ឲ្យតែផ្តាសាយ ម្នាក់ៗនាំគ្នាបន្ទោសអាកាសធាតុ ក្តៅចេះ ត្រជាក់ចុះ ច្បាស់ណាស់គិតថាជាហេតុធ្វើឲ្យផ្តាសាយ។ ជំនឿនេះ ត្រូវអ្នកវិទ្យាសាស្ត្របកស្រាយ ដោយចាត់ទុកជាការភ័ន្តច្រឡំ។ បើអាកាសធាតុមិនមែនជាមូលហេតុ ចុះអ្វីជាមូលហេតុពិតប្រាកដ?
ជំងឺឆ្លង ច្បាស់ជាបង្កដោយមេរោគហើយ មិនមែនដោយសារអាកាសធាតុត្រជាក់ ទើបធ្វើឲ្យយើងឈឺនោះទេ។ ជំងឺផ្តាសាយ អាចកើតឡើងនៅពេលយើងប៉ះត្រូវវីរុសផ្តាសាយ ដែលមានរាប់ម៉ឺនប្រភេទ ប៉ុន្តែវីរុសបង្កតែងប្រទះឃើញច្រើនជាងគេ មានឈ្មោះ Rhinoviruses ឬត្រូវឆ្លងដោយវីរុសគ្រុនផ្តាសាយធំតែប៉ុណ្ណោះ។ ជាធម្មតា វីរុស Rhinoviruses មានគ្រប់ទីកន្លែងក្នុងបរិយាកាសជុំវិញខ្លួនយើង ហើយកើនចំនួនច្រើនដល់កំពូលនៅរដូវស្លឹកឈើលាស់ និងរដូវស្លឹកឈើជ្រុះ ខណៈវីរុសផ្តាសាយធំកើនឡើងខ្ពស់ខ្លាំងបំផុតនៅរដូវរងារ។
ដោយឡែក អាកាសធាតុត្រជាក់ត្រូវគេជឿថា ទំនងងាយនឹងភ្ញោចប្រព័ន្ធភាពស៊ាំ។ អ្នកស្រាវជ្រាវមកពី វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្របរិស្ថាន នៃកងយោធាអាមេរិកបានសិក្សា ពាក់ព័ន្ធការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ពេលប៉ះពាល់អាកាសធាតុត្រជាក់ ហើយរកឃើញថា ភាពត្រជាក់អាចភ្ញោចឲ្យប្រព័ន្ធភាពស៊ាំសកម្មឡើង និងពន្លឿនការបង្កើតឲ្យមានកម្រិតអ័រម៉ូន Norepinephrine កាន់តែច្រើនក្នុងឈាម ដែលមាននាទីជាថ្នាំធម្មជាតិជួយកាត់បន្ថយអាការៈតឹងច្រមុះ។
ស្វែងយល់បន្ថែមពី ជំងឺផ្ដាសាយធំ និង ជំងឺផ្ដាសាយធម្មតា។

២- ត្រជាក់ដឹងតែធ្វើឲ្យផ្តាសាយ?
ការរងប៉ះពាល់នឹងភាពត្រជាក់ មិនបណ្តាលឲ្យកើតជំងឺផ្តាសាយនោះឡើយ តាមពិត ករណីថយចុះកម្តៅក្នុងរាងកាយទាបខុសប្រក្រតី ទើបនាំឲ្យកើតជំងឺផ្តាសាយ។ ថយចុះកម្តៅ ប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ មិនអាចប្រឆាំងទៅនឹងវីរុសគ្រុនផ្តាសាយ Rhinovirus។
លើសពីនេះ ពេលចេញក្រៅអំឡុងពេលអាកាសធាតុត្រជាក់ អាចមានការរួមខ្ជឹបសរសៃឈាម ដែលស្ថិតនៅក្បែរផ្នែកខាងក្រៅរាងកាយ ដូចជា សរសៃឈាមក្នុងច្រមុះ ហេតុនេះនាំឲ្យស្ងួតច្រមុះ ជះឥទ្ធិពលប៉ះពាល់មុខងារត្រងចម្រោះមេរោគក្នុងច្រមុះ។ នៅពេលខ្យល់ប្រែជាក្តៅឧណ្ហៗភ្លាមៗ នឹងធ្វើឲ្យរីកសរសៃឈាម ពិបាកដកដង្ហើម ទាមទារដកដង្ហើមតាមមាត់ បង្កឲ្យហៀរសំបោរកាន់តែខ្លាំង។ ជាមួយអាការធាតុក្តៅក្នុងផ្ទះ គួបផ្សំសមត្ថភាពច្រោះខ្យល់របស់ច្រមុះចុះខ្សោយ បង្កឱកាសកើនឡើងសំបោរខាប់អន្ធិល មានផ្ទុកមេរោគបង្កជំងឺផ្តាសាយ។
យ៉ាងណា ខ្យល់ត្រជាក់អាចរួមចំណែកដោយប្រយោលទៅនឹងស្ថានភាពបង្កឲ្យផ្តាសាយ។ ពេលអាកាសធាតុត្រជាក់ យើងច្បាស់ជាចូលចិត្តនៅកន្លែងកក់ក្តៅ។ បរិយាកាសខាងក្នុង កាន់តែធ្វើឲ្យយើងប្រឈមនូវហានិភ័យខ្ពស់ រងប៉ះពាល់នឹងមេរោគ។ ករណីនេះ ក៏ព្រោះតែបរិស្ថានមានខ្យល់ស្ងួត ជាប់ទាក់ទង នឹងកម្តៅប្រព័ន្ធកណ្តាលរបស់ខួរក្បាល ងាយស្រួលសម្រាប់វីរុសផ្តាសាយ និងផ្តាសាយធំចូលក្នុងប្រហោងច្រមុះស្ងួត។ ខ្យល់ស្ងួតខាងក្រៅ មានទំនាក់ទំនងការឆ្លងរាតត្បាតជំងឺផ្តាសាយធំដូចគ្នា។