backup og meta

ម៉េចបាន​ញ៉ាំអី​ក្ដៅៗ ឬត្រជាក់ៗ ធ្មេញចេះ​តែស្រៀវឈឺ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 29, 2019

    ម៉េចបាន​ញ៉ាំអី​ក្ដៅៗ ឬត្រជាក់ៗ ធ្មេញចេះ​តែស្រៀវឈឺ?

    ញ៉ាំស្អីត្រជាក់ៗ គ្នាយើងមានអារម្មណ៍ឈឺធ្មេញ ដែរអត់? សូម្បីតែរបស់ក្តៅៗ ក៏ឈឺធ្មេញដែរ។ បើចង់ដឹងហេតុផល ស្ដាប់ “Hello គ្រូពេទ្យ” រៀបរាប់ខាងក្រោម។

    ១- មូលហេតុនាំឲ្យធ្មេញស្រៀវ

    មានហេតុផលជាច្រើននាំឲ្យគ្នាធ្មេញយើងហៀមឈឺ។ អាចចាប់ផ្តើមពីធ្មេញមួយ ឬច្រើន ដោយសារស្ថានភាពឫសធ្មេញកំពុងលៀនចំហមុខ។ ទូទៅ គេហៅថាជាស្រទាប់សាច់ភ្លុកនៃធ្មេញ (dentin) មានទីតាំងស្ថិតនៅក្រោមជាលិកាអញ្ចាញ។ វាមានផ្ទុកកូនបំពង់មីក្រូទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈកូនបំពង់នីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។

    បញ្ហាធ្មេញឧស្សាហ៍កើត ដូចជា ខើចអញ្ចាញធ្មេញ និងសឹកកាចាធ្មេញ គឺជាបញ្ហាចម្បង ព្រោះវាបណ្តាលឲ្យកូនបំពង់ទាំងនោះនៅលៀនចំហមុខ ខណៈស្រទាប់សាច់ភ្លុកនៃធ្មេញនោះ គ្មានការការពារដោយសារអញ្ចាញធ្មេញខើច ដុស​ធ្មេញ​ខ្លាំង​ពេក សង្កៀតធ្មេញ និងញ៉ាំ ឬផឹក​របស់​មាន​ជាតិ​អាស៊ីដច្រើន។

    ២- ដុសធ្មេញខ្លាំងៗពេក

    “ត្រដុសធ្មេញខ្លាំងៗ ជាហេតុនាំឲ្យសឹករេចរឹលជាលិកាអញ្ចាញ និងស្រទាប់កាចាធ្មេញ បន្សល់ទុកកូនបំពង់ស្រទាប់សាច់ភ្លុកធ្មេញនីមួយៗងាយរងគ្រោះ ពេលមានអ្វីមួយប៉ះពាល់វា ទាំងធាតុក្តៅ ត្រជាក់ ទន់ និងរឹង”។ នេះយោង​តាម​ទន្តពេទ្យ Mark S. Wolff ឯកទេសវះកាត់ធ្មេញ និងជាសាស្ត្រាចារ្យ និងប្រធានកម្មវិធីសិក្សាអំពីប្រហោងធ្មេញ និងការថែទាំ នៅ​មហាវិទ្យាល័យ​ទន្តសាស្ត្រ​របស់សាកលវិទ្យាល័យញូវយ៉ក។

    ៣- ភេសជ្ជៈមានជាតិអាស៊ីដ

    ភេសជ្ជៈ ជាធម្មតាយើងនាំគ្នាញ៉ាំអាចមានឥទ្ធិពលលើធ្មេញ ជាពិសេសភេសជ្ជៈមានជាតិអាស៊ីដខ្ពស់ ដូចជា ទឹកសូដាបន្ថែមរសជាតិ (soda pop) ភេសជ្ជៈកីឡា ស្រា ទឹកផ្លែឈើ កាហ្វេ ភេសជ្ជៈសុខភាពផ្សេងៗទៀត សុទ្ធតែអាចកាត់ស៊ីស្រទាប់កាចារកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្តាលឲ្យមានការឈឺចាប់។

    ថ្វីបើទឹកមានជាតិហ្គាស មិនមានបញ្ហាអីក៏ដោយ ក៏យើងគួរប្រុងប្រយ័ត្នភេសជ្ជៈមានពពុះឧស្ម័ន (ហ្គាស) ព្រោះក្នុងនោះមានបន្ថែមសារធាតុឲ្យមានរសជាតិដែលជាជាតិអាស៊ីដស៊ីទ្រិច។

    ៤- សារធាតុធ្វើធ្មេញឲ្យស

    សារធាតុជួយធ្មេញឲ្យស ផ្សំពីសារធាតុខ្លាំងៗជាច្រើន អាចសម្អាតយកចេញនូវស្នាមប្រឡាក់ ប៉ុន្តែក៏អាចធ្វើឲ្យរោលរាលដល់ស្រទាប់សាច់ភ្លុកនៃធ្មេញដូចគ្នា ព្រោះអំឡុងពេលសារធាតុទាំងនោះសម្អាតកាកសំណល់ស្នាម វាក៏សម្អាតស្រទាប់កាចារផងដែរ នាំឲ្យកូនបំពង់ត្រូវបានទុកចោលគ្មានការការពារ។ សូមប្រឹក្សាយោបល់ជាមួយទន្តពេទ្យ បើយើងស្រៀវធ្មេញធ្ងន់ធ្ងរ ដើម្បីទទួលបានការព្យាបាល ដូចជាបិទភ្ជាប់តំបន់ងាយរងគ្រោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម