backup og meta

ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    ក្រួសតម្រងនោម អាចបង្កើនហានិភ័យនៃជំងឺមហារីកតម្រងនោមដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    តម្រង​នោម​​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ ដែល​​ជួយ​កម្ចាត់​ចោល​កាកសំណល់​ អំបិល​ និង​ទឹក​ដែល​លើស​។ បន្ថែម​​ពី​នេះ តម្រង​នោម​ក៏​​មាន​តួនាទី​ក្នុង​សម្ពាធ​ឈាម​ និង​គ្រប់គ្រង​កោសិកា​ឈាម​ក្រហម​ផង​ដែរ​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​​​សរីរាង្គ​មួយ​គូ​នេះ​​ មិន​អាច​ដំណើរការ​ប្រក្រតី​ទេ​នោះ ​អ្នក​ជំងឺ​អាច​​ប្រឈម​នឹង​ការ​​លាង​ឈាម​អស់​មួយ​ជីវិត។

    ពិត​ណាស់​ បញ្ហា​ក្រួស​តម្រង​នោម​តែង​កើត​ឡើង​ជា​ញឹកញយ ប៉ុន្តែ​តើ​បញ្ហា​មួយ​នេះ អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ដែរ​ឬ​យ៉ាង​ណា​?

    ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​​​​បាន​បង្ហាញ​ថា ក្រួស​តម្រង​នោម​​ពិត​ជា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​ជាក់លាក់។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៃ​ការ​សិក្សា​

    • ក្រួស​តម្រង​នោម​បង្កើន​ហានិភ័យ​នៃ​កោសិកា​មហារីក​តម្រង​នោម ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​មហារីក​ផ្លូវ​ទឹក​នោម​ភ្នែកខាង​លើ។
    • អ្នក​ជំងឺ​ដែល​រក​ឃើញ​ថា​មាន​ក្រួស​តម្រង​នោម​នៅ​​អាយុ​៤០​ ឬ​ក្មេង​ជាង​នេះ មាន​ហានិភ័យ​នៃ​ជំងឺ​មហារីក​តម្រង​នោម​​ខ្ពស់​ជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ក្រួស​តម្រង​នោម​នៅ​អាយុ​ច្រើន​ជាង​នេះ។

    ក្រួសតម្រងនោម២

    គន្លឹះ​បង្ការ​ក្រួស​តម្រង​នោម

    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​ពី​២ ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ
    • កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ
    • កាត់​បន្ថយ​ប្រូតេអ៊ីន​ពី​សាច់​សត្វ ដូចជា​សាច់​គោ សាច់​មាន់​ និង​សាច់​ជ្រូក។​​
    • ជៀសវាង​ប្រើ​អាហារ​បំប៉ន​វីតាមីន​C ដោយគ្មានវេជ្ជបញ្ជាត្រឹម​ត្រូវ
    • ជៀសវាង​ ឬ​កាត់​បន្ថយ​ភេសជ្ជៈ​ដែល​មាន​ពពុះ​ហ្គាស

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម