កន្លងមកតែងតែមានសំណួរលើកឡើងថា បើក្នុងផ្ទះមានអ្នកជំងឺផ្ដាសាយ នោះសមាជិកក្នុងផ្ទះក៏ឆ្លងដូចគ្នាដែរ។ ចុះចំណែកអ្នកចាក់វ៉ាក់សាំងហើយវិញ អាចឆ្លងអត់?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
កន្លងមកតែងតែមានសំណួរលើកឡើងថា បើក្នុងផ្ទះមានអ្នកជំងឺផ្ដាសាយ នោះសមាជិកក្នុងផ្ទះក៏ឆ្លងដូចគ្នាដែរ។ ចុះចំណែកអ្នកចាក់វ៉ាក់សាំងហើយវិញ អាចឆ្លងអត់?
លោកវេជ្ជបណ្ឌិតវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ផ្ដាសាយជាជំងឺឆ្លងពីវីរុស។ ជំងឺផ្ដាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែជំងឺទូទៅ និងបង្កឡើងញឹកញាប់បំផុតគឺពពួក Rhinovirus ដែលយ៉ាងហោចណាស់ ៥០% នៃជំងឺផ្ដាសាយដែរ។
លោកបន្តទៀតថា វីរុសផ្សេងៗទៀតដែលអាចបង្កឲ្យមានជំងឺផ្ដាសាយមានដូចជា មេរោគ Coronavirus Respiratory syncytial virus Parainfluenza និងជំងឺគ្រុនផ្ដាសាយ។ ចំណែកដំណើរការឆ្លងមេរោគទាំងនោះ គឺឆ្លងតាមរយៈច្រមុះ និងបំពង់ក ប្រព័ន្ធការពាររាងកាយរបស់យើងនឹងធ្វើការប្រឆាំងជាមួយការចម្លងនោះ ដោយបង្កើតបានជារលាក និងសម្បោរ ហើយអ្នកជំងឺថែមទាំងអាចមានអាការៈ ក្តៅខ្លួន ធេងធោង ឈឺសាច់ដុំ អស់កម្លាំង ឬល្ហិតល្ហៃ។
ដូចនេះហើយបានជាមនុស្សជាសមាជិកក្នុងគ្រួសារ ក៏អាចឆ្លងពីគ្នាបាន គឺតាមរយៈដំណក់ទឹកតូចៗ ដែលចេញពីមាត់ និងច្រមុះ ពេលក្អក ឬកណ្ដាស់។ សម្រាប់អ្នកមានប្រព័ន្ធការពារខ្លួនខ្លាំង និងបានចាក់វ៉ាក់សាំងហើយអាចនឹងឆ្លង ប៉ុន្តែបើឆ្លងហើយក៏មានអាការៈតិចតួច ឬឈឺចាប់បន្តិចបន្តួច តែមិនចេញរោគសញ្ញា។
ចំពោះរោគសញ្ញាជំងឺផ្ដាសាយមានដូចជា៖
រោគសញ្ញាជំងឺផ្ដាសាយជាធម្មតានឹងកើតមានឡើងពី ១ ថ្ងៃទៅ ៣ថ្ងៃបន្ទាប់ពីការប៉ះពាល់វីរុស ហើយរោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕