ផ្ដាសាយធម្មតា

ជំងឺ​ផ្ដាសាយធម្មតា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយធម្មតា​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ផ្ដាសាយធម្មតា

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ​ តែក៏មានអាហារមួយចំនួន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណា​ខ្លះពេលផ្តាសាយ​កុំឱ្យសភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ?​​ ពេលផ្តាសាយ​ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេល​ផ្ដាសាយ​យើងគួរចៀសវាងអាហារមួយ​ចំនួន​។ ១. អាហារ ឬភេជ្ជៈផ្អែមៗ លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community​ Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់​បាន​លើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអា​ចរារាំងកោសិកា​ឈាមស​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការ​រលាក​នៅ​ក្នុង​ខ្លួន។ ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាច​ធ្វើឱ្យ​រាងកាយ​កាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីន​​ជា​សារជាតិ​បញ្ចុះទឹកនោម។ ជាលទ្ធផល អាច​ធ្វើ​ឲ្យ​យើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។ ៣. អាហារមានជាតិខ្លាញ់ច្រើន អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រ​ច្រើន​ជាដើម​អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន […]

ស្វែងរក ផ្ដាសាយធម្មតា

ផ្ដាសាយធម្មតា

តឹងច្រមុះ ហៀរសំបោរ ប្រឹងញើសបញ្ចេញខ្លាំងៗ ប៉ះពាល់ធ្ងន់ធ្ងរ

មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ យើង​​ត្រូវ​ជូត​សំបោរ​ចេញ តែ​មិន​ត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​ឡើយ។ ការ​ញើស​សំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការ​បង្ក​រោគ​នៅ​​ក្នុង​ច្រមុះ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ អាការៈ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្តាល​មក​ពី​ជំងឺ​គ្រុន​ផ្តាសាយ អាលែកហ្ស៊ី ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ចំពោះ​កុមារ ការ​មាន​សំបោរ​ខាប់​ច្រើន​ក្នុង​ច្រមុះ​អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ត្រចៀក​កណ្តាល ឯ​មនុស្ស​ចាស់​បណ្តាល​ឲ្យ​រលាក​ក្នុង​​ច្រមុះ។ តិច​និក​បំបាត់អា​ការៈ​តឹង​ច្រមុះ៖ – ចំពោះ​ក្មេង​តូចៗ ត្រូវ​បូម​យក​សំបោរ​ចេញ ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ – មនុស្ស​ជំទង់ និងចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូល​ក្នុង​រន្ធ​ច្រមុះ​ទាំង​សង្ខាង – ឆ្ពង់​ទឹក​ក្តៅ ឬ​ទឹក​សេរ៉ូម​ប្រៃ។ ការ​ធ្វើ​របៀប​នេះ នឹង​អាច​ជួយ​ពង្រាវ​សំបោរ​ហើយ​ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​​បាន​ស្រួល តែ​បើ​ប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិន​ត្រូវ​ឲ្យ​លើស​ពី ៣ដង/ថ្ងៃ និង​មិន​ត្រូវ​ប្រើ​ឲ្យ​លើស​ពី ៣ថ្ងៃ​ទេ។ បើធ្វើតាម​វិធី​ខាង​លើ មិន​បាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល ៣ ថ្ងៃ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ងាយៗ បង្ការ​កូនតូច​មិនឲ្យកើត​ជំងឺ​ផ្តាសាយ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ


ផ្ដាសាយធម្មតា

ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់?

មិន​ថា​វ៉ាក់សាំង​សម្រាប់​ទារក ឬ​មនុស្ស​ធំ​ឡើយ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​ហើយ ​ស្រាប់តែ​មាន​ជំងឺ​ផ្ដាសាយធំ ឬ​គ្រុនក្ដៅខ្លាំង​ត្រូវ​ពន្យារ​ពេល​ចាក់​សិន។ នេះ​ជា​ការ​លើក​ឡើង​របស់​​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ទារក​ត្រូវ​ដល់​ថ្ងៃ​កំណត់​ចាក់​វ៉ាក់សាំង ហើយ​ស្រាប់​តែ​មាន​ឈឺ​ដូចជា​ផ្ដាសាយធំ ហៀរ​សំបោរ ក្ដៅ​ខ្លួនខ្លាំង ត្រូវ​ពន្យារ​ពេល​ចាក់ ដោយ​រង់ចាំ​ឲ្យ​ជា​សះស្បើយ​សិន។ ព្រោះ​បើ​ចាក់​ទាំង​កំពុង​មាន​អាការៈ​អស់​ទាំង​នោះ នាំឲ្យ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ មិន​ពេញ​បរិបូរណ៍​ដូច​ពេល​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ គួរតែ​ឲ្យ​កូន​ជា​ដាច់ ២ សប្ដាហ៍​សិន ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា​មេរោគទាំងនោះ​អស់ពី​ក្នុង​ខ្លួន។ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល រូប​នោះ​បាន​បន្ថែម​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​ណា​ដែល​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទាំង​កំពុង​មាន​ជំងឺ​រួច​ហើយ ក៏​មិន​បាច់​ព្រួយ ហើយ​យក​ទៅ​ចាក់​ម្ដង​ទៀត​ដែរ ព្រោះ​ថ្នាំ​ដែល​ចាក់​ហើយ​នោះ​គ្រាន់តែ​កាត់បន្ថយ​ប្រសិទ្ធភាព​ខ្លះ​ៗ​ប៉ុណ្ណោះ។ ក្រៅ​ពី​ប្រសិទ្ធភាព​មិន​សូវ​ពេញ​បរិបូរណ៍ វា​ក៏​ធ្វើឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ពេល​ចាក់​វ៉ាក់សាំង​ធម្មតា​ផង​ដែរ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​មួយ​មុខ​ៗ​ឲ្យ​សះស្បើយ​សិន។ ដល់​ថ្ងៃ​កំណត់​ហើយ បែ​រជា​​​ពន្យារ​​​ពេល​​​ចាក់​​​វ៉ាក់​​សាំង​ប៉ុន្មាន​ថ្ងៃ ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​ធូរស្បើយ​នេះ​ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ថា ការ​ចាក់​លែង​វ៉ាក់​មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​តែ​មានប្រសិទ្ធភាព​ធម្មតា។ សម្រាប់​វ៉ាក់សាំង​ដទៃ​ទៀត​ដែល​មនុស្ស​ពេញ​វ័យ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​ក៏​ត្រូវ​តែ​អនុវត្តបែប​នេះ​ដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​ថ្នាំ និង​ចាក់​ហើយ​មិន​សូវ​មាន​ផល​រំខាន​នៃ​ថ្នាំ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្ដាសាយធម្មតា

ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា

ផ្ដាសាយ​ជា​ជំងឺ​ដែល​កើត​ច្រើន​បំផុត​នា​ខែ​ត្រជាក់​នេះ ដូចនេះ​យើង​ទាំងអស់​គ្នា​គួរតែ​ដឹង និង​មាន​វិធី​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​របស់​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ អ្នកគ្រូ​បាន​ឲ្យ​ដឹង​ថា​មេរោគ​ផ្ដាសាយ​បង្ក​ឡើង​ដោយ Influenza viruses ដែល​វា​មាន​សមត្ថភាព​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បានតាមរយៈចំហាយទឹក និងដំណក់ទឹកតូចៗពេលក្អក ឬកណ្តាស់ម្តងៗ។ ចំពោះ​អាការៈ​ជំងឺ​ផ្ដាសាយ​វិញ​មាន​ដូចជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ក្អក ឈឺ​បំពង់ក និង​ឈឺចាប់​តាម​សាច់ដុំ។ ​វិធី​បង្ការ និង​ព្យាបាល​វិញ៖ – ពេល​កណ្ដាស់​ត្រូវ​យក​កន្សែង​ខ្ទប់​មាត់ តែ​បើ​គ្មាន​អាច​យក​ដៃ​មក​ខ្ទប់​សិន បន្ទាប់​មក​ត្រូវ​ទៅ​លាង​សម្អាត​ជាមួយ​សាប៊ូ – ឧស្សាហ៍​លាង​សម្អាត​ដៃ – សម្រាក​ឲ្យ​បាន​ច្រើន – ផឹក​ទឹក​ឲ្យ​បាន​ច្រើន – ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C – ផឹក​ទឹកក្ដៅឧណ្ហៗ – ងូតទឹកក្ដៅឧណ្ហៗ។ ដើម្បី​កាត់បន្ថយ ជំងឺ​ផ្ដាសាយ​យើង​មាន​ជម្រើស​ល្អ​មួយ គឺ​ចាក់​វ៉ាក់សាំង​ដែល​អាច​កាត់បន្ថយ និង បង្ការ​ជំងឺ​ផ្ដាសាយ​បាន​១​ឆ្នាំ តែ​វា​អាច​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​មួយ​មុខ​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ផ្ដាសាយធម្មតា

ខែធ្លាក់ខ្យល់ត្រជាក់ រងាមែន តែវាផ្តល់ប្រយោជន៍ទាំងនេះដល់រាងកាយ

ខែ​ធ្លាក់​ខ្យល់​ត្រជាក់ អាច​បង្ក​​ជា​គុណ​វិបត្តិ​មួយ​ចំនួន​ដល់​រាង​កាយ​យើង​ផ្នែក​ខាង​ក្រៅ ដូច​ជា​ស្បែក​ស្ងួត ស្បែក​​ប្រែ​បែក​ស្រកា​ជា​ដើម។ យ៉ាង​ណា​​មិញ អាកាសធាតុ​ចុះត្រជាក់​នេះ​ក៏​បាន​ផ្តល់​គុណ​សម្បត្តិ​មួយ​ចំនួន​​ទៅ​​ផ្នែក​ខាង​ក្នុង​នៃ​រាង​កាយ ច្រើន​សន្ធឹកសន្ធាប់។ ​ ១. សីតណ្ហភាព​ត្រជាក់​​ជួយ​ជម្រុញ​ខួរ​ក្បាល​​​ធ្វើ​ការ​បាន​សកម្ម សីតណ្ហភាព​ត្រជាក់​​ជួយ​ឱ្យ​ខួរ​ក្បាល​គិត​បាន​​លឿន និង​ច្បាស់​លាស់​។ តាម​​ការ​ពិសោធ​​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​​ធ្វើ​កិច្ចការ​បាន​​លទ្ធផល​ល្អ​​ប្រសើរ​​ នៅ​ពេល​ស្ថិត​ក្នុង​បរិយាកាស ឬ​បន្ទប់​ដែល​មាន​សីតណ្ហភាព​ត្រជាក់​ល្មម បើ​ប្រៀប​​ធៀប​នឹង ពេល​ធ្វើ​ការ​​នៅ​ក្នុង​បរិយាកាស​ហប់ ក្តៅ​ស្អុះ​ស្អាប់​។ ​​ការ​សិក្សា​​ផ្សេង​​ទៀត បាន​បង្ហាញ​ដែរ​ថា សីតណ្ហភាព​​ក្តៅ ខួរ​ក្បាល​​ត្រូវ​ការ​ស្ករ​គ្លុយ​កូស​ពី​​រាង​​កាយ​ច្រើន សម្រាប់​បំពេញ​កិច្ច​ការ ផ្ទុយ​ទៅ​វិញ​​ ការ​ងារ​ប្រើ​ខួរ​ក្បាល​ ​នៅ​​បរិយាកាស​ដែល​មាន​សីតណ្ហភាព​ត្រជាក់ តម្រូវ​ការ​គ្លុយ​កូស​តិច​តួច​ពី​រាង​កាយ មិន​រំខាន​ដល់​ខួរ​ក្បាល​ច្រើន ហើយ​ការ​បំពេញ​ការងារ​មាន​ភាព​ស្រស់​ស្រាយ​ជាង​មុន។ ២. អាកាស​ធាតុ​ត្រជាក់​ជួយ​ដុត​បំផ្លាញ​កាល់ឡូរី​ ពេល​ត្រជាក់​ធ្លាក់​ខ្យល់​រងា រាង​កាយ​ធ្វើ​ការ​ច្រើន​​មុន ដើម្បី​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន​ ហេតុ​នេះ​វា​ត្រូវ​ការ​ថាម​ពល​ខ្លះ​ ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន ដែល​ថាម​ពល​នោះ​គឺ​បាន​មួយ​ចំណែក​ពី​អាហារ​ដែល​យើង​ញ៉ាំ​។ ៣. បង្កើន​សារធាតុ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ (គ្រាប់​ខ្លាញ់​ពណ៌​ត្នោត​)​​​ សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ ជា​ប្រភេទ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ ដែល​ជួយ​ទាំង​រក្សា​កម្តៅ​ក្នុង​រាង​កាយ និង​ជួយ​​ជម្រុញ​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​។ ក្នុង​ការ​សិក្សា នៅ​ពេល​រាង​កាយ​ ត្រូវ​នឹង​​បរិយាកាស​ត្រជាក់ ​មាន​ការ​កើន​ឡើង​​សារធាតុ​ Mitochondria (សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ល្អ) ច្រើន ជួយ​ឱ្យ​រាង​កាយ​ដុត​រំលាយ​អាហារ​បាន​​សព្វ​​​ល្អ។ ៤. ខ្យល់​ត្រជាក់​ ជួយ​បន្ថយ​អាការៈ​ហើម​រលាក​ តើ​អ្នក​ធ្លាប់​ពិសោធ​មើល​ទេ​ថា ដុំ​ទឹក​កក​អាច​ជួយ​បន្ថយ​អាការៈ​ហើម និង​ភាព​ឈឺ​ចាប់​ លើ​មុខ​របួស​បាន។ ដូច​គ្នា​នេះ​ដែរ ខ្យល់​នៃ​អាកាស​ធាតុ​ត្រជាក់ ប្រៀប​ដូច​ទៅ​​នឹង​ទឹកកក​ធម្មជាតិ​ […]


រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]


ផ្ដាសាយធម្មតា

ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង

ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មាន​តួ​នាទី​សំខាន់​ណាស់ ការ​ពារ​រាង​កាយ​ពី​ការ​វាយ​ប្រហារ​របស់​មេរោគ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មេរោគ​នឹង​ងាយ​វាយ​ប្រហារ​រាង​កាយយើង នាំ​ឲ្យ​សុខ​ភាព​កាន់​តែ​ចុះ​ខ្សោយ។ ក្រៅពីជំងឺ មានទម្លាប់ប្រចាំថ្ងៃខ្លះៗរបស់​យើង អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ខូត​ខាត​ដែរ។ ​ ១- ចូល​គេង​​យប់​ជ្រៅ បញ្ហា​គេង​មិន​គ្រប់​គ្រាន់ ឬទម្លាប់​គេង​មិន​ល្អ ជា​មូល​ហេតុធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយ​យើង​​ខូច​ខាត។ ទម្លាប់គេង​មិន​ល្អ មាន​ទំនាក់​ទំនង​ទៅ​នឹង​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ចំនួន​ថយ​ចុះ​កោសិកា​ឈាម​ស​ ​(T-Killer Cells) ដែល​មាន​នាទី​ប្រយុទ្ធប្រឆាំងសម្លាប់​ពពួក​​មេរោគ​ចូល​មក​បៀតបៀន​រាងកាយ​យើង។ ការ​ស្រាវជ្រាវរក​ឃើញ​ថា ប្រុសៗ​ដេក​ត្រឹម​តែ ៤ ម៉ោង/​ថ្ងៃ រយៈពេល​មួយ​សប្តាហ៍​ មាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ចំនួនកោសិកា​ឈាម​ស សម្រាប់​​ប្រយុទ្ធ​ជំងឺ​ផ្តាសាយ​ធំ​នៅ​ក្នុង​ឈាម​ (អាច​ធ្វើ​ឲ្យ​កើន​ឡើង​សាជា​ថ្មី​ដោយ​ថ្នាំ​ចាក់​បង្ការ​​ផ្តាសាយ) បើ​ធៀប​នឹងប្រុសៗគេង​គ្រប់​គ្រាន់​ចន្លោះពី ៧,៥-៨,៥ ម៉ោង/ថ្ងៃ។ ជាទូទៅ មនុស្ស​ធម្មតា​ត្រូវ​ការគេង​ពី ៧-៩ ម៉ោង/យប់ ​ដោយ​គ្មាន​ការ​រំខាន​បង្អាក់ដំណេក​ឡើយ។ ទោះយ៉ាង​នេះ​ក្តី ដើម្បី​ឲ្យ​​កាន់​តែ​ប្រសើរ​ ត្រូវ​ចេះកម្រិត​ថាមពលរបស់​យើង​​នៅ​ពេល​ព្រឹក និង​ពេញ​មួយ​ថ្ងៃ ព្រោះបើយើង​​អស់​កម្លាំង​ពេល​​ភ្ញាក់​ពីគេង​នៅ​ពេល​ព្រឹក មានន័យ​ថា យើង​គេងមិន​បាន​​​គ្រប់គ្រាន់​ ឬ​ស្កប់​ស្កល់​ឡើយ។ ២- ​ប្រើប្រាស់​ប៊ិកសាធារណៈ យើងងាយ​នឹង​ឆ្លង​មេរោគ​ តាម​រយៈ​ការ​​ប៉ះពាល់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ទៀត។ ជំនួស​ការ​ប្រើប្រាស់​ប៊ិកដែល​គេ​ផ្តល់​ជូន ដូច​ជា ​​នៅ​ធនាគារ កន្លែង​ផ្ទេរ​ប្រាក់ ឬ​កន្លែង​ណា​មួយទាមទារ​ការ​ប្រើ​ប្រាស់​ប៊ិក ចាំថាត្រូវ​ប្រើប្រាស់​ប៊ិក​របស់យើង​ផ្ទាល់ ​ដើម្បី​បន្ថយ​ហានិភ័យ​​ជាប់​ដោយ​មេរោគ។ ហេតុនេះ រាល់​ពេល​ព្រឹក​មុន​ពេល​​ចាក​ចេញ​ពី​ផ្ទះ សូម​ដាក់​ប៊ិក​នៅ​ក្នុង​កាបូប​ ហើយ​យក​វា​តាម​ជាមួយ​យើង​ទៅ​គ្រប់​កន្លែង​​ដែល​យើង​បាន​ទៅ។ សូម្បី​តែ​នៅ​ការិយាល័យ​វេជ្ជបណ្ឌិត​ក៏​ដោយ […]


ផ្ដាសាយធម្មតា

ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ...

គ្នា​យើង​នរណា​ៗ​ក៏​ធ្លាប់​ផ្ដាសាយ​ដែរ ឲ្យ​តែ​ចាប់​ផ្ដើម​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ គ្រុន​ក្ដៅ​ស្រៀវ​ស្រាញ​ក្នុង​ខ្លួន ឈឺ​បំពង់​ក អស់​កម្លាំង ដឹង​ភ្លាម​ម៉ង​ថា​ខ្លួន​កំពុង​ផ្ដាសាយ​ហើយ។ ប៉ុន្តែ​ដឹង​អត់​ គ្រុន​ផ្ដាសាយ​បណ្ដាល​មក​ពី​អី ហេតុអ្វី​រោគ​សញ្ញា​ទាំងនេះ​កើត​ឡើង និង​អាច​ធ្ងន់ធ្ងរ? ​ចាំ “Hello គ្រូពេទ្យ” លម្អិត​ឲ្យ​ខ្ទេច​ពេល​នេះ​តែ​ម្តង។ ១- អ្វី​ជា​អាការៈ​សញ្ញា​ជំងឺ​ផ្តាសាយ? អាការៈ​ហៀរ​សំបោរ ឈឺ​ក និង​ឈឺ​ខ្លួន សុទ្ធ​តែ​ជា​សញ្ញា​​រាង​កាយ​របស់​យើង​កំពុង​ប្រឆាំង​នឹង​មេរោគ​ផ្ដាសាយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ Stephen Turner នៃ​សាកល​វិទ្យាល័យ Monash ប្រទេស​អូស្ត្រាលី។ ជំងឺ​ផ្ដាសាយ​ បណ្ដាល​មក​ពី​វីរុស​តូច​ៗ​ ​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា ​ដើម្បី​ចម្លង ​និង​ផលិត​វីរុស​បន្ថែម​ទៀត។ មេរោគ​គ្រុន​ផ្ដាសាយ ​ចម្លង​មេរោគ​ទៅ​កោសិកា​​តាម​ផ្លូវ​ដង្ហើម ហើយ​វា​ងាយ​ឆ្លង​ណាស់ ​តាម​រយៈ​ការ​សាយ​ភាយ​តំណក់​តូច​ៗ​ បញ្ចេញ​ពេល​យើង​ក្អក ឬ​កណ្ដាស់។ បន្ទាប់​ពី​ឆ្លង​មេរោគ​នេះ​ រាងកាយ​នឹង​ធ្វើ​ការ​ធ្ងន់​ជាង​ធម្មតា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​មេរោគ​។ ២- មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​ក្រោយ​ឆ្លង​មេរោគ​ផ្តាសាយ? នៅ​ពេល​មេរោគ​គ្រុន​ផ្ដាសាយ​ចូល​ក្នុង​រាង​កាយ​យើង ប្រព័ន្ធ​ការពារ​រាងកាយចាប់​ផ្ដើម​ធ្វើការ​ភ្លាម ចុង​សរសៃ​ប្រសាទ​ បាន​បញ្ជូន​សញ្ញា​អាសន្ន​ភ្លាមៗ​ ឲ្យ​រាងកាយ​ដឹង​ពី​វត្តមាន​មេរោគ។ នេះ​ជា​ការ​ឆ្លើយ​តប​រហ័ស​មួយ តែ​វា​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ ការ​រលាក​ទាំងនេះ​ កើត​ចេញ​ពី​សកម្មភាពសារធាតុ​គី​មី​ចេញ​ពី​កោសិកា​ ​គេ​ហៅ​ថា Cytokines ។ តួនាទី​សំខាន់របស់ Cytokines  គឺ​ជួយ​​កំណត់​ការ​ចម្លង​មេរោគ​ដំណាក់​កាល​ដំបូង​នៅ​ក្នុង​សួត ហើយ​សារធាតុ​នេះ​ អាច​បញ្ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម​ ​ពង្រីក​ខ្លួន​ពេញ​រាងកាយ ​ដើរ​តួ​ជាភ្នាក់ងារ​ផ្ដល់​ព័ត៌មាន​ និង​ព្រមាន​ដល់​ប្រព័ន្ធ​ភាព​សុាំ​ផ្សេង​ទៀត​ […]


ផ្ដាសាយធម្មតា

ដល់​ខែ​ភ្លៀង​ហើយ នេះ​តិចនិក ៦ ​យ៉ាង ការពារ​កុំ​ឲ្យ​​ផ្ដាសាយ

តាំងពី​ពាក់​កណ្ដាល​ខែ​ឧសភា​មក ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់ ហើយ​ជំងឺ​ផ្ដាសាយ ក៏​ចាប់​ផ្ដើម​កើត ហើយ​ចម្លង​តៗគ្នា​ផងដែរ។ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ផ្ដាសាយ ហូរ​សម្បោរ កណ្ដាស់ ប៉ះពាល់​ការងារ និង​ការ​រកស៊ី “Hello គ្រូពេទ្យ” ណែនាំ​តិចនិក ៦​យ៉ាង។ ១. ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ ២. លាងដៃ​ឲ្យ​បាន​ច្រើន​ដង លាង​ដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ច្រើន​ដង តាមតែ​អាច​ធ្វើ​បាន ជា​ពិសេស​ក្រោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ។ ៣. ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល បើគ្នា​យើងមិន​បាន​​លាងដៃ​ជាមួយ​សាប៊ូទេ យើង​អាច​ប្រើ​ទឹក​អនាម័យ​មាន​ជាតិ​អាល់កុល ដើម្បី​លាងដៃសម្លាប់​បាក់តេរី​បាន។ ៤. ចៀសវាង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សម្រាប់​អ្នក​ធ្វើការ ពេល​ជួប​គ្នា ភាគច្រើនតែង​ចាប់ដៃ​គ្នា តែ​ដើម្បី​ការពារ​ផ្ដាសាយ ពេទ្យ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់ដៃ ឬ​ប៉ះផ្ទាល់​ជាមួយ​មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ។ ដូច្នេះ ដើម្បី​ជំនួស​ការចាប់​ដៃ យើង​គួរលើកដៃ​ជម្រាបសួរ ឬ​និយាយ​សួស្ដី។ ៥. រក្សា​បរិស្ថាន​ជុំវិញ​យើង​ឲ្យ​ស្អាត មិនថា នៅ​ផ្ទះ ឬ​កន្លែង​ការងារ​ទេ យើង​ត្រូវ​សម្អាត​បរិស្ថាន​នៅ​ជុំវិញ ឲ្យ​មាន​អនាម័យ កុំឲ្យ​មាន​ធូលី ដី។ សម្លៀកបំពាក់ ក៏ដូចគ្នាដែរ ប្រសិនបើ​យើងឧស្សាហ៍​ជួប​អ្នកជំងឺ យើងគួរ​ឆាប់​យក​ទៅ​បោកគក់ ហើយ​យើង​គួរ​ងូតទឹកសម្អាត​ខ្លួនផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ៦. រក្សា​ការរស់នៅ​ឲ្យ​មាន​សុខភាព​ល្អ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ជីវជាតិ​ល្អ កុំ​ជក់បារី និង​ផឹកស្រា ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​ប្រសិនមិន​អាច​គ្រប់គ្រង​រឿងទាំង​នេះ​បាន​ល្អ វានឹង​ធ្វើ​ឲ្យ​បំពង់​ដង្ហើម​រលាក […]


ផ្ដាសាយធម្មតា

ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ

ខែ​ភ្លៀង​ជា​ខែ​ដែល​ងាយ​កើត​ជំងឺ​ផ្តាសាយ មិនថា ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ។ ចំពោះ​មនុស្ស​ពេញវ័យ ឬ​ចាស់ៗ បើ​សិន​ជា​មាន​អាការៈ​ផ្តាសាយ​តិចតួច មិនបាច់​បារម្ភ​ពេក​ទេ គ្រាន់​តែ​ញ៉ាំ​ភេសជ្ជៈ​ទាំង ៣ មុខ​នេះ នោះ​អាការៈ​នឹង​ធូរ​ស្បើយ​វិញ។ ១– ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ឃ្មុំ យក​ទឹក​ក្តៅ​ឧណ្ហៗ ដាក់​ក្នុង​កែវ រួច​ច្របាច់​ក្រូចឆ្មារ ២ ឬ ៣ ចំណិត​ចូល​តាម​ចំណង់​ចំណូលចិត្ត រួច​ដាក់​ទឹក​ឃ្មុំ ១ ស្លាបព្រាកាហ្វេ។ ធ្វើ​បែប​នេះ​ញ៉ាំ ៣ដង/ថ្ងៃ នោះ​អាការៈ​ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹង​ធូរ​ស្បើយ។ ២– ញ៉ាំទឹក ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន​អាច​បង្ការ​ពី​ជំងឺ​ផ្តាសាយ។ តែ​សិន​ជា​យើង​កំពុង​ផ្តាសាយ រាងកាយ​យើង​ខំ​ប្រឹង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ ទើប​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​គ្រប់​ពេល​នេះ ផ្តាសាយ​នឹង​ឆាប់​បាត់​ទៅ​វិញ។ ៣– ញ៉ាំ​តែ​ខ្ញី វិធី​នេះ​ក៏​ជួយ​បំបាត់​ផ្តាសាយ​លឿន​ដែរ យើង​អាច​ប្រើ​ខ្ញី​ស្រស់ ឬ​ខ្ញី​ក្រៀម មក​ដាំ​ទឹក​ផឹក ឬ​ឆុង​ទឹក​ក្តៅ​ផឹក​ជា​ប្រចាំ​នោះ ១–២ ថ្ងៃ​ក្រោយ​នឹង​ជា​ឡើង​វិញ​ហើយ។ គ្រាន់​តែ​ការ​ប្រើ​ខ្ញី​ស្រស់​រាង​ក្រពុល​ពិបាក​ញ៉ាំ​បន្តិច មិន​ឈ្ងុយ​ដូច​ខ្ញី​ក្រៀម​នេះ។ អត្ថបទពាក់ព័ន្ធ៖  ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


ផ្ដាសាយធម្មតា

ធម្មតា ​ផ្ដាសាយ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើបជា?

ក្ដៅភ្លៀងៗ គ្នាយើង​ងាយ​កើត​ផ្ដាសាយណស់។ ផ្តាសាយ​បង្ក​ដោយវីរុសផ្តាសាយជាច្រើន​ប្រភេទ ​ឆ្លងតាមរយៈ​ខ្យល់ ហើយ​យើង​អាចកើតជំងឺ​នេះម្ដងហើយម្ដងទៀត។ ជាធម្មតា វា​បង្ក​រោគសញ្ញានៅក្នុង​ច្រមុះ និង​បំពង់ក។ ជំងឺ​នេះមិនមាន​រយៈពេលយូរ​នោះទេ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក បញ្ជាក់ថា មនុស្ស​ភាគច្រើន ជាសះស្បើយ​ពី​ផ្ដាសាយអំឡុងពី ៧-១០​ថ្ងៃ។ ១- ផ្ដាសាយ​លើ​មនុស្ស​ពេញវ័យ​ ជាមធ្យម ផ្ដាសាយកើតមាន​លើ​មនុស្សពេញវ័យអាច​មាន​រយៈពេលពី ៧-១០ ​ថ្ងៃ ប៉ុន្ដែ​វា​ក៏អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ គ្នាយើង​មួយ​ចំនួនផ្ដាសាយត្រឹម​រយៈពេល ២-៣​ ថ្ងៃ​ប៉ុណ្ណោះ ខណៈ​​មួយ​ចំនួន​ទៀតមានរហូត​ដល់ ២ ​សប្ដាហ៍ ដែល​អាច​ដោយសារប្រព័ន្ធ​ការពារ​យើងម្នាក់ៗ​មាន​ភាព​ខុស​គ្នា។ កត្ដា​របៀបរស់នៅ ដូចជា​​ សម្រាក​គ្រប់គ្រាន់ នឹងជួយ​ឲ្យ​​ឆាប់ជា​សះស្បើយ​លឿន រីឯអ្នក​ជក់បារី អាច​នឹង​ជាពីផ្ដាសាយ​​យឺតជា​អ្នក​​មិន​ជក់​បារី។ បើទោះបីវីរុស​ផ្តាសាយអស់​ពី​រាងកាយ​ហើយ ប៉ុន្តែ​រោគសញ្ញា​មួយ​ចំនួន​នៅតែមាន​ដដែល ដូចជា​​ ស្លេស្ម ឬ​កណ្ដាស់ ​ប្រហែល​អាច​ចំណាយ​ពេល ១​ សប្ដាហ៍​ទៀត។ ២- ​​ផ្ដាសាយលើ​ក្មេងៗ​ រោគសញ្ញា​ផ្ដាសាយ​លើ​ក្មេងៗ ប្រហែល​ជា​យូរជាង​មនុស្ស​ពេញវ័យ។ ករណី​ភាគច្រើន ក្មេងៗ​ផ្ដាសាយ រយៈពេល​ពី ៧-១០ ​ថ្ងៃ។ ក្មេងៗ ប្រហែលពិបាក​ជាមួយ​រោគសញ្ញា​ជំងឺ​ ពិសេស​ពិបាក​កំណត់​មូលហេតុ​​រោគសញ្ញា។ ក្មេងៗអាចឆាប់​កើត​​ផ្ដាសាយ ដោយ​សារ​ប្រព័ន្ធ​ការពារមិនទាន់​បង្កើត​អង់​ទីករ​ប្រឆាំង​​វីរុស​បាន​ច្រើន​នៅ​ឡើយ មិនដូចប្រព័ន្ធការពារមនុស្សពេញវ័យដែល​ធ្លាប់​ឆ្លង​កាត់​ជំងឺ​ និង​បាន​បង្កើត​ប្រព័ន្ធ​ការពារ​ដើម្បីប្រយុទ្ធ​ប្រឆាំ​ងនៅ​ពេល​មេរោគ​ប្រភេទ​នេះ​ ចូល​មក​ក្នុង​យើង​ជាថ្មី។ មួយទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ