែ​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកក្រពេញអូវែ

Ovarian Cancer (មហារីកក្រពេញអូវែ)

និយមន័យ១- អ្វី​ទៅ​ជា​មហារីកក្រពេញអូវែ? មហារីក្រពេញ​អូវែ​ គឺ​ជា​ដុំ​មហារីក​វិវត្ត​នៅ​ក្នុង​ក្រពេញអូវែ​ ដែល​ជា​កន្លែង​ផលិត​​ស៊ុត (មេជីវិតញី) ​និង​អ័រមូ៉ន​ស្រ្តី ​ដូចជា អ័រម៉ូន​អឺស្រ្តូសែន​ និង​ប្រ្តូហ្គេសេ្តរ៉ូន។ មហារីកក្រពេញ​​អូវែ​ បើ​យើង​អាច​​រក​ឃើញ​​នៅ​ដំណាក់​កាល​ដំបូង ​គឺ​អាច​ព្យាបាល​មាន​ប្រសិទិ្ធ​ភាព​ខ្ពស់ ប៉ុន្តែក្នុង​ដំណាក់​កាល​ដំបូង ជំងឺ​មហារីក​ប្រភេទ​នេះ ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ណាស់។ ២- មហារីក​ក្រពេញ​អូវែ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? មហារីកក្រពេញ​អូវែ​ ភាគ​ច្រើន​កើត​ចំពោះ​ស្រីៗ​វ័យ​កណ្តាល ខណៈ​ករណី​ស្រីៗ​ស្លាប់​ដោយ​សារ​​កើត​មហារីក​ក្រពេញអូវែ ​ភាគ​ច្រើនលើ​ស្រីៗ​​មាន​វ័យ​លើស​ពី ៥៥ ឆ្នាំ។ យ៉ាង​ណា យើង​​អាច​បង្ក​ជំងឺ​មហារីក​ក្រពេញ​អូវែ​បាន​ ​ដោយ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ សូម​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញាមហារីកក្រពេញអូវែ មហារីកក្រពេញ​​អូវែ​ ជា​ធម្មតា​មិនលេច​​ចេញ​ជា​រោគសញ្ញា​ជាក់​លាក់​នោះ​ទេ​ ជា​ពិសេស​នៅ​ដំណាក់​កាល​ដំបូង។ ស្រីៗ​មាន​​ជំងឺនិ ង​គ្រូ​ពេទ្យ​ជា​ច្រើន ​អាច​យល់​ច្រលំ​រោគ​សញ្ញា​ជំងឺ​នេះ​ ជា​មួយ​រោគ​សញ្ញាជំងឺ​ដទៃទៀត។ រោគ​សញ្ញាមហារីក​ក្រពេញ​អូវែ​ជា​ទូទៅ​មាន​ដូចជា៖ – ហើមពោះ ​និង​យា​រប៉ោង – ឆាប់​​ឆ្អែត​ពេលញ៉ាំ​អាហារ – ស្រក​ទម្ងន់​ – មាន​អារម្មណ៍​មិន​ស្រួល​នៅ​តំបន់​អាង​ត្រគាក – ផ្លាស់​ប្តូរ​ការ​បន្ទោបង់ – បត់​ជើង​តូច​ញឹក​ញាប់ រោគសញ្ញា​ដ​ទៃទៀត​៖ – ​រដូវ​មិន​ទៀង – ចង្អោរ​ ក្អួត​ មិន​រំលាយ​អាហារ មិន​ចង់​ញុំ​​អាហារ ហើម​ពោះ – ឈឺ​ឆ្អឹង​ខ្នង​ដោយ​គ្មាន​មូល​ហេតុ អាច​មាន​រោគសញ្ញា​ខ្លះទៀត ​មិន​បាន​រាយ​រាប់​នៅ​ខាង​លើ។ បើ​សិន​ជា​មាន​បញ្ហា​ត្រង់​ណា​ សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ៤- ពេលណាគួរទៅជួបពេទ្យ? បើ​សិន​ជាមាន​រោគសញ្ញា​ដូច​រៀប​រាប់​​ខាង​លើ​ សូម​​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅ​ពី​នេះ​ បើ​​មាន​ក្រុម​គ្រួសារ​​មាន​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ និង​មហារីក​សុដន់​ ​គប្បី​ទៅ​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទាំង​ពីរ​នេះជា​ប្រចាំ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស