២.គ្រប់គ្រងរបបអាហារ
អាហារដែលយើងបានញ៉ាំរាល់ថ្ងៃក៏អាចបណ្ដាលឲ្យកើតមុនបានដែរ ដូចជាពពួកអាហារផ្អែម អាហារកែច្នៃ អាហារខ្លាញ់ និង ពពួកភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតជាដើម។ អាហារទាំងនោះអាចរំញោចដល់ អ័រម៉ូនអាំងស៊ុយលីនធ្វើការខ្លាំង ដែលជាហេតុធ្វើឲ្យប្រឈមការរលាក និង ឡើងមុនលើស្បែក។
អាហារដែលគួរញ៉ាំ មានបន្លែផ្លែឈើ និង ពពួកអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានមុខងារពិសេសជួយឲ្យស្បែករលោងស្រស់ថ្លា។
៣.គ្រប់គ្រងស្ដ្រេស
ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាផ្នែកមួយជួយការពារពីការកើតមុនលើមុខបានដែរ។ ពីព្រោះនៅពេលដែលយើងកើតស្ដ្រេសខ្លាំងអាចរំញោចដល់ដំណើរការផលិតខ្លាញ់ក្នុងស្បែកមានការកើនឡើងដូចគ្នា ដែលនេះជាមូលហេតុធ្វើស្បែកមុខងាយឡើងមុន នៅពេលដែលយើងកើតស្ដ្រេសម្ដងៗ។