brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំ PrEP ជាប្រភេទថ្នាំសម្រាប់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ ឬការប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នាជាមួយនឹងអ្នកជំងឺអេដស៍។

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំបង្ការមេរោគអេដស៍នេះ អាចបញ្ឈប់កុំឱ្យមេរោគអេដស៍ឆ្លងចូលទៅក្នុងកោសិការបស់យើងបាន ប៉ុន្តែគ្នាយើងត្រូវចាក់វាជារៀងរាល់២ខែម្តង ដើម្បីធានាថាថ្នាំ PrEPនៅមានកម្រិតខ្ពស់នៅក្នុងចរន្តឈាមរបស់យើង។

ប្រសិទ្ធភាព

តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំ PrEP ប្រភេទចាក់មានប្រសិទ្ធភាពខ្ពស់ជាងប្រភេទលេប ដែលមានផ្ទុកសារធាតុ Tenofovir disoproxil និងemtricitabine ពីព្រោះយើងបានទទួលបរិមាណថ្នាំគ្រប់ដូស ហើយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកវះកាត់កែភេទ ដែលបានចាក់ថ្នាំ PrEPនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍បានចំនួន៦៦% បើធៀបទៅនឹងថ្នាំលេប។ ពិតណាស់ ការកាត់បន្ថយហានិភ័យនឹងកាន់តែខ្ពស់ចំពោះស្រ្តី ពីព្រោះថានៅពេលដែលយើងភ្លេចលេបថ្នាំPrEPប្រភេទគ្រាប់ វាអាចនឹងប៉ះពាល់ចំពោះប្រសិទ្ធភាពថ្នាំទៅលើស្ត្រីច្រើនជាងបុរស។

ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP?

សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។

វ៉ាក់សាំងបង្ការជំងឺអេដស៍

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ផលវិបាក

ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖

• ឈឺចាប់ មានដុំពកនៅបរិវេណចាក់

• រាក

• ឈឺក្បាល

• មានអារម្មណ៍ក្តៅក្នុងខ្លួន។

គ្នាយើងជាច្រើននឹងស៊ាំជាមួយប្រតិកម្មនៅបរិវេណចាក់ ក្រោយចាក់ថ្នាំ PrEPបានចំនួនពីរបីដង។ នៅក្នុងករណីដែលមានការឈឺចាប់នៅបរិវេណនោះ យើងអាចប្រើថ្នាំបំបាត់ការឈឺចាប់បាន និងបន្តប្រើប្រាស់រហូតដល់១ថ្ងៃ ឬ២ថ្ងៃ ប្រសិនបើចាំបាច់។ មួយវិញទៀត យើងក៏អាចស្អំកំណាត់ក្តៅឧណ្ហៗនៅលើបរិវេណចាក់ ប្រហែលជា១៥ ដល់២០នាទីបានផងដែរ៕

ចំណុចសំខាន់

ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP?


សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។

ផលវិបាក


ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖
• ឈឺចាប់ មានដុំពកនៅបរិវេណចាក់
• រាក
• ឈឺក្បាល
• មានអារម្មណ៍ក្តៅក្នុងខ្លួន។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 19/05/2025