ការហាត់ប្រាណទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដល់ទៅ៧ប្រភេទ នេះបើយោងតាមការសិក្សាពីសមាគមមហារីកអាមេរិក វិទ្យាស្ថានមហារីកថ្នាក់ជាតិ និងសាលាសុខភាពសាធារណៈHarvard T.H។
ការហាត់ប្រាណទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដល់ទៅ៧ប្រភេទ នេះបើយោងតាមការសិក្សាពីសមាគមមហារីកអាមេរិក វិទ្យាស្ថានមហារីកថ្នាក់ជាតិ និងសាលាសុខភាពសាធារណៈHarvard T.H។

ការសិក្សាថ្មីនេះបានរកឃើញថា ប្រសិនបើយើងហាត់ប្រាណកម្រិតមធ្យម ដូចជាវាយសី ដើរលឿន រាំ ជិះកង់ រត់ ហែលទឹក រយៈពេលពីរម៉ោងកន្លះ ទៅ៥ម៉ោងក្នុងមួយសប្ដាហ៍ នោះយើងនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានផ្ដោតទៅលើការសិក្សាចំនួន៩ ដែលមានមនុស្សពេញវ័យច្រើនជាង៧៥០ ០០០នាក់ចូលរួម។ ជាលទ្ធផល ការបញ្ចេញសកម្មភាពប្រចាំថ្ងៃ ដោយហាត់ប្រាណក្នុងកម្រិតមធ្យម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកចំនួន៧ប្រភេទ ក្នុងចំណោមជំងឺមហារីកទាំង១៥ដែលបានលើកយកមកសិក្សា ដែលក្នុងនោះរួមមាន៖

ដូច្នេះហើយ ដើម្បីបង្ការជំងឺមហារីក យើងចាំបាច់ត្រូវហាត់ប្រាណជាទៀងទាត់ យ៉ាងហោចណាស់ឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬទៅតាមចំនួនម៉ោង ដូចដែលបានបញ្ជាក់ខាងលើ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖