backup og meta

លម្អិត​ពីរោគសញ្ញា​ជំងឺ​មហារីក​មាត់​ ​មិន​គួរ​មើល​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2022

    លម្អិត​ពីរោគសញ្ញា​ជំងឺ​មហារីក​មាត់​ ​មិន​គួរ​មើល​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​​មហារីក​មាត់​ ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​មាត់ ឬ​នៅ​ជុំវិញ​បបូរ​មាត់​របស់​យើង​។ មហារីក​មួយ​ប្រភេទ​នេះ ក៏​ស្ថិត​នៅ​ក្នុង​ជំពូក​មហារីក​ក្បាល​ និង​ក​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត ជា​ញឹកញាប់​ ជំងឺ​មហារីក​មាត់​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការលូតលាស់​ដុំ​សាច់​លើ​ផ្ទៃ និង​បរិវេណ​ជុំវិញ​មាត់​ ដែល​មាន​ដូច​ជា​៖

    • ធ្មេញ​
    • អណ្ដាត​
    • ខាង​ក្នុង​ថ្ពាល់​
    • អញ្ចាញ​ធ្មេញ​
    • ស្រទាប់​បបូរ​មាត់​
    • បាត​នៃ​មាត់​
    • ក្រអូម​មាត់​រឹង
    • ​ក្រពេញ​ទឹក​មាត់​។

    មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ដទៃ​ទៀត​

    រាល់​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​មាត់​ សុទ្ធ​តែ​អាច​បង្ក​ជា​មហារីក​មាត់​ ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត​ដែល​យើង​តែងតែ​ជួប​ប្រទះ​ រួម​មាន​​៖

    • ការ​ជក់​បារី
    • ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
    • ការ​ឆ្លង​វីរុស​បង្កជំងឺមហារីកមាត់​ស្បូន​(HPV)

    រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​

    ប្រសិនបើ​យើង​ចាប់ផ្ដើម​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ យើង​អាច​នឹង​កើត​មាន​​ជំងឺ​មហារីក​មាត់៖

    • ដំបៅ​មាត់​
    • បបូរ​មាត់​ឡើង​ក្រាស់​
    • ដំបៅ​ ដុំ​ពក​​នៅ​ជុំវិញ​បបូរ​មាត់​ មាត់​ និង​បំពង់​ក​ដែល​មាន​ស្រាប់​
    • ការ​ហូរ​ឈាម​មិន​ធម្មតា ឬ​ស្ពឹក​ក្នុង​មាត់​
    • ផ្ទាំង​ស​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​
    • ផ្ទាំង​ក្រហម​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ
    • រង្គើ​ធ្មេញ​ដោយ​គ្មាន​មូលហេតុ​
    • ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ថ្គាម​ ​ការ​និយាយ​ និង​លេប​អាហារ​
    • ការ​ហូរ​ឈាម​មិន​ប្រក្រតី មិន​ស្រួល​ ឬ​ស្ពឹក​ក្នុង​មាត់​
    • ឈឺ​ធ្មេញ​  បណ្ដាល​មក​ពី​ហើម​មាត់​។

    មហារីកមាត់

    ការ​បង្ការ​ជំងឺ​មហារីក​មាត់​

    យើង​​អាច​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ជំងឺ​មហារីក​មាត់​បាន​ តាម​រយៈ​បែបបទ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ចូរ​ជៀសវាង​ការ​ជក់​បារី​ និង​ត្រូវ​កម្រិត​ការញ៉ាំ​គ្រឿង​ស្រវឹង​ ដែល​អាច​កាត់បន្ថយ​បញ្ហា​ឈឺ​ចាប់​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាង​នេះ​ទៅ​ទៀត គ្នា​យើង​ចាំបាច់​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​ថាមពល​ដល់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម