មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​​មួយ​ ​ដែល​​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពិភពលោក។​ ពិត​ណាស់​ ​មនុស្ស​ម្នាក់​ៗ​​ជួប​ប្រទះ​​បទពិសោធន៍​​ខុស​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ តួយ៉ាង​ដូចជា​​​មូលហេតុ​បង្ក​ បរិស្ថាន​ និង​ហ្សែន​ជាដើម។​ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្នា​យើង​​​នៅ​តែ​អាច​អនុវត្ត​ការ​ផ្លាស់ប្ដូរ​​បែបបទ​​រស់​នៅ​ជាក់លាក់​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ១. ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ គ្នា​យើង​​គប្បី​ជ្រើសរើស​ប្រភេទ​អាហារ​រុក្ខជាតិ​ទាំង​មូល​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដូចជា​រុក្ខជាតិ​ចម្រុះ​ពណ៌​ ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ និង​ខ្លាញ់​សុខភាព​ ព្រម​ទាំង​​ជៀសវាង​ពពួក​អាហារ​កែច្នៃ​ និង​ជាតិ​ស្ករ​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​។ ​២. ទ្រទ្រង់​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ធម្មជាតិ​នៃ​រាងកាយ​ យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​តាម​បែប​ធម្មជាតិ​ គឺ​​ជា​ការ​​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​ផ្សេង​ៗ​ ក៏​ដូចជា​បញ្ចេញ​ញើស​តាម​រយៈ​ការ​ហាត់​ប្រាណ​ ឬ​សូណា​​ជា​ដើម​។​ ៣. កាត់​បន្ថយ​ជាតិ​ពុល យោង​តា​​ម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​សារធាតុ​Bisphenol A និង​ជំងឺ​មហារីក​សុដន់​ ក្រពេញ​ប្រូស្តាត​ និង​មហារីក​អូវែ​។​ សារធាតុ​នេះ​ដែរ​ មាន​នៅ​ក្នុង​​ប្រអប់​ផ្លាស្ទីក​ ជា​ជាតិ​ពុល​មួយ​​ដែល​យើង​តែងតែ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​ ការ​ធ្វើ​មេតាប៉ូលីស​ និង​បំផ្លាញ​សុខភាព​ជា​ទូទៅ​ផង​ដែរ។​ ពពួក​សារធាតុ​ពុល​ដទៃ​ទៀត​ រួម​មាន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ប៉ារ៉ាបែន ( Parabens) និង​លោហធាតុ​​ធន់​ធ្ងន់​ដូចជា​បារត​ និង​សំណ​។​ ​ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់បន្ថយ​ការ​​ប្រើប្រាស់​វត្ថុ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ៤. គិតគូរ​​ដល់​សុខភាព​ពោះវៀន​ ជាក់​ស្ដែង​ ​សុខភាព​ពោះវៀន​មាន​តួនាទី​សំខាន់​​​មួយ​នៅ​ក្នុង​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​។​ ដូចនេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​​​សុខភាព​ពោះវៀន​ឲ្យ​បាន​ល្អ​ ដោយ​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​ជួយ​ទ្រទ្រង់​ដល់​ពោះវៀន​ដូចជា​គីមឈី​ជា​ដើម​។​ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​ប្រើប្រាស់​ថ្នាំ​ផ្សះ​នៅ​ពេល​ចាំបាច់ ព្រម​ទាំង​​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ប្រចាំ​ថ្ងៃ​ ដូចជា​បន្លែ​ស្លឹក​បៃតង​ និង​គ្រាប់​ធញ្ញជាតិ​​។​ ៥. គ្រប់គ្រង​ស្រ្តេស​ បន្ថែម​ពី​នេះ​ ​ស្រ្តេស​រ៉ាំរ៉ៃ​អាច​ជះ​ឥទ្ធិពល​​ដល់​ការ​កើត​ជំងឺ​ជា​ច្រើន​ រួម​មាន​ជំងឺ​បេះដូង​ […]


មហារីកផ្សេងទៀត

​សញ្ញា​​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​​ ​គ្នា​យើង​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​មាត់​​​វិវត្ត​​ក្នុង​ជាលិកា​នៃ​មាត់​ ឬ​បំពង់​ក​។​ វា​អាច​កើត​ឡើង​នៅ​ក្នុង​អណ្ដាត ក្រពេញ​អាមីដាល់​ ​(Tonsil) ​អញ្ចាញ​ធ្មេញ​​និង​ផ្នែក​ផ្សេង​ទៀត​នៃ​មាត់​។​ ពិត​ណាស់​ ជំងឺ​មហារីក​នេះ​ក៏​ដូចគ្នា​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀត​ផង​ដែរ​ ប្រសិនបើ​យើង​បាន​ដឹង​ពី​រោគ​សញ្ញា​ និង​ធ្វើការ​​ព្យាបាល​បាន​ទាន់​ពេលវេលា​ យើង​ក៏​មាន​ឱកាស​រស់​រាន​ច្រើន​ដែរ​។ ដូច្នេះ​ហើយ​ គ្នា​យើង​​គប្បី​ស្វែងយល់​​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ដ៏​គ្រោះថ្នាក់​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ​​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​​ សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ សញ្ញា​ទូទៅ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ញឹកញាប់​​ មាន​ដូចជា​​ឈឺ​មាត់​រ៉ាំរ៉ៃ។​ ជំងឺ​មហារីក​នេះ​អាច​កើតឡើង​ជា​លក្ខណៈ​ដុំ​ពណ៌​ស ឬ​ក្រហម​នៅ​លើ​អញ្ចាញ​ធ្មេញ ក្រពេញ​អាមីដាល់​ ឬ​ស្រទាប់​នៃ​មាត់​។​ រោគ​សញ្ញា​ដទៃ​ទៀត រួម​មាន​៖ ហើម​ក​ ​ដុំ​ពក​នៅ​ថ្ពាល់ ​ពិបាក​លេប​ ឬ​ទំពា​អាហារ មាន​អារម្មណ៍​ដូចជា​មាន​អ្វី​មួយ​ជាប់​បំពង់​ក​ ពិបាក​​ធ្វើ​ចលនា​ថ្គាម​ ឬ​អណ្ដាត​ ស្រក​ទម្ងន់​ ក្លិន​មាត់​មិន​ល្អ​​ ​កត្តា​​​ដែល​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​​ជំងឺ​មហារីក​មាត់​​ ​កត្តា​ខាង​ក្រោម​​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តន៍​​ជំងឺ​មហារីក​​មាត់​។ ការប្រើប្រាស់​​ថ្នាំ​ជក់​ ដូចជា​បារី​ បារី​ស៊ីហ្គា​។ល។​ ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន​ ​មេរោគ Human Papillomavirus (HPV) ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​នៅ​លើ​បរិវេណ​មាត់​ កត្តា​ផ្សេង​ទៀត​​គឺ​នៅ​ពេល​ដែល​យើង​មាន​អាយុ​លើស​៤៥​ឆ្នាំ​ ​ហើយ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ និង​មាន​ជំងឺ​មហារីក​ក្បាល​ និង​ក​​ស្រាប់។​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​​តាម​វិធីសាស្ត្រ​​ទាំង​នេះ​ មហារីក​មាត់​គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​អាច​ការពារ​បាន​។​ ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​មិន​ជក់​បារី​ ឬ​ឈប់​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​នេះ​ តាម​វិធីសាស្ត្រ​ខាងក្រោម​៖ ​​ជៀសវាង​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ និង​លាប​ក្រែម​ការ​ពារ​បបូរ​មាត់​ប្រភេទ​SPF lip balm ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដែល​មាន​តុល្យភាព​ ប្រសិនបើ​យើង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​ […]


មហារីកផ្សេងទៀត

ជំងឺ​មហារីក​ និង​ជំងឺស្លេកស្លាំង មានទំនាក់ទំនងគ្នាបែបណា?

ជំងឺ​ស្លេកស្លាំង​ដោយ​សារ​តែ​កង្វះ​​ជាតិ​ដែក ​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិ​ដែក​តិចតួច​​​ពេក​ ដើម្បី​ទៅ​ផលិត​​កោសិកា​ឈាម​ក្រហម​។​ តួយ៉ាង​ដូចជា​នៅ​ពេល​ដែល​ស្រីៗ​យើង​​មក​រដូវ​ច្រើន​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្លេកស្លាំង​។ ​រីឯ​ការ​រង​របួស​ដែល​ទាក់ទង​ទៅ​នឹង​​ការ​បាត់បង់​ឈាម​ ការ​វះកាត់​ ឬ​ការ​សម្រាល​កូន​ក៏​អាច​បណ្ដាល​​ឲ្យ​កង្វះ​ជាតិ​ដែក​ដូច​គ្នា។​ ម្យ៉ាង​វិញ​ទៀត​ ​អាការៈ​ស្លេកស្លាំង​នឹង​កើត​ឡើង​ ប្រសិនបើ​​គ្នា​យើង​​មិន​ឃ្លាន​អាហារ​ ឬ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​តិចតួច​។ ជំងឺ​មហារីក​ក៏​ជា​កត្តា​ចម្បង​ដែល​​បង្កើត​ឲ្យ​មាន​កម្រិត​ជាតិ​ដែក​ទាប​ផង​ដែរ​​។ ​​​​​រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ អាច​​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​​ ទន់​ខ្សោយ​ ​ហត់​ ញ័រ​ទ្រូង​ វិល​មុខ​​ និង​​អាច​ដួល​សន្លប់​។​ មូលហេតុ​​នៃ​​ជំងឺ​ស្លេកស្លាំង អាច​បង្កើត​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូចជា​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​រន្ធ​គូទ​ នោម​ឈាម​ ក្អួត​ឈាម​ ឬ​ឈាម​ច្រមុះ​។​ នៅ​ក្នុង​ករណី​ស្រាល ​យើង​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​។​ យ៉ាង​ណា​មិញ ជួនកាល​ មូលហេតុ​នៃ​ជំងឺ​ស្លេកស្លាំង​ប្រឆាំង​នឹង​​ការ​ព្យាបាល​ ដែល​អាច​បណ្ដាល​ទៅ​ជា​ករណី​ជំងឺ​មហារីក​។ ជំងឺ​មហារីក​ និង​កង្វះ​ជាតិ​ដែក​ ជំងឺ​មហារីក​​ជាក់លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​ឈាម​ រួម​មាន​​មហារីក​ពោះវៀន​ធំ ​ចុង​ពោះ​វៀន​ធំ ក្រពះ​ និង​​បំពង់​អាហារ​ អាច​នាំ​ឲ្យ​យើង​កើត​មាន​ជំងឺ​ស្លេកស្លាំង​។​ ជំងឺ​មហារីក​ទាំង​នេះ​ ​លូតលាស់​នៅ​ក្នុង​ស្ថានភាព​រលាក​ ដូច្នេះ​ហើយ​ វា​នឹង​បង្កើត​ការ​រលាក​កាន់​តែ​ច្រើន ដែល​បណ្ដាល​ឲ្យ​ជាលិកា​នៃ​រាងកាយ​ហូរ​ឈាម​។​ ការ​រលាក​នៅ​ក្នុង​ពោះវៀន​ធំ​នេះ ក៏​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​​ទៀត​។ ការ​​ព្យាបាល​ដោយ​ប្រើ​​គីមី​ និង​កង្វះ​ជាតិ​ដែក​ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ព្យាបាល​ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​​ក៏​អាច​រួម​ចំណែក​ដល់​​ការ​ផ្ទុក​ជាតិ​ដែកទាប​ ដោយ​រារាំង​រាងកាយ​​ មិន​អាចស្រូប​យក​ជាតិ​ដែក​បាន​ពេញលេញ។​ ដោយ​សារ​តែ​ជាតិ​ដែក​​ជួយ​នៅ​ក្នុង​ដំណើរ​ការ​​ផលិត​កោសិកា​ឈាម​ក្រហម កង្វះ​ជាតិ​ដែក​​ធ្វើ​ឲ្យ​ការ​ផលិត​បរិមាណ​កោសិកា​ឈាម​ក្រហម​​ដែល​ចាំបាច់​សម្រាប់​​បញ្ជូន​អុកស៊ីហ្សែន​​ទៅ​កាន់​ជាលិកា​រាងកាយ​ត្រូវ​ថយ​ចុះ​​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ស្លេកស្លាំង​។


មហារីកផ្សេងទៀត

ក្រូច​ឆ្មារ​មានប្រយោជន៍​​កាត់​បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក

​ក្រូច​ឆ្មារ​​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ​។​ លើស​ពី​នេះ​ វា​ក៏​​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។​ ពិត​ណាស់​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​​អាច​ជួយ​ការពារ​ការ​បំផ្លាញ​អុកស៊ីតកម្ម​ដល់​កោសិកា​ និង​DNA​ពី​រ៉ាឌីកាល់​សេរី​ ដែល​ជា​ម៉ូលេគុល​ដ៏​គ្រោះថ្នាក់​។​ ជាក់​ស្ដែង​ ប្រភព​នៃ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ផ្លែ​​ ទឹក​ គ្រាប់​ និង​សំបក​ក្រូច​ឆ្មារ​។ អត្ថប្រយោជន៍​​ក្រូចឆ្មារ​​ប្រឆាំង​ជំងឺ​មហារីក​ ​យោង​តាម​ការ​សិក្សា​បានរកឃើញ​ថា​ សមាសធាតុ​សកម្ម​នៃ​ផ្លែ​ក្រូច​ឆ្មារ​ ​អាច​រារាំង​​ដល់​ការ​លូតលាស់​កោសិកា​​ និង​ដុំ​សាច់​មហារីក​មួយ​ចំនួន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​កោសិកា​មហារីក​ទាំង​នោះ​ រួម​មាន​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត​ សុដន់​ ក្រពះ​ ថ្លើម​ ​ស្បូន​ លំពែង និង​កោសិកា​មហារីក​ពោះវៀន​ធំ​។​ ទោះ​បី​ជា​មិន​ទាន់​មាន​ភស្តុតាង​ជាក់លាក់​​ដែល​ថា​ការ​ញ៉ាំ​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​អាច​សម្លាប់​កោសិកា​មហារីក​ ឬ​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​បើ​ក្រឡេក​​មក​មើល​​​ការ​សិក្សា​លើ​ក្រុម​មនុស្ស​​ចំនួន​​ធំ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ក្រូច​ឆ្មារ​ ពិត​ជា​មាន​ហានិភ័យ​តិចតួច​នៃ​ការ​កើត​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ប្រាកដ​មែន​។ ក្រូច​ឆ្មារ​ និង​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ​វិទ្យាស្ថាន​នៃ​ជំងឺ​មហារីក​​ថ្នាក់​ជាតិ​​ព្រមាន​ថា​ ពុំ​មាន​អាហារ​ណា​មួយ​ដែល​អាច​ការពារ​ ឬ​ព្យាបាល​ជំងឺ​មហារីក​បាន​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ញ៉ាំ​របប​អាហារ​សុខភាព​ និង​​​មាន​បែបបទ​​រស់​នៅ​ល្អ​ វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​មហារីក​បាន​​។​ លោកស្រី​បណ្ឌិត​Kim Dalzell ជា​ស្ថាបនិក​​ស្ថាប័ន​ ​Cancer Nutrition Advisor និង​ជា​អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ​ផ្នែក​វិជ្ជាសាស្ត្រ​ខាង​ដុំ​ពក (oncology nutrition specialist) ជឿ​ជាក់​លើ​ឥទ្ធិពល​នៃ​រុក្ខជាតិ​ ជា​ពិសេស​គឺ​​ផ្លែ​ក្រូច​ឆ្មារ​សម្រាប់​អ្នក​កើត​ជំងឺ​មហារីក​ ឬ​អ្នក​ដែល​ចង់​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ពីព្រោះ​​ក្រូច​ឆ្មារ​ផ្ទុក​ទៅ​ដោយ​សារធាតុbioflavonoids ដែល​ជួយ​ជួសជុល​DNA ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់​បន្ថយ​ការ​រលាក​ ហើយ​មុខងារ​ទាំង​នេះ​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​គ្រប់​គ្រង​ជំងឺ​មហារីក​បាន​យ៉ាង​ប្រសើរ​។ យ៉ាង​ណា​មិញ​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចូល​ក្រូច​ឆ្មារ​ទៅ​ក្នុង​របប​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​គឺ​មិន​មែន​ញ៉ាំ​វា​ទាំង​មូល​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​រាល់​ថ្ងៃ​ឡើយ​ […]


មហារីកផ្សេងទៀត

អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​

​​តម្រង​នោម​មាន​តួនាទី​បញ្ចេញ​ចោល​ជាតិ​ទឹក​​ដែល​លើស​ និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។​ ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ដែរ​ តម្រង​នោម​ងាយ​នឹង​កើត​ជំងឺ​មហារីក​​។​ ​យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ដក​ចេញ​នូវ​អាហារ​មិន​ល្អ​សម្រាប់​តម្រង​នោម​ ដើម្បី​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​នេះ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ​១. អាហារ​​​មាន​សារធាតុ​Oxalate អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ដែល​មាន​បរិមាណ​​សារធាតុ​oxalate​ខ្ពស់​ ពីព្រោះ​សារធាតុ​គីមី​មួយ​នេះ​អាច​​ជាប់​នៅ​តម្រង​នោម​ បង្កើត​បាន​ជា​ក្រួស​តម្រង​នោម​ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​បាន​។​ សារធាតុoxalate​​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង​ តៅហ៊ូ​​ គ្រាប់​ធញ្ញជាតិ​ តែ​ ​និង​ឆៃថាវ​ជាដើម​។ ២. ប្រូតេអ៊ីនសត្វ ទោះ​បី​ជា​ប្រូតេអ៊ីន​មាន​អត្ថប្រយោជន៍​​ក្នុង​ការ​​ថែទាំ​សាច់​ដុំ​ និង​បង្កើត​កោសិកា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បែរ​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​​អ្នក​ជំងឺ​មហារីក​តម្រង​នោម​ទៅ​វិញ​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ សមាសធាតុ​គីមី​គឺ​អាស៊ីដ​អ៊ុយ​រិក​ អាច​កកកុញ​នៅ​ក្នុង​រាងកាយ​របស់​យើង​​ជា​ជាតិ​ពុល​ និង​​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​​​ដូចជា​ជំងឺ​បេះដូង​ ឈឺ​សន្លាក់​ និង​សាច់​ដុំ​ចុះ​ខ្សោយ​ ដែល​ជះឥទ្ធិពល​មិន​ល្អ​​ដល់​អ្នក​ជំងឺ​មហារីក​តម្រង​នោម​។​ ​ពពួក​ប្រូតេអ៊ីន​សត្វ​មាន​នៅ​ក្នុង​សាច់​មាន់​ សាច់​ជ្រូក​ សាច់​គោ​ ទឹក​ដោះ​គោ​ ឈីស​ ពង់​មាន់​ និង​​សាច់​សត្វ​ដទៃ​ទៀត​។​ ៣. អាហារ​​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ ​​​ ​​​ជាមួយ​គ្នា​នេះ​ដែរ ប៉ូតាស្យូម​ដែល​លើស​នៅ​ក្នុង​រាងកាយ​របស់​យើង​អាច​ប៉ះពាល់​ដល់​ជំងឺ​មហារីក​តម្រង​នោម​។​ ជាក់​ស្ដែង​ ប៉ូតាស្យូម​​​ដឹក​នាំ​សាច់​ដុំ​ និង​មុខងារ​ចង្វាក់​បេះដូង​។​ ជា​លទ្ធផល​ នៅ​ពេល​ដែល​យើង​មាន​ប៉ូតាស្យូម​ច្រើន​ហួស​ប្រមាណ​ វា​​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ ព្រម​ទាំង​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដែល​អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​។ អាហារ​ដែល​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ រួម​មាន​ផ្លែ​ប័រ​ សូកូឡា​ ផ្លែ​លម៉ើ ផ្កា​ខាត់​ណា​បៃតង​ ទឹក​ដោះ​គោ​ […]


មហារីកផ្សេងទៀត

បន្លែ ផ្លែឈើ ចម្រុះពណ៌ ល្អចំពោះសុខភាព​ ប្រឆាំងជំងឺមហារីក

បន្លែ និង​ផ្លែឈើ គឺ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ប្រឆាំង​នឹង​ជំងឺ​មហារីក ហើយ​ការ​ញ៉ាំ​បន្លែ ផ្លែឈើ​ចម្រុះ​ពណ៌ នឹង​ទទួល​បាន​​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា​ច្រើន​ដែរ​។ អាហារ​ចម្រុះ​ពណ៌​ទាំង​នេះ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​រក្សា​ទម្ងន់​បាន​ល្អ។ ការ​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ច្រើន​ប្រភេទ ដូច​ជា​មហារីក ពោះវៀនធំ មហារីក​បំពង់អាហារនិង​មហារីក​តម្រង​នោម​ជា​ដើម​។ បន្លែ​ ផ្លែឈើ មាន​ពណ៌​បៃតង​ចាស់ ក្រហម និង​ទឹកក្រូច​ជា​ដើម សុទ្ធ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម។ ១. ពណ៌ក្រហម បន្លែ​ផ្លែ​ឈើ​ពណ៌​ក្រហម​មាន​ដូច​ជា​ប៉េងប៉ោះ ឪឡឹក ទំពាំង​បាយ​ជូរ និង​ល្ហុង​ សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព​។ បន្លែ ផ្លែឈើ​ទាំង​នេះ មាន​ផ្ទុក​សារធាតុ Lycopeneនិង​សាធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការ​ពារ​យើង​ប្រឆាំង​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូសា្តត ក្រពះ និង​សួត។ បន្លែ មាន​ជាតិ​Lycopene​ខ្ពស់​ដូច​ជា​ប៉េង​ប៉ោះ មាន​ទំនាក់​ទំនង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក និង​បញ្ហា​គាំង​បេះដូង​។ ២. បន្លែ​ ផ្លែឈើ​ពណ៌​ទឹកក្រូច បន្លែ​ ផ្លែឈើ ពណ៌​ទឹក​ក្រូច ដូច​ជា​ការ៉ុត ស្វាយ ដំឡូងជ្វា ក្រូច និង​ល្ពៅ ជា​ដើម សម្បូរ​សារធាតុចិញ្ចឹម​ល្អៗ​ចំពោះ​រាង​កាយ​ដែរ​។ អាហារ​មាន​ពណ៌​ទឹក​ក្រូច អាច​មាន​ផ្ទុក beta-cryptoxanthin, beta-carotene និងalpha-carotene ជា​សារធាតុ​ចិញ្ចឹម​​ដែល​អាច​បំប្លែង​ទៅ​ជា​វីតាមីនA​។ ​Beta-carotene មាន​នៅ​ក្នុង​ផ្លែ​ក្រូច និង​​បន្លែ​ផ្សេង​ទៀត ក៏​អាច​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សួត […]


មហារីកផ្សេងទៀត

ហាត់ប្រាណជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ការ​រក្សា​រាងកាយ​យើង​ឲ្យ​មាន​សកម្មភាព​ជា​ប្រចាំ​មិន​ត្រឹមតែ​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ផង​​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ត្រូវ​អ្ន​ក​ស្រាវ​ជ្រាវ​​ជឿ​ថា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ មហារីក​ស្បូន និង​មហារីក​ពោះវៀនធំ​ទៀត​ផង​។ ​១. គុណ​ប្រ​យោជន៍​នៃ​ការ​ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​ចំពោះ​សុខភាព។ ការ​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង​បង្កើន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​។ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​រាង​កាយ​យើង​គ្រប់​គ្រង​កម្រិត​អ័រ​ម៉ូន​បាន​ល្អ។ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​កើត​ជំងឺ​មហារីក​។ ក្រៅ​ពី​នេះ លំហាត់​ប្រាណ​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ ដែល​អាច​កាត់​បន្ថយ​រយៈពេល​នៃ​សារធាតុ​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពោះ​វៀន​ធំ​។ ​​​២. តិចនិក​ហាត់​ប្រាណ​​ ដើម្បី​ឲ្យ​រាង​កាយ​យើង​មាន​សកម្មភាព​ច្រើន​យើង​អាច​ហាត់ប្រាណ ដូច​ជា​ដើរ រត់ ជិះ​កង់ ឬ​ហែលទឹក ជា​ដើម ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។ ក្រៅ​ពី​នេះ​យើង​អាច​៖ ​ កាត់​បន្ថយ​ការ​អង្គុយ​ស្ងៀម​យូរ៖ ការ​អង្គុយ​ស្ងៀម​យូរ​ម៉ោង​ក៏​បង្កើន​ហានិភ័យ​មាន​ជំងឺ​មហារីក​ដែរ​ ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ក៏​ដោយ​។ ការ​អង្គុយ​យូរ ធ្វើ​ឲ្យ​យើង​ប្រឈម​កើត​ជំងឺ​ធាត់ ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​មហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ទៀត​។ បើ​យើង​ជា​អ្នក​ត្រូវ​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ ចូរ​គ្រោក​ឈរ និង​ដើរ​ឲ្យ​បាន​មួយ​ទៅ​ពី​រ​នាទី​រៀង​រាល់​ម៉ោង​។ បង្កើន​សាច់​ដុំ៖ ហាត់​ប្រាណ​បង្កើន​សាច់​ដុំ ជា​វិធី​សាស្រ្ត​មួយ​ជួយ​ឲ្យ​យើង​រក្សា​រាង​កាយ​មាំ​មួន មិន​ឡើង​គីឡូ និង​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស។ យើង​អាច​ហាត់​ប្រាណ​បែប​នេះ​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ប្រ​យោជន៍​សុខភាព​ និង​សាច់ដុំ​។ កូនក្មេង៖ កូន​ក្មេង​ក៏​ត្រូវ​ការ​បញ្ចេញ​ពល​កម្ម​ដែរ។ យើង​ជា​ប៉ាម៉ាក់​ត្រូវ​ជំរុញ​កូន​ឲ្យ​មាន​សកម្មភាព​រាងកាយ​ឲ្យ​បាន​រាល់ថ្ងៃ​។ ក្មេង​ៗ​ដែល​មាន​ទម្លាប់​បញ្ចេញ​កម្លាំង​ពល​កម្ម​រាល់​ថ្ងៃ លុះ​ធំឡើង​គេ​នឹង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ហាត់​ប្រាណ និង​ថែ​សុខភាព​បាន​ល្អ​។


មហារីកផ្សេងទៀត

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស

ជំងឺមហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ ជំងឺ​មហារីក​នេះ​មិន​សូវ​កើត​មាន​ទេ បើ​ប្រៀប​ទៅ​នឹង​មហារីក​ដទៃ​ទៀត​នៃ​ប្រដាប់​បន្តពូជ​ដូច​ជា មហារីក​អូវែ ឬ​មហារីក​ស្បូន។ ចំពោះ​ជំងឺ​មហារីក​ទ្វារមាស​នេះ គ្រូ​ពេទ្យ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​នៅ​ឡើយ។ ជា​ទូទៅ​មហារីក​កើត​ឡើង​ដោយ​សារ​ការ​មាន​បម្រែបម្រួល​​ហ្សែន​ដែល​កោសិកា​ធម្មតា​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​ដោយ​លូត​លាស់ និង​បំបែក​កូន​ចៅ​យ៉ាង​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ​កោសិកា​ទាំង​នេះ​បំផ្លាញ​កោសិកា​ដែល​នៅ​ជុំវិញ ​ហើយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ តែ​កត្តា​ហានិភ័យ​នៃ​ការ​វិវត្ត​ជា​ជំងឺ​មហារីក​កើន​ឡើង​ដោយ​លក្ខខណ្ឌ​ដូច​ជា អាយុ​ច្រើន ដំបៅ​​ជាលិកា​ទ្វារ​មាស ដែល​បណ្ដាល​ឲ្យ​រមាស់ និង​រលាក​ទ្វារមាស​ជាប់​រហូត ការ​ឆ្លង​មេរោគ​វីរុស ជក់​បារី​ខ្លាំង។ល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ រោគ​សញ្ញា​ជំងឺ​មហារីក​ទ្វារមាស ការ​ឡើង​ក្រហម ឬ​ការ​ផ្លាស់​ប្ដូរ​នៃ​បបូរ​ទ្វារមាស ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​មើល​ទៅ​មិន​ធម្មតា ឬ​មាន​ដំបៅ​ពណ៌​ក្រហម ឬ​សាច់​ស្អុយ​ដែល​មិន​ជា​សះ​ស្បើយ ជួន​កាល ដំបៅ​រាប​ស្មើ និង​មាន​បន្ទះ​នាំ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ម្ខាង ឬ​ទាំង​ពីរ។ ជាលិកា​ជុំ​វិញ​ខូច​ទ្រង់​ទ្រាយ។ ដុំ​អាច​មាន​ពណ៌​ខៀវ ខ្មៅ ឬ​ពណ៌​ត្នោត និង​លេច​ចេញ​ជា​រូបរាង​ផុស​ឡើង​ផុត​ស្បែក។ ដំបៅ​ខ្លះ​មើល​ទៅ​ដូច​ជា សិរមាន់។ ដុំ​សាច់​ដុះ ឬ​ដំបៅ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​ការ​ហូរ​ទឹក​រម្អិលចេញ​មក​ក្រៅ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រុម​គ្រូពេទ្យ​កំណត់​ដំណាក់​កាល​នៃ​ជំងឺ​មហារីក​ទ្វារមាស ដោយ​ផ្អែក​លើ​ទំហំ​ទី​តាំង និង​ថា​យើង​វា​បាន​រាលដាល​ដល់​កូន​កណ្ដុរ នៅ​ក្បែរ​នោះ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​ពេល​វះ​កាត់​យក​ដុំ​សាច់​ចេញ។ ដំណាក់​កាល​ចាប់​ពី​ទី១ (ដំបូង​បំផុត) ដល់​ដំណាក់​កាល​ទី៤ (ដំណាក់​កាល​ចុង​ក្រោយ)។ ដំណាក់​កាល​ទី​១៖ មហារីក​ត្រូវ​បាន​កំណត់​ចំពោះ​បបូរ​ទ្វារមាស ឬ​រន្ធគូថ (តំបន់​ចន្លោះ​ទ្វារមាស និង​រន្ធគូថ) ដំណាក់​កាល​ទី២៖ មហារីក​បាន​រាលដាល​ដល់​ជាលិកា​ដែល​នៅ​ជាប់​គ្នា […]


មហារីកផ្សេងទៀត

៨ រឿងរ៉ាវជុំវិញជំងឺមហារីក យើងប្រហែលជាមិនធ្លាប់ដឹង

ជំងឺ​មហារីក កើត​ឡើង​ដោយ​សារ​ការ​លូតលាស់​កោសិកា រីក​លូតលាស់​លឿន​ខុស​ប្រក្រតី។ ការ​រីក​លូតលាស់​ខុស​ធម្មតា​នៃ​កោសិកា​របស់​ជំងឺ​មហារីក​អាច​បណ្ដាល​មក​ពី​កត្តា​ខាងក្រៅ និង​កត្តា​ហ្សែន។ ប្រភេទ​មហារីក​ដែល​កើត​ឡើង​ញឹក​ញាប់​ជាង​គេ​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មិន​ដូច​គ្នា​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)។ ស្រប​ពេល​គ្នា​នេះ​ដែរ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​គ្នា​យើង​បាន​ដឹង​ឮ​ទាក់​ទង​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ និង​មាន​រៀង​រ៉ាវ​មួយ​ចំនួន​ទៀត​គ្នា​យើង​នៅ​មិន​ទាន់​បាន​ដឹង​ពី​ជំងឺ​មហារីក​នៅ​ឡើយ។ ខាង​ក្រោម​នេះ ជា​រឿង​រ៉ាវ​ ៨​យ៉ាង​ដែល​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​របស់​ជំងឺ​មហារីក។ ១. ជំងឺ​មហារីក​ត្រូវ​បាន​ពណ៌នា​ដំបូង​បង្អស់​ដោយ​ជនជាតិ​អេហ្ស៊ីបសម័យ​បុរាណ។ ការ​ពណ៌នា​ពី​ជំងឺ​មហារីក​ដំបូង​បង្អស់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សៀវភៅ "Edwin Smith Papyrus” ដែល​ជា​សៀវភៅ​វេជ្ជសាស្ត្រ​ចាស់​ជាង​គេ​បង្អស់​និយាយ​ពី​ការ​ព្យាបាល​ជំងឺ​របស់​មនុស្ស មាន​អាយុ​កាល​តាំង​ពី​ឆ្នាំ​១ ៦០០ មុន​គ.ស។ នៅ​ក្នុង​សៀវភៅ​នោះ​មាន​រៀប​រាប់​ពី​ការ​យក​ចេញ​ដុំ​សាច់​សុដន់ ដោយ​ប្រើ​ឧបករណ៍​ដូច​ឈេី​សម្រាប់​បង្កាត់​ភ្លើង។ ប៉ុន្តែ នៅ​ក្នុង​សៀវភៅ​បាន​ចែង​ថា មិន​មាន​ការ​ព្យាបាល​សម្រាប់​ជំងឺ​នេះ​ទេ។ ២. ករណី​ជំងឺ​មហារីក​ស្បែក​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ម៉ាស៊ីន​ហាល​ថ្ងៃ​ឲ្យ​ស្រគាំស្បែក (indoor tanning) មាន​ច្រើន​ជាង ករណី​ជំងឺ​មហារីក​សួត​ដោយ​សារ​ការ​ជក់​បារី បើ​យើង​ប្រៀបធៀប​គ្នា។ ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ករណី​ជំងឺ​មហារីក​ស្បែក​ដោយ​ប្រើ​ម៉ាស៊ីន​ហាល​ថ្ងៃ​ឲ្យ​ស្រគាំ​ស្បែក មាន​ច្រើន​ជាង ​៤១៩ ០០០ ករណី​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ៣. ជំងឺ​មហារីក​ច្រើន​ជាង​ពាក់​កណ្ដាល​អាច​ទប់​ស្កាត់បាន។ អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា ជាង​ពាក់​កណ្ដាល​នៃ​ករណី​ជំងឺ​មហារីក​ទាំង​អស់ និង​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សុទ្ធ​តែ​អាច​បង្ការ​បាន។ នេះ​មាន​ន័យ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​មហារីក​អាច​ជៀស​ផុត​ពី​ច​ន្លោះ ២,៤ លាន​ទៅ ៣,៧ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដែល ៨០% នៃ​ការ​ស្លាប់​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ ៤. […]


មហារីកផ្សេងទៀត

កើតជំងឺមហារីក អាចមកពីកត្តាជំរុញធំៗ ៤ យ៉ាងនេះ

មហារីក​ជា​ជំងឺ​កាច​សហាវ​មួយ ដោយ​យើង​គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ភិត​ភ័យ​ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក​បាន​លើក​ឡើង​ថា មហា​រីក​មាន​ច្រើន​ប្រភេទ ក្នុង​ចំណោម​នោះ​ជំងឺ​មហារីក​ខ្លះ​មាន​មូលហេតុ​ច្បាស់​លាស់ ខណៈ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​មក​ដល់​បច្ចុប្បន្ន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។ កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក៖ ១. តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។ ២. វីរុស-បាក់តេរី៖ វីរុស និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។ ៣. បរិយាកាស​ជុំវិញ៖ ខ្យល់​ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។ ៤. ចំណីអាហារ៖ ជក់បារី ផឹកស្រា ញ៉ាំអាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។ សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម តាម​តួលេខ​នៅ​តាម​មន្ទីរពេទ្យ​ធំៗ​នៅ​ស្រុក​ខ្មែរ ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់​ទី ១ បន្ទាប់មក ទី២ គឺ​ជំងឺ​មហារីក​សុដន់ ទី៣ មហារីក​សួត ទី៤ មហារីក​ក្រពះ-ពោះវៀនធំ ទី៥ មហារីក​ថ្លើម។ ដ្បិតតែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ ថា យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗខាងក្រោម។ – កុំ​ជក់​បារី – ផឹកស្រា​ក្នុង​កម្រិត​តិចតួច – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស