៣- វិធីបង្ការជំងឺមហារីកពោះវៀនធំ
បើតាមលោកវេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំពីប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នកកើតជំងឺមហារីកពោះវៀនធំនាពេលបច្ចុប្បន្នចេះតែកើនឡើង ដូចនេះមានតែវិធីបង្ការ តាមរយៈរបបអាហារ សកម្មភាពប្រចាំថ្ងៃ និងការសុងពោះវៀនធំ ទើបជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្ការជំងឺនេះ។

សារៈសំខាន់នៃការសុងពោះវៀនធំ
ការពិនិត្យដោយកាំរស្មី X មិនអាចរកឃើញដុំសាច់តូចៗ ដំបៅ ប្រហោងខូចៗនៅក្នុងសាច់ពោះវៀន ដែលបង្កឲ្យជំងឺមហារីកពោះវៀនធំបានទេ មានតែការសុងពោះវៀនធំទេ ទើបអាចបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលក្នុងពេលតែមួយ។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការសុងពោះវៀនធំ ពេលឃើញដុំសាច់តូចៗ យើងអាចកាត់យកដុំសាច់នោះចេញយកមកធ្វើតេស្ត តើមានដុំសាច់ស្លូត ឬដុំសាច់កាច ធ្វើបែបនេះយើងអាចបង្ការជំងឺមហារីកពោះវៀនធំបាន ១០០% តែម្តង មិនឲ្យសាច់រីកដុះដាលជាជំងឺមហារីកកាចសាហាវ។
ពេលណាត្រូវសុងពោះវៀនធំ?
គ្រូពេទ្យមិនមែនតែចេះសុងពោះវៀនធំដោយងាយៗនោះទេ លុះត្រាមានរោគសញ្ញាគួរឲ្យសង្ស័យណាមួយ ឬលក្ខខណ្ឌវិនិច្ឆ័យ២សំខាន់ៗនេះ៖
– អាយុលើសពី ៤៥ ឆ្នាំ
– ក្រុមគ្រួសារមានប្រវត្តិកើតជំងឺមហារីកពោះវៀនធំ។