brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​ប្រកាស​ពី​ករណី​ស្លាប់​កុមារី អាយុ​១១ឆ្នាំ​ម្នាក់​ ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ កុមារី​រូប​​នេះ​មាន​ទី​លំនៅ​ក្នុង​ ភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង និង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២២។ លទ្ធផល​តេស្ត​សំណាក​របស់​កុមារី​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា​នាង​វិជ្ជមាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1។

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

តើ​មេរោគ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ដោយ​របៀប​ណា?

​បើ​តាម​ CDC អាមេរិក​វី​រុស​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​​​​ការ​ប៉ះ​ពាល់​សត្វ​ដែល​មាន​ជាប់​វីរុស និង​ក៏​អាច​ពី​បរិយាកាស​​ដែល​មាន​វីរុស​នេះផង​ដែរ​។ វី​រុស​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ភ្នែក ច្រមុះ ឬ​មាត់​ ពេល​ដក​ដង្ហើម​ចូល​។ ពេល​យើង​ប៉ះពាល់​បក្សី​ រស់ ឬ​ងាប់​មាន​វីរុស​នេះ ហើយ​យើង​យក​ដៃ​មក​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ​នោះ​វីរុស​នឹង​ឆ្លង​មក​យើង​បាន​​​។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា ឈឺ​ក ឈឺ​សាច់ដុំ និង​ក្អក​។​

ផ្តាសាយបក្សី

​តើ​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទេ?

​

​អង្គការ​សុខ​ភាព​ពិភព​លោក​លើក​ឡើង​ថា​​ករណី​​វីរុស​នេះ​ឆ្លង​ពី​​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត គឺ​ជា​រឿង​កម្រ​កើត​មាន​។ CDC អាមេរិក​បញ្ជាក់​ដែរ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​កម្រង​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ណាស់ ហើយ​បើទោះ​បី​ជា​មាន​ករណី​បែប​នេះ ក៏​មិន​ងាយ​នឹង​ឆ្លង​បន្ត​ទៅ​មនុស្ស​ផ្សេង​ទៀត​ដែរ​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 23/02/2023