មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

Blood Cancer (មហារីកឈាម)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ឈាម? ជំងឺ​មហារីក​ឈាម សំដៅ​លើ​ប្រភេទ​មហារីក​ប៉ះ​ពាល់​ដល់​ការ​ផលិត ​និង​មុខ​ងារ​កោសិកា​ឈាម។ ភាគ​ច្រើន​ជំងឺ​មហារីក​ប្រភេទ​នេះ ​កើត​នៅ​ក្នុង​ខួរ​ឆ្អឹង​ជា​កន្លែង​ផលិត​គ្រាប់​ឈាម។ កោសិកា​មហារីក​បាន​ទៅ​រារាំង​កោសិកា​ឈាម​ធម្មតា​បំពេញ​មុខ​ងារ។ មហារីក​ឈាម​មាន ៣ ប្រភេទ៖ – មហារីក​ឈាម​ស (Leukemia)៖ ជា​ប្រភេទ​មហារីក ​មិន​អាច​ទប់​ទល់​នឹង​ការ​ចម្លង​រោគ​បាន។ ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។ ជំងឺនេះ​អាច​មាន​សភាព​ធ្ងន់​ធ្ងរ និងរ៉ាំ​រ៉ៃ មាន​គ្រោះ​ថ្នាក់​ច្រើន ​ពិបាក​ព្យា​បាល ​មហារីក​ឈាម​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ – ជំងឺ​មហារីក​កូន​កណ្តុរ (Lymphoma)៖ មហារីក​ប្រភេទ​នេះ រីក​លូត​លាស់​នៅ​ក្នុង Lymphocytes ដែល​ជា​ប្រភេទ​កោសិកា​ឈាម​ស​ ​ប្រឆាំង​ការ​ឆ្លង​រោគ។ Lymphocytes មិន​ធម្មតា ​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ កាត់​បន្ថយ​ភាព​រឹង​មាំ​របស់​រាងកាយ ងាយ​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​ផ្សេងៗ។ – ជំងឺ Myeloma៖ ជា​មហារីក​កោសិកា​ប្លា​ស្មា ដែល​ទៅ​រារាំង​ដំណើរ​ការ​ផលិត​អង់ទីករ​ធម្មតា​ ជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។ ២- ​មហារីក​ឈាម​កើត​ញឺកញាប់​ដែរ​ទេ? មហារីក​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​មាន​វិធី​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​មហារីក​ប្រភេទ​នេះ។ រោគ​សញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​មហារីក​ឈាម​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន ញាក់ – អស់​កម្លាំង – លែង​ឃ្លាន​អាហារ ចង្អោរ – ស្រក់​ទម្ងន់​លឿន ហើយ​ធ្ងន់​ធ្ងរ – បែក​ញើស​គ្មាន​មូល​ហេតុ – ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​ និង​ឆ្អឹង – មិន​ស្រួល​ពោះ – […]


មហារីកផ្សេងទៀត

Small intestine cancer (មហារីកពោះវៀនតូច)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ពោះវៀន​តូច? មហារីក​ពោះ​វៀន​តូច​ ​ជា​ជំងឺ​កម្រ​ពេល​កោសិកា​ពោះ​វៀន​តូច​មាន​ការ​ផ្លាស់​ប្ដូរ ​ហើយ​​លូត​លាស់​លឿន​ខុស​ធម្មតា ​និងបង្ក​ជា​ដុំ ឬ​ដុំ​សាច់។ ពោះ​វៀន​តូច​ មាន​មុខ​ងារ​បំបែក ​និង​ស្រូប​យក​ចំណី​អាហារ​ ខ្លាញ់​ វីតាមីន​ និង​សារធាតុ​ដទៃ​ទៀត។ បើ​យើង​មានជំងឺ​មហារីក​ប្រភេទ​នេះ​ដុំ​មហារីក​ទៅ​បាំង​ផ្លូវ​ពោះវៀន បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ និង​គ្រោះថ្នាក់​ជាច្រើន។ មហារីក​ពោះ​វៀន​តូច​ចែក​ជា​ប្រាំ​ប្រភេទ៖ – ប្រមាណ​ជាង ៣០​-៤០ ភាគរយ ករណី​ដុំ​មហារីក​ (Adenocarcinoma) ចាប់​ផ្ដើម​កើត​នៅ​ក្នុង​កម្រាល​នៃ​ពោះ​វៀន​តូច។ ដំបូង​គ្រាន់​ជា​កោសិកា​តូច ប៉ុន្តែ​លូត​លាស់​លឿន​ជាង​កោសិកា​ធម្មតា​ បង្កើត​​ជា​ដុំ​សាច់ (Polyp) យូរៗ​ទៅ​នឹង​វិវត្តជា​ដុំ​មហារីក។ – កោសិកា​មហារីក​វិវដ្ត​ក្នុង​ជាលិកា​ទន់នៃ​ពោះ​វៀន​តូច។ – ដុំ​មហារីក​លូត​លាស់​យឺត (Carcinoid Tumors) តែង​កើត​នៅ​ខាង​ក្រោម​ពោះ​វៀន​តូច​ ​អាច​ប៉ះពាល់​​ខ្នែង​ពោះ​វៀន និង​រន្ធ​គូទ។ ដុំ​មហារីក​ទាំង​នោះ ផលិត​សារ​ធាតុ​គីមី​ជា​ច្រើន​ ដូច​ជា ​សេរ៉ូ​តូ​នីន (Serotonin) ជាដើម។ – ដុំ​នៅ​ក្រពះ​ពោះ​វៀន (GISTs) ជា​ប្រភេទ​កម្រ​នៃ​មហារីក​ពោះ​វៀន។ ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​មហារីក​នេះ ដុំ​សាច់​ចាប់​ផ្ដើម​លូតលាស់​នៅ​ក្នុង​ក្រពះ យ៉ាងណាដុំសាច់ GIST ទាំង​អស់​មិន​មែន​សុទ្ធ​ដុំជា​មហារីក​នោះ​ដែរ។ – ដុំ​ជាលិកា​ទឹក​រងៃ​ក្នុង​ពោះ​វៀន​តូច (Intestinal Lymphomas) ជា​មហារីក​កើត​នៅ​ក្នុង​កូន​កណ្ដុរ ហើយជា​ទូទៅ​តែង​កើត​ឡើង​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ មាន​ន័យ​ថា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ក្នុង​ខ្លួន​​យើង​ចុះ​ខ្សោយ​ និង​មិន​អាច​វាយ​តបត​មេរោគ ឬ​ជំងឺផ្សេងៗ​បាន។ ២- កើតឡើងញឺកញាប់ដែរទេ? មហារីក​ពោះ​វៀន​តូច​ គឺ​ប្រភេទមហារីកកម្រ យ៉ាង​ណា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- […]


មហារីកផ្សេងទៀត

Oral cancer (មហារីកមាត់)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​មាត់? ជំងឺ​មហារីក​មាត់ ជា​ប្រភេទ​មហារីក​ កើត​នៅ​លើ​ជាលិកា​​មាត់ ​ហើយ​អាច​កើត​នៅ​គ្រប់​ទី​កន្លែង​នៃអវយវៈនេះ ដូចជា បបូរ​មាត់​ អណ្ដាត​​ ថ្ពាល់ អញ្ចាញ ក្រអូម​មាត់​ កន្លើតរឹង ​និង​ទន់ ​បំពង់​ក ជាដើម តែ​ភាគ​ច្រើន​កើត​លើ អណ្ដាត ​និង​បបូរ​មាត់។ មហារីក​មាត់ ​ដំណាក់​កាល​ដំបូង អាច​មាន​រោគសញ្ញា ​ឬ​គ្មានអ្វីទាំងអស់។ គេ​តែង​ប្រទះ​ឃើញ​​មហារីក​នេះ ​ពេល​វា​រាល​ដាល​ទៅ​ដល់​ក ​មាន​ហើម​កូន​កណ្ដុរ ​ឬអាច​រក​ឃើញ​ដោយ​សារ​ពេទ្យ​ធ្មេញ​តែម្តង។ ២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ? ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា​៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? រោគសញ្ញា​មហារីក​ប្រភេទ​នេះ ​តែង​ស្រដៀង​ទៅ​នឹង​បញ្ហា​បង្ក​រោគ​ក្នុងមាត់​មួយ​ចំនួន ទើប​ពិបាក​ឲ្យ​ដឹង​ថាជា​ជំងឺ​មហារីក។ ហេតុ​នេះ​សូម​ទៅ​ពិ​និត្យ​ជា​មួយ​ពេទ្យ​ធ្មេញ ​ឬ​គ្រូពេទ្យ​ជំនាញ ​រោគសញ្ញា​ដូច​ខាង​ក្រោម៖ – ហើម​ ​ឡើង​ក្រាស់​បបូរមាត់​ មាន​ដុំ​ ឡើង​ដុំ​កន្ទួល​ ​បន្ទះ​ស​នៅ​បបូរ​មាត់ អញ្ចាញ​ ឬ​កន្លែង​ដទៃ​ក្នុង​មាត់ និង​មិន​ងាយ​ជា​ក្នុង​ពេល ២ សប្ដាហ៍ – ហូរ​ឈាម​តាម​មាត់​គ្មាន​មូលហេតុ – ស្ពឹក​គ្មាន​មូលហេតុ​ បាត់​ញ្ញាណ​ដឹង ឬ​ឈឺ តឹង​នៅ​បបូរ​មាត់​ក្រោម​ មុខ​ ក ឬ​ចង្ការ – ស្រៀវ​ធ្មេញ – ឈឺ​ ឬ​មាន​អារម្មណ៍ មាន​អ្វី​ជាប់​ក្នុង​បំពង់​ក​ – ឈឺ ​ឬ​ពិបាក​លេប – មាន​បញ្ហា​ដាក់​ធ្មេញ – ហើម ​ក – ឈឺ​ត្រចៀក​មិន​ជាសះ – ស្រក​ទម្ងន់ – សម្លេង​ស្អក​ ឈឺ​ករ៉ាំរ៉ៃ ឬ​ប្ដូរ​សម្លេង អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ […]


មហារីកផ្សេងទៀត

Ureteral cancer (មហារីកបំពង់បង្ហូរនោម)

និយមន័យ ១- អ្វី​ជា​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម? មហារីក​បំពង់​បង្ហូរ​នោម​ ​ជា​ជំងឺកើត​នៅ​ក្នុង​បំពង់​សម្រាប់នាំ​ទឹក​នោម ​ពី​តម្រង​នោម ទៅ​កាន់​ប្លោក​នោម។ ទោះ​ជា​ករណី​កម្រ ប៉ុន្តែ​មហារីក​នៅ​តែ​អាច​លូត​លាស់​ក្នុង​ប្រព័ន្ធ​ទឹក​នោម ហើយស្រដៀង​ទៅ​នឹង​មហារីក​ប្លោក​នោម ព្រោះ​​កោសិកា​​ក្រាល​ក្នុង​បំពង់​បង្ហូរ​នោម​ ដូចគ្នា​ជាមួយ​​កាសិកា​​ក្នុង​ប្លោក​នោម។ អ្នក​មាន​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​ ភាគ​ច្រើន​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​មហារីក​ប្លោក​នោម ហេតុ​នេះ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ដ​មួយ​ចំនួន រក​មើល​សញ្ញា​នៃ​មហារីក​ប្លោក​នោម។ ២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ ​កម្រ​ជួប​ប្រទះ​ណាស់ ប៉ុន្តែ​ជា​ធម្មតា​កើត​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​មាន​ប្រវត្តិ​ធ្លាប់​កើត​មហារីក​ប្លោក​នោម​ប៉ុណ្ណោះ។ រោគសញ្ញា ៣- រោគ​សញ្ញា​មហាមាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​បំពង់​បង្ហូរ​នោម​​មាន៖ – ឈាម​ក្នុង​ទឹក​នោម – ឈឺ​ចង្កេះ – នោម​ឈឺ – អស់​កម្លាំង – ស្រក​ទម្ងន់​​គ្មាន​មូល​ហេតុ។ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។ មូលហេតុបង្ក ៥- មូលហេតុបង្កមានអ្វីខ្លះ? នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​មហារីក​បំពង់​បង្ហូរ​នោម​ក៏​ពិត​មែន ប៉ុន្តែ​គ្រូពេទ្យ​អាច​ដឹង​ថា​មាន​មហារីក​នេះ ​ពេល​កោសិកា​ក្នុង DNA នៃ​បំពង់​បង្ហូរ​នោម​វិវត្ត​ខ្លួន​មិន​ប្រក្រតី។ ការ​វិវត្តនៃ​កោសិកា​ទាំង​នោះ អាច​បំបែក​ខ្លួន​យ៉ាង​លឿន ​និង​មិន​ងាប់​ទៅវិញ​ដោយ​ឯកឯង​ ដូចកោសិកា​ធម្មតា​ទេ និង​កាន់​រីក​ធំ​ឡើងៗ ​បិទ​ផ្លូវ​បង្ហូរ​នោម ​ឬ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​រាង​កាយ។ កត្តាប្រឈម ៦- កត្តាប្រឈមមានអ្វីខ្លះ? កត្ដា​ប្រឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​បង្ហូរ​នោម​មាន​ដូច​ជា៖ – អាយុ​ ជា​កត្ដា​ប្រឈម​ខ្ពស់​កើត​មហារីក ព្រោះ​មនុស្ស​ភាគ​ច្រើន​អាច​ដឹង​ថាខ្លួន​មាន​មហារីក​អំឡុង​​ពេល​ឈាន​ចូល​វ័យ​ចន្លោះ ៧០-៨០ ឆ្នាំ។ – ធ្លាប់​កើត​មហារីក​ប្លោក​នោម ឬ​តម្រង​នោម​ ​អាច​ប្រឈម​មុខ​ខ្ពស់​ជាមួយ​មហារីក​បំពង់​បង្ហូរ​នោម។ – ជក់​បារី​ […]


មហារីកផ្សេងទៀត

ដាក់ធ្មេញ ឬសម្អាតធ្មេញ និងអញ្ចាញមិនបានត្រឹមត្រូវ អាចបង្កជាជំងឺមហារីកអណ្តាត

និយមន័យ​ ១- អ្វី​ជា​ជំងឺ​មហារីក​អណ្តាត? មហារីក​អណ្តាត ជា​ផ្នែក​មួយ​ក្នុង​ចំណោម​មហារីក​មាត់ ដូច​ជា​មហារីក​ដទៃ​ដែរ គឺ​កើត​ដោយ​សារ​ការ​បំបែក​ខ្លួន​នៃ​កោសិកា​ច្រើន​លើស​កម្រិត បង្កើត​ជា​ដុំ​មហារីក។ ជំងឺចែក​ជា​ពីរ​ប្រភេទ​ទី​ ១ ​ហៅ​ថា​មហារីក​មាត់​​អណ្ដាត (Oral Tongue Cancer) កើត​ដោយ​សារ​ប៉ះពាល់​ផ្នែក ​លាន​ចេញ​មក​ក្រៅ​បាន និង​ទី ២ កើត​នៅ​បាត​អណ្ដាត​ ជាប់​ជាមួយ​បំពង់​ក ហើយ​ករណី​នេះ គ្រូពេទ្យ​អាច​ដឹង នៅ​ពេល​រាល​ដាល​ទៅ​ដល់​កូន​​​កណ្តុរ​នៅ​ក។ ២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​អណ្ដាត​ ជា​ជំងឺ​កម្រ មិន​សូវ​ជួប​ប្រទះ​ដូច​មហារីក​ផ្សេង​ៗទេ ​ភាគ​ច្រើន​កើត​ចំពោះ​តែ​មនុស្ស​ចាស់ ​កម្រ​មាន​លើ​ក្មេងៗណាស់។ រោគសញ្ញា​ ៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​អណ្ដាត​មាន៖ – ឈឺ​អណ្ដាត ឬឈឺ-ជាប់ ថ្គាម – មាន​ដុំ ​ឬស្បែក​ក្នុង​មាត់​ឡើង​ក្រាស់ – មាន​បន្ទះ​ស ឬ​ក្រហម​នៅ​តាម​អញ្ចាញ​ អណ្ដាត​ សាច់​បំពង់​ក ​ឬ​ក្រអូម​​មាត់ – ឈឺ​ក ​ឬ​មាន​អារម្មណ៍​មាន​ដុំអ្វី​មួយ​ស្ទះក្នុង​បំពង់​ក – ពិបាក​លេប ​ឬ​ទំពារ – ពិបាក​កម្រើក​ថ្គាម ​ឬ​អណ្ដាត អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់​មាន​ភាព​ខុស​គ្នា​ដូច្នេះ អ៊ីចឹង​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។ មូលហេតុបង្ក ៥- មូលហេតុបង្កមានអ្វីខ្លះ? វីរុស​ Human Papilloma (HPV) អាច​បង្ក​ឲ្យ​កើត​មហារីក​ជា​ច្រើន​ប្រភេទ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស