ថ្ងៃក្តៅខ្លាំង បើបានទឹកត្រជាក់មកញ៉ាំពិតជាត្រូវចិត្ត ប៉ុន្តែបើញ៉ាំសឹងរាល់ថ្ងៃ ក៏គួរដឹងពីផលវិបាកមួយចំនួន ដែលនេះសម្តៅលើន័យថា ទឹកធម្មតាជាជម្រើសប្រសើរជាង ព្រោះបើញ៉ាំទឹកត្រជាក់រាល់ថ្ងៃ អាចជួបបញ្ហាដូចខាងក្រោម៖
១. ប៉ះពាល់ដល់ការរំលាយអាហារ
អ្នកជំនាញអះអាងថា ទឹកត្រជាក់ ឬភេសជ្ជៈត្រជាក់ៗ ធ្វើឱ្យសរសៃឈាមរួម ដូចនេះវាទៅបង្អាក់ដំណើរការរំលាយអាហារ។ មួយវិញទៀត ពេលផឹកទឹកត្រជាក់ធ្វើឱ្យរាងកាយត្រូវចំណាយថាមពលទៅរក្សាសីតណ្ហភាពក្នុងខ្លួន ដែលធ្វើឱ្យដំណើរការស្រូបយកជីវជាតិចិញ្ចឹមរបស់រាងកាយ ដំណើរការរអាក់រអួល នាំឱ្យមានបញ្ហា។
ផឹកទឹកត្រជាក់ច្រើន បង្កើននូវសារធាតុរម្អិល (Mucus) ច្រើនទៅក្នុងរាងកាយ ហើយនៅពេលដែល សារធាតុរម្អិលទាំងនោះឡើង និងច្រើនពេញប្រព័ន្ធដង្ហើម(បំពង់ក) វាបង្កទៅជាបញ្ហារលាក និងឈឺបំពង់ក ដូចដែលយើងអាចសម្គាល់ឃើញ នៅពេលញ៉ាំភេស្ជជៈមានទឹកកកច្រើន។
៣. ធ្វើឱ្យធាត់
ការញ៉ាំទឹកត្រជាក់ច្រើន នឹងបង្កឱ្យធាត់ នោះគឺដោយសារតែទឹកត្រជាក់ ទៅធ្វើឱ្យសារធាតុខ្លាញ់ក្នុងអាហារដែលយើងញ៉ាំឡើងរឹង នាំឱ្យខ្លាញ់កកពិបាករំលាយ។ ប្រតិកម្មនោះ ធ្វើឱ្យមានបញ្ហាទាំងការរំលាយអាហារ ហើយរាងកាយស្តុកទុកខ្លាញ់(ដែលរាងកាយមិនត្រូវការ) កកជាប់ ដែលធ្វើឱ្យធាត់។ ជាការណែនាំ ឱ្យចៀសបញ្ហានោះ លោកវេជ្ជបណ្ឌិត Anju អ្នកជំនាញផ្នែកអាហារូបត្ថម្ភពីប្រទេសឥណ្ឌា បានលើកឡើងថា ក្រោយញ៉ាំអាហារ គួរទុកពេលឱ្យប្រព័ន្ធរំលាយប្រមាណ៣០នាទី ដើម្បីធ្វើការ មុននឹងពិសាទឹក (ទឹកធម្មតា)។
អត្ថបទពាក់ព័ន្ធ៖
៤. បន្ថយអត្រាចង្វាក់បេះដូងលោត
ការសិក្សាជាច្រើន បានបង្ហាញថា ចំហាយនៃទឹកត្រជាក់ចូលក្នុងរាងកាយ អាចទៅជំរុញប្រព័ន្ធសរសៃប្រសាទមួយចំនួន ដែលភាគច្រើនសរសៃទាំងនោះ ពាក់ព័ន្ធនឹងសេរីរាង្គនៃរាងកាយ ដែលដំណើរការដោយឯកឯង ដូចជាបេះដូងជាដើម។ ក្នុងនោះ វាបានទៅជំរុញសរសៃប្រសាទទាំងនោះ ឱ្យធ្វើការខ្លាំង ដែលជាលទ្ធផលវាបង្កឱ្យអត្រាចង្វាក់បេះដូងថយចុះទៅវិញ។
៥. ឈឺសេរីរាង្គខាងក្នុង
ក្រោយពេលហាត់ប្រាណ ឬធ្វើការបញ្ចេញកម្លាំងហត់ ពេលនោះក្នុងរាងកាយមានសីតណ្ហភាពក្តៅ កាលណាញ៉ាំទឹកត្រជាក់ចូល នោះសីតណ្ហភាពប្រែប្រួលលឿនក្នុងរាងកាយ ធ្វើឱ្យសេរីរាង្គមួយចំនួនក្នុងខ្លួន មិនអាចទទួលយក ការប្រែប្រួលលឿនបែបនេះបាន ជាពិសេសក្រពះ ដែលធ្វើឱ្យអ្នកអារម្មណ៍ឈឺ ក្រោយពេលញ៉ាំទឹកត្រជាក់ភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖