ចំណុចចម្បងគួរនិយាយប្រាប់កូនម្តងហើយម្តងទៀតពី មហារីកសុដន់ យើងកំពុងមាន គឺដោយសារ៖
– កូនយើង នឹងគិតថា ខ្លួនអាចជាមូលហេតុធ្វើឲ្យម៉ាក់មានជំងឺ អាចស្តីបន្ទោសខ្លួនឯង ដូចនេះត្រូវតែបញ្ជាក់ប្រាប់កូនៗ ថាគ្មាននរណាម្នាក់ជាមូលហេតុនាំឲ្យយើងមានជំងឺនេះទេ។
– ប្រាប់កូនថា ជំងឺនេះមិនមែនជាជំងឺឆ្លង ដូចជំងឺផ្តាសាយទេ ក៏ពុំចាំបាច់ភ័យខ្លាចដែរ។
– ដើម្បីយកឈ្នះជំងឺនេះ ប្រៀបបាននឹងការធ្វើសង្គ្រាម ហើយសមាជិកគ្រួសារទាំងអស់ ត្រូវតែរួមគ្នាប្រយុទ្ធទាំងអស់គ្នា។
– យើងនៅតែស្រលាញ់កូនជារៀងរហូត ទោះបីជារវល់ព្យាបាល គ្មានពេលគ្រប់គ្រាន់ថែទាំ ឬនៅក្បែរកូនៗក៏ដោយ។
២- គួរឆ្លើយម៉េចពេលកូនសួរថាយើងអាចស្លាប់អត់?
សំណួរនេះ អាចនឹងពិបាកឆ្លើយបន្តិច ហេតុនេះស្រីៗ គួរតែត្រៀមចម្លើយទុកជាមុន ហើយខាងក្រោមនេះ ជាចម្លើយអាចយកទៅប្រើការបាន៖
– បើមហារីកអាចព្យាបាលបាន នោះយើងអាចប្រាប់កូនៗថា “គ្រូពេទ្យប្រាប់ម៉ាក់ថា ជំងឺនេះមានការព្យាបាលល្អៗជាច្រើន ហើយភាគច្រើនអាចព្យាបាលបានជោគជ័យ’។