ឆ្នាំថ្មីនេះ ជារឿយៗនាំយកមកនូវគោលដៅថ្មីលើទៅសុខភាព ហើយគោលដៅមួយដែលគ្រប់គ្នា គួរតែពិចារណាបន្ថែមនោះ គឺការកំណត់ពេលដើម្បីពិនិត្យរកជំងឺមហារីក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឆ្នាំថ្មីនេះ ជារឿយៗនាំយកមកនូវគោលដៅថ្មីលើទៅសុខភាព ហើយគោលដៅមួយដែលគ្រប់គ្នា គួរតែពិចារណាបន្ថែមនោះ គឺការកំណត់ពេលដើម្បីពិនិត្យរកជំងឺមហារីក។
លោកវេជ្ជបណ្ឌិត Robert Smith អនុប្រធានជាន់ខ្ពស់ផ្នែកពិនិត្យជំងឺមហារីកសម្រាប់សង្គមជំងឺមហារិកអាមេរិក បានបញ្ជាក់ប្រាប់ថា៖ «ការពិនិត្យរកជំងឺមហារីក គឺជាវិធីដ៏ល្អបំផុត ប្រសិនបើការពិនិត្យត្រូវបានធ្វើជាទៀងទាត់ ស្របទៅតាមគោលការណ៍ណែនាំ»។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា ការពិនិត្យរកជំងឺមហារីក គឺជាផ្នែកមួយនៃផែនការការពារសុខភាពរបស់លោកអ្នក ដែលមានន័យថា អ្នកគួរតែពិនិត្យរកជំងឺមហារីកឲ្យបានទៀងទាត់ ផ្អែកទៅតាមភេទ និងអាយុរបស់អ្នក។
ការពិនិត្យជំងឺមហារីកសុដន់ដោយម៉ាមម៉ូហ្គ្រាម គឺជាការថតសុដន់ដោយកាំរស្មី X ដើម្បីអាចឲ្យវេជ្ជបណ្ឌិតធ្វើការវិភាគរកសញ្ញានានាក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់។ ការពិនិត្យជាទៀងទាត់ គឺជាវិធីដ៏ល្អបំផុតក្នុងការអនុញ្ញាតឲ្យវេជ្ជបណ្ឌិតប្រៀបធៀបការផ្លាស់ប្តូររបស់សុដន់ និងអាចរកឃើញជំងឺមហារីកសុដន់ក្នុងដំណាក់កាលដំបូងបំផុត។
អាយុរបស់ស្ត្រីដែលគួរទទួលការពិនិត្យរកមហារីកសុដន់៖
ការពិនិត្យទាំង២ប្រភេទខាងក្រោមនេះ អាចជួយរកជំងឺមហារីកមាត់ស្បូនទាន់ពេលវេលា ឬក៏អាចបង្ការជំងឺដ៏កាចសាហាវនេះបាន។
ការពិនិត្យរកជំងឺមហារីកមាត់ស្បូន គួរតែត្រូវបានធ្វើឡើងទៅលើស្ត្រីដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ។
មន្ទីរកិច្ចការសេវបង្ការសហរដ្ឋអាមេរិក ណែនាំថា ទាំងបុរស និងស្ត្រី ដែលមានវ័យចាប់ពី៤៥ ដល់៧៥ឆ្នាំ គួរតែធ្វើការពិនិត្យរកជំងឺមហារីកពោះវៀនធំ។ អ្នកដែលមានវ័យច្រើនជាង៧៥ឆ្នាំ និងអ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ គួរតែពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតអំពីការពិនិត្យ។
ការធ្វើតេស្តឈាម អាចរកឃើញអង់ទីហ្សែនជាក់លាក់ក្រពេញប្រូស្តាត ដែលជាប្រូតេអ៊ីន ផលិតឡើងដោយកោសិកាក្នុងប្រពេញប្រូស្តាត (ទាំងកោសិកាធម្មតា និងកោសិកាមហារីក)។
បុរសដែលមានវ័យដូចខាងក្រោមនេះ គួរតែចាប់ផ្តើមពិនិត្យរកជំងឺមហារីកក្រពេញប្រូស្តាត
មន្ទីរកិច្ចការសេវបង្ការសហរដ្ឋអាមេរិក ណែនាំថា អ្នកដែលស្ថិតក្នុងជំពូកមនុស្សដូចខាងក្រោមនេះ គួរតែធ្វើការពិនិត្យរកជំងឺមហារីកសួត១ដងក្នុង១ឆ្នាំ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ