២- ប្រភេទសាក់កែសម្ផស្ស
ការសាក់កែសម្ផស្ស អាចធ្វើលើផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែការសាក់ នេះច្រើនធ្វើនៅបីកន្លែង មាន បបូរមាត់ ចិញ្ចើម និងត្របកភ្នែក។
– បបូរមាត់៖ សាក់បបូរមាត់ នឹងធ្វើឲ្យបបូរមាត់ក្រហមស្អាត ទោះជាមិនលាបក្រែមក៏ដោយ។ ក្រៅពីធ្វើបបូរមាត់មានពណ៌ស្អាត ក៏អាចធ្វើបបូរមាត់យើងមានទម្រង់ស្អាត បំបាត់ស្លាកស្នាមលើបបូរមាត់ និងស្នាមជ្រួញរបស់បបូរមាត់។
– ចិញ្ចើម៖ ការសាក់ចិញ្ចើម គឺជាដំណោះស្រាយសម្រាប់ចិញ្ចើមស្ដើង អត់ចិញ្ចើម ឬចិញ្ចើមខ្លី។ ស្រីៗសាក់ចិញ្ចើម នឹងជួយសម្រួលដល់ការគូរចិញ្ចើម ដោយបាច់ចំណាយពេលយូរទៀត។
-ត្របកភ្នែក៖ សាក់លើត្របកភ្នែក វិធីសាក់កែសម្ផស្សពេញនិយមបំផុតមួយ ដោយមានម៉ូត និងពណ៌ជាច្រើនផ្សេងៗគ្នាសម្រាប់សាក់លើត្របកភ្នែក ធ្វើឲ្យមើលទៅស្រទន់ រោមភ្នែកដូចធម្មជាតិ។ ស្រីៗមួយចំនួន ជ្រើសរើសការសាក់លើត្របកភ្នែកទាំងលើ និងក្រោម ឯខ្លះធ្វើតែមួយផ្នែក គឺគ្រប់គ្រាន់ មើលទៅស្អាតដូចធម្មជាតិ។
គ្នាយើងត្រូវធ្វើការសាក់កែសម្ផស្ស នៅកន្លែងមានអ្នកជំនាញត្រឹមត្រូវ និងអាចទុកចិត្តបាន។ កត្តាបីយ៉ាង ជួយឲ្យការសាក់ចិញ្ចើមយើងមានសុវត្ថិភាព ត្រូវតែសម្លាប់មេរោគ បច្ចេកទេស និងការធានារ៉ាប់រង។ ត្រូវត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រតិកម្ម ការឆ្លងរោគ និងផលវិបាកផ្សេងៗអាចកើតមាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕