backup og meta

មុនអ័រម៉ូនបង្កឡើងដោយកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2022

    មុនអ័រម៉ូនបង្កឡើងដោយកត្តាអ្វីខ្លះ? ដោះស្រាយបែបណា?

    ​មុន​អ័រម៉ូន​ ច្រើនកើត​ឡើង​លើ​អ្នក​មាន​​វ័យ​នៅ​ចន្លោះ​អាយុ​២០​ឆ្នាំ ដល់​៥០​ឆ្នាំ​ និង​មាន​ទម្រង់​ជា​មុន​ក្បាល​ខ្មៅ មុន​ក្បាល​ស ឬ​ប្រភេទ​គីស​តែ​ម្ដង។ មុន​ប្រភេទ​នេះ ទាក់ទង​នឹង​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​លើស​លប់​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​ឲ្យ​កើត​មុន។

    ​មុន​អ័រម៉ូន​កើត​ឡើង​បណ្ដាល​មក​ពី​អ្វី?

    មុន​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ស្ទះ​រន្ធ​ញើស នៅ​ពេល​ដែល​មាន​បម្រែបម្រួល​អ័រម៉ូន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល។ ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​នៅ​ក្នុង​រន្ធ​​ញើស​ អាច​បង្ក​ជា​ការ​កើត​មុន។

    ការ​ស្ទះ​រន្ធ​ញើស​បណ្ដាល​មក​ពី​៖

    • ​ការ​ផលិត​ជាតិ​ខ្លាញ់​ជ្រុល
    • កោសិកា​ស្បែក​ដែល​ងាប់
    • បាក់តេរី

    មូលហេតុ​នៃ​មុន​អ័រម៉ូន​ ដែល​យើង​អាច​គ្រប់គ្រង​បាន

    • ស្រ្តេស​
    • គេង​មិន​គ្រប់គ្រាន់
    • ប្រើ​សាប៊ូ​កក់​សក់​ និង​ផលិតផល​ថែរក្សា​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់ ឬ​មាន​សារធាតុ​ផ្សំ​ដែល​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស។

    មូលហេតុ​នៃ​ការ​ឡើង​មុន​អ័រម៉ូន​ ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន

    • ប្រែប្រួល​កម្រិត​អ័រម៉ូន​ នៅ​អំឡុង​ពេល​មក​រដូវ រដូវ​មិន​ទៀង មាន​ផ្ទៃពោះ ឈប់​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត
    • ប្រវត្តិ​គ្រួសារ​កើត​មុន​
    • ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​Steroid។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​មុន​អ័រម៉ូន​កាន់​តែ​យ៉ាប់យ៉ឺន?

  • ស្រ្តេស
  • ការ​បំពុល​បរិយាកាស
  • ជាតិ​សំណើម​ខ្ពស់
  • ការ​ញេច​ ឬ​កេះ​មុន
  • របប​អាហារ​មិន​ល្អ ជា​ពិសេស​​កាបូអ៊ីដ្រាត​ចម្រាញ់​ និង​ជាតិ​ស្ករ
  • មុនអ័រម៉ូន

    គន្លឹះ​បង្ការ​ និង​ព្យាបាល​បញ្ហា​មុន​អ័រម៉ូន

    • សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​​ល្អ​​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ជាមួយ​ហ្វូម​ដែល​មាន​សារធាតុ​ផ្សំ​ពី​Salicylic ឬ​Glycolic acids និង​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​ទៀងទាត់​ ដើម្បី​ឲ្យ​ជាតិ​ខ្លាញ់​នៃ​ស្បែក​មាន​តុល្យភាព
    • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ដោយ​ធ្វើ​លំហាត់​ប្រាណ ធ្វើ​សមាធិ ហាត់​យូហ្គា អាន​សៀវភៅ
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់​ចន្លោះ​ពី​៧​​ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
    • បញ្ចូល​របប​អាហារ​ប្រឆាំង​នឹង​ការ​រលាក​ និង​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដើម្បី​ជួយ​ទ្រទ្រង់​តុល្យភាព​អ័រម៉ូន​ ដូចជា​អាហារ​ដែល​ផ្ទុក​Probiotic (ទឹក​ដោះ​គោ​ជូរ គីមឈី) អាហារ​សម្បូរ​ទៅ​ដោយ​វីតាមីន​A និង​C (​ផ្លែ​ប៊ឺរី ស្ពៃ​ពួយ​ឡេង ការ៉ុត និង​ផ្លែ​ក្រូច) ព្រម​ទាំង​អាហារ​ដែល​មាន​​ជាតិ​សរសៃ​ (​បន្លែ​ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ)

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    មុន​អ័រម៉ូន​ កើត​ឡើង​ដោយ​សារ​តែ​ការ​ស្ទះ​រន្ធ​ញើស​ នៅ​ពេល​ដែល​​ស្បែក​របស់​យើង​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល។ កត្តា​មួយ​ចំនួន​ ដូចជា​ស្ត្រេស​ គេង​មិន​គ្រប់គ្រាន់​ ឬ​ប្រើ​ផលិតផល​ថែ​រក្សា​​ស្បែក​មុខ ឬ​ស្បែក​ក្បាល​មិន​ត្រឹមត្រូវ​ ក៏​អាច​បង្ក​​ឲ្យ​កើត​មុន​​អ័រម៉ូន​ដែរ។ បន្ថែម​ពី​នេះ គ្នា​យើង​មិន​អាច​បង្ការ​មុន​អ័រម៉ូន​ ដែល​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ រដូវ​មិន​ទៀង ការ​មាន​ផ្ទៃពោះឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម