ផ្ដាសាយធម្មតា

ជំងឺ​ផ្ដាសាយធម្មតា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយធម្មតា​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ផ្ដាសាយធម្មតា

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ​ តែក៏មានអាហារមួយចំនួន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណា​ខ្លះពេលផ្តាសាយ​កុំឱ្យសភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ?​​ ពេលផ្តាសាយ​ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេល​ផ្ដាសាយ​យើងគួរចៀសវាងអាហារមួយ​ចំនួន​។ ១. អាហារ ឬភេជ្ជៈផ្អែមៗ លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community​ Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់​បាន​លើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអា​ចរារាំងកោសិកា​ឈាមស​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការ​រលាក​នៅ​ក្នុង​ខ្លួន។ ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាច​ធ្វើឱ្យ​រាងកាយ​កាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីន​​ជា​សារជាតិ​បញ្ចុះទឹកនោម។ ជាលទ្ធផល អាច​ធ្វើ​ឲ្យ​យើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។ ៣. អាហារមានជាតិខ្លាញ់ច្រើន អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រ​ច្រើន​ជាដើម​អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន […]

ស្វែងរក ផ្ដាសាយធម្មតា

ផ្ដាសាយធម្មតា

ឧស្សាហ៍ត្រជាក់ចុងដៃ ចុងជើងអាចមកពីកង្វះវីតាមីន និងរ៉ែទាំងនេះ

គ្នាយើង​មួយ​ចំនួន​ងាយ​នឹង​មាន​អាការៈ​ត្រជាក់​ចុង​ដៃ ចុងជើង​ទោះ​បី​​អាកាសធាតុ​មិន​បាន​ចុះ​ត្រជាក់​ក៏​ដោយ។ មូលហេតុ​បង្ក​នៃ​អាការៈ​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗ​ ហើយ​ក៏អាច​​បង្ក​ឡើង​ដោយ​កង្វះ​ពពួក​វីតាមីន និង​ជាតិរ៉ែ​មួយ​ចំនួន​ផង​ដែរ​។ ១. ជាតិ​ដែក ត្រជាក់​ចុង​ដៃ ចុងជើង​អាច​បង្ក​មក​ពី​កង្វះ​ជាតិ​ដែក។ មនុស្ស​ពេញ​វ័យ​ជា​មធ្យម​ត្រូវ​ការ​ជាតិ​ដែល​ពី​៨​ទៅ​១៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​ច្រើន​ជាង​ ២៧​មិល្លីក្រាម។ នៅ​ពេល​ទទួល​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ គ្រាប់​ឈាម​ក្រហម​នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និងចុង​​ជើង។ ដើម្បី​ជួយ​ដល់​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់ យើង​អាច​ញ៉ាំ​ថ្លើម​សត្វ អយស្ទ័រ និង​ស្ពៃ​ពួយឡេង​ជាដើម។ ២. វីតាមីន B-12 ការ​ទទួល​បាន​វីតាមីន B-12 មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​មាន​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើងដែរ​។ យើង​ត្រូវ​ការ​វីតាមីន​នេះ​ ២,៤​មីក្រូក្រាម​រាល់ថ្ងៃ និង​សម្រាប់​ស្ត្រី​ពពោះ​ត្រូវការ​២,៦​មីក្រូក្រាម។ រោគសញ្ញា​ផ្សេងៗ​នៅ​ពេល​មាន​កង្វះ​វីតាមីន B-12មាន​ដូចជា​អស់កម្លាំង ពិបាក​ក្នុង​ការ​ទប់​លំនឹង ជំងឺ​ស្លេក​ស្លាំង ពិបាក​ដកដង្ហើម និង​ឈឺ​មាត់។ អាហារ​ដែល​មាន​វីតាមីន B-12​មាន​ដូចជា​សាច់ត្រី គ្រឿង​ក្នុង ស៊ុត និង​ផលិតផល​ទឹក​ដោះគោ​ផ្សេងៗ។ ៣. វីតាមីន B3 (Niacin) ជំងឺ Raynaud’s កើត​ឡើង​នៅ​ពេល​ដែល​ឈាម​រត់​មិន​ស្រួល និង​បង្ក​ឲ្យ​មាន​អាការៈ ត្រជាក់​ចុង​ដៃ ចុង​ជើង។ នេះ​មក​ពី​ការ​រួម​តូច​នៃ​សរសៃ​អាកទែរ​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ការ​ទទួល​បាន​វីតាមីន B3 ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទប់ស្កាត់​បញ្ហា​ត្រជាក់ចុងដៃចុងជើង។ យើង​អាច​ទទួល​បាន​វីតាមីន​នេះ​ពី​សាច់​មាន់ សាច់​ត្រី និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម។ ៤. ម៉ាញេស្យូម ការ​ទទួល​បាន​ម៉ាញេស្យូម​គ្រប់គ្រាន់​អាច​ព្យាបាល​អាការៈ​ត្រជាក់​ចុង​ដៃ និង​ចុង​ជើង​បាន។ សម្រាប់​ស្ត្រី​ត្រូវការ​រហូត​ដល់ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ […]


ផ្ដាសាយធម្មតា

ពេលរាងកាយខ្វះសារធាតុរ៉ែ នឹងលេចចេញសញ្ញាបែបនេះ

ជាតិ​រ៉ែ​ពិតជា​សំខាន់​ណាស់ ដោយ​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​ល្អ ថែម​ទាំង​ជួយ​ឲ្យ​សកម្មភាព​មាន​ភាព​ក្លៀវក្លា និង​ជួយ​គ្រប់គ្រង​ទម្ងន់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ​រ៉ែ​ជួយ​ដល់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​រាងកាយ តែ​បើ​រាង​កាយ​ចេញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ខ្វះ​ហើយ។ ១- ឆាប់​ហត់ និង​អស់​កម្លាំង អាហារ​សម្បូរ​សារជាតិ​រ៉ែដូចជា ម៉ាញេ៉ស្យូម ផូស្វាត ហ្លុយអរ ដែក ជាពិសេស​កាល់ស្យូម ដែល​មាន​ក្នុង​អាហារ​មួយ​ចំនួន​ដូចជា ទឹកដោះគោ យ៉ាអួ ឈីស ស្ពៃខ្មៅ សណ្ដែកសៀង និង​គ្រាប់​ធញ្ញជាតិ។ អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ទោះ​មិន​ធ្វើការ ក៏​មាន​អារម្មណ៍ ថា​ហត់នឿយ និង​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន ប៉ុន្តែ​បើ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ជួយ​ឲ្យ​យើង​មាន​ថាមពល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្បូរ​ជាតិ​រ៉ែ ក៏​ជំនួយ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​យ៉ាង​សំខាន់ផងដែរ។ ២- ផ្ដាសាយ​មិន​ងាយ​ជា ឬ​ឧស្សាហ៍​ផ្ដាសាយ ជា​ធម្មតា​ផ្ដាសាយ​ឈឺ​ត្រឹម​តែ ១ សប្ដាហ៍ ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​បាន​លេប​ថ្នាំ​ក៏​ដោយ។ ប៉ុន្តែ​បើ​យើង​សង្កេត​​ឃើញ​ថា ពេល​ផ្ដាសាយ​ម្ដង​ៗ​មិន​ងាយ​ជា ឬ​ងាក​ៗ​ផ្ដាសាយ​ៗ នោះ​មកពី​រាងកាយ​យើង​ខ្វះ​ជាតិ​រ៉ែ​នេះ​ឯង។ ៣- គេង​មិន​ងាយ​លក់ អាការៈ​គេង​មិន​លក់​ក៏​មកពី​ខ្វះ​ជាតិ​រ៉ែ​សំខាន់​ៗ​ដូចជា​ម៉ាញេស្យូម និង​ប៉ូតាស្យូម ដូចនេះ​ឧស្សាហ៍​ផឹក​ទឹក និង​សាច់​ដូង​ឲ្យ​ច្រើន​ជួយ​ជំរុញ​ការ​គេង​បាន​ល្អ។ ក្រៅ​ពី​នោះ​ដូង​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា និង​សម្រាក។ ៤- ឆាប់​មួម៉ៅ អាការៈ​មួម៉ៅ​ដោយ​គ្មាន​មូលហេតុ យើង​អាច​គិត​ថា​មកពី​អារម្មណ៍​មិន​ល្អ […]


ផ្ដាសាយធម្មតា

ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន​

ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ដូចនេះ​ហើយ​ថ្នាំ​អង់ទីប្យូទិច​ (Antibiotics) មិន​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​នេះ​ទេ។ ប៉ុន្តែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ផឹកទឹក​ច្រើន និង​វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​បន្ធូរ​អាការៈ​បាន​​។ ១. ទឹក​ឃ្មុំ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹងពពួក​អតិសុខុមប្រាណ (មេរោគ)​​ បាន។ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​​សម្រាល​​អាការៈ​ក្អក​ដែល​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ គួរ​បញ្ជាក់​ថា​ ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​គួរ​ឲ្យ​ផឹក​ទឹកឃ្មុំ​ទេ។ សម្រាប់​មនុស្ស​ពេញ​វ័យ​យើង​អាច​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​បន្ថយ​អាការៈ​ឈឺក ឬ​ក្អក។ យើង​ក៏​អាច​​ថែម​ទឹក​ក្រូចឆ្មារ​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ២. ខ្ទឹមស ខ្ទឹមស​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ព្រោះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស។ ខ្ទឹមស​គឺ​ជា​ឱសថធម្មជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជំងឺ​ផ្ដាសាយ និង​ផ្ដាសាយ​ធំ​ជា​យូរ​ណាស់​មក​ហើយ។ យើង​អាច​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​ធ្វើ​ម្ហូប​មាន​ដាក់​ខ្ទឹមស។ ៣. ជាតិ​ម៉ង់តុល (Menthol) ការ​ស្ទះ​នៅ​ផ្លូវ​ដង្ហើម​គឺជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្ដាសាយ ហើយ​ជាតិ​ម៉ង់តុល​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​នេះ​បាន។ ជាតិម៉ង់តុល​​មាន​ក្នុង​ជី​អង្កាម និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​បន្ថយ​ការ​ឈឺចាប់។ យើង​អាច​បន្ថែម​ជាតិ​ម៉ង់តុល​ពេល​ឆ្ពុងច្រមុះ។ ៤. មើម​ខ្ញី មើម​ខ្ញី​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព។ យើង​អាច​ដាក់​ខ្ញី​ស្រស់​ទៅ​ក្នុង​ទឹក​ពុះ​អាច​ជួយ​សម្រាល​អាការៈ​ក្អក ឬ​ឈឺក​បាន។ ការសិក្សា​បាន​អះអាង​ថា​ខ្ញី​ក៏​អាច​បំបាត់​អាការៈ​ចង្អោរ​ដែល​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ​ដែរ។ ៥. វីតាមីន C វីតាមីន C គឺ​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ មនុស្ស​ជាច្រើន​ក៏​ជឿ​ថា​វីតាមីន C បង្ការ​មិន​ឲ្យ​ឆ្លង​ជំងឺ​ផ្ដាសាយ​ញឹកញាប់។ […]


ផ្ដាសាយធម្មតា

ចៀសវាងធ្វើរឿងទាំងនេះ ពេលកំពុងផ្តាសាយ

សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេស​រឿង​មួយចំនួន​មិនគួរធ្វើទេពេលផ្តាសាយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​​បាន​។ អត្ថបទនេះ នឹងលើក​ឡើង​ពី​ចំណុច​មួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ​។ ១- កុំចម្លងទៅក្រុមមនុស្សងាយរងគ្រោះ ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មាន​អារម្មណ៍មិន​ល្អ​បាន។ ចំពោះ​មនុស្ស​មួយ​ចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែង​ដល់ជីវិត​ថែម​ទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រួមទាំង​អាច​​ឈាន​​ដល់​ស្លាប់​ទៀត​ផង​។ លើសពីនេះ ក្រុម​មនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយ​ដូច​គ្នា ដូច​ជាមនុស្សចាស់វ័យ​លើស ៦៥ឆ្នាំឡើង និងក្មេង​អាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និង​អ្នកដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រាប់បញ្ចូលទាំង​ជំងឺហឺត ជំងឺបេះដូង អ្នកដែល​មាន​បញ្ហាប្រព័ន្ធភាពស៊ាំ គឺ​សុទ្ធតែ​ងាយនឹងបង្កជាជំងឺផ្តាសាយ​ស៊ាំញ៉ាំ ដែល​ពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។ បើ​យើង​មានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវ​ធ្វើ​កុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។ ២- កុំឆ្លេឆ្លាទៅពេទ្យទាំងមិនចាំបាច់ គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។ ប៉ុន្តែក្នុងលក្ខខណ្ឌ […]


ផ្ដាសាយធម្មតា

មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?

កន្លង​មក​តែង​តែមានសំណួរលើក​ឡើង​ថា បើ​ក្នុង​ផ្ទះ​មាន​អ្នក​ជំងឺ​ផ្ដាសាយ នោះ​សមាជិក​ក្នុង​ផ្ទះ​ក៏​ឆ្លង​ដូច​គ្នា​ដែរ។ ចុះ​ចំណែក​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​វិញ អាច​ឆ្លង​អត់? លោក​វេជ្ជបណ្ឌិត​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ផ្ដាសាយ​ជា​ជំងឺ​ឆ្លង​ពីវីរុស​។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ជំងឺ​ទូទៅ និង​បង្ក​ឡើង​ញឹកញាប់​បំផុត​គឺ​ពពួក Rhinovirus ដែល​យ៉ាង​ហោច​ណាស់ ៥០% នៃ​ជំងឺ​ផ្ដាសាយ​ដែរ។ លោក​បន្ត​ទៀត​ថា វីរុស​ផ្សេង​ៗ​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ដូចជា មេរោគ Coronavirus Respiratory syncytial virus Parainfluenza និង​ជំងឺ​គ្រុន​ផ្ដាសាយ។ ចំណែក​ដំណើរ​ការ​ឆ្លង​មេរោគ​ទាំង​នោះ គឺ​ឆ្លង​តាម​រយៈ​ច្រមុះ និង​បំពង់ក ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​នឹង​ធ្វើ​ការ​ប្រឆាំង​ជាមួយ​ការ​ចម្លង​នោះ ដោយ​បង្កើត​បាន​ជា​រលាក និង​សម្បោរ ហើយ​អ្នក​ជំងឺ​ថែម​ទាំង​អាច​មាន​អាការៈ​ ក្តៅខ្លួន ធេងធោង ឈឺសាច់ដុំ អស់​កម្លាំង ឬ​ល្ហិតល្ហៃ។ ដូចនេះ​ហើយ​បាន​ជា​មនុស្ស​ជា​សមាជិក​ក្នុង​គ្រួសារ ក៏​អាច​ឆ្លង​ពី​គ្នា​បាន គឺ​តាមរយៈ​ដំណក់​ទឹក​តូច​ៗ ដែល​ចេញ​ពី​មាត់ និង​ច្រមុះ ពេល​ក្អក ឬ​កណ្ដាស់។ សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង និង​បាន​ចាក់​វ៉ាក់សាំង​ហើយ​អាច​នឹង​ឆ្លង ប៉ុន្តែ​បើ​ឆ្លង​ហើយ​ក៏​មាន​អាការៈ​តិចតួច ឬ​ឈឺចាប់​បន្តិចបន្តួច តែ​មិន​ចេញ​រោគសញ្ញា។ ចំពោះ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​មាន​ដូចជា៖ ឈឺ​ក ហៀរសម្បោរ ឬ​តឹងច្រមុះ ក្អក កណ្ដាស់ ឈឺក្បាល ឬ​ឈឺ​ខ្លួន រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ជា​ធម្មតា​នឹង​កើត​មាន​ឡើង​ពី ១ ថ្ងៃទៅ ៣​ថ្ងៃ​បន្ទាប់ពី​ការ​ប៉ះពាល់​វីរុស […]


ផ្ដាសាយធម្មតា

វិធី៥យ៉ាងងាយៗ ជួយ​បង្ការកុំឱ្យឈឺក្នុងខែភ្លៀង

ខែ​ភ្លៀង ពុំ​មែន​ជា​រឿង​ប្លែក​ទេដែល​មាន​គ្នា​យើង​ខ្លះក្អក​ ខ្លះ​កណ្តាស់​​ និងអ្នក​ផ្សេងទៀតនៅជុំវិញ​ខ្លួន​យើង​អាច​មាន​​ឈឺ​ផ្តាសាយ គ្រុន​ក្តៅ តឹង​ច្រមុះ ។ ទាំងនេះ​ព្រោះ​ធាតុ​អាកាស​ និង​សំណើម​​ លាយ​ឡំ​​នឹង​​ខ្យល់​ត្រជាក់ បង្ក​ឱ្យ​រាង​កាយ​អាច​ប្រឈម​នឹង​​អាការៈ​ទាំង​នោះ។ យ៉ាង​ណា​មិញ យើង​អាច​មិន​បណ្តោយ​​ឱ្យ​ធាតុ​អាកាស​​បង្ក​ឱ្យ​​ឈឺ​បាន​ទាំង​ស្រុង​នោះ​ទេ គន្លឹះ​ទាំង​នេះ​ពី​គ្រូពេទ្យ​ ជា​ខែល​ត្រៀម​​​បង្ការ​កុំ​ឱ្យ​យើង​ឈឺក្នុង​រដូវ​នេះ​ ហើយ​យើង​អាច​ធ្វើ​បាន​ដោយ​ងាយ​៖ ១. ញ៉ាំ​ចំណី​​អាហារសម្បូរវីតាមីនC ពិត​ណាស់ បើ​យើងទទួលបាន​វីតាមីនC គ្រប់​គ្រាន់​ក្នុង​រាង​កាយ នោះនឹង​ជួយ​យើង​​ប្រឆាំង​​នឹង​​មេរោគ មិន​ងាយ​ឈឺ​ នឹង​​ផ្តាសាយ​បាននោះទេ​។ ​ប្រភព​វីតាមីនC សុទ្ធ​សឹង​តែ​អាច​រក​បាន​នៅ​ក្នុង​​បន្លែ ផ្លែ​ឈើ ជា​ច្រើន​មុខ និងងាយរកផងដែរ​។ ២. ត្រៀម​​របស់​ប្រើ​ប្រាស់ ផលិត​ឡើង​សម្រាប់​ខែ​ភ្លៀង ឆ័ត្រ អាវ​ភ្លៀង ស្បែក​ជើង​ការពារ​ជ្រាប​ទឹក ជា​​​សម្ភារៈ​ជំនួយ​បន្ថែម​ដល់​យើងដែល​អាច​រក​បាន គឺ​ជា​ចំណែក​ជួយ​ការពារ​យើងពី​សំណើម​​នៃ​ទឹក​ភ្លៀង​​​។ អត្ថបទពាក់ព័ន្ធ​៖  ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ ៣. ញ៉ាំ​ទឹក​គ្រប់​គ្រាន់​ ជាតិ​ទឹក​ ប្រៀប​ដូច​​វត្ថុ​សំខាន់​​ចាំ​បាច់ ដែល​ត្រូវ​មាន​ក្នុង​ខ្លួន​យើង ដូច​នេះ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ មិន​តែ​ជួយ​រាង​កាយ​យើង​​ឱ្យ​សុខភាព​ល្អ តែ​ថែម​ទាំង​ជួយ​យើង មិន​ឱ្យ​ចាញ់​នឹង​អាការៈ​ផ្តាសាយ គ្រុន​ក្តៅ​ធម្មតា​ៗ​បាន​ឡើយ។ ក្រៅ​ពី​ញ៉ាំ​ទឹក យើង​អាច​ជ្រើស​រើសទឹក​តែ​ជី​រអង្កាម ឬ​ទឹក​​តែ​ក្តៅ​ៗ​​ផ្សេង​ៗ​ក៏​ជួយ​​បញ្ចៀស​ពី​អាការៈ​ក្អក ឈឺ​ក និង​ផ្តាសាយ​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ​៖  ៦ ចំណុច ការពារ​កូន​តូច​មិន​ឲ្យ​ឈឺ​នៅ​ខែ​ភ្លៀង ប្រយ័ត្ន​ទាំង​អស់​គ្នា […]


ផ្ដាសាយធម្មតា

អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

តាម​អត្ថបទ​មុនៗ “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​ជា​ហូរហែរ ភាគ​ច្រើន​ផ្តោត​លើ​អាហារ ការ​ហាត់​ប្រាណ និង​តិចនិក​ផ្សេងៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​យើង​ឲ្យ​បាន​ខ្លាំង​ក្លា។ ប៉ុន្តែ​ជឿ​ថា គ្នា​យើង​មួយ​ចំនួន នៅ​មិន​ទាន់​ស្គាល់​ច្បាស់ អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? មាន​តួ​នាទីអ្វី​ខ្លះ? ហេតុ​អ្វី​អាច​ទប់​ទល់​ជាមួយ​វីរុស​ពី​ខាង​ក្រៅ​បាន? បើ​គ្នា​យើង​មិន​ធ្លាប់​ដឹង​ច្បាស់​ទេ អត្ថបទ​នេះ អាច​ពន្យល់​បាន។ ១- អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ប្រព័ន្ធ​ភាព​ស៊ាំ គឺ​ជា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​រាងកាយ​យើង ដោយ​វា​នឹង​​ប្រឆាំង​វាយ​ប្រហារ​ពពួក​មេរោគ ជួយ​ឲ្យ​សុខភាព​យើង​បាន​ល្អ។ ២- ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ​ដែល​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? កោសិកា និង​សរីរាង្គ​មួយ​ចំនួន បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​រាងកាយ​យើង​ពីការ​ឆ្លង​ជំងឺ។ កោសិកា​ឈាម​ស ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Leukocytes មាន​តួនានីសំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង។ ប្រភេទ​មួយ​នៃ​កោសិកា​ឈាម​ស​នេះ ​គេ​ហៅ​ថា Phagocytes ។វាមាន​នាទី ប្រឆាំង​​មេរោគ ដោយធ្វើការស៊ី​​កិន​កម្ទេច​មេរោគ។ ឯកោសិកា​ឈាម​ស​មួយ​ផ្សេង​ទៀត ត្រូវ​គេ​ហៅ​ថា Lymphocytes ដែល​មាន​នាទី ជួយ​ឲ្យ​រាង​កាយ​ចង​ចាំ​ប្រភេទ​មេរោគ​ដែល​ចូល​មក​ឈ្លាន​ពាន​នោះ និងសម្លាប់មេរោគ​ទាំង​នោះ។​ កោសិកា​ឈាម​ស ពពួក​ Phagocytes ចែក​ចេញ​ជា​ច្រើន​ប្រភេទផ្សេងៗគ្នា មួយ​ប្រភេទនៃ​កោសិកានេះ ​គេ​ហៅ​ថា Neutrophil ដែល​វា​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​កើត​ឡើង។ ដូច​នេះ ហើយ​នៅ ពេល​ដែល​វេជ្ជបណ្ឌិត​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ កើត​ឡើង នោះគាត់​នឹង​ស្នើរសុំ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ ដើម្បី​រក​មើល​កម្រិត​របស់ Neutrophil នេះ។ កោសិកា​ឈាម​ស […]


ផ្ដាសាយធម្មតា

ហាត់​ប្រាណ អាចពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំងរោគ​ឆ្លង​

ដឹង​ស្រាប់​ហើយជំងឺផ្សេងៗ រួមទាំង វីរុស​កូវីដ១៩ ដ៏សាហាវ​ផង បាន​វាយ​ប្រហារ​គ្នា​យើង​មាន​សុខភាព​ខ្សោយ ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​តែ​ម្តង។ ហេតុ​នេះ អំឡុង​ពេល​សម្ងំ​នៅ​ផ្ទះ​គេច​ពី​វីរុស​កំណាច​នេះ គ្នា​យើង​ក៏​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ឲ្យ​ល្អ​ដែរ ក្នុង​នោះ​ក្រៅ​ពី​អាហារ ការហាត់​ប្រាណ ក៏​អាច​ជួយ​បាន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ពី​ទំនាក់​ទំនង នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ទំនាក់​ទំនង​រវាង​ការ​ហាត់​ប្រាណ និង​ប្រព័ន្ធ​ភាព​ស៊ាំ បើ​យើង​ដើរ​ហាត់​ប្រាណ​ឲ្យ​បាន​រាល់​ថ្ងៃ ឬ​យ៉ាង​ហោច ២-៣ ដង/សប្តាហ៍ គឺ​អាច​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ អាច​ប្រយុទ្ធ​បញ្ហា​ក្អក ឬ​ផ្តាសាយ ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​លែង​មាន​អារម្មណ៍​ល្ហិត​ល្ហៃ​ទៀត​ហើយ។ លើស​ពី​នេះ ហាត់​ប្រាណ អាច​ជួយ​កាត់​បន្ថយ​កត្តា​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​សរសៃឈាម​បេះដូង ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ។ បើ​ទោះ​ជា​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់ ហាត់​ប្រាណ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​ទ្រឹស្តី​មួយ​ចំនួន បើ​ទោះ​ជា​គ្មាន​អំណះ​អំណាង​ជាក់​លាក់ តែ​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ហាត់​ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង ខណៈ​ទ្រឹស្តី​ទាំង​នោះ​មាន​ដូច​ជា៖ – សកម្មភាព​រាង​កាយ អាច​ជួយ​បណ្តេញ​ពពួក​បាក់តេរី​ពី​ក្នុង​សួត និង​បំពង់​ខ្យល់​យើង​ចេញ​មក​ក្រៅ​បាន ដែល​ជា​ហេតុ​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ដោយ​បាក់តេរី​ទាំងនោះ ពិសេស​ជំងឺ​ផ្តាសាយ​តែម្តង។ – លំហាត់​ប្រាណ អាច​នឹង​ធ្វើ​អង្គបដិប្រាណការពារ​រាង​កាយ និង​កោសិកា​ឈាម​ស មាន​ការ​ប្រែ​ប្រួល​បាន។ កោសិកា​ឈាម​ស គឺ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​យើង ដែល​មាន​លទ្ធ​ភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ពី​ខាង​ក្រៅ។ នៅ​ពេល​អង្គបដិប្រាណ ឬ​កោសិកា​ឈាម​ស​យើង​មាន​សុខភាព​ល្អ គឺ​អាច​បញ្ចេញ​សកម្មភាព​បាន​លឿន ពិសេស​អាច​រកឃើញ​ពពួក​មេរោគ​ដែល​បង្ក​ជំងឺ និង​ទប់​ស្កាត់បាន​ទាន់​ពេល​វេលា មុន​វីរុស […]


ផ្ដាសាយធម្មតា

ញ៉ាំទឹកត្រជាក់រាល់ថ្ងៃ គួរដឹងពីផលប៉ះពាល់សំខាន់ៗទាំងនេះ

ថ្ងៃ​ក្តៅ​ខ្លាំង បើ​បាន​ទឹក​​ត្រជាក់​មក​ញ៉ាំ​​​​ពិត​ជា​ត្រូវ​ចិត្ត ប៉ុន្តែ​បើ​ញ៉ាំ​​សឹង​រាល់​ថ្ងៃ ក៏​គួរ​ដឹង​ពី​​ផល​វិបាក​មួយ​ចំនួន ដែល​នេះ​សម្តៅ​លើ​ន័យ​ថា ទឹក​ធម្មតា​ជា​​ជម្រើស​ប្រសើរ​ជាង ព្រោះ​​បើ​ញ៉ាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ អាច​ជួប​បញ្ហា​ដូច​ខាង​ក្រោម៖ ១. ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ អ្នក​ជំនាញ​អះ​អាង​ថា ទឹក​ត្រជាក់ ឬ​ភេសជ្ជៈ​ត្រជាក់​ៗ ធ្វើ​ឱ្យ​សរសៃ​ឈាម​រួម​ ដូច​នេះ​វា​ទៅ​បង្អាក់​ដំណើរ​ការ​រំលាយ​អាហារ។ មួយ​វិញ​ទៀត ​ពេល​ផឹក​ទឹក​​ត្រជាក់​​​​​​ធ្វើ​​​ឱ្យ​រាង​កាយ​ត្រូវ​ចំណាយ​ថាម​ពល​ទៅ​​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​របស់​រាង​កាយ ដំណើរ​ការ​រអាក់​រអួល នាំ​ឱ្យ​មាន​បញ្ហា។ អត្ថបទពាក់ព័ន្ធ៖ តើក្លាសេស៊ុតក្នុងទូរទឹកកក ចាំបាច់ទេ? ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត? ២. ឈឺ​បំពង់​ក ផឹកទឹក​ត្រជាក់​​ច្រើន បង្កើន​នូវ​សារធាតុ​​រម្អិល (Mucus) ច្រើន​ទៅ​ក្នុង​រាង​កាយ  ហើយ​នៅ​ពេល​ដែល​​ សារធាតុ​រម្អិល​ទាំង​នោះ​ឡើង និង​​​ច្រើន​ពេញ​ប្រព័ន្ធ​ដង្ហើម(បំពង់​ក) វា​បង្ក​ទៅ​ជា​បញ្ហា​រលាក និង​ឈឺ​បំពង់​ក ដូច​ដែល​យើង​អាច​សម្គាល់​ឃើញ នៅ​ពេល​ញ៉ាំ​ភេស្ជជៈ​មាន​ទឹកកក​ច្រើន។ ៣. ធ្វើ​ឱ្យ​ធាត់ ការ​ញ៉ាំ​ទឹក​ត្រជាក់​ច្រើន នឹង​បង្ក​ឱ្យ​ធាត់ នោះ​គឺ​ដោយ​សារ​តែ​ទឹក​ត្រជាក់ ទៅ​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ឡើង​រឹង នាំ​ឱ្យ​​ខ្លាញ់​កក​ពិបាក​រំលាយ។ ប្រតិកម្ម​នោះ ធ្វើ​ឱ្យ​មាន​​បញ្ហា​ទាំង​ការ​រំលាយ​អាហារ ហើយ​រាង​កាយ​ស្តុក​ទុក​ខ្លាញ់(ដែល​រាង​កាយ​មិន​ត្រូវ​ការ) ​កក​ជាប់ ដែល​ធ្វើ​ឱ្យ​ធាត់។ ជា​ការ​ណែ​នាំ​ ឱ្យ​ចៀស​បញ្ហា​នោះ លោក​វេជ្ជបណ្ឌិត Anju អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ពី​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​ថា ក្រោយ​ញ៉ាំ​អាហារ​ គួរ​ទុក​​ពេល​ឱ្យ​ប្រព័ន្ធ​រំលាយ​ប្រមាណ​៣០​នាទី ដើម្បី​ធ្វើ​ការ​ មុន​នឹង​ពិសា​ទឹក […]


ផ្ដាសាយធម្មតា

ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ?

មាន​មតិ​ជាច្រើន​បាន​លើក​ឡើង​មក​កាន់ Helloគ្រូពេទ្យ​ថា ហេតុអ្វី​បានជា​យើង​ចាំបាច់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ ខណៈដែលចាក់ហើយនៅកើតដដែល? ដើម្បី​បកស្រាយ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ហេតុផល គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំនេះ​តែម្ដង។ លោក​បាន​បញ្ជាក់​ទៀត​ថា ត្បិត​ហេតុផល​នេះ​ស្ដាប់​ទៅ​ដូច​សាមញ្ញ តែ​វា​ពិតជា​ចាំបាច់​ខ្លាំង ព្រោះ​ថា​មេរោគ​នេះ (influenza) បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង។ មនុស្ស​គ្រប់គ្នា​អាច​កើត​មាន​ជំងឺ​នេះ តែ​សម្រាប់​ទារក កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំ​ឡើង​ទៅ​ងាយ​ឆ្លងបំផុត និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ងាយ​កើត​ជំងឺ​នេះ​ខ្លាំង​ណាស់។ វីរុស ​influenza មិន​ត្រឹមតែ​បង្ក​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត ហើយ​បើ​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ វេជ្ជបណ្ឌិត​រូប​នេះ ក៏​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​មួយ​ឆ្នាំ​ម្ដង និង​មួយ​វិញ​ទៀត​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​កុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ចាក់​រួច តែ​នៅ​មាន​ឈឺ​ជំងឺ​នេះ​ដដែល ព្រោះ​មេរោគ​ផ្ដាសាយ​​​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ តែ​ផ្ដាសាយ​ធំ​ជា​ប្រភេទ​ធ្ងន់ធ្ងរជាង​គេ ទើប​យើង​ចាំបាច់​ត្រូវ​ចាក់ឲ្យបានទៀងទាត់។ អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ