backup og meta

ចៀសវាងធ្វើរឿងទាំងនេះ ពេលកំពុងផ្តាសាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Dec 08, 2021

    ចៀសវាងធ្វើរឿងទាំងនេះ ពេលកំពុងផ្តាសាយ

    សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេស​រឿង​មួយចំនួន​មិនគួរធ្វើទេពេលផ្តាសាយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​​បាន​។ អត្ថបទនេះ នឹងលើក​ឡើង​ពី​ចំណុច​មួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ​។

    ១- កុំចម្លងទៅក្រុមមនុស្សងាយរងគ្រោះ

    ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មាន​អារម្មណ៍មិន​ល្អ​បាន។ ចំពោះ​មនុស្ស​មួយ​ចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែង​ដល់ជីវិត​ថែម​ទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រួមទាំង​អាច​​ឈាន​​ដល់​ស្លាប់​ទៀត​ផង​។

    លើសពីនេះ ក្រុម​មនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយ​ដូច​គ្នា ដូច​ជាមនុស្សចាស់វ័យ​លើស ៦៥ឆ្នាំឡើង និងក្មេង​អាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និង​អ្នកដែលមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយចំនួន រាប់បញ្ចូលទាំង​ជំងឺហឺត ជំងឺបេះដូង អ្នកដែល​មាន​បញ្ហាប្រព័ន្ធភាពស៊ាំ គឺ​សុទ្ធតែ​ងាយនឹងបង្កជាជំងឺផ្តាសាយ​ស៊ាំញ៉ាំ ដែល​ពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។

    បើ​យើង​មានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវ​ធ្វើ​កុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។

    ២- កុំឆ្លេឆ្លាទៅពេទ្យទាំងមិនចាំបាច់

    គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។

    ប៉ុន្តែក្នុងលក្ខខណ្ឌ យើងផ្ទាល់ ឬកូនយើងផ្តាសាយ ហើយបង្កផលវិបាកដូចជា ពិបាកដកដង្ហើម ឈឺទ្រូង វង្វេងវង្វាន់ វិលមុខខ្លាំងភ្លាម ឬសន្លប់ ស្ថានភាពនេះ ច្បាស់ជាត្រូវការការព្យាបាលបន្ទាន់ហើយ។

    ផ្តាសាយ២

    ហៀរសម្បោរ៣- កុំគិតថាយើងខ្លួនឯងដឹងច្បាស់ពេលណាគួរទៅពេទ្យ ពេលណាមិនគួរ !

    មិនមែនគ្រប់គ្នាសុទ្ធតែត្រូវប្រញាប់ទៅពេទ្យពេលផ្តាសាយនោះ​ទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមិនចាំបាច់ទៅពេទ្យដែរ។ ពេលខ្លះយើងគួរតែទៅពេទ្យ ទោះមិនមែនជាការសង្គ្រោះ ឬព្យាបាលបន្ទាន់ ក៏គួរតែទៅពេទ្យពិភាក្សាជាមួយវេជ្ជបណ្ឌិតដែរ។ ស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញា និងស្ថានភាពផ្តាសាយរបស់យើង កូនយើង ជារឿងចាំបាច់បំផុតយើងត្រូវធ្វើ។

    ៤- កុំសុំថ្នាំផ្សះពីពេទ្យ ឬសម្រេចចិត្តប្រើខ្លួនឯង

    នេះជាចំណុចសំខាន់បំផុតគ្នាយើងត្រូវដឹង ថ្នាំផ្សះមិនអាចសម្លាប់វីរុសបានទេ ខណៈជំងឺផ្តាសាយ គឺបង្កដោយវីរុស ហើយថ្នាំផ្សះគ្មានប្រសិទ្ធភាពប្រឆាំងជំងឺនេះដែរ។ គ្នាយើងជាច្រើនជឿថា ថ្នាំផ្សះដែល​ពួកគេចូលចិត្តប្រើ គឺអាចព្យាបាលគ្រប់ជំងឺធម្មតាដែលខ្លួនកើតមាន ប៉ុន្តែមិនមែនទាំងអស់ដូចការគិតទេ។ នៅ​ពេល​ដឹង​ខ្លួន​ថា​ផ្តាសាយ​ ត្រូវ​ចាំ​ថា ​កុំព្យាយាម​ស្វែង​រក​ថ្នាំផ្សះមក​ប្រើ​ឲ្យសោះ។

    បើរោគសញ្ញា ឬសុខភាពយើងធ្វើទុក្ខខ្លាំង មានថ្នាំប្រឆាំងវីរុសជាច្រើន ដែល​គ្រូពេទ្យ​អាច​ចេញវេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ ដើម្បីកាត់បន្ថយរយៈពេលរោគសញ្ញាផ្តាសាយ។ ពពួកថ្នាំ Tamiflu និង Relenza ជាទូទៅនៅសហរដ្ឋអាមេរិក ច្រើនត្រូវពេទ្យណែនាំឲ្យប្រើដើម្បីប្រឆាំងវីរុសផ្តាសាយ។ តែទោះជា​យ៉ាង​នេះ​ក្ដី​ ថ្នាំ​នេះ​មិនមាន​សកម្មភាព​ដូច​ថ្នាំ​ផ្សះនោះ​ទេ ហើយ​វា​ក៏​​មិន​​អាច​បំបាត់​រោគ​សញ្ញាជំងឺ​ផ្ដាសាយ​លឿន​ នោះ​ដែរ។

    ប៉ុន្តែថ្នាំប្រភេទនេះ អាចកាត់បន្ថយសភាពធ្ងន់ធ្ងររបស់ជំងឺ ជួយឲ្យយើងមានសុខភាពធូរស្រាលបានឆាប់រហ័ស ខណៈថ្នាំខាងលើ ជាទូទៅពេទ្យណែនាំឲ្យក្រុមមនុស្សរងហានិភ័យខ្លាំងពីជំងឺផ្តាសាយប្រើ​ប៉ុណ្ណោះ។

    ៥- អំឡុងពេលផ្តាសាយ កុំព្យាយាមបញ្ចេញសកម្មភាពដូចសព្វដង

    ក្នុងករណីលើកលែងខ្លះ យើងគួរតែសម្រាកនៅផ្ទះអំឡុងពេលផ្តាសាយ ព្រោះបើយើងមិនមានពេលវេលាឲ្យខ្លួនឯងសម្រាកគ្រប់គ្រាន់​ទេ​នោះ​ ពេលវេលាជា​សះស្បើយ​ក៏អូសបន្លាយ​ទៅតាម​ហ្នឹង ហើយក៏កាន់តែឲ្យអ្នកជុំវិញខ្លួនប្រឈមហានិភ័យឆ្លងពីយើង​ថែម​ទៀត។ គ្នាយើងមួយចំនួន ទោះជាមានជំងឺក្តី ក៏នៅតែប្រឹងធ្វើការ ព្រោះគិតថាជំងឺទាំងនោះតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជំងឺ​ផ្តាសាយ ល្អបំផុតត្រូវសម្រាកនៅផ្ទះ ព្រោះធ្វើបែបនេះ មិត្តរួមការងារយើង នឹងអរគុណយើងកាន់តែខ្លាំង។

    ៦- បើមានមេរោគក្រពះ កុំសម្រេចចិត្តលេបថ្នាំផ្តាសាយដោយខ្លួនឯងអី

    ផ្តាសាយជាជំងឺផ្លូវដង្ហើម ក្នុងពេលខ្លះ ពិសេសក្មេងៗ ក៏អាចជួបប្រទះរោគសញ្ញាផ្សេងទៀតដូចជាក្អួត និងរាក អំឡុងពេលផ្តាសាយ​បាន​ដែ​រ ប៉ុន្តែរោគសញ្ញាពិតរបស់ជំងឺនេះ គឺគ្រុនក្តៅ ឈឺចាប់​ពេញ​ខ្លួន ឈឺក្បាល ក្អក និងអស់កម្លាំង។ បើសិនយើង ឬកូន​យើងជួបប្រទះបញ្ហារាក ក្អួត ពេលផ្តាយសាយ ប្រហែលជាយើងមានបញ្ហាក្រពះពោះវៀនច្រើនជាងជំងឺផ្តាសាយ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Dec 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម