backup og meta

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 21, 2023

    ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

    បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បានព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឱ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព?

    យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖

    ១. ស្ករ និងទឹកឃ្មុំ

    ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។

    ២. ត្រសក់

    ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។

    ៣. ប្រទាលកន្ទុយក្រពើ

    យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។

    ៤. ក្រូចឆ្មារ និងស្ករ

    យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។

    លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។

    ក្រូចឆ្មារ និងស្ករ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៥. ក្រមួនធម្មជាតិ

    យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង និងមានសុខភាពល្អ។

    ៦. ផ្លែឈើស្រស់

    យើងអាចប្រើ​ផ្លែឈើស្រស់ដូចជា ស្ត្របឺរី ឆឺរី ទទឹម ឬរាសបឺរីមកលាបបបូរមាត់​ដើម្បីធ្វើឱ្យបបូរមាត់​យើងមានពណ៌ផ្កាឈូកដោយយកសំឡីជ្រលក់ទឹកផ្លែឈើដែលយើងចូលចិត្ត រួចលាបលើ​បបូរ​មាត់​ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។ យើងគួរធ្វើបែបនេះមួយថ្ងៃរំលងមួយថ្ងៃ។

    ៧. ក្រូចឆ្មារ និងទឹកឃ្មុំ

    យើងអាចលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ រួចលាបលើបបូរមាត់ ទុកចោល ៥ នាទី រួចលាងសម្អាតចេញដើម្បីឱ្យបបូរមាត់ទន់ មានសំណើម និងមានពណ៌​ភ្លឺថ្លា​ជាង​មុន។

    ៨. ច្រាស់ដុសធ្មេញ

    យើងអាចយកច្រាសដុសធ្មេញស្អាតដែលមានសរសៃច្រាស់ទន់ ជ្រលក់ទឹក​ឱ្យសើមមកម៉ាស្សា​បបូរ​មាត់ថ្នមៗជាចលនារង្វង់ដើម្បីជំរុញចលនា​ឈាមរត់ដែលជួយធ្វើបបូរមាត់យើងមានពណ៌ផ្កាឈូក និងទន់ព្រោះការម៉ាស្សា​បែបនេះក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចេញពីបបូរមាត់ដែរ។

    លើសពីនេះទៅទៀត ដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកយើងគួរញុំាទឹក និងគេងឱ្យ​បាន​គ្រប់គ្រាន់ ញុំាបន្លែផ្លែឈើស្រស់ឱ្យបានច្រើន កាត់បន្ថយស្រ្តេស ចៀសវាងជក់បារី ឬប្រើក្រែមលាបបបូរមាត់ដែលមានសារធាតុគីមី។

    អត្ថបទគួរអា​ន៖

  • កុំទុកឲ្យមាត់ស្ងួត​ ប្រយ័ត្ន​ប៉ះពាល់​សុខភាព​មាត់យូរអង្វែង
  • ​​​ស្ងួត​មាត់​ក្រោយ​ភ្ញាក់​ពី​គេង​ តាម​ពិត​មក​ពី​មូលហេតុ​ទាំង​នេះ​
  • ប្រើ​ក្រែម​លាប​មាត់​ជួយ​ឲ្យ​ស្អាត​ហើយ តែ​ត្រូវ​ដឹង​ប៉ះពាល់​អី​ខ្លះ​ផង!
  • ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
  • ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?
  • ចំណុចសំខាន់

    ដើម្បីទទួលបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកយើងអាចប្រើវិធីធម្មជាតិដូចជា៖
    • ស្ករ និងទឹកឃ្មុំ
    • ត្រសក់
    • ប្រទាលកន្ទុយក្រពើ
    • ក្រូចឆ្មារ និងស្ករ
    • ក្រមួនធម្មជាតិ
    • ផ្លែឈើស្រស់
    • ក្រូចឆ្មារ និងទឹកឃ្មុំ
    • ច្រាស់ដុសធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម