backup og meta

Sushi មានប្រយោជន៍​ច្រើន ​តែ​មាន​ហានិភ័យ​ខ្លះ ​គ្នា​យើង​គួរ​ដឹង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 03, 2019

    Sushi មានប្រយោជន៍​ច្រើន ​តែ​មាន​ហានិភ័យ​ខ្លះ ​គ្នា​យើង​គួរ​ដឹង

    ម្ហូប​ជប៉ុន Sushi ភាគច្រើន ស្គាល់​ថា ជា​ត្រីឆៅ ទទួល​ការ​ពេញ​និយម​ទូទាំង​ពិភពលោក ហើយ​នៅ​ខ្មែរយើង ក៏ពេញ​និយម​ខ្លាំង​ដែរ សម្រាប់​យុវជន​សម័យ​ថ្មី តែ​ក៏មាន​គ្នាយើង​ខ្លះ ញ៉ាំ​អត់​បាន​ដែរ។ តើ​យើង​ដឹង​បាន​ប៉ុនណា ពីហានិភ័យ និង​អត្ថប្រយោជន៍​នៃ​មុខម្ហូប​ជប៉ុន​មួយ​នេះ? “Hello គ្រូពេទ្យ’ នឹង​ជម្រាប​ជូន​អំពី​រឿងរ៉ាវ​ទាំង​អស់​នេះ។

    និយាយ​ឲ្យ​ស្រួល​យល់ Sushi ជា​ត្រីឆៅ ហើយ​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​តូចមួយ ចំណែកត្រីឆៅ ដែល​ពុំ​មាន​បិទ​ភ្ជាប់​ជាមួយ​ដុំបាយ​ គេហៅ​ថា Sashimi។ ប៉ុន្ដែ​ យើង​ក៏គួរ​ដឹង​ដែរ មិនមែន​មុខម្ហូម Sushi ទាំង​អស់ សុទ្ធតែ​ប្រើ​ត្រីឆៅ​នោះទេ។

    ១- គ្រោះថ្នាក់​នៃ​ត្រីឆៅ

    តាម​រដ្ឋបាល​ចំណីរ​អាហារ និង​ឱសថ​អាមេរិក (FDA) អាហារ​សមុទ្រ គួរ​ចម្អិនដើម្បី​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ។ ​បើយើង​ញ៉ាំ​ត្រីឆៅ​មាន​ប៉ារ៉ាស៊ីត ផលវិបាក​សុខភាពដែល​ត្រូវ​ប្រឈម រួមមាន ក្អួត ចង្អោរ រាក និង​រោគសញ្ញា​ពុលអាហារ។ ប៉ារ៉ាស៊ីត អាច​ចូល​ទៅ​ក្នុង​ក្រពះ​របស់​យើង បណ្ដាល​ឲ្យ​មិន​ស្រួលខ្លួន ឈឺ និង​រលាក។ បើ​ជួប​បញ្ហា​ទាំង​នេះ ចាំបាច់​ត្រូវ​លេប​ថ្នាំភ្លាមៗ។

    ២- ញ៉ាំ Sushi មាន​សុវត្ថិភាព​ទេ?

    គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​ត្រីឆៅ គឺគួរ​ឲ្យ​ខ្លាច និង​ចៀសវាង តែ​យើង​ក៏ត្រូវ​យល់​ដែរ​ថា ត្រីឆៅដែល​ប្រើ​ក្នុង​មុខម្ហូប Sushi គឺ​មាន​គុណភាព​ខ្ពស់។ មុខ​ម្ហូប Sushi ត្រូវ​ធ្វើ​ឡើង​ស្របតាម​ស្ដង់ដារ​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់បំផុត ដើម្បី​ធានា​ថា ភ្ញៀវ​ញ៉ាំ​ហើយ មិន​ឈឺ​នោះទេ។

    ទូក្លាសេ ការ​ក្លាសេ​ត្រី និង​ការ​ប្រើ​អាហារ​សមុទ្រ​មាន​គុណភាព ជា​កត្ដា​សំខាន់​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​មក​ពី​អាហារ។ ដូច្នេះ បើ​យើង​ទុកចិត្ត​លើ​ហាង Sushi ណាមាន​ស្ដង់ដារ​សុវត្ថិភាព​ខ្ពស់ និង​កេរ្ដិ៍ឈ្មោះ​ល្អ នោះ​យើង​អាច​ទៅ​ញ៉ាំ​យ៉ាងឆ្ងាញ់ ដោយសប្បាយ មិន​ចាំបាច់​បារម្ភ​ទេ។

    Sushi Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

    ៣- ផល​ប្រយោជន៍​សុខភាពពី​ការ​ញ៉ាំ Sushi

    បើ​យើងឆ្លងកាត់​ផុត​ការ​ភ័យខ្លាច​ពី​ការ​ញ៉ាំ​ត្រីឆៅ​ហើយ នោះ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនពី​ការ​ញ៉ាំ​មុខម្ហូប​ដ៏​ពេញ​និយម​នេះ។

  • មុខ​ម្ហូប Sushi ភាគច្រើន មាន​ផ្ទុក​អាស៊ីត​អូម៉េហ្គា ៣ ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក ជួយ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង និង​ធ្វើឲ្យ​កូលេស្ដេរ៉ូល​ថយ​ចុះ។
  • មុខ​ម្ហូម Sushi ភាគច្រើន ក៏​សម្បូរ​ប្រូតេអ៊ីន​ដែរ ដែល​ជួយ​ទ្រទ្រង់​ដំណើរការ​​រាងកាយ។
  • មុខម្ហូប Sushi ក៏មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ដែរ ដូចជា កាល់ស្យូម និង​វីតាមីន D ជា​សារធាតុ​បំប៉ន មាន​នៅ​ក្នុង Sushi។
  • ៤- ការ​ប្រុងប្រយ័ត្ន

    រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក ណែនាំ​ក្រុម​មនុស្ស​មួយ​ចំនួន គួរចៀសវាង​ញ៉ាំ​ត្រីឆៅ។ អ្នកទាំងនោះ មាន​ដូចជា ស្ត្រីពពោះ មនុស្ស​ចាស់ អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្សោយ អ្នក​មាន​អាស៊ីដ​ក្រពះ​ទាប និង​អ្នកអាលែកហ្ស៊ី​ជាមួយ​អាហារ​សមុទ្រ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម