២- គួរឆ្លើយម៉េចពេលកូនសួរថាយើងអាចស្លាប់អត់?
សំណួរនេះ អាចនឹងពិបាកឆ្លើយបន្តិច ហេតុនេះស្រីៗ គួរតែត្រៀមចម្លើយទុកជាមុន ហើយខាងក្រោមនេះ ជាចម្លើយអាចយកទៅប្រើការបាន៖
– បើមហារីកអាចព្យាបាលបាន នោះយើងអាចប្រាប់កូនៗថា “គ្រូពេទ្យប្រាប់ម៉ាក់ថា ជំងឺនេះមានការព្យាបាលល្អៗជាច្រើន ហើយភាគច្រើនអាចព្យាបាលបានជោគជ័យ”។
– បើមហារីកបានរាលដាលទៅផ្នែកផ្សេងៗ យើងក៏អាចប្រាប់កូនៗថា “ជំងឺម៉ាក់ ពិបាកព្យាបាលបន្តិច តែកុំភ័យអី ព្រោះគ្មាននរណាអាចដឹងអ្វីកើតឡើងទេនៅថ្ងៃមុខទេ។ គ្រួសារយើង អាចចាប់ដៃគ្នាឆ្លងកាត់ឧបសគ្គនេះទាំងអស់គ្នាបាន”។
អត្ថបទពាក់ព័ន្ធ៖
៣- វិធីប្រើពាក្យនៅពេលប្រាប់ទៅកូនៗ
ទោះបីជាមានការពិបាក យ៉ាងណាយើងត្រូវចាំថា៖
– គិតស្រួលៗបន្តិច
– និយាយការពិត
– រើសទីកន្លែង និងពេលវេលាឲ្យសមរម្យ
– និយាយឲ្យច្បាស់ៗ
– គិតពីផលវិជ្ជមាន។
ពេលដឹងថាយើងមាន មហារីកដុសន់ កូនៗអាចនឹងពិបាកចិត្ត ហេតុនេះវិធីពន្យល់កូនៗឲ្យយល់ច្បាស់ជំងឺនេះ គឺសំខាន់ណាស់ ជួយកុំឲ្យកូនបាកទឹកចិត្តបាន។