backup og meta

ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់កម្រិតណា? ម៉ាក់ៗបង្ការបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 04, 2023

    ពុលអាហារអំឡុងពេលពពោះគ្រោះថ្នាក់កម្រិតណា? ម៉ាក់ៗបង្ការបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី​ពពោះ អាច​ចុះ​ខ្សោយ​ជាង​ធម្មតា ដែល​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​​ផ្សេង​ៗ​នៅ​ក្នុង​អាហារ​។ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​​ពុល​អាហារ​ នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មាន​ផ្ទុក​​មេរោគ បាក់តេរី ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី​ជាក់លាក់។

    ​​​រោគសញ្ញា​ពុល​អាហារ​អំឡុង​ពេល​ពពោះ

    ជួនកាល​ មេរោគ​​ក្នុង​អាហារ អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ភ្លាម​ៗ។ ប៉ុន្តែ​ ករណី​ខ្លះ​ទៀត ពពួក​មេរោគ​ទាំង​នេះ នៅ​ទុំ​លើ​រាងកាយ​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​មុន​ពេល​លេច​ចេញ​រោគសញ្ញា។ ជា​ទូទៅ រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ រួម​មាន​៖

    ជា​រឿយ​ៗ ការ​ពុល​អាហារ​ អាច​​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ដែរ​​ ពីព្រោះ​គ្នា​យើង​​​អាច​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺចាប់​ពេញ​រាងកាយ។

    ​​គន្លឹះ​ដោះស្រាយ​បញ្ហា​ពុល​អាហារ​នៅ​ពេល​មាន​ផ្ទៃពោះ

    ជាក់ស្តែង​ ការ​ពុល​អាហារ​ អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​​ដល់​ទារក​ក្នុង​ផ្ទៃ ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ ដូចជា​កូន​កើត​មុន​ខែ កូន​មាន​ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល ឬ​រលូត​កូន និង​កូន​ស្លាប់​ក្នុង​ផ្ទៃ​ជា​ដើម​។ នៅ​ពេល​ដែល​ម៉ាក់​មាន​រោគសញ្ញា​នៃ​ការ​ពុល​អាហារ​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ និង​ជៀសវាង​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ ក្នុង​ករណី​ដែល​អាការៈ​មាន​សភាព​ស្រាល យើង​គួរ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ញ៉ាំ​អាហារ​នៅ​ពេល​ដែល​អាការៈ​ក្អួត​បាន​ធូរស្បើយ​ទាំង​ស្រុង។

    ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ?

    • រោគសញ្ញា​កង្វះ​ជាតិ​ទឹក​ ដូចជា​ស្រេក​ទឹក​ខ្លាំង នោម​តិច ឬ​វិល​មុខ
    • ក្អួត ឬ​រាករូស​មិន​ឈប់
    • ឈឺ​ពោះ​ធ្ងន់ធ្ងរ
    • ក្តៅ​ខ្លួន​ខ្លាំង​ជាង​៣៨​អង្សា
    • លាមក​មាន​ឈាម​ ឬ​ខ្ទុះ​
    • លាមក​មាន​ពណ៌​ខ្មៅ។

    គន្លឹះ​បញ្ចៀស​ការ​ពុល​អាហារ​អំឡុង​ពេល​ពពោះ

    • លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​មុន​ និង​ក្រោយ​ពេល​ញ៉ាំ​អាហារ
    • ជៀសវាង​ញ៉ាំ​អាហារ​ឆៅ
    • លាង​សម្អាត​ផ្លែឈើ និង​បន្លែ​មុន​ពេល​ញ៉ាំ ឬ​ចម្អិន
    • ចម្អិន​អាហារ​ក្នុង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដើម្បី​សម្លាប់​មេរោគ​
    • រក្សា​ទុក​អាហារ​ដែល​សល់​នៅ​ក្នុង​ទូទឹកកក​ភ្លាម​ៗ និង​ជៀសវាង​ញ៉ាំ​អាហារ​ដែល​ទុក​ចោល​នៅ​​ខាង​ក្រៅ ឬ​ផុត​កំណត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម