តម្រងនោមមានតួនាទីបញ្ចេញចោលជាតិទឹកដែលលើស និងកាកសំណល់ចេញពីរាងកាយ។ ដូចទៅនឹងសរីរាង្គដទៃផ្សេងទៀតដែរ តម្រងនោមងាយនឹងកើតជំងឺមហារីក។ យ៉ាងណាមិញ សម្រាប់អ្នកដែលកើតជំងឺមហារីកតម្រងនោម គប្បីដកចេញនូវអាហារមិនល្អសម្រាប់តម្រងនោម ដើម្បីជួយឲ្យការព្យាបាលជំងឺមហារីកមួយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។