backup og meta

ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 20, 2021

    ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​មហារីក​គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​​មួយ​ ​ដែល​​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​ជុំវិញ​ពិភពលោក។​ ពិត​ណាស់​ ​មនុស្ស​ម្នាក់​ៗ​​ជួប​ប្រទះ​​បទពិសោធន៍​​ខុស​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ តួយ៉ាង​ដូចជា​​​មូលហេតុ​បង្ក​ បរិស្ថាន​ និង​ហ្សែន​ជាដើម។​ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្នា​យើង​​​នៅ​តែ​អាច​អនុវត្ត​ការ​ផ្លាស់ប្ដូរ​​បែបបទ​​រស់​នៅ​ជាក់លាក់​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

    ១. ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​

    គ្នា​យើង​​គប្បី​ជ្រើសរើស​ប្រភេទ​អាហារ​រុក្ខជាតិ​ទាំង​មូល​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដូចជា​រុក្ខជាតិ​ចម្រុះ​ពណ៌​ ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ និង​ខ្លាញ់​សុខភាព​ ព្រម​ទាំង​​ជៀសវាង​ពពួក​អាហារ​កែច្នៃ​ និង​ជាតិ​ស្ករ​ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​។

    ​២. ទ្រទ្រង់​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ធម្មជាតិ​នៃ​រាងកាយ​

    យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាងកាយ​តាម​បែប​ធម្មជាតិ​ គឺ​​ជា​ការ​​បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​ផ្សេង​ៗ​ ក៏​ដូចជា​បញ្ចេញ​ញើស​តាម​រយៈ​ការ​ហាត់​ប្រាណ​ ឬ​សូណា​​ជា​ដើម​។​

    ៣. កាត់​បន្ថយ​ជាតិ​ពុល

    យោង​តា​​ម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​សារធាតុ​Bisphenol A និង​ជំងឺ​មហារីក​សុដន់​ ក្រពេញ​ប្រូស្តាត​ និង​មហារីក​អូវែ​។​ សារធាតុ​នេះ​ដែរ​ មាន​នៅ​ក្នុង​​ប្រអប់​ផ្លាស្ទីក​ ជា​ជាតិ​ពុល​មួយ​​ដែល​យើង​តែងតែ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​ ការ​ធ្វើ​មេតាប៉ូលីស​ និង​បំផ្លាញ​សុខភាព​ជា​ទូទៅ​ផង​ដែរ។​ ពពួក​សារធាតុ​ពុល​ដទៃ​ទៀត​ រួម​មាន​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ប៉ារ៉ាបែន ( Parabens) និង​លោហធាតុ​​ធន់​ធ្ងន់​ដូចជា​បារត​ និង​សំណ​។​ ​ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់បន្ថយ​ការ​​ប្រើប្រាស់​វត្ថុ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។

    ៤. គិតគូរ​​ដល់​សុខភាព​ពោះវៀន​

    ជាក់​ស្ដែង​ ​សុខភាព​ពោះវៀន​មាន​តួនាទី​សំខាន់​​​មួយ​នៅ​ក្នុង​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​។​ ដូចនេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​​​សុខភាព​ពោះវៀន​ឲ្យ​បាន​ល្អ​ ដោយ​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​ជួយ​ទ្រទ្រង់​ដល់​ពោះវៀន​ដូចជា​គីមឈី​ជា​ដើម​។​ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​ប្រើប្រាស់​ថ្នាំ​ផ្សះ​នៅ​ពេល​ចាំបាច់ ព្រម​ទាំង​​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ប្រចាំ​ថ្ងៃ​ ដូចជា​បន្លែ​ស្លឹក​បៃតង​ និង​គ្រាប់​ធញ្ញជាតិ​​។​

    មហារីកទូទៅ២

    ៥. គ្រប់គ្រង​ស្រ្តេស​

    បន្ថែម​ពី​នេះ​ ​ស្រ្តេស​រ៉ាំរ៉ៃ​អាច​ជះ​ឥទ្ធិពល​​ដល់​ការ​កើត​ជំងឺ​ជា​ច្រើន​ រួម​មាន​ជំងឺ​បេះដូង​ ជំងឺ​ផ្លូវ​ចិត្ត​ និង​ជំងឺ​មហារីក​។ល។​ ​ជា​ទូទៅ​ មនុស្ស​គ្រប់​រូប​តែងតែ​ប្រឈម​នឹង​បញ្ហា​ស្រ្តេស​ជាក់​ជា​មិន​ខាន​ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ស្រ្តេស​ ដូចជា​ធ្វើ​សមាធិ​ និង​ហាត់​យូហ្គា​។​ ចូរ​ជ្រើសរើស​វិធីសាស្ត្រ​ដែល​ស័ក្ដិសម​ចំពោះ​ខ្លួន​យើង​ និង​អនុវត្ត​វា​ជា​ប្រចាំ​។

    ​៦. ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​

    គ្រាន់​តែ​ចំណាយ​ពេលហាត់​ប្រាណ​​៤៥​នាទី​​ក្នុង​មួយ​ថ្ងៃ និង​​៥​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​​បង្កើន​ភាព​ធន់​នឹង​អាំងស៊ុយលីន​ កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ ព្រម​ទាំង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​​។​ សូម្បី​តែ​ការ​ដើរ​លក្ខណៈ​​ស្វាហាប់​ក៏​អាច​ជួយ​ឲ្យ​សុខភាព​របស់​យើង​រឹងមាំ​ និង​ជៀសផុត​ពី​ជំងឺ​ផ្សេង​ៗ​ដូច​គ្នា​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម