backup og meta

អនុវត្តគន្លឹះ ៥យ៉ាងនេះ ជួយឲ្យសុខភាពបេះដូងរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    អនុវត្តគន្លឹះ ៥យ៉ាងនេះ ជួយឲ្យសុខភាពបេះដូងរឹងមាំ

    សុខភាពបេះដូង មិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្ដទុកដាក់នោះទេ ចំពោះអ្នកមានសុខភាពធម្មតា​ក៏ត្រូវខ្វាយ​ខ្វល់ និងការពារឲ្យបានល្អ​ ព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ ហើយពិបាកព្យាបាលនៅពេលដែលកើត​មាន។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះថែរក្សាសុខភាពបេះដូងឲ្យបានល្អដោយអនុវត្ដវិធីមួយ​ចំនួន​។​

    ការគ្រប់គ្រងរបបអាហារគឺជារឿងចាំបាច់បំផុតសម្រាប់សុខភាពបេះដូង។ យើងអាចជ្រើសរើសប្រភេទអាហារដែលមានវីតាមីន រ៉ែ ដូចជាពពួកបន្លែ ផ្លែឈើ  និងពពួកប្រូតេអ៊ីនដែលមាននៅក្នុងសាច់ ត្រី និង សាច់គ្មានខ្លាញ់។

    ចំពោះអ្នកដែលចូលចិត្ដញ៉ាំសាច់ក្រហម ដូចជា សាច់គោ សាច់ជ្រូក សាច់ពពែ សាច់ចៀមជាដើម និងប្រភេទអាហារប្រៃ ផ្អែម អាហារខ្លាញ់ក៏គួរតែកាត់បន្ថយ។ លើសពីនេះទៅទៀតចំពោះអ្នកដែលជក់បារីក៏ត្រូវបញ្ឈប់ និង​អ្នក​ផឹកស្រា ផឹកភេសជ្ជៈកំប៉ុងក៏គួរតែកាត់បន្ថយផងដែរ។ អនុវត្ដ​បែបនេះ​ក៏រួមចំណែកជួយឲ្យបេះដូងមានសុខភាពល្អ។

    ២.ការគ្រប់គ្រងសម្ពាធឈាម

    ការលើសសម្ពាធឈាមញឹកញាប់ក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ពិសេសប្រភេទជំងឺស្ទះសរសៃ​ឈាម​បេះដូងតែម្ដង។ ក្នុងចំណុចនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលមានបញ្ហាលើសគីឡូ និងអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវតាមដានសម្ពាធឈាមឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យ។

    ៣.ការគ្រប់គ្រងស្ដ្រេស

    អ្នកមានបញ្ហាស្ដ្រេសច្រើនក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ព្រោះការកើតជំងឺស្ដ្រេសបណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ប៉ះពាល់ដល់សុខភាព និងប្រឈមការលើសសម្ពាធឈាម។ ដូច្នេះការគ្រប់គ្រងស្ដ្រេសបានល្អក៏ជាផ្នែកមួយជួយឲ្យបេះដូងមានសុខភាពល្អ។

    ៤.ការហាត់ប្រាណឲ្យបានជាប្រចាំ

    ការហាត់ប្រាណឲ្យបានទៀងទាត់ដូចជា រត់ ដើរ ឬលេងកីឡាផ្សេងៗដើម្បីឲ្យរាងកាយមានចលនាអាចប្រើប្រាស់ថាមពល ត្រឹមតែ៣០នាទីក្នុងមួយថ្ងៃក៏ជួយឲ្យបេះដូងមានសុខភាពល្អ។ ការហាត់ប្រាណអាចកាត់បន្ថយបរិមាណកូលេស្ដេរ៉ូលក្នុងឈាមបានលឿន និងមានប្រសិទ្ធភាពទៀតផង។

    ហាត់ប្រាណ

    អត្ថបទគួរអាន៖

    ៥.ពិភាក្សាជាមួយគ្រូពេទ្យ

    ក្នុងករណីនេះ យើងមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺបេះដូង យើងគួរតែទៅជួបគ្រូពេទ្យផ្នែកបេះដូង ដើម្បីទទួលការប្រឹក្សាអំពីហានិភ័យ និងការការពារ មុនពេលជំងឺនេះអាចកើតឡើងមកលើយើងបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម