home

ផ្ដាសាយធម្មតា

ជំងឺ​ផ្ដាសាយធម្មតា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយធម្មតា​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

អត្ថបទ ផ្ដាសាយធម្មតា

ផ្ដាសាយធម្មតា

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ករណី​ឆ្លង​ផ្តាសាយ​ធំ​បន្ត​បន្ទាប់ ដោយ​ឆ្លង​ពីមនុស្សម្នាក់ទៅមនុស្សទៀតលឿនបំផុត។ ចំពោះ​អាការៈ​ជំងឺ និង​រោគ​សញ្ញា​ផ្តាសាយ​ធំ​វិញ ស្រដៀង​នឹង​ជំងឺ COVID-19 ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើយ មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។ ខណៈ​ជំងឺ​ផ្តាសាយ​ធំ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​នោះ ដូចគ្នា​នឹង​ជំងឺ COVID-19 ដែរ ដូច្នេះ​ការ​បង្ការ​ការ​ចម្លង មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។ ចំពោះ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​អាការៈ​ជំងឺ​នេះ​នឹង​ធូរស្បើយ​វិញ​ក្នុ​ងរយៈពេល […]

ផ្ដាសាយធម្មតា

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​អាច​ច្រឡំ​អាការៈ​អាលែកហ្ស៊ី ជាមួយ​នឹង​អាការៈ​ផ្ដាសាយ​ធម្មតា។ ការ​យល់​ច្រឡំ​​នេះ​ក៏​មិន​ប្លែក​អ្វីដែរ ព្រោះថា​អាការៈ​នៃ​បញ្ហា​ទាំងពីរ​នេះ​គឺ​​ស្រដៀង​គ្នា​​ច្រើន​ចំណុច​គួរ​សម​ដែរ។ ដើម្បី​បាន​ដឹង​ច្បាស់​ថា​យើង​មាន​កើត​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ធម្មតា​នោះ យើង​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​អាការៈ​ផ្ដាសាយ និង​អ្វី​ជា​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​ជា​មុន​សិន។​​​​ អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ? ផ្ដាសាយ​គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស។ ជំងឺ​នេះ​ច្រើន​កើត​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ចំពោះ​រោគ​សញ្ញា​ទូទៅ​ជំងឺ​ផ្ដាសាយ​​មាន​ដូច​ជា គ្រុន​ក្ដៅ ក្អក ក្រហម​ភ្នែក ឈឺ​បំពង់​ក តឹង​ច្រមុះ ហៀរ​សំបោរ និង​មិន​ឃ្លាន​អាហារ​ជា​ដើម។ ជំងឺ​​នេះ​​ក៏​​អាច​​កើត​មាន​​គ្រប់​​រដូវ ប៉ុន្តែ​ករណី​កើត​មាន​ភាគ​ច្រើន​គឺ​នៅ​រដូវ​ភ្លៀង។ វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​គឺ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ករណី​​ជំងឺ​​ផ្ដាសាយ​ភាគ​​ច្រើន​​បង្ក​​ដោយ វីរុស Rhinoviruses។ ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ជំងឺ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​សុខភាព ជា​ពិសេស​​មនុស្ស​​វ័យ​​ចំណាស់ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ ក្មេង​តូច និង​ទារក។ ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​ជំងឺ​ផ្ដាសាយ ជា​ការ​ពិត​ទៅ​ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច​​ក្នុង​ការ​បែង​ចែក​ថា​យើង ឬ​នរណា​ម្នាក់​កំពុង​មាន​​ជំងឺ​ផ្ដាសាយ ឬ​ក៏​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ច្រមុះ ព្រោះ​ថា​បញ្ហា​​សុខ​ភាព​​ទាំង​ពីរ​នេះ ​គឺ​ស្រដៀង​គ្នា​ខ្លាំង​សឹង​តែ​មិន​អាច​បែងចែក​បាន។ ថ្វីដ្បិត​តែ​អារៈ​របស់​​អាលែកហ្ស៊ី និង​​ផ្តាសាយ​​មាន​លក្ខណៈ​ស្រដៀងគ្នា​មែន តែ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នៅ​តែ​អាច​រក​ឃើញ​ពី​​ចំណុច​ខុស​គ្នា​មួយ​ចំនួន​។ យើង​អាច​​ចាប់​​ផ្ដើម​​ពិនិត្យ​បែប​​នេះ​​ថា បើ​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​កើត​មាន​នៅ​ពេល​ដដែលៗ​រៀង​រាល់​ឆ្នាំ នោះ​ប្រហែល​ជា​យើង​​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅវិញ​ទេ។ ដូច​ដែល​រៀប​រាប់​ខាង​លើ ជំងឺ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​វិញ គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​​នឹង​​អាលែកហ្ស៊ែន (សារធាតុ​ដែល​បង្ក​ឲ្យ​​ជា​អាលែកហ្ស៊ី​ដូច​ជា​លម្អង​ផ្កា ឬ​សារធាតុ​គីមី​ជា​ដើម)។​ ចំពោះ​ការ​ព្យាបាល​វិញ ជំងឺ​ផ្ដាសាយ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់ ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ពេទ្យ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ស្លេស្ម​ជា​ដើម។ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​នឹង​ជា​ទៅ​វិញ​ពី​៣​ទៅ​១០ថ្ងៃ ទោះ​បី​ជា​មាន​ករណី​ខ្លះ​អាច​យូរ​រហូត​ដល់​២ ទៅ​៣សប្ដាហ៍​ទៀត​ផង។ រី​ឯ​ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល​វិញ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ក៏​អាច​ត្រូវ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamines) […]

ផ្ដាសាយធម្មតា

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​​នៅ​ពេល​ឆ្លង​វីរុស​​ផ្ដាសាយ ​យើងនៅតែ​អាច​ឆ្លង​វីរុស​​ផ្ដាសាយ​បន្ថែម​មួយ​ប្រភេទ​ទៀត​​ក្នុង​ពេល​តែ​មួយ​បាន ទោះ​បី​ជា​នេះ​ជា​ករណី​កម្រ​ក៏​ដោយ ។ ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស rhinovirus (ដែល​ជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​តែង​ជួប​ប្រទះ) ឬ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​អាច​នឹង​ឆ្លង​វីរុស​ទី​២​ក្នុង​ពេល​តែ​មួយ​។ ការ​ឆ្លង​វីរុស​២​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាង​ពេល​ឆ្លង​តែ​វីរុស​មួយ​ប្រភេទ ប៉ុន្តែ​ពេលខ្លះ​យើង​​មិន​មាន​អាការៈ​ខុស​ប្លែក​​​ពី​ពេល​យើង​ឆ្លង​វីរុស​ផ្ដាសាយ​តែ​មួយប្រភេទ​ដែរ។ អ្នក​ជំនាញ​ផ្នែក​វីរុស លោក Lance Stewart បាន​លើក​ឡើង​ថា​អាការៈ​ដែល​យើង​ជួប​ប្រទះ​អាច​មក​ពី​វីរុស​ដែល​យើង​ឆ្លង​បញ្ចូល​គ្នា។ បើ​យើង​ឆ្លង​វីរុស Rhinovirus ពីរ​ក្នុង​ពេល​តែ​មួយ យើង​អាច​នឹង​មិន​មាន​អាការៈ​ខុស​ប្លែក​ទេ​ព្រោះ​វីរុស​ទាំង​ពីរ​នេះ​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា។ ដោយឡែក បើ​យើង​ឆ្លង​វីរុស​ផ្ដាសាយ​ធម្មតា ហើយ​ឆ្លង​វីរុស​ផ្ដាសាយ​ធំ​ទៀត​នោះ​ យើង​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធាន​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរ​កុមារ Nicklaus ក្នុង​ទីក្រុង​ Miami ក៏​បាន​និយាយ​ថា​ការ​ឆ្លង​មេរោគ​មួយ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ចុះ​ខ្សោយ​ និង​ងាយ​ឆ្លង​មេរោគ​មួយ​ទៀត​។ ដូចនេះ​ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ប្រឆាំង​នឹង​មេរោគ​មួយ​ទៀត ​មេរោគ​មួយ​ទៀត​អាច​នឹង​ជ្រៀត​ចូល។ យ៉ាងណាមិញ នេះ​អាស្រ័យ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់ៗដែរ​។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​មាន​ឆ្លង​មេរោគ​ទី២​នៅ​ពេល​យើង​មាន​វីរុស​មួយ​ប្រភេទ​ក្នុង​ខ្លួន​ នេះ​មក​ពី​នៅ​ពេល​ឆ្លង​មេរោគ​អ្វី​មួយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នោះ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កម្ចាត់​មេរោគ​ទី​២​ដែល​ជ្រៀត​ចូល​។ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​មិន​មែន​មក​ពី​ចំនួន​វីរុស​ដែល​យើង​មាន​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង ព្រោះ​រាងកាយ​ប្រឹង​​បញ្ចេញ​អង់ទីករ​កម្ចាត់​វីរុស​ទាំង​នោះ។ ចំណែក​ឯ​គ្នាយើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​វិញ​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​​រាងកាយ​របស់​ពួកគេ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​វីរុស​ដែល​អាច​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍។ វេជ្ជបណ្ឌិត Porro បាន​បន្ត​ទៀត​ថា​យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​នៅ​ពេល​ប្រឆាំង​នឹង​វីរុស​ពីរ ដែល​នេះ​មក​ពី​​ការ​​បាត់​បង់​ថាមពល​ច្រើន​​។ មួយ​វិញ​ទៀត​បើ​រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​វីរុស​ហើយ​ ស្រាប់​តែ​មាន​ការ​ឆ្លង​បាក់តេរី នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​ទាំង​វីរុស​ និង​បាក់តេរី​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​អាច​នឹង​មិន​ស្រួល​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត។ សម្រាប់​អ្នក​មាន​ជំងឺ​ហឺត […]

ផ្ដាសាយធម្មតា

យើង​ដឹង​ហើយ​ថា ពេល​អាកាស​ធាតុ​ត្រជាក់ ទាំង​ក្មេង​ទាំង​ចាស់​ងាយ​នឹង​កើត​ផ្តាសាយ ហើយ​កាលណា​តែ​កើត​ម្នាក់​ហើយ អាច​ចម្លង​ទៅ​ម្នាក់​ទៀត​បាន​យ៉ាង​លឿន។ ហេតុ​អី​បាន​ជាអាកាស​ធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ? មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យ៉ាង​ណា? បើ​តាម​ឱសថការី សែម ស៊ីណែត មាន​កត្តា​២​សំខាន់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ផ្តាសាយ​នៅ​ពេល​អាកាសធាតុ​ត្រជាក់។ ទី១ គឺ​កត្តា​ខ្លួន​យើង និង​ទី២​កត្តា​មេរោគ។ ១. កត្តា​ខ្លួន​យើង អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់​យើង​ចុះ​ខ្សោយ ជា​ពិសេស​គឺ​ខ្សែ​ត្រៀម​ទី១ ដែល​នៅក្នុង​ច្រមុះ។ខ្សែ​ត្រៀម​ទី១​នេះ សំដៅ​ទៅ​លើ​ភ្នាស​សើម​ដែល​ការពារ​ការ​ជ្រៀត​ចូល​របស់​មេរោគ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការថយ​ចុះ នៃ​សីតុណ្ហភាព និង​សំណើម​អាច​ធ្វើ​ឲ្យ​ភ្នាស​សើម​ក្លាយ​ទៅ​ជា​ស្ងួត ហើយ​ងាយ​ឲ្យ​មេរោគ​ជ្រៀត​ចូល​បាន។ នេះ​មាន​ន័យ​ថា មិន​មែន​តែ​អាកាសធាតុ​ត្រជាក់​ធម្មជាតិ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​សំណើម​ទាប​ក៏​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ។ ២. កត្តា​មេរោគ មេរោគ​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម ជា​ពិសេស​គឺ​វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ក្រោម​អាកាស​ធាតុ​ត្រជាក់។ ការ​ដែល​វីរុស​អាច​មាន​វត្តមាន​យូរ​នៅ​ក្នុង​បរិយាកាស គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ឆ្លង​កាន់​តែ​ខ្ពស់។ ឧបមា​ថា​នៅ​ក្នុង​បន្ទប់​រៀន​មួយ មាន​មនុស្ស​ម្នាក់​ដែល​ផ្ទុក​មេរោគ​កណ្តាស់ វីរុស​ដែល​ចេញ​​ពី​ច្រមុះ​របស់​គាត់​នឹង​នៅ​រស់​អណ្តែង​ក្នុង​ខ្យល់​ក្នុង​បន្ទប់ រង់ចាំ​តែ​អ្នក​ផ្សេង​ដក​ដង្ហើម​ចូល​ដើម្បី​ធ្វើ​ឲ្យ​ឈឺ។

ផ្ដាសាយធម្មតា

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។ ១. ជាតិ​ដែក ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។ ២. វីតាមីន B-12 ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។ ៣. វីតាមីន B3 (Niacin) ជំងឺ Raynaud's កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។ ៤. ម៉ាញេស្យូម ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ […]

ផ្ដាសាយធម្មតា

ជាតិ​រ៉ែ​ពិតជា​សំខាន់​ណាស់ ដោយ​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​ល្អ ថែម​ទាំង​ជួយ​ឲ្យ​សកម្មភាព​មាន​ភាព​ក្លៀវក្លា និង​ជួយ​គ្រប់គ្រង​ទម្ងន់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ​រ៉ែ​ជួយ​ដល់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​រាងកាយ តែ​បើ​រាង​កាយ​ចេញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ខ្វះ​ហើយ។ ១- ឆាប់​ហត់ និង​អស់​កម្លាំង អាហារ​សម្បូរ​សារជាតិ​រ៉ែដូចជា ម៉ាញេ៉ស្យូម ផូស្វាត ហ្លុយអរ ដែក ជាពិសេស​កាល់ស្យូម ដែល​មាន​ក្នុង​អាហារ​មួយ​ចំនួន​ដូចជា ទឹកដោះគោ យ៉ាអួ ឈីស ស្ពៃខ្មៅ សណ្ដែកសៀង និង​គ្រាប់​ធញ្ញជាតិ។ អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ទោះ​មិន​ធ្វើការ ក៏​មាន​អារម្មណ៍ ថា​ហត់នឿយ និង​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន ប៉ុន្តែ​បើ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ជួយ​ឲ្យ​យើង​មាន​ថាមពល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្បូរ​ជាតិ​រ៉ែ ក៏​ជំនួយ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​យ៉ាង​សំខាន់ផងដែរ។ ២- ផ្ដាសាយ​មិន​ងាយ​ជា ឬ​ឧស្សាហ៍​ផ្ដាសាយ ជា​ធម្មតា​ផ្ដាសាយ​ឈឺ​ត្រឹម​តែ ១ សប្ដាហ៍ ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​បាន​លេប​ថ្នាំ​ក៏​ដោយ។ ប៉ុន្តែ​បើ​យើង​សង្កេត​​ឃើញ​ថា ពេល​ផ្ដាសាយ​ម្ដង​ៗ​មិន​ងាយ​ជា ឬ​ងាក​ៗ​ផ្ដាសាយ​ៗ នោះ​មកពី​រាងកាយ​យើង​ខ្វះ​ជាតិ​រ៉ែ​នេះ​ឯង។ ៣- គេង​មិន​ងាយ​លក់ អាការៈ​គេង​មិន​លក់​ក៏​មកពី​ខ្វះ​ជាតិ​រ៉ែ​សំខាន់​ៗ​ដូចជា​ម៉ាញេស្យូម និង​ប៉ូតាស្យូម ដូចនេះ​ឧស្សាហ៍​ផឹក​ទឹក និង​សាច់​ដូង​ឲ្យ​ច្រើន​ជួយ​ជំរុញ​ការ​គេង​បាន​ល្អ។ ក្រៅ​ពី​នោះ​ដូង​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា និង​សម្រាក។ ៤- ឆាប់​មួម៉ៅ អាការៈ​មួម៉ៅ​ដោយ​គ្មាន​មូលហេតុ យើង​អាច​គិត​ថា​មកពី​អារម្មណ៍​មិន​ល្អ […]

ផ្ដាសាយធម្មតា

ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ដូចនេះ​ហើយ​ថ្នាំ​អង់ទីប្យូទិច​ (Antibiotics) មិន​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​នេះ​ទេ។ ប៉ុន្តែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ផឹកទឹក​ច្រើន និង​វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​បន្ធូរ​អាការៈ​បាន​​។ ១. ទឹក​ឃ្មុំ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹងពពួក​អតិសុខុមប្រាណ (មេរោគ)​​ បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​​សម្រាល​​អាការៈ​ក្អក​ដែល​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ គួរ​បញ្ជាក់​ថា​ ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​គួរ​ឲ្យ​ផឹក​ទឹកឃ្មុំ​ទេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​យើង​អាច​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​បន្ថយ​អាការៈ​ឈឺក ឬ​ក្អក។ យើង​ក៏​អាច​​ថែម​ទឹក​ក្រូចឆ្មារ​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ២. ខ្ទឹមស ខ្ទឹមស​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ព្រោះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស។ ខ្ទឹមស​គឺ​ជា​ឱសថធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជំងឺ​ផ្ដាសាយ និង​ផ្ដាសាយ​ធំ​ជា​យូរ​ណាស់​មក​ហើយ។ យើង​អាច​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​ធ្វើ​ម្ហូប​មាន​ដាក់​ខ្ទឹមស។ ៣. ជាតិ​ម៉ង់តុល (Menthol) ការ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម​គឺជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្ដាសាយ ហើយ​ជាតិ​ម៉ង់តុល​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​នេះ​បាន។ ជាតិម៉ង់តុល​​មាន​ក្នុង​ជី​អង្កាម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​បន្ថយ​ការ​ឈឺចាប់។ យើង​អាច​បន្ថែម​ជាតិ​ម៉ង់តុល​ពេល​ឆ្ពុងច្រមុះ។ ៤. មើម​ខ្ញី មើម​ខ្ញី​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។ យើង​អាច​ដាក់​ខ្ញី​ស្រស់​ទៅ​ក្នុង​ទឹក​ពុះ​អាច​ជួយ​សម្រាល​អាការៈ​ក្អក ឬ​ឈឺក​បាន។ ការសិក្សា​បាន​អះអាង​ថា​ខ្ញី​ក៏​អាច​បំបាត់​អាការៈ​ចង្អោរ​ដែល​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ​ដែរ។ ៥. វីតាមីន C វីតាមីន C គឺ​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ […]

ផ្ដាសាយធម្មតា

សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេស​រឿង​មួយចំនួន​មិនគួរធ្វើទេពេលផ្តាសាយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​​បាន​។ អត្ថបទនេះ នឹងលើក​ឡើង​ពី​ចំណុច​មួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ​។ ១- កុំចម្លងទៅក្រុមមនុស្សងាយរងគ្រោះ ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មាន​អារម្មណ៍មិន​ល្អ​បាន។ ចំពោះ​មនុស្ស​មួយ​ចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែង​ដល់ជីវិត​ថែម​ទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រួមទាំង​អាច​​ឈាន​​ដល់​ស្លាប់​ទៀត​ផង​។ លើសពីនេះ ក្រុម​មនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយ​ដូច​គ្នា ដូច​ជាមនុស្សចាស់វ័យ​លើស ៦៥ឆ្នាំឡើង និងក្មេង​អាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និង​អ្នកដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រាប់បញ្ចូលទាំង​ជំងឺហឺត ជំងឺបេះដូង អ្នកដែល​មាន​បញ្ហាប្រព័ន្ធភាពស៊ាំ គឺ​សុទ្ធតែ​ងាយនឹងបង្កជាជំងឺផ្តាសាយ​ស៊ាំញ៉ាំ ដែល​ពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។ បើ​យើង​មានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវ​ធ្វើ​កុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។ ២- កុំឆ្លេឆ្លាទៅពេទ្យទាំងមិនចាំបាច់ គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។ ប៉ុន្តែក្នុងលក្ខខណ្ឌ […]

ផ្ដាសាយធម្មតា

កន្លង​មក​តែង​តែមានសំណួរលើក​ឡើង​ថា បើ​ក្នុង​ផ្ទះ​មាន​អ្នក​ជំងឺ​ផ្ដាសាយ នោះ​សមាជិក​ក្នុង​ផ្ទះ​ក៏​ឆ្លង​ដូច​គ្នា​ដែរ។ ចុះ​ចំណែក​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​វិញ អាច​ឆ្លង​អត់? លោក​វេជ្ជបណ្ឌិត​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ផ្ដាសាយ​ជា​ជំងឺ​ឆ្លង​ពីវីរុស​។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ជំងឺ​ទូទៅ និង​បង្ក​ឡើង​ញឹកញាប់​បំផុត​គឺ​ពពួក Rhinovirus ដែល​យ៉ាង​ហោច​ណាស់ ៥០% នៃ​ជំងឺ​ផ្ដាសាយ​ដែរ។ លោក​បន្ត​ទៀត​ថា វីរុស​ផ្សេង​ៗ​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ដូចជា មេរោគ Coronavirus Respiratory syncytial virus Parainfluenza និង​ជំងឺ​គ្រុន​ផ្ដាសាយ។ ចំណែក​ដំណើរ​ការ​ឆ្លង​មេរោគ​ទាំង​នោះ គឺ​ឆ្លង​តាម​រយៈ​ច្រមុះ និង​បំពង់ក ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​នឹង​ធ្វើ​ការ​ប្រឆាំង​ជាមួយ​ការ​ចម្លង​នោះ ដោយ​បង្កើត​បាន​ជា​រលាក និង​សម្បោរ ហើយ​អ្នក​ជំងឺ​ថែម​ទាំង​អាច​មាន​អាការៈ​ ក្តៅខ្លួន ធេងធោង ឈឺសាច់ដុំ អស់​កម្លាំង ឬ​ល្ហិតល្ហៃ។ ដូចនេះ​ហើយ​បាន​ជា​មនុស្ស​ជា​សមាជិក​ក្នុង​គ្រួសារ ក៏​អាច​ឆ្លង​ពី​គ្នា​បាន គឺ​តាមរយៈ​ដំណក់​ទឹក​តូច​ៗ ដែល​ចេញ​ពី​មាត់ និង​ច្រមុះ ពេល​ក្អក ឬ​កណ្ដាស់។ សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង និង​បាន​ចាក់​វ៉ាក់សាំង​ហើយ​អាច​នឹង​ឆ្លង ប៉ុន្តែ​បើ​ឆ្លង​ហើយ​ក៏​មាន​អាការៈ​តិចតួច ឬ​ឈឺចាប់​បន្តិចបន្តួច តែ​មិន​ចេញ​រោគសញ្ញា។ ចំពោះ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​មាន​ដូចជា៖ ឈឺ​ក ហៀរសម្បោរ ឬ​តឹងច្រមុះ ក្អក កណ្ដាស់ […]

ផ្ដាសាយធម្មតា

ខែ​ភ្លៀង ពុំ​មែន​ជា​រឿង​ប្លែក​ទេដែល​មាន​គ្នា​យើង​ខ្លះក្អក​ ខ្លះ​កណ្តាស់​​ និងអ្នក​ផ្សេងទៀតនៅជុំវិញ​ខ្លួន​យើង​អាច​មាន​​ឈឺ​ផ្តាសាយ គ្រុន​ក្តៅ តឹង​ច្រមុះ ។ ទាំងនេះ​ព្រោះ​ធាតុ​អាកាស​ និង​សំណើម​​ លាយ​ឡំ​​នឹង​​ខ្យល់​ត្រជាក់ បង្ក​ឱ្យ​រាង​កាយ​អាច​ប្រឈម​នឹង​​អាការៈ​ទាំង​នោះ។ យ៉ាង​ណា​មិញ យើង​អាច​មិន​បណ្តោយ​​ឱ្យ​ធាតុ​អាកាស​​បង្ក​ឱ្យ​​ឈឺ​បាន​ទាំង​ស្រុង​នោះ​ទេ គន្លឹះ​ទាំង​នេះ​ពី​គ្រូពេទ្យ​ ជា​ខែល​ត្រៀម​​​បង្ការ​កុំ​ឱ្យ​យើង​ឈឺក្នុង​រដូវ​នេះ​ ហើយ​យើង​អាច​ធ្វើ​បាន​ដោយ​ងាយ​៖ ១. ញ៉ាំ​ចំណី​​អាហារសម្បូរវីតាមីនC ពិត​ណាស់ បើ​យើងទទួលបាន​វីតាមីនC គ្រប់​គ្រាន់​ក្នុង​រាង​កាយ នោះនឹង​ជួយ​យើង​​ប្រឆាំង​​នឹង​​មេរោគ មិន​ងាយ​ឈឺ​ នឹង​​ផ្តាសាយ​បាននោះទេ​។ ​ប្រភព​វីតាមីនC សុទ្ធ​សឹង​តែ​អាច​រក​បាន​នៅ​ក្នុង​​បន្លែ ផ្លែ​ឈើ ជា​ច្រើន​មុខ និងងាយរកផងដែរ​។ ២. ត្រៀម​​របស់​ប្រើ​ប្រាស់ ផលិត​ឡើង​សម្រាប់​ខែ​ភ្លៀង ឆ័ត្រ អាវ​ភ្លៀង ស្បែក​ជើង​ការពារ​ជ្រាប​ទឹក ជា​​​សម្ភារៈ​ជំនួយ​បន្ថែម​ដល់​យើងដែល​អាច​រក​បាន គឺ​ជា​ចំណែក​ជួយ​ការពារ​យើងពី​សំណើម​​នៃ​ទឹក​ភ្លៀង​​​។ អត្ថបទពាក់ព័ន្ធ​៖  ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ ៣. ញ៉ាំ​ទឹក​គ្រប់​គ្រាន់​ ជាតិ​ទឹក​ ប្រៀប​ដូច​​វត្ថុ​សំខាន់​​ចាំ​បាច់ ដែល​ត្រូវ​មាន​ក្នុង​ខ្លួន​យើង ដូច​នេះ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ មិន​តែ​ជួយ​រាង​កាយ​យើង​​ឱ្យ​សុខភាព​ល្អ តែ​ថែម​ទាំង​ជួយ​យើង មិន​ឱ្យ​ចាញ់​នឹង​អាការៈ​ផ្តាសាយ គ្រុន​ក្តៅ​ធម្មតា​ៗ​បាន​ឡើយ។ ក្រៅ​ពី​ញ៉ាំ​ទឹក យើង​អាច​ជ្រើស​រើសទឹក​តែ​ជី​រអង្កាម ឬ​ទឹក​​តែ​ក្តៅ​ៗ​​ផ្សេង​ៗ​ក៏​ជួយ​​បញ្ចៀស​ពី​អាការៈ​ក្អក ឈឺ​ក និង​ផ្តាសាយ​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ​៖  […]

x