ជំងឺផ្សិតលើស្បែកក្បាលកុមារ គឺជាការបង្ករោគផ្សិតនៅលើស្បែកក្បាល និងសក់របស់កុមារ ហើយក៏អាចរាលដាលដល់រោមភ្នែក និងចិញ្ចើម។ ជាទូទៅ ជំងឺសើស្បែកមួយនេះ ច្រើនកើតលើកុមារដែលមានអាយុចន្លោះពី ៣ ដល់ ១៤ ឆ្នាំ ហើយក៏អាចកើតលើមនុស្សពេញវ័យ ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញា និងការបង្ករោគ
ភាគច្រើន ជំងឺផ្សិតលើស្បែកក្បាលកើតនៅក្នុងអាកាសធាតុក្តៅ ហើយសើម តួយ៉ាងដូចជានៅទ្វីបអាមេរិកកណ្តាល អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។
រោគសញ្ញានៃជំងឺនេះ រួមមាន៖
- ស្បែកក្បាលឡើងបន្ទះពណ៌ក្រហម និងហើម
- កមរមាស់នៅលើស្បែកក្បាល
- រមាស់ខ្លាំង
- ជ្រុះសក់នៅត្រង់កន្លែងកើតផ្សិត
- ក្រមរ
- គ្រុនក្តៅតិចតួច























