backup og meta

ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស

    ស្បែកជើងស៊ីជើង” ជា​សំនួរ​មួយ សំដៅ​លើ​បញ្ហា​ឈឺ ពង ឬ​របួស​ជើង​ត្រង់​ចំណុច​ណាមួយ បណ្ដាល​មកពី​ការកកិត​ជើង ជាមួយ​ស្បែកជើង ហើយ​ប្រហែល​ជាមាន​គ្នាយើង​មួយ​ចំនួន ធ្លាប់​ជួប​បញ្ហា​នេះមិនតិច​ដងទេ។ នេះដោយសារ​ស្បែកជើង​របស់​យើង តឹង ឬចង្អៀត​ពេក។

    ១. វិធីការពារ​ស្បែកជើង​ស៊ីជើង

    វិធីល្អបំផុត យើងត្រូវ​ជ្រើសរើស​ស្បែកជើងណា ដែល​សក្ដិសម​ជាមួយ​ជើង​របស់​យើង កុំឲ្យ​វាតឹង ឬចង្អៀតពេក ដែល​បណ្ដាល​ឲ្យ​យើង​ឈឺជើង ពេល​ពាក់​វា។ ប៉ុន្ដែ​ប្រសិនបើ​យើង ស្រលាញ់​ស្បែកជើង ១​គូ ដែល​តឹង ឬចង្អៀត មាន​ដំណោះស្រាយ​ខ្លះ អាច​ជួយ​កាត់បន្ថយ​ការកកិត​បាន ដូចជា ពាក់ស្រោមជើង ប្រដាប់​ការពារ​ម្រាមជើង ប្រដាប់ទ្រាប់​កែងជើង ឬប្រើ​ស្កុត​ក្រដាស​ដែល​ទន់ បិទ​លើ​ជើង​ក៏បាន។

    ជាមួយ​គ្នានេះ មាន​វិធី​មួយចំនួនទៀត ដែល​យើង​អាចធ្វើឲ្យ​ស្បែកជើង ងាយស្រួលពាក់ និង​មិន​បណ្ដាល​ឲ្យ​ជើង​របស់​យើងឈឺ។ វិធីទាំងនោះ មាន​ដូចជា៖

    • យើង​អាច​ប្រើ​ប្រដាប់​ពង្រីក​ស្បែកជើង​ជាឈើ ឬប្លាស្ទិក រយៈពេល ២-៣​យប់ ដើម្បី​ធ្វើឲ្យ​ស្បែកជើង ធំជាងមុន​បន្ដិច
    • យើងអាច​ប្រើប្រេង​លាប​លើស្បែកជើង ត្រង់ទីតាំង​ដែល​បណ្ដាល​ឲ្យ​ជើង​របស់​យើង​ឈឺ ដើម្បី​ឲ្យ​ស្បែកជើង​ទន់ជាងមុន
    • យើងអាច​ពាក់​ស្រោមជើង​ក្រាស់​ក្នុង​ស្បែកជើង ហើយ​យក​ប្រដាប់​សម្ងួតសក់ បាញ់ត្រង់​កន្លែង​តឹង ឬចង្អៀត រយៈពេល ៣០​វិនាទី។ បន្ទាប់មក ដើរសាកមើល រហូត​ស្បែកជើង​មានលក្ខណៈ​សមស្រប​ជាមួយ​ជើង​របស់​យើង ទើបយើង​ដោះ​ស្រោមជើង​ក្រាស់​ចេញ​វិញ។

    ២. វិធីព្យាបាល

    ស្បែកជើងស៊ីជើង ជាធម្មតា វាបាត់ទៅ​វិញដោយ​ខ្លួនឯងទេ ប៉ុន្ដែ​យើង​មាន​វិធី​មួយ​ចំនួន ជួយ​សម្រួល និង​ព្យាបាល​ការឈឺចាប់ ឲ្យ​ឆាប់ជាសះស្បើយ​បាន។ វិធីទាំងនោះ មានដូចជា៖

    • ​បន្ដក់ទឹកឃ្មុំ​លើជើង ត្រង់​កន្លែង​ឈឺ
    • លាប​ជែល Aleo Vera Gel ត្រង់កន្លែងឈឺ
    • ប្រើ​ជែល​ប្រេង Petroleum ជូត​ត្រង់​កន្លែងឈឺ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម