យោងតាមវិទ្យាស្ថានជាតិអាលែកហ្ស៊ី និងជំងឺឆ្លង នៅអាមេរិក បញ្ហាបង្កឲ្យកើតជំងឺត្រអក អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញមូលហេតុពិតនៅឡើយទេ វាអាចបង្កឡើងដោយកត្តាគួបផ្សំដូចជា បរិស្ថានយើងរស់នៅ និងកត្តាហ្សែន ដែលសុទ្ធមានទំនាក់ទំនងជាមួយជំងឺត្រអក។
ជំងឺ ត្រអក Dyshidrotic ជាប្រភេទជំងឺត្រអកមួយប្រភេទឧស្សាហ៍កើតមានបំផុតនៅកែងជើង និងបាតជើង។ វាបង្កឲ្យរមាស់ និងមានពងបែកប្រហោងជ្រៅតូចៗលើប្រអប់ជើង ខណៈស្រីៗ បើមានជំងឺត្រអក កាន់តែមានឱកាសទ្វេដងវិវត្តទៅជាប្រភេទជំងឺ ត្រអក Dyshidrotic នៅប្រអប់ជើង។
ការព្យាបាលជំងឺត្រអក Dyshidrotic គ្នាយើងភាគច្រើនតែងប្រើប្រាស់ទឹកត្រជាក់មកត្រាំជើង ឬលាងជើងនឹងទឹកត្រជាក់ បន្ទាប់មកបិទកំប៉្រេសដែលមានជាតិសើមពីលើ។ ប៉ុន្តែបើស្ថានភាពជំងឺត្រអកនោះធ្ងន់ធ្ងរខ្លាំង ពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងប្រើក្រែមលាប ឬផលិតផលផ្តល់សំណើមច្រើនដល់ស្បែកដើម្បីព្យាបាល។
៥- ប្រតិកម្មអាលែកហ្ស៊ី
អាលែកហ្ស៊ីស្បែក ក៏អាចបង្កឲ្យរមាស់ស្បែកកាន់តែខ្លាំង ដោយភាគច្រើនបង្កឡើងដោយលក្ខខណ្ឌសុខភាពស្បែកដូចជា ជំងឺត្រអក ជំងឺសើស្បែក Psoriasis ឬប្រតិកម្មជាមួយសារធាតុជ័រ ឬលំអង។
ការប្រើថ្នាំប្រឆាំងសាធាតុហ៊ីស្តាមីន អាចគ្រប់គ្រប់រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ីបាន ខណៈថ្នាំប្រភេទនេះ មានទាំងប្រភេទថ្នាំគ្រាប់សម្រាប់លេប និងប្រភេទក្រែមសម្រាប់លាប។