backup og meta

មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 16, 2020

    មានអ្នកកើតផ្ដាសាយក្នុងផ្ទះ តើសមាជិកគ្រួសារបានចាក់វ៉ាក់សាំងអាចឆ្លងដែរទេ?

    កន្លង​មក​តែង​តែមានសំណួរលើក​ឡើង​ថា បើ​ក្នុង​ផ្ទះ​មាន​អ្នក​ជំងឺ​ផ្ដាសាយ នោះ​សមាជិក​ក្នុង​ផ្ទះ​ក៏​ឆ្លង​ដូច​គ្នា​ដែរ។ ចុះ​ចំណែក​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​វិញ អាច​ឆ្លង​អត់?

    លោក​វេជ្ជបណ្ឌិត​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ផ្ដាសាយ​ជា​ជំងឺ​ឆ្លង​ពីវីរុស​។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ជំងឺ​ទូទៅ និង​បង្ក​ឡើង​ញឹកញាប់​បំផុត​គឺ​ពពួក Rhinovirus ដែល​យ៉ាង​ហោច​ណាស់ ៥០% នៃ​ជំងឺ​ផ្ដាសាយ​ដែរ។

    លោក​បន្ត​ទៀត​ថា វីរុស​ផ្សេង​ៗ​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ដូចជា មេរោគ Coronavirus Respiratory syncytial virus Parainfluenza និង​ជំងឺ​គ្រុន​ផ្ដាសាយ។ ចំណែក​ដំណើរ​ការ​ឆ្លង​មេរោគ​ទាំង​នោះ គឺ​ឆ្លង​តាម​រយៈ​ច្រមុះ និង​បំពង់ក ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​នឹង​ធ្វើ​ការ​ប្រឆាំង​ជាមួយ​ការ​ចម្លង​នោះ ដោយ​បង្កើត​បាន​ជា​រលាក និង​សម្បោរ ហើយ​អ្នក​ជំងឺ​ថែម​ទាំង​អាច​មាន​អាការៈ​ ក្តៅខ្លួន ធេងធោង ឈឺសាច់ដុំ អស់​កម្លាំង ឬ​ល្ហិតល្ហៃ។

    ផ្ដាសាយ

    ដូចនេះ​ហើយ​បាន​ជា​មនុស្ស​ជា​សមាជិក​ក្នុង​គ្រួសារ ក៏​អាច​ឆ្លង​ពី​គ្នា​បាន គឺ​តាមរយៈ​ដំណក់​ទឹក​តូច​ៗ ដែល​ចេញ​ពី​មាត់ និង​ច្រមុះ ពេល​ក្អក ឬ​កណ្ដាស់។ សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្លាំង និង​បាន​ចាក់​វ៉ាក់សាំង​ហើយ​អាច​នឹង​ឆ្លង ប៉ុន្តែ​បើ​ឆ្លង​ហើយ​ក៏​មាន​អាការៈ​តិចតួច ឬ​ឈឺចាប់​បន្តិចបន្តួច តែ​មិន​ចេញ​រោគសញ្ញា។

    ចំពោះ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​មាន​ដូចជា៖

    • ឈឺ​ក
    • ហៀរសម្បោរ ឬ​តឹងច្រមុះ
    • ក្អក
    • កណ្ដាស់
    • ឈឺក្បាល ឬ​ឈឺ​ខ្លួន

    រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ជា​ធម្មតា​នឹង​កើត​មាន​ឡើង​ពី ១ ថ្ងៃទៅ ៣​ថ្ងៃ​បន្ទាប់ពី​ការ​ប៉ះពាល់​វីរុស ហើយ​រោគ​សញ្ញា​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម