backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Yaws (ជំងឺដំបៅ​ងារ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 03, 2019

Yaws (ជំងឺដំបៅ​ងារ)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺដំបៅដំបៅ​ងារ?

ជំងឺ​ដំបៅ​ងារ ជា​ភាសា​បច្ចេក​ទេស Yaws ជាដំប៉ៅរុាំរៃ បង្ក​រោគ​ដោយ​បាក់តេរី​ ប៉ះពាល់​ជា​ចម្បង​ទៅ​លើ ស្បែក ឆ្អឹង ​និង​សន្លាក់ ដោយ​ជំងឺ​នេះ ​ចែក​ចេញ​ជា​បី​ដំណាក់​កាល៖

– ដំណាក់​កាល​ដំបូង​៖ បន្ទាប់​ពី​ឆ្លង​ជំងឺ​នេះ​ប្រហែល ៣-៥ ​សប្ដាហ៍ នៅ​លើ​ស្បែក​នឹង​លេច​ចេញ​ដុំ​ពក​ជា​កញ្ចុំ​ៗ ហើយ​ជា​ទូទៅ​ ច្រើន​ឃើញ​នៅ​លើ​ជើង​ ឬ​គូទ។ ដុំ​ពក​នេះ ពេល​ខ្លះ​ហៅ​ថា Frambesioma ឬដំបៅ​មេ (Mother Yaw) ហើយ​វា​រីក​ធំ​ឡើង​ម្ដង​បន្តិច​ៗ រួច​ក៏​ឡើង​ជា​ដំបៅ​ក្រៀម​ស្ដើង​ពណ៌​លឿង។ កន្លែងមាន​ដំបៅ​ អាច​នឹង​រមាស់ ហើយ​អាច​នាំ​ឲ្យ​ហើម​ក្រពេញ​ទឹក​រងៃ (Lymph nodes) នៅ​ជិត​ៗ​នោះ។ ជា​ទូទៅ​ ដំបៅ​នេះ​នឹង​ជា​ដោយ​ខ្លួន​ឯង​នៅ​រយៈ​ពេល ​៦​ខែ​ក្រោយ ហើយ​បន្សល់​ត្រឹម​តែ​ជា​ស្នាម​ប៉ុណ្ណោះ។

– ដំណាក់​កាល​ទី​ពីរ​​៖ ដំណាក់​កាល​បន្ទាប់​នេះ ចាប់​ផ្ដើម​នៅ​ពេល​ដែល ដំបៅ​មេ (Mother Yaw) នៅ​តែ​មាន​លើ​ស្បែក ឬអាច​នឹង​មិន​លេច​ចេញ​រហូត​ដល់​ទៅ ២-៣ សប្ដាហ៍ ឬ​ ២-៣ ​ខែ បន្ទាប់​ពី​ដំណាក់​កាល​ដំបូង​ បានអាច​ជាវិញ​។ ក្នុង​ដំណាក់​កាល​នេះ ដំបៅ​រមាស់​ក្រៀម នឹង​លេច​ឡើង​នៅ​លើ​មុខ ដៃ ជើង ​និងគូទ។

-​ ដំណាក់​កាល​ចុង​ក្រោយ៖ មាន​តែ​អ្នក​ជំងឺ​ប្រហែល ១០%​ ប៉ុណ្ណោះ​ ឆ្លង​ជំងឺ​នេះ​វិវត្ត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ដំណាក់​កាល​នេះ​ចាប់​ផ្ដើម​កើត​ឡើង​នៅ​យ៉ាង​តិច ៥ ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​ឆ្លង​ដំណាក់​កាល​ដំបូង ហើយអាច​បង្ក​ឲ្យខូច​ខាត​ធ្ងន់ធ្ងរ​ទៅ​ដល់ ស្បែក ឆ្អឹង​ និង​សន្លាក់ ជា​ពិសេស នៅ​លើ​ជើង​តែ​ម្ដង។

២- ជំងឺដំបៅ​ងារកើត​ឡើង​ញឹក​ញាប់​ទេ?

ជំងឺដំបៅ​ងារ អាច​ប៉ះពាល់​ដល់​មនុស្សគ្រប់​វ័យ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​បាន ​ដោយ​កាត់​បន្ថយ​កត្តា​គ្រោះ​ថ្នាក់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម ​ដើម្បី​ដឹង​ព័ត៌មាន​កាន់​តែ​ច្រើន។

រោគ​សញ្ញា

៣- រោគ​សញ្ញាជំងឺ​ដំបៅ​ងារមាន​អ្វី​ខ្លះ?

ប្រហែល​ ២-៤​ សប្ដាហ៍​បន្ទាប់​ពី​ឆ្លងបាក់តេរី គ្នា​យើង​​មាន​ជំងឺ​ នឹង​វិវត្ត​ចេញ​ជា​ដំបៅ​ម្យ៉ាង​នៅ​លើ​ស្បែក ​ហៅ​ថា ដំបៅ​មេ (Mother Yaw) នៅ​ត្រង់​កន្លែង​​បាក់តេរី​ចូល​ក្នុង​ស្បែក។ កន្លែង​ដំបៅ​នោះ​ មើល​ទៅ​មាន​ពណ៌​ក្រហម​ក្រមៅ (Tan) ឬ​ក្រហម​ខ្លាំង​ ​មើល​ទៅ​ជា​កញ្ចុំ​ដូច​ផ្លែ Raspberry ហើយ​ភាគ​ច្រើន​ មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ទេ ប៉ុន្តែ​ធ្វើឲ្យ​រមាស់​ខ្លាំង។

ដំបៅ​ អាច​នឹង​នៅ​លើ​ស្បែក​រាប់​ខែ ហើយ​ដំបៅ​ផ្សេងទៀត ​ក៏​លេចឡើង​មុន​បន្តិច ឬ​បន្ទាប់​ពី​ដំបៅ ដំបៅ​មេ (Mother Yaw) ​ជាសះ។ បើ​អេះដំបៅ​ទាំង​នោះ​ ធ្វើឲ្យ​​បាក់តេរី​​ចេញ​ពីដំបៅ​មេ រាល​ទៅ​កន្លែង​ផ្សេង​ទៀត​​មិន​ទាន់​ឆ្លង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ដំបៅ​លើ​ស្បែក​ទាំង​នោះ​នឹង​ជា​ទៅ​វិញ។

រោគ​សញ្ញា​ទូទៅរបស់​ជំងឺ​​ដំបៅ​ងា​រមាន​ដូច​ជា៖

– មាន​ដំបៅ​រមាស់​ដុះ​ឡើង​ជា​កញ្ចុំ​ដូច​ផ្លែ Raspberry (ដំបៅ​មេ) នៅ​លើ​ស្បែក ហើយ​ជា​ទូទៅ ​មាន​នៅ​លើ ជើង ឬ​គូទ ហើយ​ចុងក្រោយ​វិវត្ត​ជា​ដំបៅ​ក្រៀម​ស្ដើង​មាន​ពណ៌​លឿង

– ហើម​ក្រពេញ​ទឹក​រងៃ (Lymph nodes)

– រមាស់​ដែល​វិវត្ត​ជា​ដំបៅ​ក្រៀម​ពណ៌​ត្នោត

– ឈឺ​ឆ្អឹង​ និង​សន្លាក់

– មាន​ដំបៅ ​ឬ​ដុំ​ពក​ ​ឈឺ​ចាប់នៅ​លើ​ស្បែក និង​នៅ​លើ​បាត​ជើង

– ហើម​មុខ និងខូច​រូប​ទម្រង់មុខ (ចំពោះ​ដំណាក់​កាល​​ចុង​ក្រោយ)។

អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាងលើ។ បើមាន​ចម្ងល់​ទាក់ទង​នឹង​រោគ​សញ្ញា​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម។

៤- ពេល​ណា​​ត្រូវ​ទៅជួប​ពេទ្យ?

​ត្រូវ​តែ​ជួប​ពេទ្យ​​បើ មាន​បញ្ហា​ដូច​ខាង​ក្រោម៖

– ខ្លួនយើង ឬ​កូន​ ​មាន​ដំបៅ​នៅ​លើ​ស្បែក ឬ​ឆ្អឹង មិន​ងាយ​ជា ឬ​បាត់​ទៅ​វិញ

– ​រស់​នៅ​ដំបន់​ត្រូពិក ដែល​ជំងឺ​ដំបៅ​ងារ​កំពុង​កើត​មាន។

មូល​ហេតុបង្ក

៥- ​មូល​ហេតុបង្ក​ឲ្យ​មាន​ជំងឺ​ដំបៅ​ងារមាន​អ្វី​ខ្លះ?

ជំងឺដំបៅ​ងារ (Yaws) បង្ក​ដោយ​បាក់តេរី Treponema pallidum (កម្រិត​ស្រាល) ជា​បាក់តេរី​បង្ក​ជំងឺ​ស្វាយ​ (Syphilis) ដែល​ជា​ជំងឺ​កាមរោគ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​នេះ មិន​ឆ្លង​តាម​ការ​រួម​ភេទ ក៏​មិន​បង្ក​ការ​ខូច​ខាត​រយៈពេល​យូរ​ទៅ​ដល់​បេះដូង​ និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ ដូច​ជំងឺ​ស្វាយ​ឡើយ។ ដំបៅ​ងារ ជាទូទៅ​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់​ទៅ​នឹង​ស្បែក​​មាន​បញ្ហា។

ជំងឺដំបៅ​ងារ (Yaws) ឆ្លង​ជា​ចម្បង​ទៅ​លើ​ក្មេង​រស់​នៅ ជនបទ ​ស្ថិត​ក្នុង​តំបន់​ត្រូពិក ​មាន​អាកាស​ធាតុ​ក្ដៅ ដូច​ជា ​នៅ​តំបន់​អាហ្វ្រិក បណ្ដុំ​កោះ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច និង​តំបន់​អាស៊ី​អាគ្នេយ៍។ នៅ​តំបន់​ទាំង​នោះ ជំងឺដំបៅ​ងារ ​កើត​ឡើង​ញឹក​ញាប់​ចំពោះ​ក្មេង ​មាន​អាយុ​ចន្លោះ​ពី ២-​៥ ​ឆ្នាំ ​ពិសេស​ក្មេង​មិន​ស្លៀក​ពាក់​ត្រឹម​ត្រូវ មាន​របួស​ស្បែក​ញឹក​ញាប់ និង​រស់​នៅក្នុង​តំបន់គ្មាន​អនាម័យ។

កត្តាប្រឈម

៦- កត្តា​អ្វី​ខ្លះ​ប្រឈម​កើត​ជំងឺដំបៅ​ងារ?

ខាង​ក្រោម​នេះ​ជា​កត្តា​គ្រោះ​ថ្នាក់​នាំ​ឲ្យ​កើត​ជំងឺ​នេះ ​មាន​ដូច​ជា៖

– ប៉ះ​ពាល់​រាង​កាយ​អ្នក​ជំងឺ​ដោយ​ផ្ទាល់

– ការ​ប៉ះពាល់​ស្បែក​មាន​ឆ្លង​បាក់​តេរី

– ខោអាវ​ជាប់​​បាក់តេរី

– គេង​លើ​គ្រែ​មាន​ជាប់បាក់តេរី

កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ​ មើល​ទៅ​ហាក់​ដូច​ជា​មិន​បង្ក​អោយ​កើត​ជំងឺ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​វា​មាន​ទំនាក់​ទំនងនាំ​ឲ្យ​កើត​ជំងឺបាន​។ មាន​កត្តាប្រឈមច្រើន​ អាច​បង្កើន​ឱកាស​កើយ​​ជំងឺ​នេះកាន់​តែ​ខ្ពស់ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា ត្រូវ​តែ​​កើត​ជំងឺ​នេះដែរ។

ជាមួយនេះដែរ ​ទោះ​គ្មាន​កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ​ ឬ​បាន​​ការ​ពារ​ពី​កត្តា​គ្រោះ​ថ្នាក់​​ពិត​មែន​ ក៏​មិន​អាច​បង្ការ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ ១០០% ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល

ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម។

– គួរធ្វើ​រោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​ អាច​នឹង​សង្ស័យ​ថាយើង​មាន​ជំងឺ​នេះ ដោយ​យោង​ទៅ​លើ​កន្លែង​រស់​នៅ ប្រវត្តិ​ធ្វើ​ដំណើរ រោគ​សញ្ញា ​និង​លទ្ធផល​​ពិនិត្យ​លើ​រាង​កាយ។ ដើម្បី​បញ្ជាក់​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ គ្រូពេទ្យ​នឹង​តម្រូវឲ្យ​​យើង​មាន​ជំងឺ​ ធ្វើ​តេស្ត​ឈាម ដើម្បី​បញ្ជាក់​ថា ​មាន​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ នាំ​ឲ្យ​​មាន​ជំងឺ​នេះ ​ឬ​អត់។ គ្រូពេទ្យ​ នឹង​យក​សំណាក (Sample) ខ្លះ​ពី​ជាលិកា​លើ​ដំបៅ​ នៅ​លើ​ស្បែក​នោះ។ ហើយសំណាក ត្រូវ​យក​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​រក​មើល​វត្តមាន​បាក់តេរី T.pallidum។

មិន​មាន​តេស្ត​ឈាម​ចំពោះ​ជំងឺ​ដំបៅ​ងារ​នេះ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំងឺ​ដំបៅ​ងារ​ នៅ​ពេល​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​ស្វាយ​ ​តែង​តែ​ឃើញ​មាន​វិជ្ជមាន​ជានិច្ច ព្រោះ​បាក់តេរី​បង្ក​ជំងឺ​ទាំង​ពីរ​នេះ​ ជាប់​ទាក់​ទង​គ្នា​ខ្លាំង​ណាស់។

៨- ព្យាបាលដោយវិធីណា?

គ្នា​យើង​មាន​ជំងឺ​ដំបៅ​ងារ ជា​ទូទៅ ​ព្យាបាល​ជា​ដោយ​ចាក់​ថ្នាំ​ប៉េនីស៊ីលីន (Penicillin) តែ​មួយ​ដង​គត់ ហើយ​កម្រិត​ថ្នាំ​ អាស្រ័យ​លើ​អាយុ​។ បើ​យើង​​ជំងឺ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​ថ្នាំ​ប៉េនីស៊ីលីន គ្រូពេទ្យ​អាច​នឹង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ Azithromycin ថ្នាំ Tetracycline ឬ​ថ្នាំ Doxycycline។

ដំបៅ​ងារ​មេ (Mother yaw) ជា​ទូទៅ ​ព្យាបាល​ជា​សះស្បើយ​លឿន​ណាស់។ បើ​ទោះមិន​​ព្យាបាលក៏ដោយ ​នឹង​ជា​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល ៦​ ខែ។ បន្ទាប់​មក ​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ​ និង​ដំណាក់​កាល​ចុង​ក្រោយ បញ្ហា​រមាស់​ និង​ដំបៅ​លើ​ស្បែក​ទាំង​នោះ​ នឹង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ ​កាន់​តែ​យូរ​ជាង​មុន។ បើ​មិន​មាន​ការ​ព្យាបាល​ទេ រោគ​សញ្ញា​ទាំង​នោះ ​នឹង​លាប់​ឡើង​វិញ​នៅ​ច្រើន​ឆ្នាំបន្ទាប់។

បើ​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជាមួយ​អ្នក​ជំងឺ​ ​គ្រូពេទ្យ​អាច​នឹង​ណែនាំឲ្យ​​អ្នក​ចាក់​ថ្នាំ ប៉េនីស៊ីលីន ឬ​ប្រើ​ថ្នាំ​ផ្សះ​ផ្សេង​ទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ទម្លាប់រស់នៅ

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជា

– ចៀស​វាង​ប៉ះពាល់​នរណា​​ម្នាក់ ​សង្ស័យ​ថា​មាន​ជំងឺ​ដំបៅ​ងារ

– រក្សា​អនាម័យ​ជានិច្ច។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 03, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម