អាការៈឈឺខ្នង អាចជារោគសញ្ញានៃជំងឺមហារីកសួតដែរអត់?
ពិតណាស់ អាការៈឈឺខ្នងអាចជារោគសញ្ញានៃជំងឺមហារីកសួត។ ប៉ុន្តែ រោគសញ្ញាមួយនេះ មិនសូវកើតឡើងញឹកញាប់ដូចជារោគសញ្ញាក្អក និងពិបាកដកដង្ហើមឡើយ។ ជាទូទៅ អាការៈឈឺខ្នងដោយសារតែជំងឺមហារីកសួត អាចពាក់ព័ន្ធនឹងជំងឺរាលដាលទៅដល់ឆ្អឹង ឬមានសម្ពាធពីដុំសាច់។ ក្នុងករណីដែលដុំសាច់ក្នុងសួតរីកធំ នោះនឹងសង្កត់ខួរឆ្អឹងខ្នង ឬរចនាសម្ព័ន្ធផ្សេងទៀតនៅត្រង់ខ្នង។ ការឈឺខ្នងដោយសារជំងឺមហារីកសួតមានអាការៈដូចម្តេច? ការឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត អាចស្រដៀងទៅនឹងការឈឺឆ្អឹងនិងសាច់ដុំ ដែលបង្កឲ្យមានការឈឺចាប់ ឬឈឺដូចគេចាក់នៅផ្នែកម្ខាងនៃខ្នង។ នៅពេលដែលមហារីករាលដាល ការឈឺខ្នងនេះ ក៏អាចកើតឡើងលើខ្នងទាំងសងខាងផងដែរ។ គ្នាយើងខ្លះទៀត អាចមានរោគសញ្ញាមួយចំនួនទៀតដូចជាជើងគ្មានកំលាំងកំហែង ស្ពឹកជើង ឬពិបាកទប់លំនឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញានៃជំងឺមហារីកសួតដទៃទៀត ដែលអាចកើតឡើងរួមជាមួយនឹងអាការៈឈឺខ្នង ក្អក ឬក្អកធ្លាក់ឈាម ឈឺទ្រូង សំឡេងស្អក ស្រកទម្ងន់ ដកដង្ហើមខ្លីៗ ឬហត់ អស់កម្លាំង ឬខ្សោយ ឆ្លងមេរោគផ្លូវដង្ហើមម្តងហើយម្តងទៀត ឬមិនងាយជាសះស្បើយ។ រោគសញ្ញាមួយចំនួនដែលអាចកើតមាន ប្រសិនបើជំងឺមហារីករាលដាល ឈឺឆ្អឹង រួមទាំងខ្នង ឬត្រគាក ស្បែក ឬភ្នែកពណ៌លឿង ហើមកូនកណ្តុរ។ [embed-health-tool-bmr] គន្លឹះកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបញ្ចៀសអាការៈឈឺខ្នងដែលបណ្តាលមកពីជំងឺមហារីកសួត គឺបញ្ឈប់ការជក់បារី មុនពេលដែលមហារីកវិវត្តន៍។ បន្ថែមពីនេះ យើងគួរនៅឲ្យឆ្ងាយពីផ្សែងបារី ឬផលិតផលថ្នាំជក់គ្រប់ប្រភេទ គួរញ៉ាំអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ ព្រមទាំងធ្វើលំហាត់ប្រាណជាទៀងទាត់។ អត្ថបទគួរអាន៖ […]