backup og meta

ជំងឺ​មហារីក​ និង​ជំងឺស្លេកស្លាំង មានទំនាក់ទំនងគ្នាបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02, 2021

    ជំងឺ​មហារីក​ និង​ជំងឺស្លេកស្លាំង មានទំនាក់ទំនងគ្នាបែបណា?

    ជំងឺ​ស្លេកស្លាំង​ដោយ​សារ​តែ​កង្វះ​​ជាតិ​ដែក ​កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិ​ដែក​តិចតួច​​​ពេក​ ដើម្បី​ទៅ​ផលិត​​កោសិកា​ឈាម​ក្រហម​។​ តួយ៉ាង​ដូចជា​នៅ​ពេល​ដែល​ស្រីៗ​យើង​​មក​រដូវ​ច្រើន​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្លេកស្លាំង​។ ​រីឯ​ការ​រង​របួស​ដែល​ទាក់ទង​ទៅ​នឹង​​ការ​បាត់បង់​ឈាម​ ការ​វះកាត់​ ឬ​ការ​សម្រាល​កូន​ក៏​អាច​បណ្ដាល​​ឲ្យ​កង្វះ​ជាតិ​ដែក​ដូច​គ្នា។​ ម្យ៉ាង​វិញ​ទៀត​ ​អាការៈ​ស្លេកស្លាំង​នឹង​កើត​ឡើង​ ប្រសិនបើ​​គ្នា​យើង​​មិន​ឃ្លាន​អាហារ​ ឬ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​តិចតួច​។ ជំងឺ​មហារីក​ក៏​ជា​កត្តា​ចម្បង​ដែល​​បង្កើត​ឲ្យ​មាន​កម្រិត​ជាតិ​ដែក​ទាប​ផង​ដែរ​​។

    ​​​​​រោគ​សញ្ញា

    ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ អាច​​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​​ ទន់​ខ្សោយ​ ​ហត់​ ញ័រ​ទ្រូង​ វិល​មុខ​​ និង​​អាច​ដួល​សន្លប់​។​ មូលហេតុ​​នៃ​​ជំងឺ​ស្លេកស្លាំង អាច​បង្កើត​ជា​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូចជា​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ ឬ​រន្ធ​គូទ​ នោម​ឈាម​ ក្អួត​ឈាម​ ឬ​ឈាម​ច្រមុះ​។​ នៅ​ក្នុង​ករណី​ស្រាល ​យើង​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់​។​ យ៉ាង​ណា​មិញ ជួនកាល​ មូលហេតុ​នៃ​ជំងឺ​ស្លេកស្លាំង​ប្រឆាំង​នឹង​​ការ​ព្យាបាល​ ដែល​អាច​បណ្ដាល​ទៅ​ជា​ករណី​ជំងឺ​មហារីក​។

    ជំងឺ​មហារីក​ និង​កង្វះ​ជាតិ​ដែក​

    ជំងឺ​មហារីក​​ជាក់លាក់​មួយ​ចំនួន​​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​ឈាម​ រួម​មាន​​មហារីក​ពោះវៀន​ធំ ​ចុង​ពោះ​វៀន​ធំ ក្រពះ​ និង​​បំពង់​អាហារ​ អាច​នាំ​ឲ្យ​យើង​កើត​មាន​ជំងឺ​ស្លេកស្លាំង​។​ ជំងឺ​មហារីក​ទាំង​នេះ​ ​លូតលាស់​នៅ​ក្នុង​ស្ថានភាព​រលាក​ ដូច្នេះ​ហើយ​ វា​នឹង​បង្កើត​ការ​រលាក​កាន់​តែ​ច្រើន ដែល​បណ្ដាល​ឲ្យ​ជាលិកា​នៃ​រាងកាយ​ហូរ​ឈាម​។​ ការ​រលាក​នៅ​ក្នុង​ពោះវៀន​ធំ​នេះ ក៏​រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​​ទៀត​។

    វិលមុខ

    ការ​​ព្យាបាល​ដោយ​ប្រើ​​គីមី​ និង​កង្វះ​ជាតិ​ដែក​

    នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ព្យាបាល​ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​​ក៏​អាច​រួម​ចំណែក​ដល់​​ការ​ផ្ទុក​ជាតិ​ដែកទាប​ ដោយ​រារាំង​រាងកាយ​​ មិន​អាចស្រូប​យក​ជាតិ​ដែក​បាន​ពេញលេញ។​ ដោយ​សារ​តែ​ជាតិ​ដែក​​ជួយ​នៅ​ក្នុង​ដំណើរ​ការ​​ផលិត​កោសិកា​ឈាម​ក្រហម កង្វះ​ជាតិ​ដែក​​ធ្វើ​ឲ្យ​ការ​ផលិត​បរិមាណ​កោសិកា​ឈាម​ក្រហម​​ដែល​ចាំបាច់​សម្រាប់​​បញ្ជូន​អុកស៊ីហ្សែន​​ទៅ​កាន់​ជាលិកា​រាងកាយ​ត្រូវ​ថយ​ចុះ​​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ស្លេកស្លាំង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម