គ្នាយើងទំនងជាគិតថាគ្រាន់តែសិតសក់ ចាំបាច់អីមានបែបបទច្រើនដែរនោះ។ យ៉ាងណាគ្នាយើងដឹងទេ ការសិតសក់ និងជ្រើសរើសក្រាសសិតសក់មិនត្រឹមត្រូវ ក៏ជាកត្តាមួយធ្វើឲ្យសក់យើងខូចបានដែរ។
គ្នាយើងទំនងជាគិតថាគ្រាន់តែសិតសក់ ចាំបាច់អីមានបែបបទច្រើនដែរនោះ។ យ៉ាងណាគ្នាយើងដឹងទេ ការសិតសក់ និងជ្រើសរើសក្រាសសិតសក់មិនត្រឹមត្រូវ ក៏ជាកត្តាមួយធ្វើឲ្យសក់យើងខូចបានដែរ។

គ្នាយើងដឹងទេ បើយើងប្រើក្រាសកខ្វក់ មិនបានលាងសម្អាតក៏ធ្វើឲ្យសក់យើងមានបញ្ហាដែរ។ ពេលយើងសិតសក់ម្ដងៗកម្ទេចស្បែកងាប់នឹងជាប់នៅលើក្រាសរបស់យើង បើទោះជាយើងមើលមិនឃើញនឹងភ្នែកទទេក៏ដោយ។ កោសិកាស្បែកងាប់ទាំងនោះជាបរិស្ថានល្អមួយសម្រាប់បាក់តេរីលូតលាស់ និងទ្រឡប់ទៅនៅលើស្បែកក្បាលយើងវិញ និងធ្វើឲ្យសក់យើងមានបញ្ហា។ ដូចនេះត្រូវសម្អាតក្រាសឲ្យបានស្អាតជានិច្ច។
រឿងមួយទៀតដែរ ក្រាសសិតសក់យើងត្រូវប្រើក្រាសដែលមានគម្លាតធ្មេញក្រាសទូលាយបន្តិច ដើម្បីកុំឲ្យពេលសិតសក់ធ្វើឲ្យដាច់សក់របស់យើង។
ស្រីៗយើងខ្លះទំនងជាពេលសិតសក់គឺចាប់សិតពីគល់សក់មកខាងចុងសក់មិនខាន។ តាមពិតទៅបើសក់យើងដាញ់ទៀតនោះ ការសិតបែបនេះនឹងធ្វើឲ្យសក់ដាច់មិនខាន ពោលគឺយើងត្រូវសិតសក់ពីខាងចុងសក់បន្តិចម្ដងៗ ទៅកាន់គល់សក់វិញទើបជួយកុំឲ្យសក់យើងខូចខាត។
មួយវិញទៀតពេលងូតទឹករួច យើងគួរទុកសក់ឲ្យស្ងួតបន្តិចសិន មុននឹងសិតសក់ថ្នមៗជាមួយនឹងក្រាសដែលមានគម្លាតធ្មេញក្រាសទូលាយ។ ពេលយើងងូតទឹករួច សក់យើងសើម ហើយបើសិតសក់ទាញខ្លាំងៗនៅពេលសក់សើមទៀត នោះសក់យើងនឹងបាក់ខូចមិនខាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://brightside.me/inspiration-girls-stuff/the-16-worst-things-you-can-do-to-your-hair-421860/
https://www.aad.org/public/diseases/hair-loss/insider/stop-damage
https://www.webmd.com/beauty/features/dry-hair#1
កំណែប្រែបច្ចុប្បន្ន
20/10/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ