backup og meta

ពេលរាងកាយខ្វះសារធាតុរ៉ែ នឹងលេចចេញសញ្ញាបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 08, 2021

    ពេលរាងកាយខ្វះសារធាតុរ៉ែ នឹងលេចចេញសញ្ញាបែបនេះ

    ជាតិ​រ៉ែ​ពិតជា​សំខាន់​ណាស់ ដោយ​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​ល្អ ថែម​ទាំង​ជួយ​ឲ្យ​សកម្មភាព​មាន​ភាព​ក្លៀវក្លា និង​ជួយ​គ្រប់គ្រង​ទម្ងន់។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា សារធាតុ​រ៉ែ​ជួយ​ដល់​ការ​លូតលាស់ និង​ការ​វិវត្ត​របស់​រាងកាយ តែ​បើ​រាង​កាយ​ចេញ​សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ខ្វះ​ហើយ។

    ១- ឆាប់​ហត់ និង​អស់​កម្លាំង

    អាហារ​សម្បូរ​សារជាតិ​រ៉ែដូចជា ម៉ាញេ៉ស្យូម ផូស្វាត ហ្លុយអរ ដែក ជាពិសេស​កាល់ស្យូម ដែល​មាន​ក្នុង​អាហារ​មួយ​ចំនួន​ដូចជា ទឹកដោះគោ យ៉ាអួ ឈីស ស្ពៃខ្មៅ សណ្ដែកសៀង និង​គ្រាប់​ធញ្ញជាតិ។ អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ទោះ​មិន​ធ្វើការ ក៏​មាន​អារម្មណ៍ ថា​ហត់នឿយ និង​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន ប៉ុន្តែ​បើ​យើង​ញ៉ាំ​អាហារ​ទាំង​នោះ ជួយ​ឲ្យ​យើង​មាន​ថាមពល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ អាហារ​សម្បូរ​ជាតិ​រ៉ែ ក៏​ជំនួយ​ដល់​ការ​លូតលាស់​របស់​ឆ្អឹង​យ៉ាង​សំខាន់ផងដែរ។

    ២- ផ្ដាសាយ​មិន​ងាយ​ជា ឬ​ឧស្សាហ៍​ផ្ដាសាយ

    ជា​ធម្មតា​ផ្ដាសាយ​ឈឺ​ត្រឹម​តែ ១ សប្ដាហ៍ ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ ទោះ​មិន​បាន​លេប​ថ្នាំ​ក៏​ដោយ។ ប៉ុន្តែ​បើ​យើង​សង្កេត​​ឃើញ​ថា ពេល​ផ្ដាសាយ​ម្ដង​ៗ​មិន​ងាយ​ជា ឬ​ងាក​ៗ​ផ្ដាសាយ​ៗ នោះ​មកពី​រាងកាយ​យើង​ខ្វះ​ជាតិ​រ៉ែ​នេះ​ឯង។

    ផ្តាសាយ៥

    ៣- គេង​មិន​ងាយ​លក់

    អាការៈ​គេង​មិន​លក់​ក៏​មកពី​ខ្វះ​ជាតិ​រ៉ែ​សំខាន់​ៗ​ដូចជា​ម៉ាញេស្យូម និង​ប៉ូតាស្យូម ដូចនេះ​ឧស្សាហ៍​ផឹក​ទឹក និង​សាច់​ដូង​ឲ្យ​ច្រើន​ជួយ​ជំរុញ​ការ​គេង​បាន​ល្អ។ ក្រៅ​ពី​នោះ​ដូង​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា និង​សម្រាក។

    ៤- ឆាប់​មួម៉ៅ

    អាការៈ​មួម៉ៅ​ដោយ​គ្មាន​មូលហេតុ យើង​អាច​គិត​ថា​មកពី​អារម្មណ៍​មិន​ល្អ ឬ​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ។ ប៉ុន្តែ​នៅ​ពេល​យើង​ចេះតែ​ខឹង​ច្រើន​ជាប់​រាល់ថ្ងៃ​ពេក អាច​មកពី​របប​អាហារ​គ្មាន​សារធាតុ​រ៉ែ​គ្រប់គ្រាន់​ទៅ​វិញ ដូចជា​ជាតិ​អាស៊ីដ​ខ្លាញ់​ល្អ​ៗ​ពី​ត្រី​សមុទ្រ ខ្លាញ់​ត្រី ផ្លែ​ប៊ើរ គ្រប់​ធញ្ញជាតិ និង​អាហារ​ដទៃ​ទៀត​ដែល​អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​រាងកាយ​មាន​តុល្យភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម