មហារីកផ្សេងទៀត

មហារីក​​ផ្សេង​ទៀត​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីកផ្សេង​ទៀត​ជា​ច្រើន​​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកផ្សេងទៀត

កុមារកើតជំងឺមហារីកបណ្តាលមកពីកត្តាអ្វីខ្លះ? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]

ស្វែងរក មហារីកផ្សេងទៀត

មហារីកផ្សេងទៀត

អាចកើតមហារីក មានបញ្ហាបេះដូង-តម្រងនោម បើផឹកទឹកសុទ្ធដបជ័រដាក់ត្រូវកម្តៅថ្ងៃយូរ

ទឹកសុទ្ធ​ដាក់​ដប​ជ័រ​កំពុង​និយម​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​អាច​ដាក់​តាម​ខ្លួន​បាន​គ្រប់​ពេល​វេលា។ តែ​ទោះ​យ៉ាង​ណា គ្រូពេទ្យ​ឯកទេស​មហារីក​ព្រមាន​ថា ការ​ផឹក​ទឹក​សុទ្ធដាក់ដបជ័រ ហើយ​​ដាក់​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​រយៈពេល​យូរ អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក មាន​បញ្ហា​បេះដូង និង​តម្រង​នោម​ជា​ដើម។ បកស្រាយ​ហេតុផល​ខាង​លើ​នេះ សាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម ​ថា នៅ​ពេល​យើង​ច្រក​ទឹក​ក្នុង​ថង់​ប្លាស្ទិច ឬ​ដប​ជ័រ ហើយ​ទុក​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ នោះ​ជាតិជ័រ​នឹង​មាន​ការ​បម្លែង​សារធាតុ​គីមី​ម្យ៉ាង គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព អាច​កើត​ជំងឺ​មហារីក បេះដូង មាន​បញ្ហា​តម្រង​នោម។ “អូហ៍! អាហ្នឹង​គ្រោះថ្នាក់​ណាស់ កុំ​ដាក់​ទឹក​សុទ្ធ​ចោល​ក្នុង​គូទ​ឡាន ឬ​កន្លែង​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ឲ្យ​សោះ ជាតិគីមី​ដែលបម្លែង​​ចេញ​ពី​ជ័រ ចូល​ទៅ​ក្នុង​ទឹក ពេល​យើង​ញ៉ាំ​ទៅ អាច​កើត​មហារីក​ផង ឈឺ​បេះដូង ឈឺ​តម្រង​នោម”។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ដោយសារ​ផល​ប៉ះពាល់​នេះ​ហើយ ទើប​នៅ​ប្រទេស​ជឿន​លឿន​គេ​លែង​ប្រើ​ដប​ជ័រ​ដើម្បី​ច្រក​ទឹក​សុទ្ធ​ទៀត​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ដប​ថ្ម។ ដោយហេតុ​ថា ការ​ផឹក​ទឹក​សុទ្ធ​ដែល​ទុក​ដាក់​ឲ្យ​ត្រូវ​កម្តៅ​ថ្ងៃ​អាច​មាន​បញ្ហា​ចំពោះ​សុខភាព​ច្រើន​បែប​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ការ​ប្រយ័ត្ន​ប្រយែង ត្រូវ​រក្សា​ទុក​ទឹក​សុទ្ធ​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​សម​ល្មម ​ទើប​មិន​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព។


មហារីកផ្សេងទៀត

កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក

ជំងឺ​មហារី​ក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មូល​ហេតុ​បង្ក​ធំ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​​ច្រើន​លើ​ពិពភ​លោក​។ កាល​ពី​ឆ្នាំ​២០១៧ មាន​ការ​ប៉ាន់​ប្រមាណថា​​មនុស្ស​៩,​៦​លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ​គ្នា ក្នុង​នោះ​មនុស្ស​មាន​វ័យ​៧០​ឆ្នាំ​ឡើង​មាន​ប្រហែល​៤៦​ភាគ​រយ​។ ដើម្បី​បន្ថយ​​ហានិភ័យ​កើតជំងឺ​មហារីក យើង​គ្រប់​គ្នា​គួរ​ដាក់​​​បន្លែ​ងាយ​រក​ប៉ុន្មាន​ប្រភេទ​នេះ ចូល​ក្នុង​របប​អាហារ​។​ ១. ខាត់ណា​ខៀវ​ ខាត់​ណា​ខៀវ មាន​ផ្ទុក​សារធាតុ​ sulforaphaneដែល​តាម​ការ​សិក្សា​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ទំហំ និង​ចំនួន​កោសិកា​មហារីក​ដោះ បាន​រហូត​ដល់​៧៥​ភាគ​រយ​។ ដូច​គ្នា​ដែរ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា sulforaphaneក៏អាច​ជួយ​សម្លាប់​កោសិកា​មហារីក​ក្រ​ពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ដុំសាច់បង្កជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រយ​។ ការ​សិក្សា​មួយ​ចំនួន​ទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ខាត់ណា​ខៀវ​បាន​ច្រើន ក៏​អាច​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ផង​ដែរ​។​​ ២. ប៉េងប៉ោះ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្លែ​ប៉េង​បោះ​ជា​ប្រចាំ​​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ គ្នា​យើង​អាច​បន្ថែម​ផ្លែ​ប៉េង​ប៉ោះ​ពីរ​ផ្លែ​ទៅ​ក្នុង​របប​អាហារ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួល​បាន​គុណ​ប្រ​យោជន៍​ទាំង​នេះ​។​ ៣. រមៀត​ រមៀត​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ផ្ទុក​សារធាតុ​សំខាន់ៗ​ជួយ​ដល់​សុខភាព​មនុស្ស​យើង ក្នុង​នោះ​​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ ប្រ​ឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​ផល​រំខាន​ដោយ​ជំងឺ​មហារីកផង​ដែរ​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ រមៀត​មាន​សារធាតុ​ជួយ​បន្ថយ​ការ​រាលដាល​កោសិកា​មហារីក​ពោះវៀន​ធំ ដោយ​សារធាតុ​នៅ​ក្នុង​រមៀត​បាន​រំខាន​ដល់​អង់ហ្សីម​ដែល​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​។ ដូច​គ្នា​ដែរ សារធាតុ​នៅ​ក្នុង​​រមៀត​ក៏​ជួយ​ពន្យឺត​ការ​លូត​លាស់​កោសិកា​មហារីក​សួត សុដន់ និង​ក្រពេញ​ប្រូស្តាត​ដូច​គ្នា​។ ៤. ការ៉ុត​​ ការ​សិក្សា​ជា​ច្រើន​​បាន​រក​ឃើញ​ថា​ញ៉ាំ​ការ៉ុត​ច្រើន​មាន​ទំនាក់ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មាហា​រីក​មួយ​ចំនួន​។ ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​មហារីក​ក្រពះរហូត​ដល់​២៦​ភាគរយ​។ ការ​សិក្សា​ផ្សេងទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ​ក៏​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​១៨​ភាគរយ​ដែរ​។ ៥. ខ្ទឹម​ស​ សម្រាប់​គ្រឿង​ទេស​មួយ​ប្រភេទ​នេះ​វិញ មាន​ផ្ទុក​ធាតុ​សកម្ម​មួយ​ឈ្មោះ​ថា allicin ដែល​អាច​ជួយ​សម្លាប់​កោសិកា​មហារីក​។​ ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ខ្ទឹម​ស​ជា​​ប្រចាំ​បាន​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​បាន​។​ ការ​សិក្សា​ថ្មីៗ​ជា​ច្រើន​បាន​រក​ឃើញ​ថា​របប​អាហារ ពិតជា​បាន​រួ​ម​ចំណែក​យ៉ាង​ច្រើន​ដល់​​មនុស្ស​យើង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​។ ដូចនេះ​ គ្នា​យើង​មិន​គួរ​រំលង​អាហារ​ងាយ​ៗ ដូច​បាន​រៀន​រាប់​ខាង​លើ​នោះ​ទេ​។


មហារីកផ្សេងទៀត

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ​ជា​សមាសធាតុ​ដែល​រួម​ចំណែក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ដោយ​បំផ្លាញ​កោសិកា​ DNA ​រួម​ទាំង​​ធ្វើ​ឲ្យ​កោសិកា​ធម្មតា​ក្លាយ​​ទៅ​ជា​កោសិកា​កាច​ និង​មាន​គ្រោះថ្នាក់​ដល់​​ជីវិត​យើង​​​​។​ ពិត​ណាស់​ ​​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​នេះ​ មាន​នៅ​ជុំវិញ​ខ្លួន​យើង​ ដូចជា​នៅ​ក្នុង​ខ្យល់​ អាហារ​ ភេសជ្ជៈ ឬ​ក៏​ផលិតផល​ដែល​យើង​​កំពុង​តែ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ខណៈ​​រាងកាយ​​របស់​យើង​មាន​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ ដើម្បី​កម្ចាត់​ចោល​សារធាតុ​បង្ក​ជា​​ជំងឺ​​មហារីក​ និង​ជាតិ​ពុល​ផ្សេង​ៗ​ សារធាតុ​បង្ក​មួយ​ចំនួន​​មាន​ឥទ្ធិពល​​ចូល​ទៅ​​បំផ្លាញ​​​កោសិកា​របស់​យើង​ជំនួស​វិញ​​​។ ក្រៅ​ពី​ការ​ឈប់​ជក់​បារី និង​ឈប់​​ញ៉ាំ​គ្រឿង​ស្រវឹង​ យើង​​ក៏​​អាចចៀស​​​ឆ្ងាយ​ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នេះ​បាន​ដូច​គ្នា​ ដោយ​ការអនុវត្ត​​​​តិចនិក​ងាយៗ​ខាងក្រោម​នេះ​។ ​​​១. ចៀសសវាង​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​​នៃ​ជំងឺ​មហារីក​ស្បែក​​ បើ​ទោះ​បី​មាន​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​តិចតួច​ក្តី​​។​ ​សម្រាប់​អ្នក​ដែល​​មាន​កម្រិត​មេឡានីនទាប​ ​មាន​ហានិភ័យ​កាន់​តែ​​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​​ជំងឺ​មហារីក​ស្បែក​ ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។​ យ៉ាង​ណា​មិញ​ យើង​ទាំង​អស់​គ្នា​ចាំបាច់​ការពារ​ខ្លួន​ពី​កាំរស្មី​ព្រះ​អាទិត្យ​ដ៏​គ្រោះថ្នាក់​​នេះ​ មិន​ថា​យើង​មាន​ពណ៌​សម្បុរ​ស្បែក​បែប​ណា​នោះ​ទេ។​ ​ការ​ប្រើ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​ការពារ​​ខ្លួន​យើង​​ពី​កាំរស្មី UVA និង​UVB អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែកបាន។​ បន្ថែម​ពី​នេះ​ យើង​គួរ​ចៀសវាង​ការ​​​ចេញ​ក្រៅ​នៅ​ចន្លោះ​ម៉ោង​ ១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​ ឬពាក់​មួក​ ក៏​ដូចជា​សម្លៀក​បំពាក់​បិទ​ជិត​។ល។​ ២. ចៀសវាង​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ ​​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ​ គឺ​ជា​សមាសធាតុ​ដែល​បំពុល​អាហារ ដែល​មាន​នៅ​ទឹក​កខ្វក់​ សារជាតិ​ពុល​នៃ​ផ្សិត​នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ និង​សណ្ដែក​ដី​ ក៏​ដូចជា​សារជាតិ​ពុល​នៃ​ជាតិ​ដែក ដែល​មាន​នៅ​ក្នុង​គ្រឿង​សមុទ្រ​​ជាដើម​។​ អាហារ​ប្រភេទ​អាំង​ ឆ្អើរ​ ដុត​។ល។​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​បាន​​​យ៉ាង​ធ្ងន់ធ្ងរ។​ ដូច្នេះ​ហើយ​ យើង​គួរ​ចៀសវាង​អាហារ​ប្រភេទ​ទាំង​នោះ […]


មហារីកផ្សេងទៀត

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅវ័យនេះ ប្រសិទ្ធភាពខ្ពស់បំផុត!

ដ្បិត​មហារីក​មាត់​ស្បូន​កាច​សាហាវ តែ​យើង​អាច​បង្ការ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ តើ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​វ័យ​ណា​ទើប​មាន​ប្រសិទ្ធ​ខ្ពស់? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា បម្រើ​ការងារ​នៅ Singapore Medical Center បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​នៅ​មុន​ពេល​យើង​មិន​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ពោលគឺនៅ​ចន្លោះ​អាយុ​ពី ៩-២៦ឆ្នាំ ប្រសិទ្ធភាព​អាច​ដល់ ៧៥-៩០% ឯណោះ។ ទោះបី​ជា​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្តី ស្ត្រី​ត្រូវ​ទៅ​ពិនិត្យ​មាត់ស្បូន ក្រោយ​ពី​មាន​ការ​រួមភេទ​រយៈពេល ២ឆ្នាំ ដើម្បី​រក​មើល​កោសិកា​មហារីក ឬ​ក៏​មេរោគ HPV ដែល​វា​បង្ក​ឲ្យ​ទៅ​ជា​មហារីក។ ខណៈ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​អាច​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​បាន ១០០% លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រីរូប​នេះ​ថា បើ​សិន​ជា​ចង់​ការពារ​ឲ្យ​បាន​ល្អ ១០០% គឺ​ចាក់​វ៉ាក់សាំង​ផង ទៅ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ផង។ បើ​សិន​ជា​ស្ត្រី​អាយុ​ចាប់ពី ៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ផ្តល់​អនុសាសន៍​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ត្រឹម​ការ​ពិនិត្យ​មើល​មាត់ស្បូនជាទៀងទាត់ ដោយសារ​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ក្នុង​វ័យ​នេះ មាន​ប្រមាណ​ជា ១០% តែ​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី


មហារីកផ្សេងទៀត

កុំប្រហែស! បើ​ឃើញសញ្ញាទាំងនេះប្រញាប់ទៅជួបពេទ្យខ្លាចមានជំងឺមហារីកទងសួត​

ជំងឺ​មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ។ ជំងឺ​មហារីកទង​សួត​ចែកចេញជា​បី​ប្រ​ភេទ​គឺ៖ – ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។ – ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។ – មហារីក​ភ្នាស (Mucoepidermoid carcinoma)៖ ភាគ​ច្រើន​កើត​នៅ​លើ​ក្រពេញ​ទឹក​មាត់ នៅ​ខាង​មុខ​ត្រចៀក។ ចំពោះ​ជំងឺ​នេះ បើ​​យើង​​បាន​​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​រហ័ស​ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​អាច​បង្ការ​កុំ​ឲ្យ​រងផល​វិបាកដោយសារ​ជំងឺ​​ និង​បង្កជា​មហារីក​បាន។​ ​រោគ​សញ្ញា​​មហារីក​ប្រភេទ​នេះ​អាច​នៅ​ចំ​កណ្ដាល ឬ​នៅ​គែម​ៗបំពង់​ខ្យល់​ ខណៈ​រោគ​សញ្ញា​ចំ​កណ្ដាល​ អាច​ធ្វើ​ឲ្យ​ស្ទះ ​និង​​ហូរ​ឈាម​លាយ​ឡំ​ និង​មាន​អាការៈ៖ – ពិបាក​ដកដង្ហើម – បញ្ចេញ​សំឡេង​មិន​ធម្មតា​ពេល​ដក​ដង្ហើម ដោយសារ​ស្ទះ​បំពង់​ខ្យល់ ​ឬ​ទង​សួត​រីក​ធំ – ក្ដៅ​ខ្លួន ឬ​​ក្អក​ធ្លាក់​ស្លេស្ម ​មក​ពី​ការ​ក​រោគ​ ពេល​ខ្លះ​បង្ក​ឲ្យ​​រលួយ​ជាលិកា​សួត ​និង​ស្រុត​សួត​ទៀត​ផង។ – ក្អក​ធ្លាក់​ឈាម​ ព្រោះ​មាន​ដំបៅ​តាម​ភ្នាស​បំពង់​ខ្យល់ ជា​កត្តា​គ្រោះថ្នាក់​ […]


មហារីកផ្សេងទៀត

បើ​មាន​រោគសញ្ញាទាំងនេះញឹកញាប់ ប្រញាប់ទៅជួបពេទ្យ អាចជា​សញ្ញាជំងឺមហារីកខួរក្បាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ជំងឺ​មហារីក​ខួរ​ក្បាល​គឺ​ជា​ការ​រីក​លូត​លាស់​ខ្លាំង​របស់កោសិកា​មហារីក​ដែល​មិន​ធម្មតា (ដុំ​សាច់​មហារីក) នៅ​ក្នុង​ខួរ​ក្បាល។ មហារីក​ខួរ​ក្បាល​​ចែក​ចេញ​ជា​ពីរ​ប្រភេទគឺមហារីក​ខួរ​ក្បាល​ដំណាក់​បឋម មិន​សូវ​មាន​កើត​ទេ ​និង​កើត​ចេញ​ពី​ខួរ​ក្បាល។ ចំណែក​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហារីក​ខួរ​ក្បាល​ ដែល​មហារីក​បាន​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ និង​រីក​រាល​ដាល​ទៅ​ខួរ​ក្បាល ហើយជំងឺនេះឃើញ​កើតមាន​ញឹក​ញាប់។ ជំងឺ​មហារីក​ខួរ​ក្បាល​មិន​អាច​ព្យា​បាលជា​​ទេ ប៉ុន្តែ​អត្រា​​ការ​រស់​រានមានជីវិត​ក៏​​អាច​កើន​មានដែរ​ ​បើ​សិនជាយើង​​បាន​ដឹងលឿន​ពី​ករណីនេះ​។ ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​ទី ២ គឺ​កើត​មាន​ច្រើន​លើ​មនុស្ស​ពេញ​វ័យ​ខណៈ​​ដែល​ជំងឺ​មហារីក​ខួរ​ក្បាល​ដំណាក់​កាល​បឋម​កើត​មាន​ច្រើន​លើ​កុមារ និង​ក្មេង​ដែលមាន​អាយុ​ក្រោម ២0 ឆ្នាំ។ មហារីក​ខួរ​ក្បាល​គឺ​ជា​ជំងឺដែល​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​បើធៀបទៅ​នឹង​​ជំងឺ​មហារីក​ផ្សេងទៀត។ ១- រោគសញ្ញានៃជំងឺមហារីកខួរក្បាល រោគសញ្ញា​ទូទៅ​នៃ​មហារីក​ខួរ​ក្បាល​មាន​ដូចជា៖  – ឈឺ​ក្បាល ភាគ​ច្រើន​នៅ​ពេល​ព្រឹក – ចង្អោរ និង​ក្អួត – ផ្លាស់​ប្តូរ​សមត្ថភាព​ក្នុង​ការ​និយាយ ស្តាប់ ឬ​មើល – មាន​បញ្ហា​លើ​តុល្យភាព​រាង​កាយ ឬ​ការ​ដើរ – មាន​បញ្ហា​លើ​ការ​គិត ឬ​ការ​ចង​ចាំ – មាន​អារម្មណ៍​ខ្សោយ ឬ​ងងុយ​ដេក – មាន​ការ​ផ្លាស់​ប្តូរ​អារម្មណ៍ ឬ​អាកប្បកិរិយា ២- មូលហេតុនៃជំងឺមហារីកខួរក្បាល មូល​ហេតុ​នៃ​ជំងឺមហារីក​ខួរ​ក្បាល​ដំណាក់​កាល​ដំបូង​ ឬបឋមភាគ​ច្រើន​មិន​ត្រូវ​បាន​ដឹងច្បាស់​លាស់​ទេ តែថា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​នៃ​ជាលិកា​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល​លូត​លាស់​លឿន​មិន​ធម្មតា​។ ដំណាក់​កាល​ដំបូង​នៃ​មហា​រីក​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ​ហើយ​អាស្រ័យ​​លើ​ប្រភេទ​នៃ​កោសិកា​ដែល​កើត។ ជំងឺ​មហារីក​ខួរ​ក្បាល​ទី ២ បណ្តាល​មក​ពី​កោសិកា​មហារីក​ដែល​រាល​ដាល​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ទៅ​ខួរ​ក្បាល។ មហារីកខួរក្បាល​ច្រើន​កើត​លើអ្នក​ដែល​មាន​ប្រវត្តិធ្លាប់​កើត​មហារីក។ ជំងឺ​មហារីក​ប្រភេទ​នេះ​ភាគ​ច្រើន​រាល​ដាល​ពីជំងឺ​​មហារីក​ដទៃ​ទៀត​មាន​ដូច​ជា៖ – ជំងឺ​មហារីក​​សុដន់ – ជំងឺ​មហារីក​ពោះ​វៀន​ធំ – ជំងឺ​មហារីក​តម្រង​នោម – ជំងឺមហារីក​​សួត – និង​ជំងឺ​មហារីក​ស្បែក (Melanoma)។ ៣- ពេលណាត្រូវទៅជួបគ្រូពេទ្យ? គ្នា​យើង​​គួរ​តែទៅជួប​គ្រួ​ពេទ្យ​ប្រសិន​បើ​​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ – រោគសញ្ញា​​មិន​បាន​ធូរ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ។ – ឈឺ​ក្បាល​ញឹក​ញាប់​ហើយ​ប៉ះ​ពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ។ – បើ​យើង​​ឧស្សាហ៍​ប្រកាច់។


មហារីកផ្សេងទៀត

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

ដោយ​ហេតុ​ថា ជំងឺ​មហារីក ជា​ជំងឺ​សាហាវ គ្រាន់​តែ​យើង​ឭ​ហើយ​ខ្លាច ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​អាច​កើត​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង ហើយ​ផ្នែក​បំពង់​អាហារ​ក៏​មិន​អាច​ចៀស​ផុត​បាន​ដែរ។ ចុះ​ជំងឺ​មហារីក​បំពង់​អាហារ​ហ្នឹងបណ្ដាល​មក​ពី​អ្វី? តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​មហារីក​បំពង់​អាហារ ជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា​ ២​ ប្រភេទ​ធំៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ ចំណែក​កត្តា​ប្រឈម​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​មហារីក​នេះ​កើត​បាន​មាន​ដូច​ជា៖ - ជក់​បារី​រយៈ​ពេល​វែង - ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត - អាយុ​ច្រើន(លើស​ពី​៥៥​ឆ្នាំ) - ភេទ​ប្រុស - ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ...) - ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ល។ ​កើត​ជំងឺ​មហារីក​បំពង់​អាហារ វា​ចេញ​រោគ​សញ្ញា​បែប​ណា​ឲ្យ​យើង​ដឹង? យើង​អាច​សង្កេត​បាន​ថា អ្នក​ជំងឺ​ដែល​មាន​ដុំ​មហារីក​បំពង់​អាហារ​នេះ មាន​រោគ​សញ្ញា​ដូចជា​៖ - អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង ក្រោយ​មក​អាហារ​រាវ យូរៗ​ទៅ សូម្បី​ទឹក​ក៏​ពិបាក​លេប) - ឈឺ​ចុក​ចាប់ នៅ​ពេល​បរិភោគ​អាហារ - ក្អួត​ចង្អោរ ក្រោយ​ញ៉ាំ​អាហារ​រួច - ចុក​ណែន​អួល ក្នុង​ដើម​ទ្រូង - ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម - ចុះ​ខ្សោយ អស់​កម្លាំង ល្ហិតល្ហៃ - មិន​ចង់​ញ៉ាំ​អាហារ - ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា - ជួន​កាល […]


មហារីកផ្សេងទៀត

មហារីកទាំងនេះខ្មែរយើងកើតច្រើន បើខ្លាចត្រូវចេះក្បួនបង្ការ

ជំងឺ​មហារីក ៥ ប្រភេទ មាន​មហារីក​មាត់ស្បូន សុដន់ ក្រពះ-ពោះវៀនធំ សួត និង​ថ្លើម កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ញឹក​ញាប់​ជាង​គេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា តួលេខ​នេះ​បាន​មក​ពី​តាម​មន្ទីរពេទ្យ មិន​មែន​ជា​ស្ថិតិ​ជាតិ​នោះ​ទេ ហើយ​វ័យ​ដែល​កើត​ជំងឺ​មហារីក មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​អាយុ​ចាប់​ពី ៤៨-៥១ឆ្នាំ ។ ដ្បិត​តែ​មហារីក​ជា​ជំងឺ​កាច​សាហាវ តិច​និក​បង្ការ​មិន​ពិបាក​នោះ​ទេ។ ខាង​ក្រោម​នេះ​ជាមូល​ហេតុ និង​កត្តា​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក​តាម​ប្រភេទ​នីមួយៗ និង​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ទាំង​នោះ។ ១. ជំងឺ​មហារីក​មាត់​ស្បូន នៅ​កម្ពុជា​ជំងឺ​មហារីក​មាត់​ស្បូន​កើត​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ជំងឺ​មហារីក​ទី១ នៅ​លើ​ស្ត្រី។ ជំងឺនេះ​បង្ក​ឡើង​ដោយ មេរោគ Human Papilloma Virus ឬ HPV ដែល​មាន​ដល់​ទៅ​ជា ១០០ ប្រភេទ​ឯណោះ ក្នុង​នោះ​មាន ជាង ៣០ ប្រភេទ​ដែល​បង្ក​ទៅ​ជា​ជំងឺ​មហារីក។ ជំងឺ​មហារីក​មាត់​ស្បូន គឺ​ជា​ជំងឺ​ដែល​ស្ត្រី​ម្នាក់ៗ​អាច​ការពារ​បាន ដោយ​ការ​ចាក់​វ៉ាក់​សាំង​ការពារ ដោយ​ក្មេង​ស្រីៗ​អាច​ចាក់​វ៉ាក់សាំង​នេះ​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ក្រោយ​ចាក់​រួច បើ​ស្រ្តី​បាន​ឆ្លង​កាត់​ការ​រួម​ភេទ ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់។ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួមភេទ ត្រូវ​តេស្ត​កោសិកា​មាត់​ស្បូន​ពិនិត្យ​រក​មេរោគ HPV សិន បើ​លទ្ធផល​អវិជ្ជមាន​ទើប​អាច​ចាក់​វ៉ាក់​សាំង​បាន។ ២. […]


មហារីកផ្សេងទៀត

Adrenal cancer (ជំងឺមហារីកក្រពេញលើតម្រងនោម)

និយមន័យ​១- ជំងឺមហារីកក្រពេញលើតម្រងនោមជាអ្វី? ជំងឺ​មហារីក​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កម្រ​ដែល​កើត​ទៅ​លើ​ក្រពេញ​ដែល​មាន​រាង​ត្រីកោណ​តូច​ស្ថិត​នៅ​ពី​លើ​តម្រង​នោម​ (adrenal glands)។ វា​ផលិត​អ័រម៉ូន​ដើម្បី​ទៅ​ចិញ្ចឹម​ដល់​គ្រប់​​សរីរាង្គ​និង​ជាលិកា​ដែល​នៅ​ក្នុង​ខ្លួន​យើង។ ​​មហារីក​​ក្រពេញ​លើ​តម្រង​នោម​គឺ​ជា​ជំងឺ​កាច​សាហាវ​តែ​បើ​ឆាប់​រក​ឃើញ​នោះ​ នៅ​អាច​មាន​ឱកាស​ព្យា​បាល​ជាបាន​។ ប៉ុន្ដែ​បើ​វា​រាល​ដាល​ទៅ​ដល់​កន្លែង​ផ្សេង​នោះ​នឹង​ពិបាក​ព្យាបាល​ណាស់។ ការ​ព្យាបាល​គឺ​គ្រាន់​តែ​អាច​ពន្យា​ពេល​នៃ​ការ​ស្លាប់​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​ការ​លូត​លាស់​នៃ​កោសិកា​ទាំង​អស់​នៅ​ក្នុង​ក្រពេញ​លើ​តម្រង​នោម​មិន​ប្រាកដ​ថា​ជា​មហារីក​ទេ ​​អាច​ជា​ដុំ​ស្លូត​ដូច​ជា​ adenoma ឬ​ pheochromocytoma។  ២- ជំងឺមហារីកក្រពេញលើតម្រងនោមកើត​ច្រើន​ដែរ​ឬទេ? មហារីក​ក្រពេញ​លើ​តម្រង​នោម​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​មហារីក​ adrenocortical ដែល​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ តែ​ភាគ​ច្រើន​គេ​ឃើញ​ប៉ះពាល់​លើ​កូន​ក្មេង​ដែល​មាន​អាយុ​តិច​ជាង​ ៥​ឆ្នាំ​និង​មនុស្ស​ចាស់​អាយុ​ ៤០​ឆ្នាំ​និង​ ៥០​ឆ្នាំ។ ហេតុ​នេះ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព៌ត៍មាន​បន្ថែម។  រោគសញ្ញា១- រោគសញ្ញារបស់មហារីកក្រពេញលើតម្រងនោមមានអ្វីខ្លះ? រោគសញ្ញា​មហារីក​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ផលិត​អ័រម៉ូន​ដូច​ជា​អ័រម៉ូន​អង់ដ្រូសែន​​ (androgen) អឺសដ្រូសែន​ (estrogen) និង​អាល់ដូស្ដេរ៉ូន​ (aldosterone) ហើយ​ក៏​អាច​បណ្ដាល​មកពី​ដុំ​សាច់​​ដែល​​រីក​ធំ​ហើយ​សង្កត់​លើ​សរីរាង្គ​ក្នុង​ខ្លួន​ផង​ដែរ។ រោគសញ្ញា​ដែល​បង្ក​ដោយ​សារ​អ័រម៉ូន​អង់​ដ្រូសែន​ និង​អឺសដ្រូសែន​កើន​ឡើង​គឺ​ងាយ​ស្រួល​រក​ឃើញ​លើ​​កូន​ក្មេង​ជាង​មនុស្ស​ធំ​ព្រោះ​ការ​ប្រែ​ប្រួល​នៃ​រូប​រាង​របស់​ពួក​គេ​ខ្លាំង​និង​ស្រួល​មើល​ឃើញ​ជាង​អំឡុង​ពេល​ពេញ​វ័យ។ សញ្ញា​មហារីក​ក្រពេញ​លើ​តម្រង​នោម​លើ​ក្មេង​មាន​៖ ដុះ​រោម​លើ​ថ្ងាស ក្លៀក​និង​មុខ​ច្រើន​ លិង្គ​រីក​ធំ ក្លីតូរីស​រីក​ធំ ដោះ​រីក​ធំ​ចំពោះ​ក្មេង​ប្រុស ឆាប់​ពេញ​វ័យ​ចំពោះ​ក្មេង​ស្រី អ្នក​ជំងឺ​មហារីក​ប្រមាណ​ជាង​ពាក់​កណ្ដាល​មិន​បង្ហាញ​ឲ្យ​ឃើញ​ជា​រោគ​សញ្ញា​នោះ​ទេ​រហូត​ដល់​ដុំ​មហារីក រីក​ធំ​ហើយ​សង្កត់​ទៅ​លើ​សរីរាង្គ​ផ្សេង​ទៀត។ ស្រ្ដី​ដែល​មាន​ដុំ​មហារីក​បណ្ដាល​ឲ្យ​អ័រម៉ូន​អង់ដ្រូសែន​កើន​ឡើង​នឹង​មាន​ដុះ​រោម​មុខ ​និង​សំឡេង​ធំ។ រីឯ​បុរស​វិញ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ធ្វើ​ឲ្យ​ដោះ​រីក​ឬ​តឹង។ ប៉ុន្ដែ​បើ​គេ​រក​ឃើញ​មាន​ការ​កើន​ឡើង​អ័រម៉ូន​អឺសដ្រូសែន​ក្នុង​ស្ដ្រី​ និង​អង់ដ្រូសែន​ក្នុង​បុរស​វិញ​នោះ​គេ​នឹង​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។ រោគសញ្ញា​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​កើន​ឡើង​អ័រម៉ូន​ ក័រទីហ្សូល (cortisol) និង​អាល់ដូស្ដេរ៉ូន (aldosterone) ចំពោះ​មនុស្ស​ធំ​មាន​៖ ​ លើស​សម្ពាធ​ឈាម​ លើស​កម្រិត​ជាតិ​ស្ដរ​ក្នុង​ឈាម ឡើង​ទម្ងន់ រដូវ​មិន​ទៀង ងាយ​ជាំ ជំងឺ​បាក់​ទឹក​ចិត្ត នោម​ញឹក រមួល​ក្រពើ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត​ដែល​មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​គ្នា​យើង​​មាន​ក្ដី​បារម្មណ៍​ទាក់​ទង​នឹង​រោគសញ្ញា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។​  ២- ពេលណាគួរទៅជួបគ្រូពេទ្យ? បើយើង​មាន​សញ្ញា​ ឬ​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​​ខាង​លើ​ ឬ​មាន​ចម្ងល់​ផ្សេងៗ​សូម​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ។ រាងកាយយើង​​ដំណើរ​ការ​ខុសៗ​គ្នា ​ដូច្នេះ​វា​ជា​រឿង​​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យនូវ​អ្វី​យើង​បារម្ភចំពោះ​សុខ​ភាព​។ ​  មូលហេតុ១- មូលហេតុបណ្ដាលឲ្យមានមហារីកក្រពេញលើតម្រងនោម? អ្នក​វិទ្យាសាស្ដ្រ​មិន​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មហារីក​នេះ​ទេ។ យោង​តាម​សមាគមមហារីក​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​អ្នក​កើត​មហារីក​ប្រមាណ​​ជាង​ ៨៥%​ កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​ហើយ​ប្រមាណ​ជាង​ ១៥​%​ គឺ​បណ្ដាល​មក​​ពី​កត្តា​ហ្សែន។  ហានិភ័យ​១- […]


មហារីកផ្សេងទៀត

Vulvar Cancer (ជំងឺមហារីកទ្វារមាស )

ស្វែងយល់ពីចំណេះដឹង​មូល​ដ្ឋាន១-  អ្វីជាជំងឺមហារីកទ្វារមាស? ជំងឺមហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ តំបន់​ទាំង​នោះ​មាន​ រន្ធ​ទ្វារ​មាស បរបេ​​ទ្វារ​មាស សិរ ស្បែក​ និង​ជាលិកា​គ្រប​ដណ្តប់​លើ​ឆ្អឹង​ថ្ងាស់​ក្រោម។ មហារីក​ទ្វារ​មាស  ជា​ធម្មតា​ប៉ះ​ពាល់​លើ​បរបេ​ខាង​ក្រៅ​របស់​ទ្វារ​មាសជាង​បរបេ​ខាង​ក្នុង និង សិរ ។ ជំងឺ​មហារីក​នេះ​មិន​សូវ​កើត​មាន​ទេ​ បើ​ប្រៀប​ទៅ​នឹង​មហារីក​ដទៃ​ទៀត​នៃ​ប្រដាប់​បន្តពូជ​ដូច​ជា មហារីក​អូវែ ឬ​មហារីក​ស្បូន។ ២- តើជំងឺមហារីកទ្វារមាសកើតច្រើនដែរឬទេ? មហារីកនេះ គឺ​ជា​ប្រភេទជំងឺ​មហារីក​ដ៏​កម្រ​មួយ វា​មាន​តិច​ជាង ១% នៃ​ជំងឺ​មហារីក​ទាំង​អស់ ហើយ​វា​ច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៥0 ឆ្នាំ។ ប៉ុន្តែ​ជំងឺនេះ​យើង​អាច​គ្រប់​គ្រង​បាន ​ដោយ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ សូម​មេត្តា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ដឹង​ពី​រោគ​សញ្ញា១- រោគសញ្ញាជំងឺមហារីកទ្វារមាស រោគសញ្ញា​ជំងឺ​មហារីកទ្វារមាស រួម​មាន៖ – ឈឺ​នៅ​តំបន់​ទ្វារ​មាស ឬ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ឬ​ពេល​បត់​ជើង​តូច។ – រមាស់​មាន​រយៈពេល​យូរ​នៅ​តំបន់​ទ្វារ​មាស។ – ឡើង​ក្រាស់ ឬ​ដុំ​ពក​នៅ​បបេរ​ទ្វារ​មាស។ – ស្បែក​ប្រែ​ប្រួល​ពណ៌​ដោយ​សារ​កោសិកា​ដែល​លូត​លាស់​​មើល​ទៅ​ស្រដៀង​នឹង​ជំងឺ​សិរ​មាន់។ – មាន​ឈាម ឬ​ការ​ធ្លាក់​ស​ដែល​មិន​ទាក់​ទង​នឹង​ការ​មក​រដូវ​ធម្មតា។ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើស្រីៗ​យើង​​មាន​កង្វល់​អំពី​រោគ​សញ្ញា​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​។ ២- ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ? ជា​ធម្មតា​មហារីក ទ្វារមាស មិន​ស្តែង​ចេញ​ជា​រោគសញ្ញា​ជាក់​លាក់​នោះ​ទេ។ យើង​​ត្រូវ​ទៅជួប​នឹង​គ្រូពេទ្យ​​ប្រសិន​បើ​សម្គាល់​ឃើញ​មាន៖ – មាន​ដុំ​ពក​នៅ​ក្នុង​តំបន់​ទ្វារ​មាស – រមាស់ ឬ​ឈឺ។ – មាន​​ហូរ​ឈាម​ដែល​មិន​មែន​ជា​ឈាម​រដូវ។ – ផ្លាស់​ប្ដូរ​ពណ៌​ស្បែក​របស់​ទ្វារ​មាស។ ប្រសិន​បើ​យើង​​មិន​មាន​ជំងឺ​មហារីកទ្វារមាស ទេ​ យើង​គួរ​តែ​និយាយ​ជាមួយ​គ្រូពេទ្យ​ពី​ព័ត៌មាន​នៃ​ការ​ចាក់​វ៉ាក់​សាំង​មហារីក​ស្បូន HPV (Gardasil)។ វ៉ាក់​សាំង​នេះ​ជា​ទូទៅ​ត្រូវ​បាន​ប្រើ​សំរាប់​ស្ត្រី​ដែល​មាន​អាយុ​ពី ១៣ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស