ជំងឺឆ្លងរោគលើស្បែក

ចំណេះដឹងទូទៅ

ជំងឺឆ្លងរោគលើស្បែក

វិធីសាស្រ្ត ៦យ៉ាង ជួយការពារខ្លួនពីបញ្ហាកើតស្រែង

ស្រែង គឺជាកន្ទួលរមាស់ដែលភាគច្រើនមានរាងដូចរង្វង់ និងបង្កឡើងដោយ​ការឆ្លងមេរោគផ្សិត។ ជាធម្មតាមេរោគផ្សិតទាំងនេះរស់លើស្បែក រោម និងក្រចករបស់យើង។ នៅពេលដែល​មជ្ឈដ្ឋាន​រស់នៅមានភាពក្តៅ ហើយសើម មេរោគផ្សិតនឹងរីកលូតលាស់លឿន ហើយចាប់ផ្តើម​បង្ក​​ជា​រោគសញ្ញាស្រែង។ តើយើងអាចការពារការកើតស្រែងតាមវិធីណាខ្លះ? ១. រក្សាអនាម័យ ដើម្បី​ការ​ពារ​បញ្ហា​ស្រែង យើង​ត្រូវឧស្សាហ៍លាងដៃ ជាពិសេសបន្ទាប់ពីប៉ះសត្វចិញ្ចឹមហើយ។ ម្យ៉ាងទៀតត្រូវកាត់ក្រចកដៃ និង​ក្រចក​ជើងឱ្យខ្លី។ ព្រមទាំងត្រូវប្តូរសម្លៀកបំពាក់ជារៀង​រាល់ថ្ងៃ និងត្រូវប្រើកន្សែងស្អាត។ លើសពី​នេះ​ទៅទៀត ត្រូវឧស្សាហ៍​ជូត​សម្អាត​សម្ភារៈកីឡា ឬរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន។ ២. ចៀសវាងការបែកញើស ពេលអាកាសធាតុ​ក្តៅ ហើយ​សើម ចៀសវាងការ​ស្លៀក​សម្លៀក​បំពាក់​ក្រាស់ៗ​ ឬរឹបៗក្នុង​រយៈ​ពេល​យូរ​​ និងចៀសវាងការបែកញើសច្រើនជ្រុល។ លើស​ពីនេះទៅទៀត យើងក៏ត្រូវប្តូរសម្លៀក​បំពាក់​ ស្រោមជើង ខោក្នុង និងអាវក្នុងដែរ ប្រសិនបើមានការបែកញើសច្រើន។ ៣. កុំចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួន យើង​គួរ​ចៀសវាងការ​​ប្រើ​សម្លៀក​បំពាក់ កន្សែង ក្រាស់សិត​សក់ សម្ភារៈ​កីឡា មួក ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ជាមួយអ្នកផ្សេង​ ជាពិសេសអ្នកកើតស្រែង។ ចង់គណនា BMI ចុចទីនេះ!   ៤. កុំប៉ះពាល់សត្វកើតស្រែង ជាទូទៅសត្វដែលកើតស្រែងតែងតែជ្រុះរោម ១ ដុំៗ។ ប្រសិនបើយើងមានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ជាដើមកើតស្រែង យើងគួរនាំសត្វ​ទាំង​នោះ​ទៅព្យាបាលនៅពេទ្យសត្វ ដើម្បីចៀសវាងការចម្លងរោគ​។ ៥. រក្សាស្បែកឱ្យស្អាត និងស្ងួត យើង​ត្រូវងូតទឹកសម្អាតខ្លួនជារៀងរាល់ថ្ងៃ និងជូតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។ បន្ទាប់មកទើបជូតជើង ជាពិសេសក្រោយពេលហែលទឹក […]

ស្វែងរក ជំងឺឆ្លងរោគលើស្បែក

ជំងឺឆ្លងរោគលើស្បែក

កើតរើមគួរទៅពេទ្យល្អជាងរកគ្រូស្ដោះផ្លុំ

ជំងឺរើម​ជា​ជំងឺ​សើស្បែក​មួយ​ដែល​មនុស្សមួយចំនួន​​​ធ្លាប់​កើត ហើយ​អ្នក​ខ្លះ​ទៅ​រក​ពេទ្យ​​ឲ្យ​ព្យាបាល និង​អ្នក​ខ្លះ​ទៀត​នៅ​ធ្វើ​តាម​បែប​បុរាណ​ទៅ​រក​គ្រូ​ស្ដោះ ផ្លុំ ឬ​វ៉ៃ​ឲ្យ​ឆាប់​ចេញ​អស់។ ទង្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ថា អាច​ឈឺ​លើស​​ដើម​ទៅ​វិញ។ លោកបានបញ្ជាក់​ទៀត​ថា ជំងឺ​រើមបង្កឡើង​ដោយវីរុស Varicella-zoster ​ដូច​គ្នា​ទៅ​នឹង​​ជំងឺ​អុតស្វាយដែរ តែ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា​។ មេរោគក្រោយ​ពេល​ចូល​ទៅ​សំងំ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ហើយ វា​រង់ចាំ​ឱកាស​លេចឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ចុះ​ខ្សោយ ដូចជា​ញ៉ាំ​អាហារ​មិន​ទៀងទាត់ ស្រ្តេស រាងកាយ​មិន​បាន​ងូត​ទឹក​សម្អាត ជាពិសេស​អ្នក​កើត​ជំងឺ​អេដស៍​ឧស្សាហ៍​ចេញ​ខ្លាំង​ណាស់។   ផល​វិបាក​នៃ​ជំងឺ​រើម គឺ​ឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យ​ស្បែក​ខូច​ដោយ​បន្សល់​ស្លាកស្នាម។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ខ្លាំង​វា​នឹង​បាត់​ដោយ​ខ្លួនឯង តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​អាច​នឹង​ប្រើ​ពេល​ព្យាបាល​យូរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​គ្មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ត្រូវ​ការ​ព្យាបាល​រយៈ​ពេល​យូរ តែ​ក្រោយ​លេប ឬ​លាប​ថ្នាំ ៣-៤ ថ្ងៃ​មិន​ទាន់​ធូរ ក៏​ងាក​ទៅ​រក​គ្រូ​ខ្មែរ។ អ្នក​ដែល​និយម​ឲ្យ​គ្រូ​ខ្មែរ​វ៉ៃ ទះ​ឲ្យ​ចេញ​អស់ រឹតតែ​មាន​បញ្ហា​ស្បែក​ថែម​ទៀត ព្រោះ​បើ​ទះ​តប់​​ខ្លាំង​ពេក ស្បែក​កាន់តែ​កកិត ឬ​ដាច់​រលាត់ ធ្វើឲ្យ​មេរោគ​ដទៃ​ទៀត​ជ្រាប​ចូល។ អត្ថបទពាក់ព័ន្ធ៖ ៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត ដួលគ្រេច ឬមានគ្រោះថ្នាក់ បើមានសញ្ញាទាំងនេះបញ្ជាក់ថាបាក់ឆ្អឹងហើយ បើស្បែកស្ងួត​គ្មាន​ជាតិ […]


ជំងឺឆ្លងរោគលើស្បែក

ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?

ស្រីៗ​ភាគ​ច្រើន​​ប្រាថ្នា​ចង់​បាន​ស្បែក​ស​ខ្ចី ម្ល៉ោះ​ហើយ​អ្នក​ដែល​មាន​ស្បែក​ខ្មៅ​ស្រអាប់ បាន​ជ្រើស​រើស​ការ​លាប​ម្សៅ ឬ​ឡេ​លាយ។ តើ​ម្សៅ ឬ​ឡេ​លាយ​ផ្សំ​ឡើង​ពី​អី​ខ្លះ បាន​ជា​លាប​ទៅ​មាន​ប្រសិទ្ធ​ភាព​លឿន? បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ម្សៅ និង​ឡេ​លាយ​ភាគ​ច្រើន លាយ​តាម​តៗ​គ្នា មិន​មាន​​ក្បួន​ខ្នាត ឬ​រូបមន្ត​អី​​ច្បាស់​លាស់​នោះ​ទេ ឯ​របៀប​នៃ​ការ​លាយ​នោះ គឺ​ទិញ​ម្សៅ និង​ឡេ​ពី​ផ្សារ​មក​ជាមួយ​ថ្នាំពេទ្យ មាន​ដូចជា ម៉ៃដា ព្រួញបី ត្រចៀកកាំ និង​ពពួក​ស្តេរ៉យ (ថ្នាំ​បំបាត់​ការ​រលាក)។ ត្បិត​ការ​លាប​ឡេ​លាយ មាន​ប្រសិទ្ធភាព​ធ្វើ​ស្បែក​មុខ ដៃជើង ដងខ្លួន ប្រែ​ទៅ​ជា​ស ក្នុង​រយៈ​ខ្លី តែ​លោក​វេជ្ជបណ្ឌិត​ថា ការ​​លាប​ឡេ​​លាយ​គ្មាន​រូបមន្ត​អី​ច្បាស់​នោះ ធ្វើ​ឲ្យ​ស្បែក និង​សុខភាព​យើង​រង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ។ “ប្រើ​ឡេ​លាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អាហ្នឹង​យើង​អាច​ចាត់​ជា​រយៈពេល​ខ្លី​ហើយ។ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ ចំពោះ​អ្នក​ដែល​ប្រើ​ម្សៅ​លាយ​រយៈពេល​យូរ​វិញ ស្បែក​មុខ​កាន់​តែ​ស្តើង​ទៅៗ ងាយ​នឹង​ជាំ​មុខ មាន​ជំងឺ​មុន​មុខ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជា​ដើម។ […]


ជំងឺឆ្លងរោគលើស្បែក

ធ្លាប់រមាស់ចន្លោះម្រាមជើងទេ? នេះមូលហេតុបង្ក

ប្រហែល​មាន​គ្នាយើង​ខ្លះ ធ្លាប់ជួប​បញ្ហា​រមាស់​ចន្លោះម្រាម​ជើងនេះ​ហើយ ដោយ​វារំខាន ធ្វើ​ឲ្យ​​នៅ​មិនសុខ​។ មាន​មូលហេតុ​បង្កជាច្រើន ដូចជា ការ​ប៉ះពាល់​ជាមួយ​ពពួក​ផ្សិត (Fungus) ឬសត្វល្អិត​ខាំ ឬ​ស្ថានភាព​រ៉ាំរ៉ៃ ដូចជា ជំងឺសើរស្បែក​ជាដើម។ ក្រៅពីនេះ នៅមានដើមចមមួយ​ចំនួន​ទៀត។ ១. ការឆ្លងមេរោគផ្សិត(ទឹកស៊ីជើង) ជំងឺទឹកស៊ីជើង (Athlete’s Foot) អាចបណ្ដាល​ឲ្យស្បែក​ប្រេះ និង​ក្រហមនៅ​ចន្លោះ​ម្រាមជើង និង​លើខ្នងជើង។ វាក៏អាច​បណ្ដាល​ឲ្យ​រមាស់​នៅ​ចន្លោះម្រាម​ជើង​ផងដែរ ហើយ​បើមេរោគ​នេះ រាលដាល​ទៀត បញ្ហា​រមាស់ និង​រលាក ក៏រាលដាល​ដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជំងឺត្រអក Dyshidrotic Eczema ជាជំងឺ​ត្រអក​មួយប្រភេទ ដែល​កើតឡើង​លើ​មនុស្ស​ពេញវ័យ ពី​អាយុ ២០-៤០​ឆ្នាំ។ ជំងឺនេះ បណ្ដាល​ឲ្យ​រមាស់ ឡើងពងបែក លើ​ម្រាមជើង និង​លើខ្នងជើង ហើយ​ក៏អាច​កើត​លើដៃផងដែរ។ ករណី​ខ្លះ វាបណ្ដាល​ឲ្យ​ក្រហម និង​ប្រេះស្បែក​ផងដែរ។ [embed-health-tool-vaccination-tool] ៣. រលាកដោយសារស្បែកជើង ស្បែកជើងខ្លះ មាន​ផ្ទុក​សមាសធាតុ​គីមី​មួយ​ចំនួន ដែល​បណ្ដាល​យើង​រលាក​ជើង នៅពេល​យើង​ពាក់​វា ហើយ​ករណី​ខ្លះ វាបណ្ដាល​មកពី​ស្បែកជើង​មាន​ផ្ទុក​សមាសធាតុ ដែល​យើង​មាន​បញ្ហា​អាលែហ្ស៊ី​ជាមួយ។ បញ្ហា​រលាកដោយសារស្បែកជើង​នេះ បណ្ដាល​ឲ្យ​ជើងរបស់​យើង​រមាស់។ ៤. សត្វល្អិតខាំ បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង​ខ្លះ បណ្ដាល​មកពី​សត្វល្អិត​ខាំ ឬទិច។ […]


ជំងឺឆ្លងរោគលើស្បែក

ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស

“ស្បែកជើងស៊ីជើង” ជា​សំនួរ​មួយ សំដៅ​លើ​បញ្ហា​ឈឺ ពង ឬ​របួស​ជើង​ត្រង់​ចំណុច​ណាមួយ បណ្ដាល​មកពី​ការកកិត​ជើង ជាមួយ​ស្បែកជើង ហើយ​ប្រហែល​ជាមាន​គ្នាយើង​មួយ​ចំនួន ធ្លាប់​ជួប​បញ្ហា​នេះមិនតិច​ដងទេ។ នេះដោយសារ​ស្បែកជើង​របស់​យើង តឹង ឬចង្អៀត​ពេក។ ១. វិធីការពារ​ស្បែកជើង​ស៊ីជើង វិធីល្អបំផុត យើងត្រូវ​ជ្រើសរើស​ស្បែកជើងណា ដែល​សក្ដិសម​ជាមួយ​ជើង​របស់​យើង កុំឲ្យ​វាតឹង ឬចង្អៀតពេក ដែល​បណ្ដាល​ឲ្យ​យើង​ឈឺជើង ពេល​ពាក់​វា។ ប៉ុន្ដែ​ប្រសិនបើ​យើង ស្រលាញ់​ស្បែកជើង ១​គូ ដែល​តឹង ឬចង្អៀត មាន​ដំណោះស្រាយ​ខ្លះ អាច​ជួយ​កាត់បន្ថយ​ការកកិត​បាន ដូចជា ពាក់ស្រោមជើង ប្រដាប់​ការពារ​ម្រាមជើង ប្រដាប់ទ្រាប់​កែងជើង ឬប្រើ​ស្កុត​ក្រដាស​ដែល​ទន់ បិទ​លើ​ជើង​ក៏បាន។ ជាមួយ​គ្នានេះ មាន​វិធី​មួយចំនួនទៀត ដែល​យើង​អាចធ្វើឲ្យ​ស្បែកជើង ងាយស្រួលពាក់ និង​មិន​បណ្ដាល​ឲ្យ​ជើង​របស់​យើងឈឺ។ វិធីទាំងនោះ មាន​ដូចជា៖ យើង​អាច​ប្រើ​ប្រដាប់​ពង្រីក​ស្បែកជើង​ជាឈើ ឬប្លាស្ទិក រយៈពេល ២-៣​យប់ ដើម្បី​ធ្វើឲ្យ​ស្បែកជើង ធំជាងមុន​បន្ដិច យើងអាច​ប្រើប្រេង​លាប​លើស្បែកជើង ត្រង់ទីតាំង​ដែល​បណ្ដាល​ឲ្យ​ជើង​របស់​យើង​ឈឺ ដើម្បី​ឲ្យ​ស្បែកជើង​ទន់ជាងមុន យើងអាច​ពាក់​ស្រោមជើង​ក្រាស់​ក្នុង​ស្បែកជើង ហើយ​យក​ប្រដាប់​សម្ងួតសក់ បាញ់ត្រង់​កន្លែង​តឹង ឬចង្អៀត រយៈពេល ៣០​វិនាទី។ បន្ទាប់មក ដើរសាកមើល […]


ជំងឺឆ្លងរោគលើស្បែក

Yaws (ជំងឺដំបៅ​ងារ)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺដំបៅដំបៅ​ងារ? ជំងឺ​ដំបៅ​ងារ ជា​ភាសា​បច្ចេក​ទេស Yaws ជាដំប៉ៅរុាំរៃ បង្ក​រោគ​ដោយ​បាក់តេរី​ ប៉ះពាល់​ជា​ចម្បង​ទៅ​លើ ស្បែក ឆ្អឹង ​និង​សន្លាក់ ដោយ​ជំងឺ​នេះ ​ចែក​ចេញ​ជា​បី​ដំណាក់​កាល៖ – ដំណាក់​កាល​ដំបូង​៖ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ​ប្រហែល ៣-៥ ​សប្ដាហ៍ នៅ​លើ​ស្បែក​នឹង​លេច​ចេញ​ដុំ​ពក​ជា​កញ្ចុំ​ៗ ហើយ​ជា​ទូទៅ​ ច្រើន​ឃើញ​នៅ​លើ​ជើង​ ឬ​គូទ។ ដុំ​ពក​នេះ ពេល​ខ្លះ​ហៅ​ថា Frambesioma ឬដំបៅ​មេ (Mother Yaw) ហើយ​វា​រីក​ធំ​ឡើង​ម្ដង​បន្តិច​ៗ រួច​ក៏​ឡើង​ជា​ដំបៅ​ក្រៀម​ស្ដើង​ពណ៌​លឿង។ កន្លែងមាន​ដំបៅ​ អាច​នឹង​រមាស់ ហើយ​អាច​នាំ​ឲ្យ​ហើម​ក្រពេញ​ទឹក​រងៃ (Lymph nodes) នៅ​ជិត​ៗ​នោះ។ ជា​ទូទៅ​ ដំបៅ​នេះ​នឹង​ជា​ដោយ​ខ្លួន​ឯង​នៅ​រយៈ​ពេល ​៦​ខែ​ក្រោយ ហើយ​បន្សល់​ត្រឹម​តែ​ជា​ស្នាម​ប៉ុណ្ណោះ។ – ដំណាក់​កាល​ទី​ពីរ​​៖ ដំណាក់​កាល​បន្ទាប់​នេះ ចាប់​ផ្ដើម​នៅ​ពេល​ដែល ដំបៅ​មេ (Mother Yaw) នៅ​តែ​មាន​លើ​ស្បែក ឬអាច​នឹង​មិន​លេច​ចេញ​រហូត​ដល់​ទៅ ២-៣ សប្ដាហ៍ ឬ​ ២-៣ ​ខែ បន្ទាប់​ពី​ដំណាក់​កាល​ដំបូង​ បានអាច​ជាវិញ​។ ក្នុង​ដំណាក់​កាល​នេះ ដំបៅ​រមាស់​ក្រៀម […]


ជំងឺឆ្លងរោគលើស្បែក

ចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ

អ្នក​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ​ទោះ​រាល់​ថ្ងៃ ឬ​យូរ​ៗ​ម្ដង​មិន​អាច​ចៀស​ផុត​ពី​​ការ​ឈឺចាប់ និង​របួស​ខ្លះ​ៗ បើ​មិន​ដឹង​ពី​តិចនិក​មួយ​ចំនួន។ កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ ស្បែកជើងក្នុង​ផ្សារ​ធំ​ថ្មី និង​ជា​យុវតី​ស៊ីវិល័យ​មាន​ការ​យល់​ដឹង​ពី​របៀប​រៀបចំ​ខ្លួន បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ស្បែកជើង​ប្រភេទ​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​កែង​ជើង និង​ម្រាម ហើយ​នាង​ក៏​បាន​បែងចែក​ជា ៤ ដំណាក់កាល។ ១- បិទ​កែង​ជើង ក្មេង​ស្រី​វ័យ​ទើប​តែ ២០ ឆ្នាំ ដែល​មាន​រស​និយម​ខ្ពស់​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​បាន​បញ្ជាក់​ថា ជា​ធម្មតា​ស្បែកជើង​ម៉ាក​ល្បី​កម្រិត​ណា​ក៏​ដោយ ពេល​ពាក់​យូរ​ទៅ​នឹង​ឈឺចាប់​ដូចគ្នា ព្រោះ​ស្បែក​ត្រង់​កន្លែង​​កែង ប៉ះ​គ្នា​នឹង​ស្បែក​ជើង​ពេល​យើង​ធ្វើ​ចលនា។ ដូចនេះ​គួរតែ​យក​ស្កុត​ថ្លា​បិទ​នៅ​កែង​ជើង​ជាមុន ដើម្បី​កុំ​ឲ្យ​រលាត់​ស្បែក​រហូត​ក្លាយ​ជា​ដំបៅ​ឈឺចាប់។ ២- យក​ស្កុត​បិទ​ម្រាម​ជើង យុវតី​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​បន្ត​ថា ម្រាម​ជើង​ដែល​ទទួល​រង​ភាព​ឈឺចាប់​មាន​ពីរ​ម្រាម គឺ​ម្រាម​កណ្ដាល និង​ម្រាម​នាង​ជើង។ ម្រាម​ជើង​ពីរ​នេះ ពេល​ពាក់​ស្បែក​ជើង​វា​ពយ​ឡើង​មក​លើ​ជាង​គេ ដូចនេះ​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន ប្រាកដជា​ពាក់​មិន​បាន​យូរ​ឡើយ។ ៣- អេប៉ុង​កល់​ខាង​មុខ អ្នក​លក់​នៅ​ផ្សារ​ធំ​ថ្មី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ស្បែកជើង​កែង​អេស្កាប៉ាំង​មាន​សភាព​ស្រួច​បិត​ជិត​ខាង​មុខ ដូចនេះ​វា​អាច​ត្បៀត​មេជើង​ធ្វើឲ្យ​ហើម ហើយ​អាច​បណ្ដាល​ឲ្យ​ឈឺចាប់​ក្រចក​មេជើង​នេះ​ឯង។ វិធី​ល្អ​គួរតែ​កាត់​អេប៉ុង​ចោះ​ជា​រាង​រង្វង់​ជើង ដាក់​ក្នុង​ស្បែកជើង ហើយ​ពេល​យើង​ពាក់​ទៅ​មាន​អារម្មណ៍​ល្អ គ្មាន​ការ​កកិត និង​កៀប។ ៤- ស្បែកជើង​ចង្អៀត ប្រសិនបើ​យើង​ស្រលាញ់ និង​ចង់​ពាក់​ស្បែកជើង​នោះ​ទាំង​ចង្អៀត​វា​ប្រាកដ​ជា​ឈឺ​ជើង​មិន​ខាន។ យើង​នៅ​តែ​អាច​ពាក់​ស្បែក​ជើង​នោះ​ដដែល ដោយ​មិន​មាន​ការ​ឈឺចាប់​អ្វី​ទាំងអស់ ដោយ​ដំបូង​គ្រាន់តែ​ពាក់​ស្រោម​ជើង ហើយ​ទៅ​ស៊ក​ស្បែកជើង​ចង្អៀត​នោះ រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ដោយ​ប្រើ​ខ្យល់​មាន​កម្ដៅ ដើម្បី​ឲ្យ​ជ័រ​ស្បែក​ជើង​រីក​មាឌ។ បន្ទាប់​មក​ដោះ​ស្រោម​ជើង​ចេញ […]


ជំងឺឆ្លងរោគលើស្បែក

លម្អិតពីWound Infection (​ដំបៅ​ក្លាយ)

និយមន័យ ១- អ្វី​ទៅ​ជា​ដំបៅ​ក្លាយ? ពេល​ស្បែក​យើង​មាន​ដាច់​រលាត់ ​និង​មាន​ការ​ជ្រៀត​ចូល​ដោយ​ពពួក​បាក់តេរី បង្ក​ឲ្យ​ទៅ​ជា​ដំបៅ​កខ្ទុះ ដោយសារមេរោគជាច្រើន ប៉ុន្តែ​មេរោគ​កាច​សាហាវ​យើង​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ គឺ​មេរោគ ​តេតាណុស។ ផល​វិបាក​ដោយ​ការ​បង្ក​រោគ​លើ​ដំបៅ​ក្លាយ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ​បើ​ធ្វេស​ប្រហែស​មិន​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ ករណី​ខ្លះ​អាច​ចេញ​ជា​ខ្ទុះ និង​ទឹក​រងៃ​រ៉ាំ​រ៉ៃ​ នៅ​លើ​របួស​នាំ​ឲ្យ​ឈឺ​ចុក​ចាប់​ពិបាក​ទ្រាំ​ ប៉ះ​ពាល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ទៀត​ផង។ មួយ​ទៀត​អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ស្បែក បង្ក​រោគ​ក្នុង​ឆ្អឹង ខួរឆ្អឹង និងក្នុង​ឈាមថែមទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- កើតឡើងញឺកញាប់ដែរទេ? ករណី​ដំបៅ​ក្លាយគឺឧស្សាហ៍កើតលើមនុស្ស​គ្រប់វ័យ មិនថាប្រុស មិនថាស្រី។ បើមានចម្ងល់​ពាក់​ព័​ន្ធបញ្ហានេះ គួរ​សាក​សួរ​គ្រួពេទ្យ​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ដំបៅ​ក្លាយ​ជា​ទូទៅ​មាន​ដូចជា៖ – ក្ដៅ​ខ្លួន – ដំបៅ​ប្ដូរ​ពណ៌ – ឡើង​ក្រហម ហើម ឈឺ​ខ្លាំង – ចេញ​ខ្ទុះ​ឡើង​ខៀវ​ ឬ​លឿង​អន្ធិលៗ មាន​ក្លិនស្អុយ​ចេញ​ពី​ដំបៅ។ ៤- ពេលណាគួរទៅជួបពេទ្យ? មនុស្ស​ម្នាក់ៗ​អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា ​អ៊ីចឹង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក ​ឬ​ធ្ងន់ធ្ងរ។ [embed-health-tool-bmr] មូលហេតុបង្ក ៥- មូលហេតុបង្កមាន​អ្វី​ខ្លះ? ភាគ​ច្រើន ​គឺ​មក​ពី​ការ​ប្រមូល​ផ្តុំ​មេរោគ​​លើ​ស្បែក ពិសេស​គឺ​ពពួក​បាក់តេរី​តែ​ម្ដង ​ហើយ​ឧស្សាហ៍​ជួប​ជាង​គេ​ គឺ​ប្រភេទ​មេរោគ​ ស្តាហ្វីឡូកូក (Staphylococci)។ កត្តាប្រឈម ៦- កត្តាប្រឈមមានអ្វីខ្លះ? មាន​កត្តា​ប្រឈម​ជា​ច្រើន​ដូចជា៖ – ធាត់ – ខ្វះ​អនាម័យ – ខ្វះអាហារូបត្ថម្ភ​ – ជំងឺ​ទឹក​នោម​ផ្អែម​ – ចរន្ត​លំហូរ​ឈាម​ខ្យោយ – ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស