backup og meta

ជំងឺទាំងនេះ សុទ្ធតែជាមូលហេតុចម្បងនាំឲ្យស្បែកប្រអប់ជើងរមាស់ខ្លាំង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jun 25, 2020

    ជំងឺទាំងនេះ សុទ្ធតែជាមូលហេតុចម្បងនាំឲ្យស្បែកប្រអប់ជើងរមាស់ខ្លាំង

    ការរក្សាអនាម័យ​ជាផ្លូវនាំមកនូវសុខភាពល្អ ពិសេសសុខភាពស្បែក។ បើយើងមិនថែទាំស្បែកឲ្យបានល្អទេ​មិនត្រឹមតែគ្មានអ្នកចង់នៅជិតទេ យើងផ្ទាល់ក៏រងផលវិបាកដូចគ្នា។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីបញ្ហាសុខភាពមួយចំនួន បង្កឲ្យរមាស់ និងរបក ឬពងបែកនៅប្រអប់ជើង ព្រោះបញ្ហាសុខភាពនេះ ឧស្សាហ៍កើតមានណាស់។ ចង់ដឹងមូលហេតុចម្បងមានអ្វីខ្លះ​ខាងក្រោមនេះអាចពន្យល់បាន។

    ១- ជំងឺប្រព័ន្ធប្រសាទតូចៗ​ នៅ​ពេញ​រាង​កាយ (Peripheral neuropathy)

    យោងតាមវិទ្យាស្ថានជាតិអាមេរិកសម្រាប់ជំងឺប្រព័ន្ធប្រសាទ និងស្ត្រូក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺប្រព័ន្ធប្រសាទតូចៗ (Peripheral neuropathy) កើតមាន​​​នៅពេលប្រព័ន្ធប្រសាទរងការខូតខាតដោយសារអ្វីមួយ ដែលវានឹងបង្កបញ្ហារាលដាលទៅដល់ផ្នែកផ្សេងៗទៀតពេញរាងកាយ។

    ការខូចខាតប្រព័ន្ធប្រសាទ អាចបង្កទៅជាបញ្ហាមួយចំនួនពាក់ព័ន្ធផ្លូវអារម្មណ៍ ដូចជា រមាស់ស្បែក ឈឺចាប់នៅផ្នែកជាច្រើន លើ រាងកាយ រាប់បញ្ចូលទាំងលើប្រអប់ជើងទៀតផង ដែល​មូលហេតុ​នេះនាំឲ្យកើត​មាន​អាលែកហ្ស៊ី​ប្រអប់​ជើង​។

    អត្ថបទពាក់ព័ន្ធ៖

    ២- បញ្ហាស្បែកស្ងួត

    ស្បែកស្ងួតពេលខ្លះ ក៏ជាមូលហេតុនាំឲ្យកើតជាអាលែកហ្ស៊ីប្រអប់ជើងដូចគ្នា ដែលបង្កជារមាស់ស្បែក ខណៈកត្តាសំខាន់ៗនាំឲ្យយើងប្រឈមបញ្ហាស្បែកស្ងួតមានដូចជា៖​

    – អាយុ

    – រស់នៅក្នុងកន្លែងមាន​បរិយាកាស​ស្ងួត

    – ប៉ះពាល់ជាតិទឹកច្រើនពេក។ ឧទាហរណ៍ គ្នាយើងធ្វើការក្នុងវិស័យសុខាភិបាល ឬសេវាឧស្សាហកម្ម ដែលតម្រូវឲ្យលាងដៃគ្រប់ពេល នាំឲ្យស្បែកបាត់បង់សំណើម។

    – ហែលទឹកក្នុងអាងមានជាតិក្លររីន (chlorinated water)

    ចំពោះគ្នាយើងមានបញ្ហាស្បែកស្ងួតនៅប្រអប់ជើង គ្នាយើងក៏ប្រហែលជាឡើងរមាស់ស្បែកនៅត្រង់នោះដែរ ដូច្នេះអាចប្រើក្រែម ឡូសិន ឬប្រេងជាជំនួយស្បែកនៅតំបន់ប្រអប់ជើង។

    ក្នុងករណីស្បែកពីធម្មជាតិរបស់យើងមិនមានសំណើមគ្រប់គ្រាន់ អាចសួរឱសថការីពីផលិតផលណា​អាចជួយផ្តល់សំណើមស្បែកប្រអប់ជើងយើងឲ្យបានច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ជំងឺ Psoriasis សំដៅលើលក្ខខណ្ឌស្បែកមានបញ្ហារបក ឬប្រេះស្រកា នាំឲ្យលេចចេញជាលិកាក្រហមរបស់ស្បែកមកក្រៅ។ បញ្ហានេះ អាចកើតមានគ្រប់កន្លែងលើរាងកាយ រាប់បញ្ចូលទាំងប្រអប់ជើងទៀតផង ខណៈជំងឺ Psoriasis អាចធ្វើឲ្យរមាស់ស្បែកកាន់តែខ្លាំង និងបង្កជាការឈឺចាប់បាន។

    ការព្យាបាលជំងឺសើស្បែកប្រភេទនេះ ជាធម្មតាអ្នកជំនាញណែនាំឲ្យប្រើប្រាស់ក្រែម និងឡូសិន ដែលមានផ្ទុកសារធាតុ Tar (ជ័រ) Salicylic acid និង Corticosteroids លាយបញ្ចូលគ្នា។

    អត្ថបទពាក់ព័ន្ធ៖

    ៤- ជំងឺត្រអក

    ជំងឺត្រអក (Eczema) ត្រូវគេស្គាល់ថាជាបញ្ហារលាកកោសិកាស្បែកផ្ទៃខាងលើ (Atopic dermatitis) ជាលក្ខខណ្ឌសុខភាពធម្មតាមួយ នៅពេលស្បែកមានបញ្ហាស្ងួតខ្លាំង និងរមាស់ ក៏អាចកើតមានគ្រប់ទីកន្លែងលើរាងកាយ រាប់បញ្ចូលទាំងប្រអប់ជើងដែរ។

    យោងតាមវិទ្យាស្ថានជាតិអាលែកហ្ស៊ី និងជំងឺឆ្លង នៅអាមេរិក បញ្ហាបង្កឲ្យកើតជំងឺត្រអក អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញមូលហេតុពិតនៅឡើយទេ វាអាចបង្កឡើងដោយកត្តាគួបផ្សំដូចជា បរិស្ថានយើងរស់នៅ និងកត្តាហ្សែន ដែលសុទ្ធមានទំនាក់ទំនងជាមួយជំងឺត្រអក។

    ជំងឺ ត្រអក Dyshidrotic ជាប្រភេទជំងឺត្រអកមួយប្រភេទឧស្សាហ៍កើតមានបំផុតនៅកែងជើង និងបាត​​ជើង។ វាបង្កឲ្យរមាស់ និងមានពងបែកប្រហោងជ្រៅតូចៗលើប្រអប់ជើង ខណៈស្រីៗ បើមានជំងឺត្រអក កាន់តែមានឱកាសទ្វេដងវិវត្តទៅជាប្រភេទជំងឺ ត្រអក Dyshidrotic នៅប្រអប់ជើង។

    ការព្យាបាលជំងឺត្រអក Dyshidrotic គ្នាយើងភាគច្រើនតែង​ប្រើប្រាស់ទឹកត្រជាក់មកត្រាំជើង ឬលាងជើងនឹងទឹកត្រជាក់ បន្ទាប់មកបិទកំប៉្រេសដែលមានជាតិសើមពីលើ។ ប៉ុន្តែបើស្ថានភាពជំងឺត្រអកនោះធ្ងន់ធ្ងរខ្លាំង ពេទ្យអាច​ចេញវេជ្ជបញ្ជាឲ្យយើងប្រើក្រែមលាប ឬផលិតផលផ្តល់សំណើមច្រើនដល់ស្បែកដើម្បីព្យាបាល។

    ៥- ប្រតិកម្មអាលែកហ្ស៊ី

    អាលែកហ្ស៊ីស្បែក ក៏អាចបង្កឲ្យរមាស់ស្បែកកាន់តែខ្លាំង ដោយភាគច្រើនបង្កឡើងដោយលក្ខខណ្ឌសុខភាពស្បែកដូចជា ជំងឺត្រអក ជំងឺសើស្បែក Psoriasis ឬប្រតិកម្មជាមួយសារធាតុជ័រ ឬលំអង។

    ការប្រើថ្នាំប្រឆាំងសាធាតុហ៊ីស្តាមីន អាចគ្រប់គ្រប់រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីបាន ខណៈថ្នាំប្រភេទនេះ មានទាំងប្រភេទថ្នាំគ្រាប់សម្រាប់លេប និងប្រភេទក្រែមសម្រាប់លាប។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jun 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម