មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

ទម្លាប់អាក្រក់ ៦ យ៉ាងនេះ សម្លាប់យើងដោយមិនដឹងខ្លួន

ជំងឺ​មហារីក ទឹកនោម​ផ្អែម ជំងឺ​សួត ជំងឺ​បេះដូង និង​ដាច់​សរសៃ​​ឈាម​ខួរក្បាល ទាំង​​នេះ​សុទ្ធ​តែ​ជា​ប្រភេទ​ជំងឺ​មិន​ឆ្លង តែ​ជា​ជំងឺ​រាំរ៉ៃ។ ជំងឺ​ទាំង​នេះ​បាន​សម្លាប់​​មនុស្ស ៤១ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ដែលស្មើ​នឹង ៧១% នៃ​ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភព​​លោក នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ មូលហេតុ​ដែល​នាំ​កើត​មាន​​ជំងឺ​រ៉ាំរ៉ៃ​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ អង្គការ​សុខភាព​ពិភព​លោក​អះ​អាង​​ថា បណ្តាល​មក​កត្តា​ប្រឈម​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ទាក់ទង​នឹង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង និង​កត្តា​​ប្រឈម​មេតាប៉ូលីស។ ១. ជក់បារី បារី​មាន​ជាតិ​នីកូទីន អ្នក​ជក់​បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហា​រីក​សួត បេះដូង បំពង់ក មាត់​ធ្មេញ។ ២. ផឹកគ្រឿងស្រវឹង បើ​និយាយ​ពីជំងឺ​វិញ អង្គការ WHO បញ្ជាក់​ទៀត​ថា ការ​ផឹកគ្រឿងស្រវឹង បង្ក​ជំងឺក្រិន​ថ្លើម ៤៨% មហារីក​មាត់ ២៦% ជំងឺ​មហារីក​លំពែង ២៦% ជំងឺ​របេង ២០% ជំងឺ​ពោះវៀនធំ ១១% ជំងឺ​មហារីក​សុដន់ ៥% និង​ជំងឺ​បេះដូង ៧%។ ៣. ខ្យល់​ពុល ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ឈាន​ទៅ​កើត​ជំងឺ​មហារីក​ដែរ យក​ល្អ​យើង​គួរ​មាន​បរិស្ថាន​រស់នៅ​ស្អាត គ្មាន​ខ្យល់​ពុល ធូលី ឬ​ផ្សែង​ពុល។ ៤. ញ៉ាំ​ប្រៃ​ពេក ឬ​ផ្អែម​ពេក និយម​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ […]


មហារីកផ្សេងទៀត

Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត)

និយមន័យ១- អ្វី​ជាជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត? ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​ដុំ​ពក ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ​អាច​ជា​ដុំ​រឹង ​ឬ​ដុំ​ទឹក​ មាន​ទីតាំង​នៅ​ក​ផ្នែក​ខាង​ក្រោម​ និងនៅ​ពី​មុខ​ឆ្អឹង​ខ្ចី​បំពង់​អាហារ។ ករណី​ភាគ​ច្រើន ​​ដុំ​ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត មិន​ចោទ​ជា​បញ្ហា​ធំ​ ឬ​​បង្ក​ជា​រោគ​សញ្ញា​នោះ​ទេ ខណៈ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ក៏​មាន​អត្រា​ភាគរយ​អ្នក​កើត​តិច​បំផុត​ដូច​គ្នា។ ២- ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីតកើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​ចំពោះ​មនុស្ស​ស្រី មាន​អត្រា​កើត​ជំងឺ​នេះ ខ្ពស់​ជាង​មនុស្ស​ប្រុស​ដល់​ទៅ​ ៣ដង។ ក្នុង​ចំណោម​ស្រីៗ​មាន​វ័យ ៣០​ឆ្នាំ គឺ​មាន​អត្រា​កើត​ជំងឺ​ដុំ​ពក​ក្រពេញ​ទី​រ៉ូ​អ៊ី ដល់​ទៅ ៣០% ឯណោះ ខណៈប្រុសៗ គឺ​មាន​ម្នាក់ ក្នុង​ចំណោម ៤០ កើត​ជំងឺ​នេះ។ យ៉ាង​ណា ជា​ទូទៅស្រីៗ​មាន​វ័យ​ចាប់​ពី​ ៥០ ឆ្នាំ​ឡើង​ទៅ គឺ​កាន់​តែ​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត។ រោគ​សញ្ញា៣- រោគ​សញ្ញា​​ជំងឺ​ដុំពក​ក្រពេញ​ទីរ៉ូអ៊ីត​​មាន​អ្វី​ខ្លះ? ​ជំងឺដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ភាគច្រើន ​មិន​លេច​ចេញ​ជា​រោគ​សញ្ញា​នោះ​ទេ។ តែ​នៅ​ពេល​ខ្លះ​ ដុំ​មួយ​ចំនួន​នឹង​រីក​ធំ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កត់​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – មាន​អារម្មណ៍​ដឹង – ​មើល​ទៅ​ហើម​នៅ​ម្ដុំ​ក – ពេលដុំ​ពល​​សង្កត់ទៅលើ​​បំពង់​ខ្យល់ ​ឬ​បំពង់​អាហារ​ ​អាចធ្វើ​ឲ្យ​​ពិបាក​ដក​ដង្ហើម ​និង​លេបអាហារ។ ក្នុង​ករណី​ខ្លះ​ទៀត​ ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត ​វា​បង្កើត​អ័រម៉ូន​ទីរ៉ូស៊ីន​ ដែល​បញ្ចេញ​ពី​ក្រពេញ​នេះ​ផ្ទាល់​តែ​ម្ដង ហើយ​នៅ​ពេលកម្រិត​អ័រម៉ូន​នេះ​ច្រើន​ពេក​ ​នឹង​បង្ក​ជា​សញ្ញា​វិបត្តិ​លើស​ជាតិអ័រម៉ូន ​ដូចជា​៖ – ស្រក​ទម្ងន់ – បែក​ញើស​ច្រើន – […]


មហារីកផ្សេងទៀត

Rectal bleeding (ហូរ​ឈាម​តាម​រន្ធ​គូទ)

និយមន័យ១- អ្វី​ជា​បញ្ហា​ហូរ​ឈាម​តាម​រន្ធ​គូទ? ​ហូរ​ឈាម​តាម​រន្ធ​គូទ ​សំដៅលើ​អាការៈ​ហូរ​ឈាម​​តាម​រន្ធ​គូទ ​ដែល​ជាផ្លូវ​បញ្ចេញ​លាមក​ ភាគ​ច្រើន​យល់​ថា ​ជា​ជំងឺ​កើត ដោយ​សារ​មាន​​ហូរ​ឈាម​ពី​ពោះវៀន​ធំ ឬរន្ធគូទ​ ​​ដែល​ជា​កំណាត់​ចុង​ក្រោយ​ប៉ុន្មាន​សង់ទីម៉ែត្រ​នៃ​ពោះវៀន​ធំ។ ​ហូរ​ឈាម​តាម​រន្ធ​គូទ​ អាច​មាន​លាយ​ឡំ​ក្នុង​លាមក ​ជាប់​នឹង​ក្រដាស​បង្គន់ ​ឬ​ក្នុង​ចាន​បង្គន់​តែ​ម្ដង។ ឈាម​ដែល​ធ្លាក់​មក​ភាគ​ច្រើន​ ជា​ឈាម​ក្រហម​ ប៉ុន្តែ​​ពេល​ខ្លះក៏​​អាច​មាន​ពណ៌​ក្រមៅ​ដែរ។ ២- ហូរ​ឈាម​តាម​រន្ធ​គូទកើតឡើង​ញឹកញាប់​ដែរ​ទេ? អាការៈហូរឈាមនេះ កើតឡើងញឹកញាប់ណាស់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ និងគ្រប់ភេទទាំងអស់ ប៉ុន្តែ​យើងនៅ​តែ​អាចគ្រប់គ្រងវា បានដោយកាត់បន្ថយកត្តាប្រឈម។ រោគសញ្ញា៣– រោគ​សញ្ញា​ហូរ​ឈាម​តាម​រន្ធ​គូទ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ ​គឺ​ឈាម​ជាប់​លើ​ក្រដាស​អនាម័យ ​ឬ​មើល​ឃើញ​ស្រស់​ៗ​លាយ​ជាមួយ​លាមក ​និង​នៅ​ក្នុង​ចាន​បង្គន់​។ អ្នក​មាន​​ជំងឺ​ គួរ​​ចាប់​អារម្មណ៍​នៅ​ពេល​លាមក​មាន​ពណ៌​ប្លែក ​ដូចជា ​ពណ៌​ក្រហម​ជាដើម ​ដែល​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហាសុខភាព​ផ្សេង​ៗ​ ដូចជា៖ – ឈាម​​ក្រហមថ្លា ​បញ្ជាក់​ថា​មាន​ឈាម​នៅ​កន្លែង​ណាមួយ​នៃ​ក្រពះ​ពោះវៀន​ហើយ​ ដូចជា​ នៅ​ពោះវៀន​ធំ​ ឬ​រន្ធគូទ។ – ពណ៌​ក្រមៅ​ ឬ​ដូច​ពណ៌​ស្រា​ក្រហម ​អាច​ថា​ជា​ឈាម​មាន​​ប្រភព​ចេញ​ពី​ពោះវៀន​តូច​ ឬ​គល់​ខាង​ដើម​ពោះវៀន​ធំ – ពណ៌​ខ្មៅ​ អាច​ជា​ឈាម​មក​ពី​ក្រពះ​ ឬ​ផ្នែក​ខាង​លើ​​ពោះវៀន​តូច។ សញ្ញា​ផ្សេង​ៗ​ទៀត​មាន​ដូចជា៖ – វង្វេង​ – សន្លប់ – វិលមុខ – ជុះ​ឈឺ – ឈឺ​ឆ្អល់​ពោះ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ​ បើ​មាន​ចម្ងល់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យជាបន្ទាន់ បើ​​ប្រទះ​ឃើញ​អាការៈ​ដូច​ជា៖ – ក្មេង​មាន​ឈាម​ក្នុង​លាមក – ខ្លួន​យើង​ផ្ទាល់ ​មាន​លាមក​លាយ​ឈាម​លើស​ពី […]


មហារីកផ្សេងទៀត

ជាតិខ្លាញ់ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទណាស់

គ្រប់គ្នា​ប្រហែលដឹងថា លើស​ទម្ងន់ អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែប្រហែល​មិនដឹងថា លើស​ទម្ងន់ គឺ​ដល់ថ្នាក់​មាន​ទំនាក់ទំនង​នឹង​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ផង។ មើល​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ខ្លាញ់ក្នុងខ្លួនទាក់ទងជាមួយជំងឺមហារីក​ដោយរបៀបណា? ​​ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​​មិន​អាច​ធ្វើ​ការ​ដូច​ធម្មតា​បាន។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។ រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ដែល​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណកក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជាគាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​ខ្លួន។ ២- ជំងឺមហារីកប្រភេទណាមួយទាក់ទងជាមួយខ្លាញ់ក្នុងខ្លួន? អ្នក​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​ថា ​ខ្លាញ់​​​ច្រើន​ក្នុង​ខ្លួន ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រភេទមហារីក​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​​រួម​ចំណែក​បង្ក​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ។ មាន​ខ្លាញ់​ច្រើន​ក្នុង​ប្រព័ន្ធ​ឈាម គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​មហារីក​សុដន់ ​ចំពោះ​មនុស្ស​ស្រី​ដែល​អស់​រដូវ។ ឯ​មហារីក​ផ្សេង​ទៀត​អាច​ជា​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​ក្រពះ […]


មហារីកផ្សេងទៀត

៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ

នរណា​ក៏​ដឹង​ដែរ មហារីក​ជា​ជំងឺ​កាច​សហាវ មាន​ច្រើន​ប្រភេទ ពិបាក​ក្នុង​ការ​ព្យាបាល ឯ​មហារីក​មួយ​ចំនួន​ព្យាបាល​មិនជា​នោះ​ទេ បាន​ត្រឹម​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ប៉ុណ្ណោះ។ ត្បិត​មហារីក​សាហាវ តែ​យើង​ម្នាក់ៗ​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ដោយ​ចាប់ផ្តើម​ពី​ទម្លាប់​នៃ​ការ​រស់នៅ ហូបចុក ជាដើម នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ​ ១- កុំជក់បារីគ្រប់ប្រភេទ បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។ ២- ញ៉ាំអាហារសុខភាព កុំញ៉ាំសាច់ ខ្លាញ់​អាក្រក់​ច្រើន ឬ​ពពួក​អាហារប្រៃ-ផ្អែមខ្លាំង មិន​ល្អ​ចំពោះ​សុខភាព​យើង​ទេ ហើយ​ងាយ​កើត​ជំងឺ​ច្រើន​ណាស់​មុខ​ណាស់។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង ៣- ហាត់​ប្រាណទៀងទាត់ ចំណាយ​ពេល​តែ ១៥ នាទី ឬកន្លះម៉ោង/១ថ្ងៃ ធ្វើ​លំហាត់​ប្រាណ នោះ​សុខភាព​យើង​ក៏ល្អ ជំងឺ​កាច​សាហាវ​ផ្សេង​ក៏​មិន​មក​យាយី​ដែរ។ ៤- ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង រស្មី​អុលត្រាវីយូឡេ​ពីក​ម្តៅ​ថ្ងៃ​ជា​មូលហេតុ​នៃ​ជំងឺ​មហារីក​ស្បែក ដូច្នេះ​យើង​មិន​ត្រូវ​ឲ្យ​ស្បែក​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ញឹកញាប់​ពេក​នោះ​ទេ គួរតែ​លាប​ក្រែម​ការពារ​កម្តៅថ្ងៃ​រាល់​ពេល​ចេញ​ក្រៅ។ ៥- បរិស្ថានរស់នៅស្អាត មិនមានខ្យល់ពុល ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីកដែរ យក​ល្អ​យើង​គួរ​មានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល។ អត្ថបទពាក់ព័ន្ធ៖ ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ? ​ ៦- បំដៅដោះកូន ការសិក្សា​បង្ហាញ​ថា ម៉ាក់ៗ​ដែល​បំបៅដោះកូន​ មិនសូវ​មាន​ហានិភ័យ​កើត​មហារីក​សុដន់នោះ​ទេ។ ៧- កំណត់ការញ៉ាំជាតិអាល់កុលឲ្យបានតិច តួលេខ​ប្រុសៗ​ដែល​កើត​ជំងឺ​មហារីកថ្លើម​ច្រើន​បំផុត នេះ​ក៏​ចំណែក​នៃ​ការ​ផឹកស្រា​លើស​កម្រិត។ ៨- […]


មហារីកផ្សេងទៀត

Bronchial Cancer (មហារីក​ទង​សួត)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ទង​សួត? មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ ហើយ​ទូទៅ​បែង​ចែក​ជា​ ៣​ប្រភេទ៖ – ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។ – ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។ – មហារីក​ភ្នាស (Mucoepidermoid carcinoma)៖ ភាគ​ច្រើន​កើត​នៅ​លើ​ក្រពេញ​ទឹក​មាត់ នៅ​ខាង​មុខ​ត្រចៀក។ ២- មហារីកនេះកើតញឺកញាប់ដែរទេ? អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ ប៉ុន្តែ​ហានិភ័យ​ប្រឈម​ខ្លាំង​ចំពោះ​ប្រុសៗ។ យ៉ាង​ណា ដើម្បី​បង្ការកាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ទងសួត គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​រហ័ស​ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ ​ជា​វិធី​តែ​មួយ​គត់​អាច​បង្ការ​កុំ​ឲ្យ​រងផល​វិបាកដោយសារ​ជំងឺ​​ និង​បង្កជា​មហារីក​បាន ហើយ​រោគ​សញ្ញា​​មហារីក​ប្រភេទ​នេះ​អាច​នៅ​ចំ​កណ្ដាល ឬ​នៅ​គែម​ៗបំពង់​ខ្យល់​ ខណៈ​រោគ​សញ្ញា​ចំ​កណ្ដាល​ អាច​ធ្វើ​ឲ្យ​ស្ទះ ​និង​​ហូរ​ឈាម​លាយ​ឡំ​ និង​មាន​អាការៈ៖ – ពិបាក​ដកដង្ហើម – […]


មហារីកផ្សេងទៀត

Esophageal cancer (មហារីក​បំពង់​អាហារ)

និយមន័យ១- អ្វី​ទៅ​ជា​មហារីក​បំពង់​អាហារ? គឺ​ពេល​បំពង់​អាហារ មាន​សណ្ឋាន​ដូច​ទុយោ ភ្ជាប់​ពី​បំពង់ក ទៅ​ក្រពះ​មាន​ កើត​កោសិកា​មហារីក​លូតលាស់​ក្នុង​នោះ ហើយ​អាច​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ៗ​ទៀត​ផង។ មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​មាន​លើ​បុរស វ័យ​ចាស់​ជរា សម្បូរ​កើត​មាន​នៅ​ទ្វីប ​អាហ្វ្រិក ​និង​អាស៊ី​ ច្រើន​ជាង​គេ។ ទោះ​យ៉ាង​ណា ​ក៏​នៅ​តែ​មាន​វិធី​អាច​ការ​ពារ​បានដែរ។ ២- ​កើត​ញឺកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ​អាច​កើត​ឡើង​លើ​គ្រប់​ជាតិសាសន៍​ទាំង​អស់​ជុំវិញ​ពិភពលោក​ ជាពិសេស​ពលរដ្ឋ​ក្នុង​ទ្វីប​អាស៊ី និង​អាហ្រ្វិក។ ភាគច្រើន​កើត​លើបរុស ពិសេសបរុស​ដែល​ឈាន​ដូច​វ័យ​កាន់​តែ​ចាស់។ យ៉ាងណា​ យើង​នៅ​តែ​អាច​​កាត់​បន្ថយ​កត្តា​​ប្រឈម​បាន​ គប្បីត្រូវ​ពិភាក្សា​ជាមួយគ្រូពេទ្យ។ រោគសញ្ញា៣- រោគសញ្ញា​មាន​អ្វីខ្លះ? នៅ​ពេល​កោសិកា​បាន​វិវត្តខ្លួន​ជា​មហារីក​ យើង​នឹង​ជួប​ប្រទះ​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា៖ – ក្អួត – ឈឺ​ទ្រូង – អស់​កម្លាំង – ស្រក​ទម្ងន់ – ក្រហាយ​ដើមទ្រូង – ឧស្សាហ៍​ស្លាក់​អាហារ – ពិបាក​រំលាយ​អាហារ – ច្រាល​អាហារ​ឡើង​មក​លើ​វិញ – ពិបាក​លេប​អាហារ​ និង​ឈឺ​ចាប់ពេលលេប។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​កោសិកា​បំពង់​អាហា​រមាន​ការ​ប្រែប្រួល យើង​ងាយនឹង​កើត​មហារីក​បំពង់​អាហារ​ជាង​អ្នក​ដទៃ​ ដូច​នេះ​គួរ​ប្រុង​ប្រយ័ត្ន ​បើ​មាន​រោគ​សញ្ញា​សង្ស័យ។ ដោយ​សារ​ពិបាក​កំណត់​រោគ​វិនិច្ឆ័យ​លើ​គ្នាយើង​មាន​ហានិភ័យ​ខ្ពស់ ​និងគ្នាយើង​មិន​អាច​ដាក់​សុង​ថត​តាម​បំពង់​អាហារ​ ត្រូវ​ពិគ្រោះ​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ពាក់ព័ន្ធ​ការ​វិភាគ​រក​ជំងឺ​មហារីក​នេះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? នៅ​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​សង្កេត​ឃើញ​ថា DNA កោសិកា​ភ្នាស​​បំពង់​អាហារ​មាន​ការ​ប្រែប្រួល ​​កើន​ចំនួន​ខុស​ធម្មតា​ ជា​កត្តា​បង្ក​ឲ្យ​មាន​មហារីក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាច​រាលដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត។​ មហារីក​ប្រភេទ​នេះ​ចែក​ចេញ​ជា […]


មហារីកផ្សេងទៀត

Gallbladder Cancer (មហារីក​ថង់​ទឹក​ប្រមាត់)

និយមន័យ១- អ្វីជាមហារីកថង់ទឹកប្រមាត់? សំដៅ​ពេល​កោសិកា​ថង់​ទឹក​ប្រមាត់ ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​កាច និង​វិវត្តជា​មហារីក។ អ៊ីចឹង​យើង​ត្រូវ​ដឹង​ពី​ តួនាទីនិង​អត្ថ​ប្រយោជន៍​​ប្រមាត់​ជា​មុន។ សរីរាង្គ​នេះ​ ​ជា​កន្លែង​ផ្ទុក​ទឹក​ប្រមាត់ ​ផលិត​ចេញ​ពី​ថ្លើម ​​ហើយ​មាន​ទីតាំង​នៅ​ក្រោម​ថ្លើម ​​មាន​រាង​ដូច​ផ្លែ​សារី ទំហំ​ប៉ុន​ពីរ​ស្រទាប់​ម្រាមដៃ ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ​​ពោះ​។ ពេល​យើង​ញ៉ាំ​ជាតិ​ខ្លាញ់​ចូល​ទៅ ​ទឹក​ប្រមាត់​នឹង​បញ្ចេញ​ ដើម្បី​ជួយ​រំលាយ​នៅ​ដើម​ពោះ​វៀន​តូច។ មហារីក​នេះ​ងាយ​​ព្យាបាល ​បើសិន​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទាន់​ពេល។ មហារីក​ថង់​ទឹក​ប្រមាត់ ជា​ប្រភេទ​ជំងឺ​កម្រ ​ច្រើន​កើត​លើ​ស្រីៗ ​ជាង​ប្រុសៗ តែ​ទោះ​ជា​យ៉ាងណា នៅ​តែ​មាន​វិធី​​ការពារ​បាន។ ២- មហារីកនេះកើតញឺកញាប់ដែរទេ? មហារីក​ប្រភេទ​នេះ ជា​ជំងឺកម្រ ច្រើន​កើតលើ​ស្ត្រី​ ច្រើន​ជាងបុរស។ យ៉ាងណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ប្រភេទនេះ​បាន​ ពិសេស​ត្រូវ​សាក​សួរ​គ្រូពេទ្យ​បើ​មាន​មន្ទិល​សង្ស័យ​ណាមួយ។ រោគសញ្ញា៣- រោគសញ្ញា​មាន​អ្វីខ្លះ? ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា ​អាច​ចៀស​វាង​គ្រោះថ្នាក់​ជា​ច្រើន​ បង្ក​ឡើង​ជា​យថាហេតុ ហើយ​រោគ​សញ្ញា​មហារីក​ប្រភេទ​នេះ​មាន​ដូចជា៖ – ឈឺ​ពោះ​ពិសេស​ផ្នែក​ខាង​ស្ដាំ​ខាងលើ – ហើម​ពោះ – រមាស់ – ក្ដៅ​ខ្លួន – លែង​ឃ្លាន​អាហារ – ស្រកគីឡូ – ចង្អោរ – ខាន់​លឿង អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? មក​ទល់​នឹង​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ការ​អះអាង​ច្បាស់​លាស់ អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ​តែ​គ្រូពេទ្យ​អាច​កំណត់​ករណី​នេះ […]


មហារីកផ្សេងទៀត

Retinoblastoma (មហារីក​ស្រទាប់​រ៉េទីន)

និយមន័យ១- អ្វី​​ជា​មហារីក​ស្រទាប់​រ៉េទីន? គឺ​សំដៅ នៅ​ពេល​មាន​ដុំ​សាច់​លើ​ស្រទាប់​រ៉េទីន ដែល​ជា​កន្លែង​ងាយ​រង​ប្រតិកម្ម​ក្នុង​ភ្នែក ហៅ​ថា ​មហារីក​ស្រ​ទាប់​រ៉េទីន។ មហារីក​ប្រភេទ​នេះ ​ភាគ​ច្រើន​កើត​លើ​ក្មេងៗ ​កម្រ​កើត​លើ​មនុស្ស​ពេញ​វ័យ​ណាស់។ នៅ​ក្នុង​ស្រទាប់​រ៉េទីន ​មាន​ជាលិកា​ប្រសាទ​ជា​ច្រើន​ ទទួល​យក​ពន្លឺ​ពេល​ឆ្លង​កាត់ពី​មុខ​ភ្នែក។ បន្ទាប់​មក​ស្រទាប់​រ៉េទីន​ នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​សរសៃ​ប្រសាទ​អុបទិច ​នៅ​ក្នុង​ខួរ​ក្បាល​មាន​នាទីបកប្រែ​សញ្ញា​ទាំង​នោះ​ទៅ​ជា​រូបភាព។ មហារីក​ភ្នែក​ដ៏​កម្រ​នេះ ច្រើន​កើត​នៅ​លើ​កុមារ អាច​កើត​នៅ​លើ​ភ្នែក​ម្ខាង ​ឬ​ទាំង​សង​ខាង​តែ​ម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ​ស្ថិត​ក្នុង​ប្រភេទ​ជំងឺ​កម្រ មានលើ​ក្មេងៗ​នៅ​អាមេរិក​ប្រមាណ ២០០-៣០០ នាក់​ក្នុង​មួយ​ឆ្នាំ​ ភាគ​​ច្រើន​កើត​លើ​បេប៊ី​ទើប​កើត និង​ក្មេង​តូច​ៗ អាយុ​មធ្យមគឺ ២ឆ្នាំ ​កម្រ​កើត​លើ​ក្មេង​អាយុ​លើស​ពី ៦ ឆ្នាំណាស់។ ដើម្បី​ព័ត៌មាន​លម្អិត​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ​ដុំសាច់​លើ​ស្រទាប់​រ៉េទីន ជា​ធម្មតា​កម្រ​បញ្ចេញ​រោគ​សញ្ញា​​ណាស់ ប៉ុន្តែ​រោគ​សញ្ញា​មួយ​ចំនួន​អាច​ឲ្យ​យើង​ដឹង​ថា​មាន​ជំងឺ​មហារីក​នេះ មាន​​ដូច​ជា៖ – ឡើង​ដុំ​ពណ៌​ស​ចំ​កណ្តាល​ភ្នែក​ (ប្រស្រី​ភ្នែក) ពេល​ចាំង​ពន្លឺ​លើ​ភ្នែកដូច​ជា​ពេល​ថត​រូប​ជា​ដើម – ភ្នែក​ស្រលៀង​មើល​ខុស​ទិស​ដៅ – ភ្នែក​ឡើង​ក្រហម – ហើម​ភ្នែក។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុបង្កមានអ្វីខ្លះ? ការ​សិក្សារ​បញ្ជាក់​ថា ជំងឺ​នេះ​កើត​ឡើង​ដោយសារ​កោសិកា​ប្រសាទ​ក្នុង​ស្រទាប់​រ៉េទីន​វិវត្ត ដោយ​សារកត្តា​ផ្លាស់​ប្តូរហ្សែន នាំ​កោសិកា​បន្ត​លូតលាស់ ​និង​បំបែក​ខ្លួន​ឥត​ឈប់​ឈរ មិន​ស្លាប់​ដោយ​ឯកឯង​ ខុស​ពី​កោសិកា​ធម្មតា និង​បន្ត​កកើត​ជា​ដុំសាច់​លើ​ស្រទាប់​រ៉េទីន។ កោសិកា​នេះ​អាច​វាយ​លុក​ជ្រៅ​ទៅ​ក្នុង​ភ្នែក ​និង​កន្លែង​ក្បែរៗ​ផ្សេង​ទៀត។ មិន​តែ​ប៉ុណ្ណោះ ​អាច​នាំ​ឲ្យ​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​សរីរាង្គ​ក្នុងខ្លួន​ដូច​ជា ​ខួរក្បាល​ […]


មហារីកផ្សេងទៀត

Rectal cancer (មហារីករន្ធគូទ)

និយមន័យ​១- អ្វី​ជា​ជំងឺ​មហារីក​រន្ធគូទ? សំដៅ​ប្រភេទ​មហារីក​ ​កើត​លើ​កោសិកា​ក្នុង​រន្ធ​គូទ ​ជា​ផ្នែក​​ចុងនៃ​ពោះ​វៀន​ធំ។ មហារីក​រន្ធ​គូទ​ជា​ធម្មតា តែង​កើត​ឡើង​គួបផ្សំ​ជាមួយ​មហារីក​ពោះ​វៀន​ធំ អាច​ហៅ​ជា​រួម​ថា ​មហារីក​ពោះ​វៀន​ធំ តែម្តង។ មហារីក​រន្ធ​គូទ ​កើត​លើ​កោសិកា​​ក្រាល​ក្នុង​រន្ធ​គូទ ​ហើយ​ជា​រឿយៗ​ មុន​ឈាន​ដល់​មហារីក កោសិកា​នឹង​កកើត​ជាដុំសាច់​ ហៅ​ថា Precancerous Polyps (ដុំ​សាច់​មាន​ទង)។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ប្រភេទ​មហារីក​នេះ ​តែង​កើត​លើ​ប្រុសៗ ​ច្រើន​ជាងស្រីៗ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​រន្ធ​គូទ​មាន​៖​ – ទល់​លាមក – ហូរ​ឈាម​តាម​រន្ធ​គូទ – លាមក​ទន់ ​ឬ​រាក – ដុំខ្មៅ ​ក្នុង​លាមក – ឈឺពោះ – អស់​កំលាំង​​គ្មាន​មូល​ហេតុ – អត់​ឃ្លាន​អាហារ – ស្រក​ទម្ងន់​ – ឈឺ​អាង​ត្រគាក – លាមក​រាង​ដូច​ខ្មៅ​ដៃ (សណ្ឋាន​ស្រលៗ​ពណ៌​ខ្មៅ)។ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។ មូលហេតុបង្ក៥- មូលហេតុបង្កមានអ្វីខ្លះ? មូល​ហេតុ​សំខាន់​ពីរ​បង្ក​​ឲ្យ​កើត​មហារីក​រន្ធ​គូទ​មាន៖ – ជំងឺ​រលាក​ពោះ​វៀន​ធំ៖ លាក​ពោះ​វៀន​ធំ (រលាក​ពោះ​វៀន​ដោយ​សារ​ដំបៅ ​និង​ជំងឺ Crohn’s disease) គឺ​ប្រឈម​មុខ​ខ្ពស់​វិវត្ត​​ទៅ​ជា​មហារីក​រន្ធ​គូទ។ ហានិភ័យ​ ពេលណា​ពន្យាពេល​ព្យាបាល​កាន់​តែ​យូរ ​ជំងឺ​រលាក​កាន់​តែ​ខ្លាំងក្លា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស