​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍អីខ្លះដល់​រាងកាយ?

    ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍អីខ្លះដល់​រាងកាយ?

    ត្រសក់​​ភាគច្រើនគេយកទៅធ្វើ​ម្ហូប​ ហើយ​ក៏ជាប្រភព​នៃសារធាតុចិញ្ចឹម​សំខាន់ៗ​ និង​មាន​ប្រយោជន៍​ច្រើនដល់​រាងកាយ​យើង​ផង​ដែរ​។ តើ​រាងកាយយើង​​នឹង​ប្រែប្រួល​យ៉ាងម៉េច​ខ្លះ ប្រសិន​បើ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ?

    ការពារ​ពី​ជំងឺ​ប្រព័ន្ធប្រសាទ

    សារធាតុ Fisetin មាន​ក្នុង​ផ្លែត្រសក់​មាន​តួនាទី​ជួយ​ដល់​សុខភាព​ខួរក្បាល។ ​ក្នុង​ផ្លែ​ត្រសក់​​ក៏​មានផ្ទុកសារ​ជាតិ​ផូស្វ័រដែរ។ នៅ​ពេល​ខ្វះ​ជាតិផូស្វ័រអាច​​នឹងមាន​ហានិភ័យ​ជំងឺ​ខួរក្បាល​ ប៉ះ​ពាល់​ដក់​​ការ​គិត​ និង​ការ​ផ្ចង់​អារម្មណ៍ជាដើម​។

    អត្ថបទពាក់ព័ន្ធ៖

    ជួយ​សម្រក​ទម្ងន់

    ត្រសក់​មាន​ផ្ទុក​ជាតិទឹក​ច្រើន​ធ្វើឲ្យយើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ដូចនេះ​អាច​ជួយ​ក្នុង​ការគ្រប់គ្រង​ការ​ញ៉ាំ​លើស​កំណត់។ ​ផ្លែ​ត្រសក់​​មិន​មាន​ផ្ទុក​ជាតិខ្លាញ់ និង​មាន​កាឡូរី​ទាប​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

    អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត

    បន្ថយ​ហានិភ័យ​មហារីក

    ក្រៅ​ពី​សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំង​ការ​រលាក ត្រសក់​ក៏​មាន​សមាសធាតុ fisetinដែរ។ សមាសធាតុ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​ជំងឺមហារីក​មាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​មាន​ទំនាក់ទំនង​នឹង​ការ​កាត់បន្ថយ​ហានិភ័យជំងឺមហារីក។

    ជួយ​ការរំលាយអាហារ

    ត្រសក់​មាន​ផ្ទុក​ជាតិសរសៃ និង​ជាតិទឹក​ជា​ច្រើន​ដែល​អាច​ជួយ​ដល់​ការរំលាយអាហារបាន​ល្អ​ ​ហើយ​​វីតាមីន​ផ្សេង​ទៀត​ក្នុង​ផ្លែឈើនេះ​ក៏​ជួយ​ជំរុញ​មុខងារ​ប្រព័ន្ធរំលាយអាហារដែរ។ ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​ដល់​ការបន្ទោបង់​បាន​ស្រួល​ផងដែរ។

    អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​

    បំពេញ​ជាតិទឹក

    ត្រសក់មួយផ្លែមានជាតិទឹកដល់ទៅ៩៥% ដូចនេះ​ញ៉ាំ​រាល់ថ្ងៃ​អាច​ជួយ​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ហើយ​​មាន​ផល​ល្អ​សម្រាប់សុខភាព។ ប្រសិនជា​យើង​មិនសូវទម្លាប់ផឹកទឹកច្រើន ការ​ញ៉ាំ​ត្រសក់​មួយផ្លែ​រាល់​​ថ្ងៃ​អាចជា​ជម្រើស​ដ៏ល្អមួយដែរ​។

    ស្បែកទន់ និងភ្លឺរលោង

    ដោយសារតែ​ត្រសក់​ជួយ​បំពេញ​ជាតិទឹក​ក្នុងរាងកាយ ដូចនេះ​មាន​ប្រយោជន៍​ណាស់ដល់ស្បែក។ បន្ថែមពីនេះទៀត ក៏មានវីតាមីន B ដូចជាniacin និងriboflavin ជាមួយ​នឹង​វីតាមីន C​ និង​ជាតិស័ង្កសី ដែលជួយថែរក្សាស្បែកឲ្យបានល្អ។ ហើយក៏មាន​អាស៊ីដកាហ្វេអិច (caffeic acid) ប្រឆាំង​នឹង​ការ​រលាក​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex

    ជំនួយសក់

    វីតាមីន B នៅក្នុង​ត្រសក់​មានប្រយោជន៍ដល់​ស្បែកក្បាល​ និងសក់។ សារធាតុ biotin riboflavin niacin រួមទាំងវីតាមីនB5, B6 និងCមាន​តួនាទី​សំខាន់​ក្នុង​ការលូតលាស់របស់សក់ និង​អាច​ជួយ​ដល់​បញ្ហាសក់ជ្រុះ និងសក់ឡើងស្កូវ។

    ជួយ​ដល់​សុខភាពបេះដូង

    ត្រសក់​ផ្ទុក​សារធាតុប៉ូតាស្យូម ម៉ាញ៉េស្យូម និង​វីតាមីន K។ សារធាតុ​ទាំងបីនេះមាន​សារៈប្រយោជន៍​ដល់​មុខងារ​របស់​បេះដូង។ វីតាមីន K ជា​កត្តាសំខាន់​ក្នុង​ការកកឈាម និង​រក្សាកម្រិតកាល់ស្យូម​ក្នុង​ឈាម។ កម្រិតម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​ទាបក៏មាន​ទំនាក់ទំនង​ទៅនឹងការលើសសម្ពាធឈាម​ដែរ។ ម៉្យាងទៀត ការសិក្សាបានរកឃើញថាការញ៉ាំត្រសក់អាចកាន់បន្ថយ​កម្រិតកូលេស្តេរ៉ូល​អាក្រក់ទៀតផង។

    គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម

    ក្រៅពី​សមាសធាតុ​រៀបរាប់ខាងលើ ត្រសក់ក៏មាន​សមាសធាតុ phenolic flavonoids និងtriterpenes។ អ្នកស្រាវជ្រាវបានលើកឡើងថាការញ៉ាំត្រសក់ច្រើនអាចមានផលវិជ្ជមានដល់​ការគ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។

    ឆ្អឹង​រឹងមាំ

    វីតាមីន K និង​កាល់ស្យូម​នៅក្នុងត្រសក់មាន​សារៈសំខាន់​ជួយឲ្យឆ្អឹង​រឹងមាំ។ វីតាមីន K កាត់បន្ថយ​​ហានិភ័យក្នុងការបាក់ឆ្អឺង និង​មាន​តួនាទី​សំខាន់​ក្នុង​ការស្រូបយក​ជាតិកាល់ស្យូម​នៅ​ក្នុង​ឆ្អឹង។

    អត្ថបទពាក់ព័ន្ធ៖

     

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://brightside.me/inspiration-health/13-things-that-can-happen-to-your-body-if-you-start-eating-one-cucumber-a-day-770760/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2021
    ត្រួតពិនិត្យដោយ ទូច សុខា