ឆ្លងបាក់តេរីផ្សេងៗ - ក្នុងផ្នែកនេះ បងប្អូនអាចស្វែងយល់ពីបញ្ហាដែលបង្កឲ្យកើត ឬឆ្លងបាក់តេរីផ្សេងៗ ផលវិបាក ការការពារ និងការព្យាបាល
ឆ្លងបាក់តេរីផ្សេងៗ - ក្នុងផ្នែកនេះ បងប្អូនអាចស្វែងយល់ពីបញ្ហាដែលបង្កឲ្យកើត ឬឆ្លងបាក់តេរីផ្សេងៗ ផលវិបាក ការការពារ និងការព្យាបាល
បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើមេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង? ១. បាក់តេរី បាក់តេរីជាភាវៈឯកកោសិកា ហើយមានទំហំតូចល្អិត និងអាចមានស្ទើរតែគ្រប់ទីកន្លែងដូចជានៅលើតុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួនរបស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖ បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដដែលជួយបំបែកអាហារ និងភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិកគឺជាបាក់តេរីល្អពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។ បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើងឈឺដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬរលាកបំពង់កជាដើម។ បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់របរបានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរីអាចចូលទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។ ២. វីរុស វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមានហ្សែន។ វីរុសខុសពីមេរោគដទៃទៀត ដោយសារវីរុសមិនអាចបន្តពូជដោយខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បីរស់រានមានជីវិត និងបន្តពូជ។ វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុសក៏អាចឆ្លងតាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ […]
ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ជាបញ្ហាសុខភាពចម្បងមួយ។ គ្នាយើងដែលមាន បញ្ហាអាឡែកហ្សី ជំងឺហឺត ការរាំងស្ទះនៅច្រមុះ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ អាចនឹងមានហានិភ័យខ្ពស់ចំណោះការឆ្លងរោគនេះ។ ១.រោគសញ្ញានៃការឆ្លងមេរោគស៊ីនុស ជំងឺផ្ដាសាយ ច្រើនតែច្រឡំជាមួយការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ។ រោគសញ្ញានៃជំងឺនេះមានដូចជា ការឈឺក្បាល ឈឺលើផ្ទៃមុខ ហៀរសំបោរ និងតឹងច្រមុះ។ ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ បណ្ដាលមកពីការបង្ករោគដោយបាក់តេរី ហើយជំងឺ ផ្ដាសាយបង្កដោយវីសរុស។ ជំងឺរលាកប្រហោងឆ្អឹងច្រមុះត្រូវការការព្យាបាលដោយថ្នាំផ្សះ។ ២.ការធ្វើរោគវិនិច្ឆ័យការឆ្លងមេរោគស៊ីនុសច្រមុះ ប្រសិនបើគ្នាយើងមានការសង្ស័យថាមានការឆ្លង មេរោគប្រហោងឆ្អឹងច្រមុះ គួរតែទៅជួបជាគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ៣.ជំងឺរលាករលាកប្រហោងឆ្អឹងច្រមុះជាអ្វី? ជំងឺរលាករលាកប្រហោងឆ្អឹងច្រមុះជាការរលាកនៃប្រហោងឆ្អឹងច្រមុះ ដែលបណ្ដាលមកពីការឆ្លងបាក់តេរី។ ពេលខ្លះជំងឺនេះបង្កឱ្យមាន មេរោគ និងផ្សិតទៀតផង។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយងាយនឹងវិវត្តទៅជាការឆ្លងមេរោគបាក់តេរី ឬផ្សិត។ ការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះស្រួចស្រាល់អាចមានរយៈពេលពី ៣ទៅ ៨សប្ដាហ៍ ឬមានរយៈពេលយូរជាង ៨សប្ដាហ៍ ដែលត្រូវចាត់ទុកថាការរលាករ៉ាំរ៉ៃ។ ៤.រោគសញ្ញា រោគសញ្ញាទូទៅនៃការឆ្លងមេរោគនៅប្រហោងឆ្អឹងច្រមុះមាន ៖ សម្បោរហូរចូលមកក្នុងបំពង់ក សម្បោរមានពណ៌បៃតង តឹងច្រមុះ មានការឈឺចាប់លើផ្ទៃមុខ ឈឺក្បាលផ្នែកខាងមុខ ឈឺចាប់ក្នុងធ្មេញ ក្អក គ្រុន អស់កម្លាំង ដង្ហើមមានក្លិនមិនល្អ រោគសញ្ញានៃការឆ្លងមេរោគក្នុងប្រហោងឆ្អឹងច្រមុះ យើងអាចនឹងច្រឡំនឹងការរលាកច្រមុះ។ ជំងឺនេះអាចបង្កដោយ ផ្ដាសាយ ឬអាឡែកហ្ស៊ី។ ៥.រោគវិនិច្ឆ័យ? ការធ្វើរោគវិនិច្ឆ័យអាស្រ័យលើរោគសញ្ញា ហើយត្រូវការការពិនិត្យលើ បំពង់ក ច្រមុះ និងប្រហោងឆ្អឹងច្រមុះ។ ឡើងក្រហម ជាលិកាច្រមុះឡើងហើម ឈឺចាប់លើផ្ទៃមុខ សម្បោរឡើងបៃតង ដង្ហើមមានក្លិនមិនល្អ ក្នុងករណីគ្នាយើងមានរោគសញ្ញា ឬការសង្ស័យ ត្រូវធ្វើការពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញដើម្បីដឹងទទួលការព្យាបាលបានឆាប់រហ័ស។
អយស្ទ័រ គឺជាអាហារសមុទ្រដែលសម្បូរដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ព្រមទាំងជាប្រភពដ៏ល្អនៃវីតាមីន B 12។ តាមការស្រាវជ្រាវបានបង្ហាញថាB12 ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាខួរក្បាលរបស់យើងឱ្យមានសុខភាពល្អ។ ជារៀងរាល់ឆ្នាំជនជាតិអាមេរិករាប់លាននាក់បានញាំគ្រឿងសមុទ្រប្រភេទសម្បកទាំងឆៅ ជាពិសេស អយស្ទ័រ និងលៀសសមុទ្រ។ ទោះយ៉ាងណាក៏ដោយសម្រាប់មនុស្សមួយចំនួនការញាំអយស្ទ័រឆៅអាចនឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចបណ្ដាលឱ្យស្លាប់ដោយសារតែបាក់តេរី Vibrio vulnificus។ ១.អ្វីទៅជាបាត់តេរី Vibrio Vulnificus? Vibrio vulnificus គឺជាបាក់តេរីដែលអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់ចំពោះមនុស្សមួយចំនួនដែលចូលចិត្តញាំ អយស្ទ័រ ឬលៀសសមុទ្រឆៅ។ នៅចន្លោះឆ្នាំ ១៩៨៩ និង ១៩៩៦ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC បានរាយការណ៍អំពីជំងឺធ្ងន់ធ្ងរចំនួន១៤៩ករណី ដែលក្នុងនោះមានមនុស្ស ៧៥ នាក់ស្លាប់ដោយសារការការឆ្លងរោគ Vibrio vulnificus ។ ២.តើបាក់តេរីនេះមាននៅទីណា? Vibrio vulnificus ត្រូវបានគេរកឃើញនៅក្នុងអយស្ទ័រ ឬលៀសសមុទ្រ។ បាក់តេរីនេះកើតដោយធម្មជាតិមិនមែនកើតពីការបំពុលណាមួយនោះទេ ហើយបាក់តេរីនេះក៏មិនបានធ្វើឲ្យបាត់រសជាតិ និងក្លិនរបស់អយស្ទ័រ ឬលៀសសមុទ្រដែរ។ តាមការស្រាវជ្រាវបានបង្ហាញថា Vibrio vulnificus ត្រូវបានគេរកឃើញនៅក្នុង អយស្ទ័រ និងលៀសពីតំបន់មានទឹកសមុទ្រក្ដៅដូចជាឈូងសមុទ្រ Mexico។ ក្នុងអំឡុងខែក្តៅក្នុងខែមេសានិងខែតុលា បរិមាណបាក់តេរីប្រភេទនេះរកឃើញច្រើននៅក្នុងអយស្ទ័រជាងធម្មតា។ ៣.តើជំងឺអាចកើតបានយ៉ាងដូចម្តេច? យើងអាចនឹងធ្លាក់ខ្លួនឈឺដោយការញាំអយស្ទ័រ ប្រសិនបើយើងមិនបានចម្អិនត្រឹមត្រូវ ព្រោះបាក់តេរី Vibrio […]
ការឆ្លងមេរោគផ្សិតបន្ទាប់ពីមករដូវរួច អាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងកត្តាជាក់លាក់មួយចំនួនទៀត។ ពិតណាស់ ការឆ្លងមេរោគផ្សិតនេះ ជាជំងឺទូទៅមួយដែលបណ្ដាលមកពីការរីកធំធាត់នៃមេរោគCandida ជាផ្សិតដែលមាននៅក្នុងទ្វារមាស។ មូលហេតុនៃការឆ្លងមេរោគផ្សិត បន្ទាប់ពីមករដូវ? ការឆ្លងមេរោគផ្សិតបន្ទាប់ពីមករដូវ អាចកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូនដែលប៉ះពាល់ដល់តុល្យភាពនៃផ្សិត និងបាក់តេរីនៅក្នុងទ្វារមាស។ នៅពេលអ័រម៉ូនចាប់ផ្ដើមកើនឡើង និងធ្លាក់ចុះ ជាពិសេសគឺអ័រម៉ូនestrogen វាអាចសម្លាប់បាក់តេរីដែលរស់នៅក្នុងទ្វារមាស ហើយប្រសិនបើមិនមានបាក់តេរីប្រឆាំងនឹងការលូតលាស់នៃផ្សិតទេនោះ យើងអាចប្រឈមនឹងការឆ្លងមេរោគផ្សិតក្នុងទ្វារមាស។ កត្តាហានិភ័យ ស្រីៗមួយចំនួនងាយនឹងឆ្លងមេរោគផ្សិត បន្ទាប់ពីមករដូវរួច ប្រសិនបើ៖ ការប្រើប្រាស់ថ្នាំផ្សះ៖ ថ្នាំផ្សះត្រូវបានប្រើប្រាស់សម្រាប់កម្ចាត់បាក់តេរី ដែលបណ្ដាលឲ្យយើងឈឺ។ ប៉ុន្តែ វាក៏សម្លាប់បាក់តេរីល្អដូចគ្នា ដែលកត្តានេះនាំឲ្យមេរោគផ្សិតCandidaលូតលាស់ និងបង្កជាការឆ្លងមេរោគផ្សិត។ ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ប្រព័ន្ធភាពស៊ាំចុះខ្សោយធ្វើឲ្យរាងកាយពិបាកក្នុងការប្រឆាំងនឹងការឆ្លងមេរោគណាមួយ។ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ តែងតែត្រូវប្រើប្រាស់ថ្នាំដែលអាចបណ្ដាលឲ្យអតុល្យភាពនៃបាក់តេរី និងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិត។ ជំងឺទឹកនោមផ្អែម៖ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយមិនអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អទេនោះ វាអាចបណ្ដាលឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ នៅពេលដែលជាតិគ្លុយកូសក្នុងឈាមខ្ពស់ ផ្សិតក៏អាចលូតលាស់បាន ពីព្រោះវាបឺតជាតិស្ករ ដែលអាចបង្កើនឱកាសនៃការឆ្លងមេរោគផ្សិតខ្ពស់។ កម្រិតស្រ្តេសខ្ពស់៖ កម្រិតស្រ្តេសខ្ពស់ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទាំងមូលរបស់យើងដូចគ្នា ជាពិសេសមុខងារភាពស៊ាំ។ នៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយដោយស្រ្តេស ហានិភ័យនៃការលូតលាស់នៃមេរោគផ្សិតCandidaនឹងកើនឡើង។ ការឆ្លងមេរោគផ្សិតម្ដងទៀត៖ អ្នកដែលធ្លាប់ឆ្លងមេរោគផ្សិត អាចនឹងប្រឈមនឹងការកើតជំងឺនេះម្ដងទៀត បន្ទាប់ពីមករដូវ។ នេះអាចបណ្ដាលមកពីការធ្វើអនាម័យមិនបានល្អ ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។ រោគសញ្ញា មិនមែនអ្នកដែលឆ្លងមេរោគផ្សិតសុទ្ធតែមានរោគសញ្ញាឡើយ។ យ៉ាងណាមិញ រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្សិតរួមមាន៖ រមាស់ក្នុងទ្វារមាស ទឹករម្អិលពណ៌សខាប់ ហើម និងក្រហមទ្វារមាស នោមក្រហាយ ស្នាមរលាត់ ឬប្រេះនៅស្បែកស្ដើងនៃទ្វារមាស រោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគផ្សិត គឺធ្លាក់ឈាមតិចតួច ហើយវាមានការពិបាកក្នុងការកំណត់ថាតើជាការធ្លាក់ឈាមនៅពេលអស់រដូវ ឬបណ្ដាលមកពីការឆ្លងមេរោគផ្សិត។ ហេតុនេះហើយ ប្រសិនបើស្រីៗយើងមានធ្លាក់ឈាមតិចតួច និងមានរោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគផ្សិត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ […]
ជំងឺមួយចំនួនបង្កដោយការឆ្លងបាក់តេរីទៅក្នុងរាងកាយ ប៉ុន្តែរោគសញ្ញាគឺមានភាពខុសគ្នាទៅតាមកន្លែងដែលឆ្លងបាក់តេរី។ ហេតុនេះហើយអត្ថបទនេះនឹងបង្ហាញពីរោគសញ្ញានៃការឆ្លងបាក់តេរីទៅតាមផ្នែកផ្សេងៗនៃរាងកាយ។ ១. ការឆ្លងបាក់តេរីនៅក្រពះពោះវៀន ទោះបីជាបាក់តេរីផ្សេងគ្នាតែងបង្ករោគសញ្ញាផ្សេងទៀត ប៉ុន្តែរោគសញ្ញាទូទៅរួមមានការឈឺចាប់នៅពោះ ចង្អោរ ក្អួត បាត់បង់ចំណង់អាហារ បន្ទោរបង់ញឹកញាប់ រាករូស រលាកពោះវៀនធំ និងគ្រុនក្ដៅ។ ២. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើរួមមានច្រមុះ និងតំបន់ប្រហោងឆ្អឹងច្រមុះ(Sinus)។ នៅពេលតំបន់ប្រហោងឆ្អឹងច្រមុះឆ្លងបាក់តេរី ឬវីរុសអាចនឹងបង្កឲ្យមានការរលាកតំបន់នោះ និងមានរោគសញ្ញាដូចជាហៀរសម្បោរ ស្លេស្មនៅបំពង់កច្រើន ឈឺក្បាល ឈឺចាប់នៅមុខ ឈឺក ក្អក និងក្លិនមាត់មិនល្អ។ ៣. ការឆ្លងបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោម ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមរួមមានបំពង់ខ្យល់ ទងសួត និងសួត។ ការឆ្លងបាក់តេរីដែលគេតែងជួបប្រទះគឺជំងឺរលាកសួតបង្កដោយបាក់តេរី។ រោគសញ្ញានៃជំងឺរលាកសួតរួមមានក្អកដែលអាចស្លេស្មពណ៌លឿង បៃតង ឬឈាម ដកដង្ហើមខ្លីៗ និងញាប់ៗ ឈឺចាប់នៅទ្រូង ពិបាកដកដង្ហើម គ្រុនក្ដៅ គ្រុនរងា អស់កម្លាំង ចង្អោរ និងក្អួត។ ៤. ការឆ្លងបាក់តេរីនៅត្រចៀក ការឆ្លងមេរោគនៅត្រចៀកអាចកើតមាននៅត្រចៀកផ្នែកខាងក្នុង កណ្ដាល និងខាងក្រៅ។ រោគសញ្ញានៃការឆ្លងមេរោគនៅត្រចៀកមានការឈឺចាប់ និងណែនផ្នែកខាងក្នុងនៃត្រចៀក មានទឹកចេញពីត្រចៀក រមាស់ រលាកនៅជុំវិញត្រចៀក បាត់បង់ការឭខ្លះ គ្រុនក្ដៅ និងអស់កម្លាំង។ ៥. ការឆ្លងបាក់តេរីនៅបំពង់ក ពួកបាក់តេរី Streptococcus អាចបង្កឲ្យមានការឆ្លងមេរោគនៅបំពង់កដែលគេហៅថា Strep Throat […]
មានការសិក្សា រកឃើញថា ការប្រើកាសទូរស័ព្ទរួមគ្នា អាចឆ្លងបាក់តេរី ហើយបើបាក់តេរីអាក្រក់ អាចបង្កទៅជាមេរោគ។ ប៉ុន្ដែនៅមានសម្ភារៈជាច្រើនទៀត ដែលយើងគួរចៀសវាងប្រើរួមគ្នា ដើម្បីការពារការឆ្លងបាក់តេរី ឬមេរោគ។ អត្ថបទពាក់ព័ន្ធ៖ មេរោគស្វាយមានហ្សែនពិសេសមួយ អាចសម្ងំក្នុងខ្លួនមនុស្សបានរាប់ឆ្នាំ ឧបករណ៍ថ្មី អាចរកឃើញមេរោគបង្កជំងឺត្រឹមតែប៉ុន្មាននាទី គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស កុំប្រហែស! សូម្បីបេះដូងនៅខាងក្នុងសោះ ក៏អាចឆ្លងមេរោគដែរ ចំណុចសំខាន់ទាំង ៨ នៅក្នុងផ្ទះ ចាំបាច់ត្រូវអនាម័យ ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ) របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ
មានការសិក្សា រកឃើញថា ការប្រើកាសទូរស័ព្ទរួមគ្នា អាចឆ្លងបាក់តេរី ហើយបើបាក់តេរីអាក្រក់ អាចបង្កទៅជាមេរោគ។ ប៉ុន្ដែនៅមានសម្ភារៈជាច្រើនទៀត ដែលយើងគួរចៀសវាងប្រើរួមគ្នា ដើម្បីការពារការឆ្លងបាក់តេរី ឬមេរោគ។ ១. កន្ត្រៃកាត់ក្រចក យើងមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ តែនៅលើក្រចកដៃ និងក្រចកជើង មានបាក់តេរី វីរុស និងផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជាជាសម្ភារៈបង្កការឆ្លងមេរោគផ្សិត និង HPV ប្រសិនបើយើងប្រើរួមគ្នា។ ២. ក្រវិល ត្រចៀករបស់យើង មានសរសៃឈាមជាច្រើន ហើយនេះជាមូលហេតុ ដែលអាចងាយឆ្លងជំងឺមានក្នុងឈាម ដោយគ្រាន់តែពាក់ក្រវិលរបស់ពួកម៉ាក ឬបងប្អូន។ ប្រសិនបើយើងចាំបាច់ត្រូវពាក់ក្រវិលរបស់អ្នកដទៃ យើងត្រូវលាងវាជាមួយអាល់កុលជាមុនសិន។ ៣. ក្រេមលាបបបូរមាត់ ក្នុងបបូរមាត់របស់យើង មានសរសៃឈាមជាច្រើន ហើយវីរុសជំងឺរើម អាចចម្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត តាមរយៈការប្រើក្រេមលាបបបូរមាត់រួមគ្នា បើទោះបីអ្នកផ្ទុកវីរុស ពុំមានលេចចេញរោគសញ្ញាក៏ដោយ។ ៤. ប្រដាប់លុញក្លៀក (Ball deodorants) ប្រដាប់លុញក្លៀក អាចបណ្ដាលឲ្យឆ្លងមេរោគជាច្រើន ជាពិសេសមេរោគ អាចឆ្លងចូលទៅក្នុងរបួសតូចៗ ក្រោយការកោររោមក្លៀក។ ប្រដាប់លុញក្លៀក គ្រាន់តែជួយបំបាត់ក្លិនប៉ុណ្ណោះ មិនបានជួយការពារការឆ្លងមេរោគនោះទេ។ ដូច្នេះ ជម្រើសល្អ គឺប្រើប្រាស់ប្រដាប់លុញក្លៀក ដែលមានសារធាតុប្រឆាំងបាក់តេរី និងកុំប្រើរួមគ្នាជាមួយអ្នកដទៃ។ ៥. សាប៊ូដុំ ក្រោយការប្រើសាប៊ូដុំ លាងដៃ […]
ក្រុមគ្រូពេទ្យជំនាញ និងអ្នកត្រួតពិនិត្យមាតិការាល់ការចេញផ្សាយ សុទ្ធតែជាក្រុមគ្រូពេទ្យដែលបញ្ចប់ការសិក្សាត្រឹមត្រូវ និងទទួលស្គាល់ជាផ្លូវការដោយក្រសួងសុខាភិបាលឬស្ថាប័នពាក់ព័ន្ធផ្លូវការ ដើម្បីលើកស្ទួយសហគមន៍របស់យើងដោយមាតិកាចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់ក្រុមគ្រូពេទ្យ ឬអ្នកជំនាញក្នុងការត្រួតពិនិត្យខ្លឹមសារមាតិកា គឺត្រូវប្រាកដច្បាស់ ១០០% ត្រឹមត្រូវទៅតាមក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និងមានមូលដ្ឋានជាភ័ស្តុតាងត្រឹមត្រូវពីការស្រាវជ្រាវ ឬព័ត៌មានសុខភាពពីប្រភពទុកចិត្តជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និងឯកទេសរបស់យើងធ្វើការទាំងថ្ងៃទាំងយប់ សម្រាកតិចម៉ោង ប្រសិនបើតម្រូវឲ្យត្រួតពិនិត្យរាល់មាតិកាពីបញ្ហាសុខភាពនានាដើម្បីចេញផ្សាយ ដើម្បីជាគុណប្រយោជន៍ ជាទំនុកចិត្ត ជាប្រភពព័ត៌មានដ៏ត្រឹមត្រូវ ឲ្យសាមញ្ញងាយយល់ ក្នុងគោលបំណងតែមួយគត់គឺ ជួយឲ្យរាល់ការសម្រេចចិត្តរបស់អ្នកកាន់តែល្អ និងល្អបំផុត។
មើលបន្ថែមពីគ្រូពេទ្យឯកទេសវេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី • មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ