backup og meta

គន្លឹះងាយៗទាំង ៦ ការពារស្បែកមុខកុំឲ្យកើតមុន គ្នាយើងមិនគួររំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 21

    គន្លឹះងាយៗទាំង ៦ ការពារស្បែកមុខកុំឲ្យកើតមុន គ្នាយើងមិនគួររំលង

    នៅពេលដែលមុខយើងកើតមុន នោះមិនមែនជារឿងស្រួលចិត្តនោះទេ វាធ្វើឲ្យយើងខាតបង់ប្រាក់កាស ពេលវេលា រំខានដល់ការរស់នៅ និងបង្កឲ្យខូចសម្រស់យើងថែមទៀតផង ករណីខ្លះក្រោយជាសះស្បើយក៏អាចបន្សល់ស្លាកស្នាមលើស្បែកផងដែរ។ មាន​មុនខ្លះយើងពិបាកការពារ ដូចជាពពួកមុនអ័រម៉ូន ប៉ុន្ដែមុនខ្លះទៀតយើងក៏អាចការពារបាន ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់រស់នៅ។

    វិធីដំបូងដែលអាចជួយការពារមុខមិនឲ្យកើតមុននោះគឺ ការលាងសម្អាតស្បែកមុខជាប្រចាំឲ្យបានយ៉ាងហោច២ដងក្នុងមួយថ្ងៃ គឺ​ពេលព្រឹក និង ពេលយប់។ ប៉ុន្ដែក្នុងករណីដែលស្បែកមុខមានការបែកញើសខ្លាំង ក៏ត្រូវប្រញាប់លាងសម្អាតផងដែរ ព្រោះការបែកញើសអាចប្រឈមកើតមុន ប្រសិនបើមិនបានលាងសម្អាតនោះទេ។ យើង​ត្រូវលាងសម្អាតដោយដៃថ្នមៗ ជៀសវាងប្រើប្រាស់សំភារៈ រឹងៗ ព្រោះអាចបង្កការរលាកដល់ស្បែកមុខ។

    ២.គ្រប់គ្រងរបបអាហារ

    អាហារដែលយើងបានញ៉ាំរាល់ថ្ងៃក៏អាចបណ្ដាលឲ្យកើតមុនបានដែរ ដូចជាពពួកអាហារផ្អែម អាហារកែច្នៃ អាហារខ្លាញ់ និង ពពួកភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតជាដើម។ អាហារទាំងនោះអាចរំញោចដល់ អ័រម៉ូនអាំងស៊ុយលីនធ្វើការខ្លាំង ដែលជាហេតុធ្វើឲ្យប្រឈមការរលាក និង ឡើងមុនលើស្បែក។

    អាហារដែលគួរញ៉ាំ មានបន្លែផ្លែឈើ និង ពពួកអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានមុខងារពិសេសជួយឲ្យស្បែករលោងស្រស់ថ្លា។

    ៣.គ្រប់គ្រងស្ដ្រេស

    ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាផ្នែកមួយជួយការពារពីការកើតមុនលើមុខបានដែរ។ ពីព្រោះនៅពេលដែលយើងកើតស្ដ្រេសខ្លាំងអាចរំញោចដល់ដំណើរការផលិតខ្លាញ់ក្នុងស្បែកមានការកើនឡើងដូចគ្នា ដែលនេះជាមូលហេតុធ្វើស្បែកមុខងាយឡើងមុន នៅពេលដែលយើងកើតស្ដ្រេសម្ដងៗ។

    ៤.ប្រើផលិតផលជំនួយស្បែក

    យើងមិនអាចរំលងបានទេ សម្រាប់ផលិតផលជំនួយស្បែក ពិសេសពពួកផលិតផលដែលជួយលាងសម្អាត និងផ្ដល់សំណើមដល់ស្បែកបានល្អ ការពារពីពពួកបាក់តេរីកខ្វក់ៗមកតោងជាប់ស្បែកដែលបណ្ដាលឲ្យយើងងាយកើតមុនបាន។

    ៥.ហាត់ប្រាណជាប្រចាំ

    ហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយមាំមួន ចរន្ដឈាម និង បេះដូងដំណើរការប្រសើរប៉ុណ្ណោះទេ ហើយក៏ជួយការពារស្បែកមិនឲ្យកើតមុនផងដែរ។ ការហាត់ប្រាណអាចជួយបំបែកជាតិខ្លាញ់ក្នុងសរសៃឈាម ជួយឲ្យចរន្តឈាមដំណើរការបានល្អពេញរាងកាយនិងស្បែក ពិសេសជួយរក្សាតុល្យភាពនៃកម្រិតអ័រមូនអាំងស៊ុយផងដែរ។ ប៉ុន្ដែក្រោយពេលហាត់ប្រាណត្រូវតែប្រញាប់សម្អាត​ញើសពីផ្ទៃមុខឲ្យបានលឿនបំផុតតាមដែរអាចធ្វើបាន។

    ៦.កាត់បន្ថយការប្រើគ្រឿងសម្អាង

    គ្រឿងសម្អាងជួយឲ្យផ្ទៃមុខយើងស្រស់ស្អាតមួយគ្រា បន្ទាប់មកក៏អាចធ្វើប៉ះពាល់ដល់ស្បែកយើងវិញ ប្រសិនបើយើងប្រើប្រាស់មិនបានល្អ។ ដូច្នេះកាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង ក៏ជាផ្នែកមួយជួយឲ្យស្បែកមុខយើង មិនងាយប្រឈមកើតនោះទេ។

    មុនដុំពក

    ចំណុចសំខាន់

    គន្លឹះងាយៗទាំង ៦ ការពារស្បែកមុខកុំឲ្យកើតមុន៖
    • លាងសម្អាតមុខជាប្រចាំ
    • គ្រប់គ្រងរបបអាហារ
    • គ្រប់គ្រងស្រ្តេស
    • ប្រើផលិតផលជំនួយស្បែក
    • ហាត់ប្រាណជាប្រចាំ
    • កាត់បន្ថយការប្រើគ្រឿងសម្អាង

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 21

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម