backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Vitamin C​ (វីតាមីន ​C)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 06, 2020

Vitamin C​ (វីតាមីន ​C)

ស្វែងយល់ពីការប្រើប្រាស់

តើ​វីតាមីន​C​ប្រើប្រាស់​ដើម្បី​អ្វី?

វីតាមីន​C​គឺ​ជា​វីតាមីន​ដែល​នៅ​ក្នុង​រាងកាយ​របស់​សត្វ​មួយ​ចំនួន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្ដែ​សម្រាប់​មនុស្ស​វិញ​យើង​អាច​ទទួល​វីតាមីន​នេះ​បាន​រយៈ​អាហារ​ បន្លែ ផ្លែ​ឈើ​ស្រស់​ជា​ពិសេស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ​ ។ វីតាមីន​ C ​ក៏​អាច​ផលិត​បាន​តាម​ការ​សំយោគ​ក្នុង​មន្ទីរ​ពិសោធន៍​ផង​ដែរ។ តាំង​ពី​បុរាណ​កាល​មក​ វីតាមីន​C​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​scurvy​

នៅបច្ចុប្បន្ន​វិញ​ វីតាមីន​Cត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្ការ​និង​ព្យាបាល​ជំងឺ​គ្រុន​ផ្ដាសាយ។ មនុស្ស​មួយ​ចំនួន​ប្រើ​វា​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ផ្សេង​ទៀត​ដូច​ជា ជំងឺ​អញ្ចាញ​ធ្មេញ​ មុន​ និង​ជំងឺ​បង្ក​រោគ​លើ​ស្បែក​ផ្សេងៗ​ទៀត ជំងឺ​រលាក​ទង​សួត​ ជំងឺ​អេដស៍​ ដំបៅ​ក្រពះ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Helecobacter Pylori ជំងឺ​របេង ជំងឺ Dysentery (ការ​បង្ក​រោគ​ផ្នែក​ខាង​ក្រោម​របស់​ពោះវៀន)​ និង​ការ​បង្ក​រោគ​លើ​ស្បែក​ដែល​បង្ក​អោយ​ក្លាយ​ជា​បូស (furunculosis)។ ម្យ៉ាងទៀត​​វា​ក៏​ប្រើ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​លើ​ប្លោក​នោម​និង​ក្រពេញ​ប្រូស្តាតផង​ដែរ​។

ក្រៅ​ពី​នេះ​ទៀត​ មនុស្ស​មួយ​ចំនួន​ក៏​បាន​ប្រើ​វិតាមីនC សម្រាប់​ព្យាបាល​បញ្ហា​សតិ​អារម្មណ៍​ដូចជា​ ការ​បាក់​ទឹក​ចិត្ត​ គិត​ច្រើន ជំងឺ Dementia ជំងឺ​Alzheimer​ ស្រ្តេស​លើ​រាង​កាយ​ និង​ផ្លូវ​ចិត្ត អស់​កម្លាំង និង​ ជំងឺ ADHD (Attention deficit hyeractivity disorder)

ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត​រួម​មាន បង្កើន​ការ​ស្រូប​ជាតិ​ដែក​ពី​ចំណី​អាហារ និង​កែ​តម្រូវ​កម្រិត​អតុល្យភាព​ប្រូតេអ៊ីន​​នៅ​ក្នុង​ទារក​ទើប​នឹង​កើត (tyrosinemia)

មាន​មតិ​ខ្លះ​យល់​ថា វីតាមីន C អាច​ជួយ​ដល់​បេះដូង​និង​ប្រព័ន្ធ​សរសៃ​ឈាម។ គេ​ប្រើ​វា​ដើម្បី​ពង្រឹង​សរសៃ​អាក់ទែរ ការពារ​ពី​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន និង​អាក់ទែរ ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់សរសៃ​ឈាម​បេះដូង ឡើង​សម្ពាធ​ឈាម និង​លើស​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។

វីតាមីន C ក៏​ត្រូវ​ប្រើ​សម្រាប់​ជំងឺ ទឹក​ដក់​ក្នុង​ភ្នែក (Glaucoma) ការ​ពារ​ពី​ជំងឺ​ភ្នែក Catacract ការពារ​ពី​ជំងឺ​ផ្លោក​នោម ដង្កូវ​ស៊ី​ធ្មេញ (Dental cavities) ទល់លាមក ជំងឺ Lyme បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ស្រ្តូក​ដោយ​សារ​កំដៅ ជំងឺ Hey fever ជំងឺ​ហឺត ជំងឺ​រលាក​ទង​សួត ជំងឺ Cystic fibrosis អ​សមត្ថភាព​បង្ក​កំណើត (infetility) បណ្ដុំ​រោគ​សញ្ញា CFS (Chronic fatigue syndrome) ជំងឺ​អូទីស៊ឹម ជំងឺ​លើ​ឆ្អឹង​ខ្ចី (Collagen disorder) រលាក​សន្លាក់​និង​រលាក​ Bursa (ថង់​សារធាតុ​រាវ​មួយ​នៅ​ក្រោម​ស្បែក​នៅលើ​សន្លាក់​ឆ្អឹង) ឈឺ​ខ្នង និង​ហើម​សន្ទះ​ឆ្អឹង មហារីក​និង​ ជំងឺ​ Osteoporosis។​

ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត​រួម​មាន បង្កើន​កំលាំង​រាង​កាយ និង​បន្ថយ​ភាពចាស់ ក៏ដូច​ជា ប្រឆាំង​និង​ផល​រំខាន​របស់​ថ្នាំ គរ​ទីកូអ៊ីត​ (Cortisone) និង​ថ្នាំ​ដែល​ពាក់​ព័ន្ធ​នឹង​ថ្នាំ​គរទី​កូអ៊ីត និង​ជួយ​កុំ​ឲ្យមាន​ផល​រំខាន​នៃ​ការ​ញៀន​ថ្នាំ។

ពេល​ខ្លះ​ ​វីតាមីន C ត្រូវ​ប្រើ​សម្រាប់​លាប​នៅ​លើ​ស្បែក​ដើម្បី​ការពារ​ពី​ពន្លឺ​ព្រះ​អាទិត្យ សារធាតុ​ពុល និង​គ្រោះ​ថ្នាក់​ជុំវិញ​បរិស្ថាន​ផ្សេងៗ​ទៀត។ វីតាមីន C ក៏​ត្រូវ​លាប​នៅ​លើ​ស្បែក​ដើម្បី​ជួយ​ពី​ការ​ខូច​ខាង​ពី​ការ​ព្យាបាល​ដោយ​ជាតិ​វិទ្យុសកម្ម​ផង​ដែរ។

តើ​វីតាមីន C ​មាន​មុខ​ងារ​យ៉ាង​ដូច​ម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រុបជ្រុងជ្រោយណា​មួយ​សម្រាប់​បញ្ជាក់​អំពី​មុខងារ​របស់​​វីតាមីន​C​នោះ​ទេ​។ ដូច្នេះ​សូម​ជួប​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ជា​មុន​សិន​ ដោយ​គ្រាន់​តែ​ដឹង​ថា​វា​គឺ​ជា​វីតាមីន​ដែល​រាងកាយ​ត្រូវ​ការ​ក្នុង​ការ​វិវត្ត​និង​ផ្ដល់​មុខងារ​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ ហើយ​មុខងារ​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​រក្សា​ប្រព័ន្ធ​ភាព​សាំ​ឲ្យ​រឹងមាំ។

ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន

តើ​អ្នក​គួរ​យល់​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើប្រាស់​វីតាមីន​C?

ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ប្រសិន​បើ:

  • អ្នក​ជា​ស្រ្ដី​មាន​គភ៌​ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះ​អំឡុងពេល​នេះ អ្នក​អាច​ប្រើ​ថ្នាំ​បាន​ តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។
  • អ្នក​ប្រើប្រាស់​ឱសថ​អ្វី​ផ្សេង​ទៀត​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​សារជាតិ​នៃ​វីតាមីន​C​ឬ​ឱសថ​ពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​
  • អ្នក​មាន​ជំងឺ​ផ្សេងៗ​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​សារជាតិ​បន្ថែម​ពណ៌​ និង​ សារជាតិ​រក្សា​អាហារ​ទុក​ឲ្យ​បាន​យូរ​ ឬ​ សត្វ​

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ យើងគួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ យើងត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

តើ​វីតាមីន​C​មាន​សុវត្ថិភាព​កម្រិត​ណា?

វីតាមីន​C​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​មាន​សុខ​ភាព​ល្អ​នៅ​ពេល​ដែល​ទទួល​ទាន​តាម​មាត់​ ប្រើប្រាស់​លើ​ស្បែក​​ ចាក់​សាច់ដុំ​ និង​ចាក់​តាម​សរសៃ​វ៉ែន​បាន​ត្រឹមត្រូវ។

សម្រាប់​គ្នា​យើង​​ដែល​ធ្លាប់​មាន​គ្រួស​ក្នុង​តម្រង​នោមការ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​ជាង​១០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​លាប់​ជំងឺ​នេះ ឡើង​វិញ

ការ​ព្រមាន​ និង​ ការ​ប្រុង​ប្រយ័ត្ន​ពិសេស

ស្ត្រី​មាន​គភ៌​ និង​បំបៅ​ដោះកូន៖​  ការទទួល​ទាន​វីតាមីនC ​តាម​មាត់​មាន​សុវត្ថិភាពមិន​ឲ្យ​លើស​ពី​ ២០០០​មិល្លីក្រាម​សម្រាប់​ស្រ្ដី​អាយុ​ច្រើន​ជាង​១៩​ឆ្នាំ​ និង​ ១៨០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ស្រ្ដី​អាយុ​ពី​១៤​ទៅ​១៨​ឆ្នាំ​ ឬ​តាម​ការ​ចាក់​សាច់ដុំ​និង​សរសៃ​វ៉ែន​។ ម៉្យាង​ទៀត​ការ​ទទួល​ទាន​វីតាមីន​C​ហួស​កម្រិត​អាច​បង្ក​បញ្ហា​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។

សម្រាប់​ទារក​ និង​ កុមារ៖ វីតាមីន​ C ​គឺ​មាន​សុវត្ថិភាព​ក្នុង​កា​ប្រើ​តាម​កម្រិត​ត្រឹម​ត្រូវ តែអាច​មាន​គ្រោះ​ថ្នាក់​ប្រសិន​ប្រើ​លើស​កម្រិត​ក្នុង​បរិមាណ​ច្រើន​ជាង​ ៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​ពី​១​ទៅ​៣​ឆ្នាំ​ ៦៥០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​ពី​៤​ទៅ​៨​ឆ្នាំ​ ១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កុមារ​ពី​៩​ទៅ​១៣​ឆ្នាំ​ និង​ ១៨០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ជំទង់​ពី​១៤​ទៅ​១៨​ឆ្នាំ​

គ្នា​យើង​ណដែល​មាន​​ស៊ក​បន្ទះ​ដែក​ក្នុង​សរសៃ​បេះដូង​Angioplasty ចៀសវាង​ប្រើប្រាស់​វីតាមីន​C​ ឬ​ពពួក​វីតាមីន​ antioxidant (beta-carotene វីតាមីន E) ជា​បន្ទាន់​មុន​ និង​ ក្រោយ​ការ​ធ្វើ​angioplasty​ដោយ​គ្មាន​ការ​តាម​ដាន​ពី​គ្រូពេទ្យ​ ព្រោះ​វីតាមីន​ទាំង​នេះ​អាច​បង្អាក់​ក្នុង​ការ​ជា​សះ​ស្បើយ

អ្នក​ជំងឺ​មហារីក៖ ដោយ​សារ​តែ​កោសិកា​មហារីក​ស្រូប​យក​វីតាមីន​C​ក្នុង​កំហាប់​ខ្ពស់​ ដូចនេះ​មុន​នឹង​មាន​ការ​ដឹង​ច្បាស់ គ្នា​យើង​ត្រូវ​ប្រើ​វីតាមីន​នេះ​បាន តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​មហារីក​ប៉ុណ្ណោះ។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម៖ វីតាមីន C អាច​ធ្វើ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ចំពោះ​មនុស្ស​ស្រី​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ការ​ប្រើ​កម្រិត​វីតាមីន C ធំ​ជាង ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដោយ​សារ​ជំងឺ​បេះដូង។ យើង​មិន​ត្រូវ​ប្រើ​វីតាមីន C ក្នុង​កម្រិត​ដែល​ច្រើន​ជាង​អ្វី​ដែល​បាន​សរសេរ​នេះ​ទេ។

បើ​សិនជា​យើងមានជំងឺ​ទាក់​ទង​ជាតិ​ដែក​ក្នុង​ឈាម​ដែល​រួម​មាន​ជំងឺ​មួយ​ដែល​ហៅ​ថា Thalassemia និង​ hemochromatosis វីតាមីន C អាច​បង្កើន​ការ​ស្រូប​ជាតិ​ដែក ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​ទាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ សូម​ចៀស​វាង​ប្រើ​ប្រាស់​វីតាមីន C ក្នុង​កម្រិត​ខ្ពស់។

ចំពោះ​គ្នាយើងណា​មាន​គ្រួស​ក្នុង​តម្រង​នោម ឬ​ធ្លាប់​មាន​គ្រួស​ក្នុង​តម្រង​នោម ប្រើ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ អាច​បង្កើន​ឱកាស​ឲ្យ​​មាន​គ្រួស​ក្នុង​តម្រង​នោមជាថ្មី។ យើង​មិន​ត្រូវ​ប្រើ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់​ជាង​អ្វី​ដែល​ណែនាំ​ក្នុង​ថ្នាំ Multivitamin ទេ។

បើសិនជាយើង​ជំងឺ​គាំង​បេះដូង កម្រិត​វីតាមីន C នឹង​ធ្លាក់​ចុះ​នៅ​ពេល​ដែល​គាំង​បេះដូង តែ​កម្រិត​វិតាមីន C ទាប​មិន​ជាប់​ទាក់​ទង​នឹង​ការ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គាំង​បេះដូង​នោះ​ទេ។

ក្នុង​រណី​គ្នា​យើង​​បញ្ហា​មេតាបូលិក​ធ្លាក់​ចុះ ដែល​ហៅ​ថា ‘ glucose-6-phosphate dehydrogenase” (G6PD) deficiency ការ​ប្រើ​វិតាមីន C ក្នុង​កម្រិត​ខ្ពស់​អាច​បណ្ដាល​អោយ​កោសិកា​ឈាម​ក្រហម​បែក និង​សូម​ជៀស​វាង​ការ​ប្រើ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់។

បើ​យើងជាអ្នក​ជក់​បារី​ និង​ចុក​ថ្នាំ គួរ​ញ៉ាំ​វីតាមីន C ពី​ក្នុង​ចំណី​អាហារ​អោយ​បាន​ច្រើន ព្រោះ​ថា​ការ​ជក់​បារី​ និង ចុក​ថ្នាំ​ធ្វើ​ឲ្យ​កម្រិត​វីតាមីន​C​ក្នុង​រាងកាយ​ធ្លាក់​ចុះ​

បើ​គ្នា​យើង​មានជំងឺ ​Sicklecell វីតាមីន C អាច​ធ្វើ​ឲ្យស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ជៀស​វាង​ប្រើប្រាស់​វីតាមីន​C​ក្នុង​បរិមាណ​ច្រើន

ស្វែងយល់ពីផលរំខាន

តើ​ផល​ប៉ះពាល់​នៃ​វីតាមីន​C​មាន​អ្វី​ខ្លះ?

សម្រាប់​គ្នាយើង​​មួយ​ចំនួន​ការ​ប្រើ​វីតាមីន C អាច​បណ្ដាល​ឲ្យ​ចង់​ក្អួត​ចង្អោរ​​ ក្រហាយ​ចុង​ដង្ហើម​ រមួល​ពោះ​ ឈឺ​ក្បាល​ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត​ ហើយ​ឱកាស​មាន​ផល​រំខាន​ទាំង​នេះ​នឹង​កើន​ឡើង បើ​ទទួល​ទាន​វីតាមីន​ C ក្នុង​កម្រិត​កាន់​ច្រើន។ កម្រិត​ច្រើន​ជាង​២០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​​មាន​គ្រោះថ្នាក់​ និង​ ធ្វើ​ឲ្យ​មាន​ផល​រំខាន​ជាច្រើន​ទៀត រួម​មាន​គ្រួស​ក្នុង​តម្រង​នោម​និងរាក​ធ្ងន់ធ្ងរ។​

មិន​មែនគ្នា​យើង​​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផលរំខាន​ដូច​នេះ​ទេ ហើយ​នៅ​មាន​ផល​រំខាន​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

តើ​វីតាមីន​C​អាច​មាន​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

វីតាមីន​C​អាច​មាន​អន្តរកម្ម​ជាមួយ​ឱសថ​ដែល​យើង​កំពុង​​ប្រើប្រាស់​ឬ​ស្ថាន​ភាព​ជំងឺ​របស់​យើង​ដែលកំពុង​កើតមាន​។ ដូច្នេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​ប្រើប្រាស់។

ផលិតផល​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​វីតាមីន​Cរួម​មាន៖

អាលុយមីញ៉ូម

អាលុយមីញ៉ូម អាច​រក​ឃើញ​ភាគ​ច្រើន​ក្នុង​ថ្នាំ​ប្រឆាំង​អាស៊ីដ (Antacids) ហើយ​វីតាមីន C អាច​បង្កើន​ការ​ស្រូប​របស់​ អាលុយមីញ៉ូម ចូល​ក្នុង​រាង​កាយ។ ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់​ថា​អន្តរកម្ម​នេះ​ជាអ្វី​ដែល​គួរ​ឲ្យព្រួយ​បារម្ភ​នៅ​ឡើយ​ទេ។ សូម​លេប​វីតាមីន C ពីរម៉ោង​មុន​ ឬបួន​ម៉ោង​ក្រោយ​លេប ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីដ។

ថ្នាំ​អ័រម៉ូន​អឺស្រ្ដូហ្សែន

រាង​កាយ​ត្រូវ​បំបែក​និង​បញ្ចេញ​ចោល​ថ្នាំ​ប្រភេទ​នេះ តែ​វីតាមីន C ពន្យឺត​សកម្មភាព​បញ្ចេញ​ចោល​ថ្នាំ​ទាំង​នេះ។ ការ​លេប​វីតាមីន C និង ថ្នាំអ័រម៉ូន​អឺស្រ្ដូហ្សែន នឹង​ធ្វើ​ឲ្យ​កើន​ឥទ្ធិពល​និង​ផល​រំខាន​របស់​ថ្នាំអ័រម៉ូន​អឺស្រ្ដូហ្សែន។

ថ្នាំ​Fluphenazine (Prolixin)

កម្រិត​ខ្ពស់​នៃ​វីតាមីន C អាច​បន្ថយ កម្រិត​ថ្នាំ Fluphenazine (Prolixin) នៅ​ក្នុង​រាង​កាយ។ ការ​លេប​ថ្នាំ​ទាំង​ពីរ​រួម​គ្នា អាច​បន្ថយ​ប្រសិទ្ធ​ភាពរបស់​ថ្នាំ Fluphenazine (Prolixin)

ថ្នាំ​សម្រាប់​ជំងឺ​មហារីក (ការ​ព្យាបាល​បែប​គីមី)

វីតាមីន C ជាពពួក Antioxidants ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ពពួក​Antioxidants នេះ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​ខ្លះ​ដែល​ដែល​ប្រើ​ព្យាបាល​ជំងឺ​មហារីក។ ទោះយ៉ាងណា​បញ្ហានេះ នៅ​មិន​ទាន់​ដឹង​អន្តរកម្ម​ច្បាស់​នៅ​ឡើយ​ទេ។

ថ្នាំ​សម្រាប់​ជំងឺ​អេដស៍ (Protease Inhibitors)

លេប​វីតាមីន C ក្នុង​កម្រិត​ច្រើន អាច​បន្ថយ​កម្រិត​ថ្នាំ​ខ្លះ​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​នៅ​ក្នុង​រាង​កាយ ដែល​ជាហេតុ​នាំ​អោយ​បាត់​បង់​ប្រសិទ្ធ​ភាព​នៃ​ថ្នាំ ទាំង​នោះ។

ថ្នាំ​មួយ​ចំនួន​សម្រាប់​អ្នកឃំងឺអេដស៍​រួម​មាន​ amprenavir (Agenerase), nelfinavir (Viracept), ritonavir (Norvir), និង​ saquinavir (Fortovase, Invirase)

ថ្នាំ​សម្រាប់​បន្ថយ​ជាតិ​លេស្ដេរ៉ូល (Statins)

លេប​ វិតាមីន C ពពួគ Beta-carotene សេលេនីញ៉ូម និង វីតាមីន E រួម​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​​បន្ថយ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​បញ្ចុះ​ជាតិខ្លាញ់ កូលេស្តេរ៉ូល។ ទោះយ៉ាងណា អ្នកស្រាវជ្រាវនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​វីតាមីន C តែ​ឯង​អាច​ធ្វើ​ឲ្យ​ថយ​ប្រសិទ្ធ​ភាព​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​នេះ ឬ​អត់​នោះ​ទេ។

ថ្នាំ​ទាំង​នោះ​រួម​មាន​atorvastatin (Lipitor), fluvastatin (Lescol), lovastatin (Mevacor), និង​ pravastatin (Pravachol)

ថ្នាំ​Niacin

ការ​លេប​ វិតាមីន C ពពួគ Beta-carotene សេលេនីញ៉ូម និង វីតាមីន E រួម​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យបន្ថយ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​Niacine។ ថ្នាំ Niacine អាច​បង្កើន​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ហើយ ពពួក​វីតាមីន​ទាំង​អស់​នេះ​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ប្រសិទ្ធភាព​របស់​ថ្នាំ Niacine នេះ។

ថ្នាំ​Warfarin (Coumadin)

ថ្នាំ​នេះ​ប្រើ​សម្រាប់​បន្ថយ​កំណក​ឈាម។​ កម្រិត​វីតាមីន C ច្រើន អាច​ធ្វើ​ឲ្យថយ​ចុះ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ Warfarin នេះ ដែល​នាំ​ឲ្យ​កើន​ឡើង​ហានិភ័យ​នៃ​កំណក​ឈាម។ យើងត្រូវ​ប្រាកដ​ថា​យើងបាន​ពិនិត្យ​ឈាម​ទៀង​ទាត់ ហើយ​កម្រិត​ថ្នាំ warfarin ក៏​អាច​នឹង​ត្រូវ​កែ​តម្រូវ​ផង​ដែរ។

ថ្នាំ​Acetaminophen (Tylenol, others)

រាង​កាយរបស់យើង​ត្រូវ​បំបែក​និង​បញ្ចេញ​ចោល​ថ្នាំ​ប្រភេទ​នេះ តែ​កម្រិត​វីតាមីន C ខ្ពស់ អាច​ពន្យឺត​សកម្មភាព​បំបែក​បញ្ចេញ​ចោល​ថ្នាំ​នេះ​បាន។ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថាពេល​ណា​ឬ​អន្តរកម្ម​នេះ​ជា​ការ​ព្រួយ​បារម្ភ​ធំ​នៅ​ឡើយ​ទេ។

ថ្នាំ​Aspirin

រាង​កាយយើង​​ត្រូវ​បំបែក​និង​បញ្ចេញ​ចោល​ថ្នាំ​ប្រភេទ​នេះ តែ​កម្រិត​វីតាមីន C ខ្ពស់ អាច​ពន្យឺត​សកម្មភាព​បំបែក​បញ្ចេញ​ចោល​ថ្នាំ​នេះ​បាន។ ការ​បញ្ចេញ​ចោល​យឺត​ អាច​ធ្វើ​ឲ្យ​កើន​ឡើង​ប្រសិទ្ធ​ភាព និង​ផល​រំខាន​របស់​ថ្នាំ Aspirin។ យើង​មិន​ត្រូវ​ប្រើ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ នៅ​ពេល​ដែល​ប្រើ​ថ្នាំ Aspirin ក្នុង​កម្រិត​ខ្ពស់នោះ​ទេ។

ថ្នាំ Choline Magnesium Trisalicylate (Trilisate)

វីតាមីន C អាច​ពន្យឺត​កម្រិត​បញ្ចេញ​ចោល​របស់​ថ្នាំ​នេះ​ចេញ​ពីរាង​កាយ។ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​អន្តរកម្ម​នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នៅ​ឡើយ​ទេ។

ថ្នាំ​Nicardipine (Cardene)

វីតាមីន C ត្រូវ​បាន​ស្រូប​ចូល​ក្នុង​កោសិកា។ ការ​លេប​ថ្នាំ Nicardipine ជាមួយ​នឹង​ថ្នាំ វីតាមីន C អាច​បន្ថយ​កម្រិត​ថ្នាំ​វីតាមីន C ស្រូប​ចូល​ក្នុង​កោសិកា។ អន្តរកម្ម​នេះ មិន​ទាន់​ដឹង​ច្បាស់​ជាក់​លាក់​នៅ​ឡើយ​ទេ។

ថ្នាំ​Nifedipine

វីតាមីន C ត្រូវ​បាន​ស្រូប​ចូល​ក្នុង​កោសិកា។ លេប​ថ្នាំ Nifedipine ជាមួយ​នឹង​ថ្នាំ វីតាមីន C អាច​បន្ថយ​កម្រិត​ថ្នាំ​វីតាមីន C ស្រូប​ចូល​ក្នុង​កោសិកា។ អន្តរកម្ម​នេះ មិន​ទាន់​ដឹង​ច្បាស់​ជាក់​លាក់​នៅ​ឡើយ​ទេ។

ថ្នាំ​Salsalate (Disalcid)

វីតាមីន C អាច​ពន្យឺត​ការ​បញ្ចេញ​ចោល​ថ្នាំ​ Salsalate ចេញ​ពី​រាង​កាយ។ ការលេប​ថ្នាំ ទាំង​ពីរ​នេះ​ជាមួយ​គ្នា​អាច​បណ្ដាល​អោយ​កម្រិត​ថ្នាំ Salsalate ក្នុង​រាង​កាយ​ខ្ពស់ និង​បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ និង​ផល​រំខាន​របស់​ ថ្នាំ Salsalate

ស្វែងយល់ពីកម្រិតថ្នាំ

ពត័មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ពត័មាន​បន្ថែម​។

របៀប​ប្រើប្រាស់​វីតាមីន​C

កម្រិត​ប្រើប្រាស់​ខាង​ក្រោម​ដែល​បាន​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ៖

តាម​មាត់៖

+សម្រាប់​ជំងឺ​ហូរ​ឈាម​scurvy៖ ១០០២៥០​មិល្លីក្រាម​ម្ដង​ឬ​ពីរ​ដង/ថ្ងៃ សម្រាប់​រយៈពេល​ប៉ុន្មាន​ពីរ​បី​ថ្ងៃ

+សម្រាប់​គ្រុន​ផ្ដាសាយ៖ ៣​ក្រាម/ថ្ងៃ

+សម្រាប់​បង្ការ​ការ​ខូច​ខាត​តម្រង​នោម​ទាក់​ទង​នឹង contrast Media ដែល​ប្រើ​កំឡុង​ពេល​ធ្វើ​តេស្ត​រោគ​វិនិច្ឆ័យ៖ ទទួលទាន​៣​ក្រាម​មុន​នឹង​ធ្វើ Coronary angiography​ និង​បន្ទាប់​មក​ ២​ក្រាម​បន្ថែម​ក្រោយ​ធ្វើ​រួច​រាល់​នៅ​ពេល​ល្ងាច និង​ម្ដង​ទៀត​នៅ ពេល​ព្រឹក​បន្ទាប់។

+សម្រាប់​បន្ថយ​ការ​ឡើង​រឹង​សរសៃ​អាកទែ៖ ទទួល​ទាន​វីតាមីន​C​ដែល​មាន​ការ​សាយ​ភាយ​យឺត​កម្រិត​ ២៥០​មិល្លីក្រាម​ លាយ​ជាមួយ​វីតាមីន​E​ ៩១​មិល្លីក្រាម (១៣៦IU) ពីរ​ដង/ថ្ងៃ​រហូត​ដល់​៦​ឆ្នាំ​

+សម្រាប់​ទារក​កើត​មុន​ខែ​ដែល​មាន​របប​អាហារ​សំបូរ​ប្រូតេអ៊ីន​ហើយ​មាន​ជំងឺ​tyrosinemia៖ ១០០​មិល្លីក្រាម

+សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម៖ វីតាមីន​C​

១២៥០​ មិល្លីក្រាម​ ជាមួយ​នឹង​វីតាមីន​E​ ៦៨០​ IU/ថ្ងៃ​ រយៈ​ពេល​៤សប្ដាហ៍។

+ដើម្បី​ការ​ពារ​បណ្ដុំ​រោគ​សញ្ញា Complex regional Pain ចំពោះ​អ្នក​ជំងឺ បាក់​ឆ្អឹង​ក​ដៃ៖ កម្រិត​វីតាមីន C ៥០០​មិល្លីក្រាម/ថ្ងៃ រយៈពេល ៥០​ថ្ងៃ។

ការ​ទទួល​ទាន​វីតាមីន​C​ឲ្យ​បាន​គ្រប់​គ្រាន់​ប្រចាំ (RDAs) ​ថ្ងៃ​ត្រូវ​បាន​ណែនាំ​ដូចជា៖

  • ទារក​ អាយុ​០១២​ខែ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ៣០៣៥​ មិល្លីក្រាម
  • កូន​ក្មេង​ អាយុ​១៣​ឆ្នាំ​ ប្រើ​១៥​ មិល្លីក្រាម
  • អាយុ​៤៨​ឆ្នាំ​ ប្រើ​២៥​ មិល្លីក្រាម​
  • អាយុ​៩១៣​ឆ្នាំ​ ប្រើ​៤៥​ មិល្លីក្រាម
  • ក្មេង​ជំទង់​ អាយុ​១៤១៨​ឆ្នាំ​ ប្រើ​៧៥​ មិល្លីក្រាម​សម្រាប់​ក្មេង​ប្រុស​ និង​ ប្រើ​៦៥​ មិល្លីក្រាម​សម្រាប់​ក្មេង​ស្រី
  • យុវវ័យ​ អាយុ​១៩​ឆ្នាំ​និង​លើស​ហ្នឹង​ ប្រើ​៩០​ មិល្លីក្រាម​សម្រាប់​បុរស​ និង​ ប្រើ​៧៥​មិល្លីក្រាម​សម្រាប់​ស្រ្ដី
  • ស្រ្ដី​មាន​គភ៌​ និង​ បំបៅ​ដោះ អាយុ​១៨​ឆ្នាំ​ឬ​តិច​ជាង​ ប្រើ​១១៥​មិល្លីក្រាម​ និង​ អាយុ​១៩៥០​ឆ្នាំ​ ប្រើ​១២០​មីលីក្រាម។ សម្រាប់​មនុស្ស​ដែល​ប្រើ​ប្រាស់​ថ្នាំ​ជក់ គួរ​ប្រើ​បន្ថែម​លើ​កម្រិត​ខាង​លើ​នេះ​ ៣៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

មិន​ត្រូវ​ប្រើ​ច្រើន​ជាង​កម្រិត​ដែល​បាន​ណែនាំ​ខាង​ក្រោម​នេះ​ទេ៖

៤០០មិល្លីក្រាម/មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុ​ពី ១​ដល់​៣​ឆ្នាំ។

៦៥០មិល្លីក្រាម/មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុ​ពី ៤​ដល់​៨​ឆ្នាំ។

១២០០មិល្លីក្រាម/មួយ​ថ្ងៃ​សម្រាប់​កុមារ​អាយុ​ពី ៩​ដល់​១៣​ឆ្នាំ។

១៨០០មិល្លីក្រាម/មួយ​ថ្ងៃ​សម្រាប់​មនុស្ស​វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន ​អាយុ​ពី ១៤ ដល់​១៨​ឆ្នាំ។

២០០០មិល្លីក្រាម/មួយ​ថ្ងៃ​សម្រាប់ មនុស្ស​ពេញ​វ័យ​ ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន។

លាប​ស្បែក៖

+ភាគ​ច្រើន​ត្រូវ​ប្រើ​លើ​ស្បែក​ដែល​ចាស់​ ឬ​ជ្រីវ​ជ្រួញ​ជា​ប្រចាំ​ថ្ងៃ។ ក្នុង​ការ​សិក្សា​ជាច្រើន​ ប្រើ​ក្រែម វីតាមីន C ​ដែល​មាន​កម្រិត ៥ភាគរយ ទៅ ១០ភាគរយ​។ នៅ​ក្នុង​ការ​សិក្សាមួយ កម្រិត​វីតាមីន C ត្រូវ​បាន​កំណត់​ដោយ​ជាក់​លាក់ (Cellex-C High Potency Serum) ដោយ​ប្រើ ៣ដំណក់ លាប​ប្រចាំ​ថ្ងៃ នៅ​លើ​ស្បែក​មុខ។ មិន​ត្រូវ​លាប​ពពួក​ថ្នាំ​វីតាមីន​ C លើ​ភ្នែក​ឬ​ត្របក​ភ្នែក​នោះ​ទេ។ ហើយ​ក៏​ត្រូវ​ចៀស​វាង​កុំ ឲ្យ​ប៉ះ​ជាមួយ​សក់ ឬ​សំលៀក​បំពាក់​ផង​ដែរ ព្រោះ​វា​អាច​ធ្វើ​អោយ​ប្ដូរ​ពណ៌​បាន។

កម្រិត​នៃ​ការ​ទទួល​ទាន​វីតាមីន C អាច​មាន​ភាព​ខុស​គ្នា​រាល់​អ្នក​ជំងឺ​ម្នាក់ៗ​ ដែល​វា​អាស្រ័យ​ទៅ​លើ​អាយុ​ សុខភាព​រាងកាយ​ និង​ ស្ថានភាព​ផ្សេង​ទៀត​នៃ​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​អាហារ​បំប៉ន​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​នោះ​ទេ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​កម្រិត​ប្រើប្រាស់​សមស្រប។

តើវីតាមីនCមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?

វីតាមីនC​ អាចរកជាវបានក្នុងទម្រង់ប្រភេទជា :

  • មានស្រាប់ក្នុងអាហារមួយចំនួន
  • កាប់ស៊ុល
  • គ្រាប់ទឹកពុះ
  • ស្ករgummies
  • ម្ស៉ៅ

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 06, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម