វិធីសាស្រ្ត ៦យ៉ាង ជួយការពារខ្លួនពីបញ្ហាកើតស្រែង
ស្រែង គឺជាកន្ទួលរមាស់ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែលមជ្ឈដ្ឋានរស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើមបង្កជារោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ? ១. រក្សាអនាម័យ ដើម្បីការពារបញ្ហាស្រែង យើងត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និងក្រចកជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀងរាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពីនេះទៅទៀត ត្រូវឧស្សាហ៍ជូតសម្អាតសម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។ ២. ចៀសវាងការបែកញើស ពេលអាកាសធាតុក្តៅ ហើយសើម ចៀសវាងការស្លៀកសម្លៀកបំពាក់ក្រាស់ៗ ឬរឹបៗក្នុងរយៈពេលយូរ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើសពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀកបំពាក់ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។ ៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន យើងគួរចៀសវាងការប្រើសម្លៀកបំពាក់ កន្សែង ក្រាស់សិតសក់ សម្ភារៈកីឡា មួក ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតជាមួយអ្នកផ្សេង ជាពិសេសអ្នកកើតស្រែង។ ចង់គណនា BMI ចុចទីនេះ! ៤. កុំប៉ះពាល់សត្វកើតស្រែង ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វទាំងនោះទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ។ ៥. រក្សាស្បែកឱ្យស្អាត និងស្ងួត យើងត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក […]