នៅចាំពាក្យដំបូងដែលកូនអ្នកចេះនិយាយទេ? ខួរក្បាលរបស់កូនអ្នកបានកំពុងតែលូតលាស់ ហើយវាចាំបាច់ណាស់សម្រាប់កូនឲ្យទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវតាំងពីវ័យក្មេង។ តើម៉ាក់ៗដឹងទេ? ខួរក្បាលកូនអ្នកលូតលាស់ធំជាង ៤ ដង ពេលដែលកូនទើបតែកើត ហើយមានទម្ងន់ជិត ៨០% នៃមនុស្សធំដែលមានអាយុ ២២ ឆ្នាំ។ វាពិតជាពេលវេលាមួយដ៏អស្ចារ្ នៅពេលដែលការអភិវឌ្ឍខួរក្បាលរបស់កូនអ្នកលឿន។
សារធាតុចិញ្ចឹមសម្រាប់ខួរក្បាលមានដូចជា DHA ដែលងាយស្រួលនឹងបឺតស្រូបយកពីពោះវៀនដែលមានសុខភាពល្អ។ តោះ! ចាប់ផ្តើមស្វែងរករបបអាហាររបស់កូនឲ្យបានលឿនណា!
៧. ចិត្ត និងអារម្មណ៍ស្រស់ស្រាយ
តើអ្នកដឹងទេថា ៩៥% នៃអ័រម៉ូនសេរ៉ូតូនីន (serotonin hormones) ជាអ័រម៉ូនអារម្មណ៍ល្អ ត្រូវបានផលិតក្នុងក្រពះពោះវៀន?
ក្រពះពោះវៀនមានសុខភាពល្អអាចជំរុញឲ្យមានអារម្មណ៍វិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយកូនអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ និងចង់លេង ឬទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ។
ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់ៗគួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគួរផ្តល់អាហារដែលមានជាតិសសៃខ្ពស់ដូចជាបន្លែ ផ្លែឈើជាដើម។