backup og meta

ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    ល្អ​មែន​ទែន ទឹកឃ្មុំ​ជួយ​ព្យាបាល​រើម​លើ​មាត់ ដូច​ថ្នាំ​ដែរ

    នៅពេល​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​យើង​ចុះខ្សោយ យើង​ប្រឈម​នឹង​ឆ្លង​មេរោគ​ខ្លាំង​ណាស់ ជាពិសេស​មេរោគ Herpes Simplex Virus (HSV) បង្ក​ឲ្យ​កើត​រើមលើ​មាត់។ បើឆ្លងមេរោគ​នេះ គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ ដើម្បី​ព្យាបាល​បាន។

    នៅពេល​កើត​រើម​លើ​មាត់ ការព្យាបាល​អាចប្រើ​ថ្នាំលេប ឬ​ក្រែម​ប្រឆាំង​មេរោគ ហៅ​ថា Aciclovir ដោយ​លាប​លើ​ទីតាំង​កើត​រើម។ ប៉ុន្ដែ​ការសិក្សា​មួយ លើ​មនុស្ស​ពេញវ័យ ១.០០០​នាក់ ដែល​កើត​រើម​លើ​មាត់ រកឃើញ​ថា ការ​ព្យាបាល​ដោយ​ក្រែម​ប្រឆាំង​មេរោគ និង​ទឹកឃ្មុំ មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា។ ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ​អង់គ្លេស NHS

    សម្រាប់​ការព្យាបាល​រើមលើ​មាត់ ក្រែម​ប្រឆាំង​មេរោគចំណាយពេល ៨​ ថ្ងៃ រីឯ​ទឹកឃ្មុំ​វិញចំណាយ​ពេល ៩ ​ថ្ងៃ។ លទ្ធផល​នេះមិនបង្ហាញ​ថា ទឹកឃ្មុំ​ល្អជាង​នោះទេ ប៉ុន្ដែ​វា​មាន​ប្រសិទ្ធភាព​ដូចគ្នា ហើយ​គ្នាយើង​អាច​ប្រើ​ទឹកឃ្មុំ​បាន ប្រសិន​មិនចង់​ប្រើថ្នាំ។

    ជំងឺ​រើម ជាធម្មតាកើតឡើង​លើ​មាត់ រយៈពេល ១-២​សប្ដាហ៍ ហើយ​បាត់ទៅ​វិញដោយ​ខ្លួនឯង គ្រាន់តែលាបក្រែមប្រឆាំង​មេរោគ​បន្តិច​បន្តួច។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់​ផ្ទាល់​​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម